-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ១៥០គ្រឿង ដល់ក្រសួងការងារ ជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានប្រគល់កំព្យុទ័រ ចំនួន ១៥០ គ្រឿង ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ពិធីប្រគល់ទទួលធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ថ្លែងក្នុងជំនួបមុនពិធីប្រគល់ និងទទួល ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត។ បន្ថែមពីនេះ កិច្ចសហការរវាងក្រសួងទាំងពីរ បានជួយពង្រឹងលើគុណភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសដល់សិក្ខាកាមគោលដៅ និងប្រជាពលរដ្ឋឱ្យកាន់តែទំនើប ដែលជាការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត…
-
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកា ១.០០០.០០០ ដុល្លារ ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ដុល្លារអាមេរិក ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ការចូលរួមបរិច្ចាគថវិការបស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងតបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសអាចចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនសំដៅអភិវឌ្ឍន៍ការតភ្ជាប់ដ៏រឹងមាំមួយ ក៏ដូចជាផ្តល់នូវភាពងាយស្រួលសម្រាប់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ហើយថែមទាំងអាចលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងវិបុលភាពថែមទៀតផង។” សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុង គោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្ដោយ…
-
រដ្ឋបាលខេត្តក្រចេះ ត្រៀមរៀបចំសម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋ យុវជន និងសិស្ស និស្សិត មកតំបន់ព្រំដែន

ក្រចេះ៖ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រៀមបែងចែកក្រុមការងារ សម្រាប់ទទួលដំណើរកំសាន្ត របស់ប្រជាពលរដ្ឋ យុវជន និងសិស្ស និស្សិត ដែលមកទស្សនកិច្ច និងសិក្សាស្វែងយល់នៅតាមតំបន់ព្រំដែន ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ដែលកិច្ចប្រជុំនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា រដ្ឋបាលខេត្តក្រចេះ បាននិងកំពុងរៀបចំត្រៀម ក្នុងការបែងចែកក្រុមការ ងារ ដឹកនាំសម្របសម្រួលដល់ដំណើរទស្សនកិច្ច ឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំ របស់រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលការណ៍ រៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋ និងយុវជនទៅកាន់ខេត្ត ៤ នៅភាគឦសាន គឺ ខេត្តក្រចេះ-ស្ទឹងត្រែង-មណ្ឌលគិរី និងខេត្តរតនគិរី ដោយឥតគិតថ្លៃរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីពួកគាត់បានទស្សនាពីទិដ្ឋភាពនៃការអភិវឌ្ឍ ក៏ដូចជាការរស់នៅរបស់ប្រជាជនជាក់ស្ដែង នៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ពីការរៀបចំដំណើរកម្សាន្តនេះ គឺមានបំណងលុបបំបាត់មន្ទិល សង្ស័យ…
-
ក្រសួងដែនដី រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ជាមួយគណៈមេធាវីកម្ពុជា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុលដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា ។ នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលរៀបចំដោយក្រុមការងារច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយគណៈមេធាវី កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថាការចូលរួមរបស់សិក្ខាកាមទាំងអស់នាពេលនេះជាការចូលរួមដ៏មានសារៈសំខាន់និងអាចនិយាយបានថា ជាការចូលរួមជាប្រវត្តិសាស្ត្រ ពីព្រោះសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះត្រូវបានរៀបចំតាក់តែងដោយផ្អែកលើបទពិសោធន៍ការងារកន្លងមកនិងស្របតាមបរិបទនៃការវិវត្តន៍របស់សង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុលដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា។ សេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះត្រូវបានរៀបចំតាក់តែងដំបូងនៅឆ្នាំ២០១៩ដោយក្រុមការងារច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានបញ្ចូលបទបញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីបន្ត ដែលត្រូវបានរៀបចំឡើងដោយក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ក្រោមជំនួយបច្ចេកទេសពីទីភ្នាក់ងារJICA ។ សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ ឯកឧត្តម…
-
ឯកឧត្តម ឌិត ទីណា៖ការចូលជាសមាជិកនៃអង្គការ UPOV ផ្ដល់ផលប្រយោជន៍ច្រើន សម្រាប់ ការស្រាវជ្រាវប្រភេទពូជ និង បច្ចេកទេសពូជដំណាំ

(ភ្នំពេញ)៖ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការចូលជាសមាជិកនៃអង្គការ UPOV ផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសក្នុងការបង្កើនភាពជឿជាក់សម្រាប់អ្នកវិនិយោគ ការស្រាវជ្រាវប្រភេទពូជ និង បច្ចេកទេសពូជ ព្រមទាំងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវប្រភេទពូជដំណាំនៅទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធរវាងគ្នាទៅវិញទៅមក។ ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ក្រសួងកសិកម្មបានឱ្យដឹងដែរថាក្នុងជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការចាប់អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិកនៃ UPOV ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។ សូមបញ្ជាក់ថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគោលបំណងគាំទ្រនិងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រើផលប្រយោជន៍សង្គម៕ ដោយ ៖ ម៉ាដេប៉ូ
-
ឯកឧត្តម ឃួង ស្រេង អរគុណ ក្រុមការងារកងពលតូច ង៧០ ដែលបានសហការជាមួយ ក្រុមការងាររដ្ឋបាលរាធធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មូស

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច ង៧០ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ នៅសាលារាជធានីភ្នំពេញ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ដែលទទួលបានក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល អង្គរ ២៥ គីឡូក្រាម មី០១ កេសតូច និងទឹកសុទ្ធ ០១កេស ។ ឯកឧត្តម ឃួង…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជំរុញឱ្យបង្កើតសមាគម មនុស្សចាស់បន្ថែម តាមសហគមន៍មូលដ្ឋានទូទាំងប្រទេស

(ភ្នំពេញ)៖ តាមរយៈសារាចរ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចអន្តរាគមន៍ ជំរុញ សកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងប្រទេស ស្របតាមផែនការ ដែលបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាព ជួយគា្ន ទៅវិញទៅមក រវាងមនុស្សវ័យចាស់ទូទៅ ។ ជាពិសេស យកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍ សមាគមមនុស្សចាស់ដែលមានស្រាប់ ។ សម្ដេចធិបតី ក៏បានបន្តណែនាំបន្ថែម ដល់គ្រប់ក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិកម្ពុជា ដើម្បី មនុស្សចាស់ ត្រូវរៀបចំបង្កើតក្រុមការងារទទួលបន្ទុកការងារ មនុស្សចាស់ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់២០១៧-២០៣០។ គ្រប់ក្រសួង ស្ថាប័ន…
-
សម្តេចតេជោ ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បង្ហាញឱ្យឃើញនូវស្មារតី សាមគ្គីការពារជាតិពិតប្រាកដ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។ សម្ដេចបន្តថា តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតី សាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន នៃប្រជាជាតិយើង ពិសេស យើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់ ៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ? សម្ដេចតេជោ ថា ប្រសិនបើពួកគេ ខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេ ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាល នឹងចែកដី ជូនប្រជាជន ដែលគ្មានដី…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា និងជំរុញដំណើរឆ្ពោះទៅមុខ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុប្រធាននិងជាប្រធានប្រចាំការនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកសហភាពសហព័ន្ធយុវជនកម្ពុជាគឺជាចន្លុះបំភ្លឺផ្លូវ និងជាយុទ្ធសាស្ត្រដ៏សំខាន់សំរាប់កម្ពុជា និងបានជំរុញឱ្យសហភាពសហព័ន្ធយុវជនកម្ពុជារួមគ្នាគិតគូរឱ្យបានច្បាស់លាស់នូវដំណើរឆ្ពោះទៅមុខ ហើយរាល់ជំហានដែលបោះទៅមុខ គឺជាជំហានដែលត្រឹមត្រូវ និងមិនមានការថយក្រោយឡើយ ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញាក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អភិបាលខេត្ត ក្រុង ស្រុកទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងស្អិតរមួតដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ ក្នុងការបំពេញកិច្ចការងារគ្រប់បែបយ៉ាងទទួលបានជោគជ័យយ៉ាងរលូន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសនូវគំនិតមួយចំនួនក្នុងការជំរុញដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុឱ្យយល់ដឹងពីគុណតម្លៃស្នូលរបស់ខ្លួន និងជួយដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហជីព សភាពាណិជ្ជកម្ម ក្នុងកម្រិតណាមួយដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ៕ ដោយ…
-
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤បានអមដំណើរឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។គណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។ ក្រសួងសាធារណការបន្ថែមថា បេសកកម្មនេះធ្វើឡើងដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា។ គួរបញ្ជាក់ថា…