Category: នយោបាយ

  • ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យបញ្ចេញម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ

    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យបញ្ចេញម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងក្រុមការងារចុះ​បាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅល្ងាចនិងព្រលប់ថ្ងៃទី ២៣ ខែសីហា នេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជ ស្ថិតនៅខណ្ឌសែនសុខជាដើម ។ លោក ងី មានហេង បានបញ្ជាក់ឱ្យដឹងផងដែរថា ៖យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧…

  • ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែក​ជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត

    ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែក​ជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត

    (ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ ទិសអ្នកសារព័ត៌មាន កុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។ ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ…

  • នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរ ដែលបង្កលក្ខណៈងាយស្រួល ដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ជាតិ និងពលរដ្ឋ

    នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរ ដែលបង្កលក្ខណៈងាយស្រួល ដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ជាតិ និងពលរដ្ឋ

    (ភ្នំពេញ)៖ យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុងអង្គគណៈរដ្ឋមន្ត្រី ថា សម្តេច និងគណៈរដ្ឋមន្ត្រីទាំងមូល សាទរចំពោះសមិទ្ធផលធំធេង ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេស កម្មវិធីគោលនយោបាយ អាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃ ការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន យ៉ាងណាក៏ដោយ ក៏កម្ពុជា បាននិងកំពុងបន្តដំណើរក្នុងគន្លង មួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផល ជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្តែង កម្ពុជា រក្សាបាន នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៦០គ្រឿង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៦០គ្រឿង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    (ភ្នំពេញ)៖ បន្ទាប់ពីមានការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ថ្ងៃទី២៣ សីហា ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៦០គ្រឿង ជូនអគ្គលេខាធិ​ការដ្ឋាន​ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តអប់រំ ផ្សព្វផ្សាយ ពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ឱ្យបានទូលំទូលាយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តអប់រំ ផ្សព្វផ្សាយ ពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ឱ្យបានទូលំទូលាយ

    (ភ្នំពេញ)៖ យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូនដល់សិស្សនិស្សិត និងប្រជាពលរដ្ឋ ។ នៅក្នុងអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីសេចក្តីថ្លែងការណ៍ ពិសេសរបស់សម្តេច កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានដាក់ចេញ នូវវិធានការអន្តរាគមន៍ និងដោះស្រាយចាំបាច់នានា ចំពោះវិស័យអាទិភាពមួយចំនួន ក្នុងនោះមាន៖ កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព សំដៅផ្តល់ដី សម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារដីរដ្ឋ និងព្រៃឈើ ។ សម្តេចធិបតី បានបញ្ជាក់ថា សម្ដេច បានផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅ…

  • សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

  • ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ឯកឧត្ដម គួច ចំរើន ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល

    ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ឯកឧត្ដម គួច ចំរើន ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល

    (ខេត្តកណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានប្រកាសទទួលស្គាល់ជា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសសាន៍ថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ាន លះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញ​នូវគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ ដោយផ្សារភ្ជាប់ និងការរៀប​ចំក្រុងឱ្យបានល្អបន្ថែមទៀត

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញ​នូវគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ ដោយផ្សារភ្ជាប់ និងការរៀប​ចំក្រុងឱ្យបានល្អបន្ថែមទៀត

    (ពោធិ៍សាត់)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់អំពីការងារអាទិភាព​លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ថ្នាក់ដឹកនាំខេត្តនិងមន្ទីរ​នានាជុំវិញខេត្ត ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបាត់ដំបង ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះឱ្យបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧ និងបន្ទាប់ពីបញ្ចប់ការងារចុះបញ្ជីដីធ្លីរួចរាល់ហើយនោះ អាជ្ញាធរខេត្ត ក្រុង ស្រុកត្រូវបន្តគិតគូរអំពីការរៀបចំក្រុងឱ្យបានល្អប្រសើរបន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា អាជ្ញាធរខេត្តសូមចូលរួមរៀបចំក្រុងពោធិ៍សាត់ឱ្យទៅជាទីក្រុងតូចច្រឡឹង ដែលទាក់ទាញគេមកលំហែ និងកំសាន្ត ដែលក្នុងនោះផែនការមេនឹងត្រូវរៀបចំឱ្យបានគ្រប់ក្រុងស្រុក សម្រួលដល់ការអភិវឌ្ឍ និងវិនិយោគិន ដែលមានបំណងមកវិនិយោគនៅទីនេះ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ការងារចាំបាច់របស់ក្រសួងពីពេលនេះទៅមុខទៀត គឺការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រែក្លាយសង្គមកម្ពុជាឱ្យទៅជាសង្គមស៊ីវិល័យ ព្រមទាំងធ្វើឱ្យប្រជាជនកម្ពុជាច្រើនថែមទៀតមានផ្ទះសំបែងសមរម្យ ដោយយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ។ ចំពោះកិច្ចការដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកថាជាកិច្ចការដ៏សំខាន់ចាំបាច់ដែលយើងត្រូវចុះបញ្ជីដីធ្លីឱ្យបានចប់រួចរាល់នៅក្នុងអាណត្តិទី៧នេះ ដើម្បីបញ្ចប់វិវាទដីធ្លីនៅប្រទេសកម្ពុជា ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ…

  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលធានាដល់ប្រសិទ្ធភាព នៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលធានាដល់ប្រសិទ្ធភាព នៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន

    (ភ្នំពេញ)៖ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលជាច្រើនរូប បានសម្រេចអនុម័តជាផ្លូវការ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយ ក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយឱ្យបន្តនីតិវិធី ក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យ សេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន និងអាចប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ ។ បើតាមបណ្ដាញសង្គមក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ បានអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថា នឹងក្លាយជា ឧបករណ៍គតិយុត្តដ៏សំខាន់ សម្រាប់កំណត់អំពីការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន…

  • គ.ជ.ប ផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

    គ.ជ.ប ផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ លើប្រធានបទការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ នាទីស្តីការ គ.ជ.ប ឱ្យដឹងថា៖ គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ដោយក្នុងនេះបានចាត់វិធានការនិងរៀបចំសណ្តាប់ធ្នាប់យ៉ាងត្រឹមត្រូវដើម្បធានាការបោះឆ្នោតប្រព្រឹត្តិទៅរលូន និងយកជាការបាន។ក្រៅអំពីការរៀបចំរចនាសម្ព័ន្ធនានាហើយក្នុងនេះក៏បានពិនិត្យការរៀបចំកម្លាំងនគរបាលការពារ និងកម្លាំងកងរាជអាវុធហត្ថតាមផែនការ និង សេចក្តីណែនាំផ្សេងៗដែលបានកំណត់ផងដែរ។ សមាជិកគ.ជ.ប រូបនេះបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បី សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។ បញ្ជីឈ្មោះ…