-
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ អ្នកនាំពាក្យខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង គ្មានមហិច្ឆតាបន្តិចសោះ ក្នុងការចង់ក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ ដោយចង់ទុកពេលវេលាសម្រាក ព្រោះសម្តេចមានជន្មាយុ ច្រើនណាស់ទៅហើយ ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូន សាធារណជនជ្រាបថា៖ នៅពេលថ្មីៗនេះ មានការលើកឡើង ជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេច នឹងជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ដូចជា គណនីមានឈ្មោះ BongBunna Chaiheng បានសរសេរថា៖ “សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នា តែមួយ» និងគណនីឈ្មោះ Bunthoeun បានសរសេរថា៖ “BongBunna Chaiheng ខ្ញុំគាំទ្រសម្តេចក្រឡាហោម…
-
កម្ពុជា និងឥណ្ឌូណេស៊ី នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលទទួលបាននាថ្ងៃទី១៩សីហា បានឱ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំ JCBC លើកទី៤ នៅរដ្ឋធានីហ្សារកាតា និងកំណត់ទិសដៅអនាគតដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅ វិញទៅមក។ រដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅអំពីគោលដៅក្នុងការធ្វើឱ្យកាន់តែទូលំទូលាយ បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការងារ បរិស្ថាន ដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និងសហប្រតិបត្តិការ នយោបាយ-សន្តិសុខ។ ការវិវឌ្ឍក្នុងតំបន់ និងបញ្ហាអន្តរជាតិដែលជាកង្វល់…
-
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការ CLV ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងការបរទេស

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងទាំងអស់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវឯកសារពាក់ព័ន្ធនឹងគម្រោងព្រែកជីក និងកិច្ចសហប្រតិបត្តិការ CLV-DTA ព្រមទាំងបានសំណូមពរដល់មន្រ្តីទាំងអស់ ជួយផ្សព្វផ្សាយឯកសារខាងលើតាមបណ្តាញសង្គមរបស់ខ្លួនរៀងៗខ្លួន ៕ ដោយ ៖ សួង ពិសិដ្ឋ
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ស្វាគមន៍ចំពោះវិនិយោគិនបរទេស ក្នុងការវិនិយោគការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ចំពោះវិនិយោគិនបរទេស ក្នុងការវិនិយោគការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈចំការស្វាយចន្ទី កៅស៊ូ ព្រៃលិចទឹក និងកសិដ្ឋានចិញ្ចឹមជ្រូក។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ឯកឧត្តម ឌិត ទីណា បែបនេះធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាលទទួលការងារវិនិយោគរបស់បរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិនិយោគិនបរទេសសិក្សាឱ្យបានស៊ីជម្រៅ មានផែនការសកម្មភាពច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ទាំងសេដ្ឋកិច្ចនិងបរិស្ថាន។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញផ្លូវផងដែរដល់ វិនិយោគិនអាចសហការជាមួយសហគមន៍កសិកម្មទំនើប ដោយបញ្ជ្រាបបនូវបច្ចេកវិទ្យាសមស្របពាក់ព័ន្ធនឹងការងារឥណទានកាបូន និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕ ដោយ៖ម៉ាដេប៉ូ
-
កីឡាករ វ៉ាន វ៉ុន ៖ ប្តេជ្ញារក្សាសិទ្ធផលចាស់ ឬអាចបំណែកកំណត់ត្រាថ្មី ក្នុងប៉ារ៉ាឡាំពិកហ្គេម ទីក្រុងប៉ារីស ជូនកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤- កីឡាករជនមានពិការភាព វ៉ាន វ៉ុន បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែងរក្សាសិទ្ធផលចាស់ នៅប្រទេសជប៉ុន ឆ្នាំ២០២០ ឬអាចបំបែកកំណត់ត្រាថ្មីមួយ ដើម្បីកម្ពុជា ក្នុងការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង (PARALYMPIC GAMES PARIS 2024) នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ ការអហអាងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រាជធានីភ្នំពេញ។ កីឡាករប្រណាំងរទេះ វ៉ាន វ៉ុន បានបញ្ជាក់ថា ក្នុងនាមជាបេក្ខភាពតែមួយគត់របស់កម្ពុជា សម្រាប់ការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស លើវិញ្ញាសា១០០ម៉ែត្រ ។ «ខ្ញុំនឹងព្យាយាមប្រកួតធ្វើឱ្យបានល្អជាងព្រឹការណ៍មុនៗ ដើម្បីបង្ហាញថា កីឡាករជនមានពិការភាពកម្ពុជា ក៏សមត្ថភាពចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗបាន។ ខ្ញុំបានហ្វឹកហាត់ត្រៀមយូរខែមកហើយដែរ សម្រាប់ចូលរួមប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។ កាលពីខ្ញុំចូលរួមប្រកួត ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (ពន្យារពេលមកធ្វើនៅឆ្នាំ២០២១) ខ្ញុំធ្វើសម្រេចក្នុងថិរវេលា ១៤.២១…
-
អភិបាលរាជធានីភ្នំពេញ ធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ម៉ប់ សារិនប្រធានក្រុមព្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ សីហា ២០២៤ បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារដែលសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។ ឯកឧត្តម ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនា យករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានធ្វើអោយរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿននា សម័យតេជោសែន ។ ឯកឧត្តម អភិបាលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា ឡាវ វៀតណាម(CLV. DTA) ។ ឯកឧត្ដមបន្ថែមថាក្នុងនោះរដ្ឋបាលរាជធានីបាននឹងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ព័ន្ធមានប្រព័ន្ធលូ,ការកសាងផ្លូវថ្នល់ជាដើម ។ ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះដែរ ឯកឧត្តម សន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា បានយល់ស្របនិងគាំទ្រពេញទំហឹងពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលបច្ចុប្បន្នដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាង ២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្តម…
-
ក្រសួងការងារ ចុះអនុស្សរណៈជាមួយសមាគមសិល្បករខ្មែរជំរុញការ ផ្សព្វផ្សាយស្តីពីវិស័យការងារ ឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ។ អនុស្សរណៈដែលមានរយៈពេល៤ឆ្នាំនេះ មានគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយដល់សាធារណជន និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ព័ត៌មានទីផ្សារការងារ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ការងារ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។ ឯកឧត្តម ហេង សួរ ជឿជាក់ថា អនុស្សរណៈដែលភាគីទាំងពីរចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលលើកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបន្ថែមទៀតតាមរយៈសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាព និងឥទ្ធិពលក្នុងសង្គម។ លើសពីនេះ អនុស្សរណៈ ក៏នឹងផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់សិល្បករដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដើម្បីជួយពង្រឹងជីវភាពនៃក្រុមគ្រួសារសិល្បករបន្ថែមទៀតផងដែរ ។ បន្ថែមពីនេះ…
-
លោក បៃដិន ថា បទឈប់បាញ់ហ្គាហ្សា នៅតែអាចទៅរួច

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិកបាននិយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា នៅតែមានលទ្ធភាពអាចទៅរួច។ ប្រធានាធិបតីអាមេរិក លោក ចូរ បៃសិន បានបង្ហាញជំនឿចិត្តកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា នៅតែអាចទៅរួច ខណៈដែលប្រមុខការទូតកំពូលអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់អ៊ីស្រាអែលជាថ្មី ដើម្បីជំរុញកិច្ចព្រមព្រៀងមួយ។ លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចំណាយពេលចុងសប្តាហ៍នៅឯជំរុំ Camp David ថា ការចរចានៅតែដំណើរការ… យើងមិនបោះបង់ទេ… កិច្ចព្រមព្រៀងមួយ គឺនៅតែអាចទៅរួច។ ការអះអាងបែបនេះរបស់លោក បៃដិន កើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រី អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បាន ស្តីបន្ទោស ក្រុម សកម្មប្រយុទ្ធ ហាម៉ាស ចំពោះការ ពន្យារពេល ឈាន ដល់ កិច្ចព្រមព្រៀង បទ ឈប់ បាញ់ នៅតំបន់ ហ្គាហ្សា។ ក្រុមអ្នកការទូតនិយាយថា កិច្ចព្រមព្រៀងនៅតំបន់ហ្គាហ្សា នឹងអាចជួយបញ្ចៀសសង្គ្រាមកាន់តែទូលំទូលាយ ហើយមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នេះគឺជា…
-
ឯកឧត្តមបណ្ឌិត អាងសុផល្លែត ៖ ការដាំដើមឈើផ្តល់ទាំងអុកស៊ីសែនសម្រាប់ទាំងសុខភាព និងការលក់ឥណទានកាបូន

(ភ្នំពេញ)៖នៅពេលដែលគ្រប់ភាគីរួមគ្នាការពារព្រៃឈើហើយនោះ សិស្សានុសិស្ស និងក៏ដូចជាពលរដ្ឋត្រូវចូលរួមដាំដើមឈើក្នុងប្រទេសកម្ពុជាយើងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាសួនព្រៃឈើក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលពេលនោះយើងសម្បូរទៅដោយអុកស៊ីសែនជាទីសុខភាព និងពិសេសក្លាយជាទីកន្លែងលក់ឥណទានកាបូន។ ឯកឧត្តមបណ្ឌិត អាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ ”ប្រទេសគេពុំមានដើមឈើ គេមានតែវិស័យឧស្សាហកម្ម ម្ល៉ោះហើយដើម្បីធ្វើឧស្សាហកម្មបាន និងផលិតផលលក់ចេញទៅក្រៅប្រទេសបាន គេត្រូវទិញខ្យល់បរិសុទ្ធពីកម្ពុជា ។ ហេតុនេះការដាំដើមឈើនាពេលនេះដែរគឺជាការដាក់ទុនវិនិយោគសម្រាប់ថ្ងៃអនាគតដោយក្នុងនេះចាប់ពី១០ទៅ២០ឆ្នាំក្រោយយើងអាចលក់តែ ឥណទានកាបូនក៏បានដែរ។ មិនត្រឹមតែអាចលក់បានថវិការទេ តែការដាំដើមឈើនៅផ្តល់ម្លប់ត្រជាក់ត្រជុំដល់ពលរដ្ឋកម្ពុជាយើងគ្រប់គ្នាទៀតផង ។ ទន្ទឹមជាមួយការដាំកូនឈើ និងក៏ដូចជាការដាំកូនត្នោតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាវៀតណាមនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តាំផ្ញើឱ្យសិស្សានុសិស្ស ត្រូវរួមគ្នាថែរក្សាដោយស្រោចទឹកដាក់ជីសំដៅធ្វើយ៉ាងណាឱ្យដើមឈើទាំងអស់នេះរីកធំធាត់ និងហុចជាផ្លែផ្កានៅថ្ងៃខាងមុខ។ជាមួយគ្នារដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យសិស្សនុសិស្សត្រូវបង្កើតប្រព័ន្ធអែប (APP)ជាកម្មវិធីទូរស័ព្ទ ដោយចាត់ទុកដើមឈើឬដើមត្នោតដែលបានថែទាំជារបស់ខ្លួនឯងរៀងៗខ្លួនសម្រាប់កេរ្តិ៍មរតកនៃស្នាដៃទៅថ្ងៃខាងមុខ។ ទាក់ទិនក្នុងរឿងនេះ កញ្ញា ញ៉ា ថតដា ដែលជាសិស្សរៀននៅវិទ្យាល័យ ហេង សំរិនចក ស្ថិតនៅខេត្តត្បូងឃ្មុំបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទិនទៅនឹងការដាំដើមឈើ។សិស្សថ្នាក់ទី១០រូបនេះបានចាត់ទុកថាការដាំដើមឈើពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបានពីព្រោះថាមិនត្រឹមតែផ្តល់នូវម្លប់ជាទីជ្រកកោនមនុស្សទាំងអស់គ្នាទេតែវានៅជួយឱ្យប្រទេសជាតិ ស្រស់ស្អាតជាទីទាក់ទាញវិស័យទេសចរណ៍ថែមទៀត។ជាមួយគ្នាយុវសិស្សរូបនេះក្រៅពីប្តេជ្ញារួមគ្នាដាំដើមឈើហើយ បានសំណូមពរឱ្យសិស្ស និងពលរដ្ឋចូលរួមថែរក្សាដើមឈើដោយស្រោចទឹកឱ្យបានគ្រប់គ្នាដើម្បីដើមឈើរីកធំធាត់ មិនប្រឈមការងាប់ណាមួយកើតឡើង។ ដោយឡែកយុវសិស្ស ស៊ុននីកន្នីកា រៀនថ្នាក់ទី១០នៃ វិទ្យាល័យ ហេង សំរិនចក ដូចគ្នាបានលើកឡើងថាដើមឈើពិតជាផ្តល់នូវសារៈសំខាន់សម្រាប់មនុស្សសត្វពីព្រោះថាដើមឈើបានស្រូបនូវសារជាតិពុល ហើយបញ្ចេញមកវិញនូវអុកស៊ីសែនដែលផ្តល់នូវសុខភាពល្អដល់មនុស្សយើង។ កញ្ញាភីត ដួងកែវនិង កញ្ញាទូច វ៉ានឌី…
-
បងប្អូនប្រជាពលរដ្ឋដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជន គាំទ្រសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺ ដើម្បីពង្រឹងសន្តិភាព និងអភិវឌ្ឍន៍បន្ត

(ពោធិ៍សាត់)៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសងរោងចក្រដំឡើងរថយន្តអគ្គីសនី របស់ក្រុមហ៊ុនហ្សូម៉ូធ័រ ខេមបូឌា ឯ.ក កាលពីថ្ងៃទី១៨ នៅក្នុងស្រុក ក្រគរខេត្ត ពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ពោធិ៍សាត់ បានថ្លែងគូសបញ្ជាក់ថា សន្លឹកឆ្នោតពុកម៉ែបងប្អូនទូទាំងប្រទេសរួមនិងពុកមែបងប្អូននៅខេត្តពោធិ៍សាត់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនឱ្យសម្តេចយកពេលវេលាដើម្បីដែរលេងនោះទេ គឺបោះឆ្នោតឱ្យសម្តេចធិបតី ពង្រឹងសន្តិភាព និងជំរុញការអភិវឌ្ឍបន្ត។ ក្នុងនោះ សម្តេចធិតី ហ៊ុន ម៉ាណែត លោកខិតខំណាស់ លើការងារអភិវឌ្ឍបន្តនូវហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យមានវិស័យអប់រំ សុខាភិបាល អគ្គីសនី ទូរគមនាគម ។ល។ ដើម្បីប្រទាក់ក្រឡាគ្នាជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅដល់មួយកម្រិតទៀត ដែលយើងទាំងអស់គ្នាចង់បាននោះ គឺអនាគត ដែលល្អជាងបច្ចុប្បន្នច្រើន តែយើងត្រូវចូលរួមជួយទាំងអស់គ្នា។ ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកថា មុនសម្តេច មហាបវរធិតី ចូលកាន់តំណាងជានាយករដ្ឋមន្រ្តី មុនការបោះឆ្នោត កាលពីឆ្នាំ២០២៣ សភាពការណ៍វិឌ្ឍច្រើនណាស់នៅលើពិភពលោក រាប់ទាំងប្រទេសស៊ូដង់មួយផងដែរ។ ប្រទេសមួយនេះ…