-
ទូតសាធារណរដ្ឋកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ សីហា ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។ ជាការឆ្លើយតប សម្ដេចធិបតី បានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន…
-
«ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»។ វីដេអូនេះមានរយៈពេល១៤នាទី បានបង្ហាញថា ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដោយមានការគាំទ្រនិងចូលរួមអបអរសាទរ ពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ នៅទូទាំងប្រទេស។ ការបើកការដ្ឋានសាងសង់នេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មី ដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនៃការប្រើប្រាស់សក្តានុពលផ្លូវទឹក នៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សទី៥ ឬទី៦នៃគ្រិស្តសករាជ ដោយសារប្រទេសជួបប្រទះបញ្ហាសង្រ្គាម ឥតឈប់ឈរ។ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមគំនិតដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងអាណត្តិទី៦ ហើយបាននិងកំពុងបន្តដឹកនាំអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះកើតចេញពីការគិតគូរបស់ខ្មែរ សាងសង់នៅលើទឹកដីខ្មែរ និងដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិខ្មែរពិតប្រាកដ។ ព្រែកជីកនេះនឹងបង្កើតឱ្យមានជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់អនាគតរបស់កម្ពុជា និងជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ៕ សូមទស្សនាវីដេអូ៖
-
វីដេអូ៖ ការងារប្រចាំថ្ងៃនៅមន្ទីរ ស ២១ រាយការណ៍ ធ្វើឯកសារ និងយកអ្នកទោស
-
វីដេអូ៖ កម្ពុជាមុននិងមានថ្ងៃនេះ ខេត្តត្បូងឃ្មុំ

-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីរាជការទាំងអស់ សូមប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុម ដែលធ្វើកុបកម្ម ដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង…
-
តំណាងយូណេស្កូប្រចាំកម្ពុជា៖ថែរក្សាការពារទាំងប្រាសាទបុរាណនិងប្រជាជន

សៀមរាប៖លោក សាដា យូម៉ា អាឡាម (Sardar Umar Alam)តំណាងយូណេស្កូប្រចាំនៅកម្ពុជាកាល ពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី”ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”បានលើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារទាំងប្រាសាទបុរាណ និងប្រជាជន។ លោកបន្តថា នេះគឺស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីដែលបានដាក់ចេញរវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ។ លោកបន្ថែមថា អង្គរ ជាប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិដែលមានតែមួយគត់ នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ប្រជាជន រាជរដ្ឋាភិបាល មានកាតព្វកិច្ច ក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្នាការនយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌ “គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើងនោះទេ”។ ថ្លែងនៅក្នុងពិធីបើកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ”កាលពីព្រឹកថ្ងៃ ទី១២ ខែសីហាឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានយកចិត្តទុកដាក់បំផុតនៅក្នុង ការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។ ឯកឧត្តម សាយ សំអាល់ បានបន្តទៀតថា សង្គ្រាមផ្ទៃក្នុងបានធ្វើឱ្យខ្មែរបាក់បែក។ ចែកជាបក្ខជាពួកជាក្រុមផ្សេងគ្នា។…
-
វីដេអូ៖ អ្វីជាការទូតសេដ្ឋកិច្ច ?

-
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញប្រកាស ឯកឧត្តម វ៉ី សំណាង ជាប្រធានគណៈកម្មាធិការសាខាខេត្តតាកែវ

តាកែវ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ (២០២៤-២០៣០) ដោយក្នុងអង្គសន្និបាត សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ដែលមានសមាសភាព ១៥នាក់ ស្រី៣នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈ អភិបាលខេត្ត ខេត្តតាកែវ ជាប្រធានគណៈកម្មាធិការសាខា, លោក ម៉ឹង វុធី ជាអនុប្រធានអចិន្ត្រៃយ៍, លោកស្រី គា សុភូ ជាអនុប្រធាន, លោក ហោ បុណ្ណវឌ្ឍន៍ ជាហេរញ្ញិក, លោក មឹង វិរិយា ជាលេខាធិការ, លោក ញ៉ិប ស្រ៊ន ជាសមាជិក, លោក ណុប នី ជាសមាជិក, លោក ឡោ វីរិទ្ធិ ជាសមាជិក, លោក លីវ សំណាង…
-
មន្ត្រីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម

ខេត្តមណ្ឌលគិរី៖ សកម្មភាពក្រុមការងារនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក សុន សារឿន ប្រធានមន្ទីរ បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា និងស្រុកពេជ្រាដា ក្នុងខេត្តមណ្ឌលគិរី។ ក្នុងដំណើរបំពេញបេសកម្មនេះ ដើម្បីសាកសួរព័ត៌មាន និងការរស់នៅរបស់ប្រជាពលរដ្ឋ និងកងកម្លាំងនៅតាមបណ្តាខ្សែក្រវ៉ាត់ព្រំដែន ក្នុងកិច្ចការការពារបូរណភាពទឹកដី ជីវភាពប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិត លើដំណាំកសិកម្ម កសិឧស្សាហកម្ម ដំណាំផ្សេងៗបានល្អប្រសើរ តាមរយះដោះដូរទំនិញគ្នា ទៅវិញទៅមកជាមួយប្រទេសជិតខាង ជាពិសេស ការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា វៀតណាម ឡាវ បានធ្វើឱ្យខេត្ត ជាប់ព្រំដែនកាន់តែមានការរីកចម្រើន ដោយផ្សារភ្ជាប់នឹងបណ្តាខេត្តផ្សេងៗរបស់យើង និងតភ្ជាប់សេដ្ឋកិច្ចជាតិ ជាមួយបណ្តាប្រទេសជិតខាង។ ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមប្រវែង ៣១៤.៦៦៤គីឡូម៉ែត្រ ព្រំប្រទល់ខាងកើត និងខាងត្បួង ជាប់ជាមួយខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់នឹងខេត្តក្រចេះ។ កងកម្លាំងដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន និងប្រជាពលរដ្ឋ ដែលរស់នៅផ្ទាល់ខ្សែក្រវ៉ាត់ព្រំដែន សូមប្រឆាំងដាច់ខាតចំពោះក្រុមជនអគតិ ដែលញុះញង់ ចង់បំផ្លាញសន្តិភាព និងការរីកចម្រើនរបស់កម្ពុជា។…
-
សម្ដេចតេជោ ហ៊ុន សែន៖ ខឿនការពារជាតិដោយប្រជាជននៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ខឿនការពារជាតិដោយប្រជាជននៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវតាមបន្ទាត់ព្រំដែន ហើយយើងចែកដី កសាងផ្ទះឲ្យប្រជាជន រៀបចំសាលារៀនមន្ទីរពេទ្យ និងរបស់ចាំបាច់ដែលប្រជាជនត្រូវការ ឲ្យពួកគាត់មានលទ្ធភាព កាន់តែច្រើន ដើម្បីរស់នៅទីនោះ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្លះ ជាពិសេស គឺក្រុមដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិនោះបាននិយាយហាក់បីដូចជាងាយស្រួលណាស់ ដែលស្នើរឲ្យមានការធ្វើរបងរវាងកម្ពុជា និងវៀតណាម ខណៈត្រង់ចំណុចនេះ សម្តេចបានចោទសួរទៅក្រុមទាំងនោះថា តើការធ្វើរបងពិត ជាខ្លាំងឬជាប់ជាងកម្លាំងរបស់ប្រជាជនដែរឬទេ?។ សម្តេចបានបន្ថែមទៀតថា ការធ្វើរបងដើម្បីតែបិទឬ ឃាំងរវាងព្រំដែនរវាងកម្ពុជា និងវៀតណាម ឬប្រទេសជិតខាងកម្ពុជានេះគេអាចលូតផ្លោះបាន ឬបាញ់ផ្តួលរំលំបាន ខណៈដែលកម្ពុជាយើងត្រូវធ្វើរាប់រយរាប់ពាន់គីឡូនោះ ហើយការធ្វើរបងបែបនេះគឺទុកឲ្យកម្ពុជានៅតែឯងឬយ៉ាងម៉េច? ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង និងក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLV…