-
កិច្ចប្រជុំស្តីពី វេទិកាពាណិជ្ជកម្ម និងវិនិយោគកសិកម្មកម្ពុជា របស់អង្គការស្បៀង និង កសិកម្ម នៃសហប្រជាជាតិ (FAO)

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី វេទិកាពាណិជ្ជកម្ម និងវិនិយោគកសិកម្មកម្ពុជា (Cambodia Agrifood Trade and Investment Forum) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ចសហការរួមគ្នាក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ផ្សារភ្ជាប់ការវិនិយោគផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ (Upstream) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីខាងលើត្រូវមានផែនការច្បាស់លាស់ និងគិតគូរឱ្យបានស៊ីជម្រៅ។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី នេះជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ…
-
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ សុខសន្តិភាព ស្ថេរភាពនយោបាយ នៅកម្ពុជា ទាក់ទាញអ្នកវិនិយោគក្រៅប្រទេសជាច្រើន សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួន

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក បាត ម៉ីយើ (BART MEIJER ) ប្រធានក្រុមហ៊ុនអចលនទ្រព្យ Meijer Realty Partners “MRP” មកពីប្រទេសហូឡង់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួអធិការកិច្ចឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងពី លក្ខណៈពិសេស និងជាបរិយាកាសវិនិយោគដែលមានអំណោយផលដល់អ្នកវិនិយោគរបស់កម្ពុជា គឺ សុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការផ្តល់ជូននូវបរិយាកាសវិនិយោគដ៏ល្អ តាមរយៈការធានាការពារវិនិយោគិនស្របតាមច្បាប់ និងមានយន្តការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើន កំលាំងពលកម្មទាប តែប្រកបដោយថាមពល និងការទទួលខុសត្រូវ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក BART MEIJER និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់ពីសភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តននានារបស់រាជរដ្ឋាភិបាល ព្រមទាំងឪកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួន នៅ…
-
នាយករដ្ឋមន្ត្រី គាំទ្រ និងស្របតាមក្រុមទី៣ ពាក់ព័ន្ធរឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV)

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា សម្តេច បានយកចិត្តទុកដាក់តាមដានរាល់ការបញ្ចេញមតិផ្សេងៗរបស់ពលរដ្ឋដែលបានលើកឡើងពីបញ្ហាCLV ។ សម្តេច ថា មានពលរដ្ឋយើង ៣ក្រុម៖ ទី១-ក្រុមបង្ហាញកង្វល់ពីបាត់ដី, ទី២-ជាក្រុមចង់ឱ្យអភិវឌ្ឍន៍ និងទី៣-ក្រុមស្ងាត់ស្ងៀម មិនបង្ហាញមតិអ្វីទេ តែក្រុមទី៣នេះ ជាក្រុមធំបំផុត មានចំនួនច្រើន នៅកណ្តាល តែចិត្តពួកគាត់មិនចង់ឱ្យបាត់ដី ហើយក៏មិនចង់ឱ្យបាត់អធិបតេយ្យជាតិ តែចង់ឱ្យអភិវឌ្ឍន៍ ដោយសម្តេច បញ្ជាក់ថា ខ្ញុំគាំទ្រ និងស្របតាមក្រុមទី៣នេះ ។ សម្តេចធិបតី បានបន្តថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម (CLV) មានតែរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ សម្ដេចក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នា អភិវឌ្ឍន៍នៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងធម្មការ បន្ត បើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា បានថ្លែងជំរុញលើកទឹកចិត្តដល់ ក្រសួងធម្មការ និង សាសនា បន្តអនុវត្តការងារនេះ ឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាល ដែលជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់ នូវវិបត្តិអាចារ្យក្នុង សង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនា និងពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស ការអភិវឌ្ឍ វប្បធម៌ និង សាសនារបស់ជាតិ ។ សម្តេចធិបតី បានបញ្ជាក់ថា មាតុភូមិយើង គឺជាដែនដី ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយខ្មែរយើង គឺជាជនជាតិដែលមានអរិយធម៌ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ដ៏ចំណាស់មួយ ព្រមទាំងមានអច្ឆរិយវត្ថុយ៉ាងច្រើន ឥតគណនា ។ សម្តេចធិបតីបន្តថា ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី ពិធីមង្គល និង ពិធីកម្មបែបប្រពៃណី ទំនៀមទម្លាប់បុរាណក្តី ខ្មែរយើង មានទម្រង់បែបបទជាច្រើន…
-
ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីការទូត នៃក្រសួងការបរទេស ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតនៅតាមស្ថានតំណាងនានា របស់ព្រះរាជាណាចក្រកម្ពុជានៅបរទេស សូមប្រកាសគាំទ្រដ៏ស្មោះស្ម័គ្រ ដល់កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយនេះ គឺផ្តោតសំខាន់ដល់ការប្រែក្លាយខេត្តជាប់ព្រំដែនទាំង៤ របស់កម្ពុជា (ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី) ទៅជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងលើកស្ទួយកម្រិតជីវភាពប្រជាជន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយខេត្តនានារបស់ឡាវ និងវៀតណាម ដែលនៅជិតខាង។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតនៅតាមស្ថានតំណាងនានា របស់ព្រះរាជាណាចក្រកម្ពុជានៅបរទេស សូមប្រកាសគាំទ្រ ចំពោះសារសំឡេងរបស់សម្តេចតេជោកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើការពន្យល់បន្ថែមយ៉ាងច្បាស់លាស់ពី CLV-DTA ដល់សាធារណជនជាតិ និងអន្តរជាតិបានយល់កាន់តែស៊ីជម្រៅ ថា CLV-DTA នេះមិនមែនជាការធ្វើឲ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ដែលបង្កឡើងដោយក្រុមប្រឆាំងក្រៅច្បាប់ ដែលបានមួលបង្កាច់បំភ្លៃការពិតក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាព និងរាំងស្ទះដល់បរិយាកាសសុខសន្តិភាពដែលប្រជាជនកម្ពុជាកំពុងរស់នៅដោយសុខដុមក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…
-
មន្ត្រីទូតកម្ពុជា និងអូស្ត្រាលី ជួបពិភាក្សាការងារ ពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យលោកស្រី Bridget Collier អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ដ្រាលី ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។ លោកស្រី Bridget Collier បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានមកបំពេញការងារនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា។ នៅក្នុងជំនួប ឯកឧត្តម ប្រាក់ ងួនហុង និងលោកស្រី Bridget Collier ក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗរួមមាន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
អភិបាលខេត្តស្ទឹងត្រែង៖ត្រីកោណអភិវឌ្ឍន៍ នឹងប្រែក្លាយតំបន់ព្រំដែនសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម!

ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) នឹងប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុងស្រុកសេសាន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា បានបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ ស៊ីអិលវី(CLV)បានបង្កើតឡើងនៅឆ្នាំ១៩៩៩ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ។ ឯកឧត្តមបន្ថែមថា យើងចាប់ផ្តើមធ្វើយ៉ាងណាឱ្យតំបន់ព្រំដែននេះ ក្លាយជាតំបន់ព្រំដែនមានសន្តិភាព ព្រំដែននៃកិច្ចសហប្រតិបត្តិការ ជាព្រំដែនសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយការអភិវឌ្ឍនេះ គឺអភិវឌ្ឍន៍ នៅតាមប្រទេសនីមួយៗដោយផ្តោតសំខាន់គឺព្រំដែនដែលមានសន្តិភាព ទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូមនុស្ស និងអំពើរត់ពន្ធផ្សេងៗ ។ សំដៅទៅលើក្រុមជ្រុលនិយមមួយក្តាប់តូចដែលកំពុងញុះញងបំភ័ន្តមហាជនអំពីត្រីកោណអភិវឌ្ឍន៍នោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការបង្កអសន្តិសុខណាមួយកើតឡើងបានឡើយ។ ទន្ទឹមនេះឯកឧត្តម សរ សុពុត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឱ្យជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច…
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលឆែក ត្រូវគិតថាការទៅរៀននេះ គឺជាការចូលរួមចំណែកការកសាង និងអភិវឌ្ឍន៍ជាតិរបស់ខ្លួន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ចំនួន១៥រូប ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាធារណរដ្ឋឆែក សម្រាប់ឆ្នាំសិក្សា២០២៤ ២០២៥។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង ១៥រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក និងសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានមតិសំណេះសំណាល និងបានអនុញ្ញាតឱ្យនិស្សិតទាំង ១៥រូប ណែនាំខ្លួន ដោយមានបង្ហាញអំពីជំនាញ ទស្សនៈវិស័យ អំពីគំនិត និងគោលបំណងរបស់ខ្លួនម្នាក់ៗ ក្នុងការស្នើសុំជួបសម្ដែងការគួរសមនេះជូនអង្គពិធីផងដែរ។ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ និងសំណូមពរមួយចំនួនដល់ក្មួយៗនិស្សិត៖១.ត្រូវស្វែងយល់ពីវប្បធម៌របស់ឆែកឱ្យបានច្បាស់ តាំងពីដើមរហូតមកដល់ពេលដែលប្រទេសរីកចម្រើនដូចសព្វថ្ងៃ។២.ត្រូវស្គាល់ពីបាវចនាជាតិ និងចម្រៀងភ្លេងជាតិខ្លួនឯង ព្រមទាំងអត្ថន័យឱ្យបានច្បាស់លាស់៣.ត្រូវគិតថាការទៅរៀននេះ គឺជាការចូលរួមចំណែកការកសាង និងអភិវឌ្ឍន៍ជាតិរបស់ខ្លួន៤.សូមលើកទឹកចិត្តក្មួយៗថា ការរៀនសូត្រគឺជាការប្រយុទ្ធ ដើម្បីឱ្យបានការទទួលស្គាល់ជាផ្លូវការរបស់ជាតិ៥.សូមក្មួយៗត្រូវចេះកសាងមិត្តភាពរវាងគ្នា និងគ្នារវាងខ្លួនឯងជាមួយលោកគ្រូ អ្នកគ្រូ ទាំងអស់៦.សូមយកការចេះដឹងជំនាញដែលទទួលបាន មកកសាងប្រទេសជាតិវិញ និងចែករំលែកដល់អ្នកដ៏ទៃ៧.ត្រូវយកចិត្តទុកដាក់រក្សាសុខភាពខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត៨.រក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយស្ថានទូតខ្មែរ ឬសមាគម ឬក្រុមយុវជនដែលមាននៅទីនោះ៩.លើកទឹកចិត្តក្មួយៗ ឱ្យតាំងខ្លួនឯងម្នាក់ៗ ជាទូតសុឆន្ទៈ១រូបរបស់ប្រទេសខ្លួន ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកទឹកចិត្ត និងគាំទ្រដល់ជ័យលាភីទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា…
-
កម្ពុជា និងអារ៉ាប៊ីសាអូឌូត ពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសម្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌូតប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ ក្នុងគោលបំណងស្វែងរកមធ្យោបាយ និងវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងព្រះរាជាណាចក្រទាំងពីរ ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្នផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
វីដេអូ៖ វត្តចំណាស់ទាំង៨ នៅខេត្តបាត់ដំបង
