-
ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ៦១រូប ដែលបន្តការសិក្សានៅប្រទេសចំនួន៥

ភ្នំពេញ៖ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ៦១រូប ដែលបន្តការសិក្សានៅប្រទេសបារាំង ៨រូប ប្រទេសជប៉ុន ៥រូប ប្រទេសចិន ៩រូប ប្រទេសកូរ៉េ ២១រូប និងប្រទេសហុងគ្រី ១៨រូប ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សា នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
តំណាងរាស្រ្តមណ្ឌលរតនគិរី ញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងប្រដាប់ អាវុធដែលឈរជើងការពារព្រំដែន ក្នុងភូមិសាស្រ្តស្រុកអណ្តូង មាសខេត្តរតនគិរី

រតនគិរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច តាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន រវាងព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាសខេត្តរតនគិរី។កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានជួបសំេណះសំណាលជាមួយកងកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ២០៣ ដោយបានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណៈភាពទឹកដី ជាពិសេស គឺតស៊ូរបស់កងកម្លាំងមិនគិតការលំបាក។ ឯកឧត្តម តំណាងរាស្រ្តបានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវរួមសហការគ្នាសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងកិច្ចសហការជាមួយប្រទេសភូមិផងរបងជាមួយគ្នា បន្តខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះឯកឧត្តមបានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិសាស្រ្តនៃខេត្តរតនគិរី ត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ។ ទាក់ទង ទៅនឹងការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលបានបំផុសព័ត៌មានញុះញង់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ខេត្តទាំង៤របស់កម្ពុជា ក្នុងនោះមានខេត្តរតនគិរី ទៅអោយប្រទេជិតខាង ឯកឧត្តម គិត ទ្រី បានបញ្ជាក់ថា មិនមានបាត់ដី និងបង្ខិតបង្គោលព្រំដែនកម្ពុជាទៅណានោះទេ សូមប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទស្សនាកម្សាន្តផ្ទាល់ពីការអភិវឌ្ឍនៅតំបន់នេះ។…
-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការងារចុះបញ្ជីដីធ្លី ផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ គឺជាសមរភូមិទី១របស់ក្រសួងដែនដី ដែលត្រូវតែធ្វើឲ្យបានសម្រេច

ប៉ៃលិន៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ការងារចុះបញ្ជីដីធ្លី ផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺជាសមរភូមិទី១របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវតែធ្វើឲ្យបានសម្រេច ដែលនេះគឺជាគោលនយោបាយអាទិភាព ក្នុងចំណោមការងារជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អណត្តិទី៧ នីតិកាលទី១នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជំរុញការងារចុះបញ្ជីដីធ្លីភូមិសាស្រ្តខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តប៉ៃលិន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការរៀបចំដែនដីនិងការងារចុះបញ្ជីដីធ្លី គឺទាមទារឱ្យមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត ។ រយៈពេលមួយឆ្នាំដើមអណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង

ភ្នំពេញ ៖ «វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សា ស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង ដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ”។ នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាសប្រមាញ់ និងនេសាទ។ ការលើកឡើងពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណាធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកជាផ្លូវការនាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤។ គួរបញ្ជាក់ថាជ្រូកទឹកសមុទ្រជាសត្វដ៏កម្រ ត្រូវបានក្រុមអ្នកអភិរក្សឃើញវត្តមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រកម្ពុជាជាញឹកញាប់៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋាភិបាល សហរដ្ឋអាមេរិក បន្តចូលរួមគាំទ្រ និងរួមចំណែកលើកកម្ពស់សុខភាពមាតា កុមារ និងទារក ប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួង សុខាភិបាល និងរួមចំណែកលើកកំពស់សុខភាពមាតា កុមារ និងទារក សុខុមាលភាពប្រជាជនកម្ពុជា និងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធថែទាំសុខភាព នៅប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាត្បាតដោយជំងឺកូវីដ-១៩។ ក្នុងជំនួបនៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន លើកឡើងអំពីការខិតខំរវាងសុខាភិបាលនៃប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការពង្រឹងសមត្ថភាពលើការទប់ស្កាត់ ស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈពិភពលោក និងបានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកតួនាទីនិងក្របខ័ណ្ឌ ចំពោះមន្រ្តីអសកម្មមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងជីវិតរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមានខាងលើធ្វើឡើង កាលពីរសៀលថ្ងៃពុធ ទី២១ ខែ សីហា ឆ្នាំ២០២៤ ក្នុងជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន១៧លាននាក់។ កាលណាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។ «ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរព កាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»។ ឯកឧត្តមបណ្ឌិោត អ៊ាង សុផល្លែត បានបញ្ចាក់បន្ថែម។ កន្លងមកមន្រ្តីក្រសួងបរិស្ថានបានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយមានការដឹកនាំចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា…
-
រដ្ឋមន្ត្រីមុខងារសាធារណៈ ណែនាំនិស្សិតទៅសិក្សានៅក្រៅប្រទេស ឱ្យខិតខំរៀនសូត្រ យកចំណេះវិជ្ជាមកចូលរួមអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើដល់និស្សិត ទៅសិក្សានៅក្រៅប្រទេស ឱ្យខិតខំរៀនសូត្រ យកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍប្រទេសជាតិ និងដើរតួនាទី ជាភ្នាក់ងារផ្សព្វផ្សាយពីសក្កានុពលរបស់កម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសសាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសហុងគ្រី និងសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីកម្រិតបណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ចំនួន ២៧នាក់ ក្នុងនោះមានស្រី ១៧នាក់ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្មនាពេលខាងមុខ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ជាពិសេស សម្រាប់បណ្តានិស្សិតខ្មែរទៅសិក្សានៅក្រៅប្រទេស ដោយឯកឧត្តម ជឿជាក់ថា ធនធានមនុស្សកម្ពុជា តែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបុព្វហេតុកសាងកម្លាំងរួម ក្នុងការចូលរួមបន្តរក្សាភាពធន់ និងកសាងសមត្ថភាពជាតិ ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…
-
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៤ លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រី បន្តថា ការបង្កើតសង្គ្រាម គឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមាននៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ ។ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។ សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា…
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១- អង្គប្រជុំបានអនុម័តលើ សេចក្តីព្រាងគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ។ ២- អង្គប្រជុំបានអនុម័តប្រគល់ការស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ៣- អនុម័តលើសំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីចំនួន ០១រូប សម្រាប់ អាណត្តិទី៣ ជំនួស ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តី ជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងសម្រេច។ ៤- អនុម័តគោលការណ៍នៃនីតិវិធីកិច្ចទំនាក់ទំនងការងាររវាង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា…
-
ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បើកទិវាសម្អាតពិភពលោកនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) មន្រ្តីរាជការ បុគ្គលិកនៃវិស័យជន ដៃគូអភិវឌ្ឃន៍ និងប្រជាពលរដ្ឋ ជាច្រើននាក់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានចូលរួមរើសសំរាម សំអាតអនាម័យបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមដងទន្លេសាប រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បរិមាណសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ បានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះ បានកើនឡើងរហូត ៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាម មានប្រមាណជាង ១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាម មានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។ ក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាមចំនួន ៣ កំពុងប្រតិបត្តិការ…