Category: នយោបាយ

  • កម្លាំងយុវជនស្រលាញ់សន្តិភាពទូទាំងប្រទេស បានត្រៀមរួចហេីយ​ដេីម្បី​ការពារ កម្ពុជា

    កម្លាំងយុវជនស្រលាញ់សន្តិភាពទូទាំងប្រទេស បានត្រៀមរួចហេីយ​ដេីម្បី​ការពារ កម្ពុជា

    កម្លាំងយុវជនស្រលាញ់សន្តិភាពទូទាំងប្រទេស បានត្រៀមរួចហេីយ​ដេីម្បី​ការពារ​រាជរដ្ឋាភិបាល​ ការពារ​ប្រជាពលរដ្ឋ​ ការពារ​រដ្ឋ​ធម្មនុញ្ញ​ ការពារ​ព្រះ​មហាក្សត្រ​ ការពារ​សុខសន្តិភាព​ ។ បញ្ជាក់ការបង្ហាញកម្លាំងនេះមិនមែន​ជាការ​គំរាម​កំហែង​ទេ​ តែ​ជាសារ​មួយ​ប្រាប់​ទៅពួក​សត្វ​មមាជ​ប្រលែង​ភ្លេីង​នៅ​ក្រៅប្រទេស​ថា​ដែលមានចេតនាញុះញង់ បង្កើត​កម្លាំងបំផ្លាញសន្តិភាព និងកម្លាំងក្នុងស្រុកមួយក្តាប់តូចដែលលង់នឹងឃោសនា​អកុសលរបស់ពួកបំផ្លាញជាតិទាំងនោះ បេី​ហ៊ាន​អេីតក្បាល​មកជាន់ដីខ្មែរ​ រឺធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព​របស់ព្រះរាជាណាចក្រកម្ពុជា យុវជនស្រលាញ់សន្តិភាព​ទូទាំងប្រទេស ចូលរួមជាមួយកងកម្លាំង សមត្ថកិច្ច ទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យជនណាក្រុមណាបំផ្លាញសុខសន្តិភាពរបស់កម្ពុជាបានឡើយ ៕ ដោយ ៖ គតិ យុត្ត

  • កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិកនិងកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ាន នៅទីក្រុងសៀមរាប ខេត្តសៀមរាប

    កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិកនិងកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ាន នៅទីក្រុងសៀមរាប ខេត្តសៀមរាប

    សៀមរាប៖ ព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះនៃការរៀបកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) និងកិច្ចប្រជុំធុរកិច្ច​ប្រៃសណីយ៍អាស៊ាន (ASEAN Postal Business Meeting) រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំកិច្ចប្រជុំ ធុរកិច្ចប្រៃសណីយ៍អាស៊ាន (ASEAN Postal Business Meeting) នៅថ្ងៃទី៨-១០ ខែសីហា ឆ្នាំ២០២៤ និង​កិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) នៅថ្ងៃទី១២-១៧ ខែសីហា ឆ្នាំ២០២៤ សណ្ឋា​គារសុខា ខេត្តសៀមរាប។ ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក និង​កម្មវិធីជប់លៀងបដិសណ្ឋារកិច្ចបើកកម្មវិធីកិច្ចប្រជុំ ធ្វើឡើងក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនា​គម​ន៍ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤…

  • ថ្នាក់ដឹកនាំកម្ពុជា-ចិន តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរ និង​ពលរដ្ឋប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់លើវប្បធម៌ប្រពៃណី និង វិស័យសេដ្ឋកិច្ច​យូរលង់មកហើយ

    ថ្នាក់ដឹកនាំកម្ពុជា-ចិន តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរ និង​ពលរដ្ឋប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់លើវប្បធម៌ប្រពៃណី និង វិស័យសេដ្ឋកិច្ច​យូរលង់មកហើយ

    (ភ្នំពេញ)៖ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា-ចិន តែងបានពូនជ្រុំរក្សា​ទំនាក់​ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។កិច្ចសន្ទនា នាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីក​ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង។ ការថ្លែងបែបនេះធ្វើឡើងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យ​​សភាកម្ពុជាក្នុងពិធីបើកកិច្ចសន្ទនាស្តីពី “ដំណើរថ្មីនៃកំណែទម្រង់​ប្រទេស​ចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន”ដែលបានរៀបចំឡើង​នៅរាជបណ្ឌិត្យសភាពកម្ពុជានារសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ​រវាង ​កម្ពុជា និងចិន ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ក្រៅពីនេះចំពោះពលរដ្ឋ​កម្ពុជា​និងចិន ក៏តែងបានផ្សាភ្ជាប់ពីទំនាក់ទំនងជាមួយគ្នាយ៉ាងល្អក្នុងនេះ​មិនថា​ជា​វិស័យ​វប្បធម៌ ប្រពៃណីទេ ចំពោះវិស័យសេដ្ឋកិច្ចក៏មានទំនាក់ទំនងគ្នាយ៉ាងល្អ​ផងដែរ​។ ឯកឧត្តម វ៉ាង វិនពីន( Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​បាន​ចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យ​ស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គ​លើក​ទី​៣​នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣​នៃគណៈ​កម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយ​ដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោក​បាន​មើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញា​ចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍទៅមុខ បានមើលឃើញពីប្រទេសចិន​ដែលបន្តពង្រីកនវានុវត្តន៍ និង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ឆ្លងកាត់កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ឆ្លងកាត់កម្ពុជា

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ជួបជុំក្បួន​រថយន្ត​អន្តរជាតិ “Gumball 3000 Rally” ឆ្លងកាត់កម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួប​សម្ដែងការគួរសម និងពិភាក្សាការងាររវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយលោក Maximillion Cooper ស្ថាបនិក និងជានា​យក​ប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 នៅវិមានសន្តិភាព រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៩ សីហា ។ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា ។ ក្នុងឱកាសប្រារព្ធខួប ២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង ៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះ នឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌…

  • សម្តេចធិបតី៖ ធនាគារ ចំនួន ៨ នឹងផ្តល់ឥណទាន ជូនបងប្អូនពលករ និងសិក្ខាកាម ត្រូវទៅធ្វើការនៅបរទេស ដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥% ក្នុង ១ឆ្នាំ

    សម្តេចធិបតី៖ ធនាគារ ចំនួន ៨ នឹងផ្តល់ឥណទាន ជូនបងប្អូនពលករ និងសិក្ខាកាម ត្រូវទៅធ្វើការនៅបរទេស ដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥% ក្នុង ១ឆ្នាំ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនាគារ ចំនួន ៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករ និងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឱ្យបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត បានបញ្ជាក់ដូច្នេះ នៅលើបណ្ដាញសង្គមតេលេក្រាមនារសលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរលើបណ្ដាញសង្គម ដូច្នេះថា៖ ខ្ញុំសូមអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្របសម្រួល ជាមួយធនាគារចំនួន ៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបាន ទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយ លើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរ ទៅធ្វើការនៅបរទេស…

  • ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រី​សុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ច​ប្រជុំរដ្ឋ​មន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦

    ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រី​សុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ច​ប្រជុំរដ្ឋ​មន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦

    (ប្រទេសឡាវ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខា​ភិបាលអាស៊ានលើកទី២ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹង​កិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញ​ប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការ​គំរាមកំហែង​សុខភាពជាសកល” ដោយមានការសម្របសម្រួលពីលេខា​ធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនិងរដ្ឋមន្ត្រី​ហិរញ្ញវត្ថុនៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ប្រទេសទីម័រឡេស្តេ និងមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬតំណាងក្រសួងហិរញ្ញវត្ថុ នៃប្រ​ទេសជាសមាជិកអាស៊ាន ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋ​ប្រជា​ធិប​តេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី​១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត​របស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍​ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹង​ប្រធានបទខាងលើ និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែល​បានផ្តល់អាទិភាពដល់វិស័យសុខាភិបាលនិងការគាំពារសុខភាពសង្គម ក្នុង​ចំណោមវសិ័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍​ធនធាន​មនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជ​រដ្ឋា​ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ…

  • មន្ទីរបរិស្ថាន ខេត្តក្រចេះ ជូនដំណឹងពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែល​បាន​កាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់នៅសហគមន៍ចំនួនពីរក្នុងខេត្តក្រចេះ

    មន្ទីរបរិស្ថាន ខេត្តក្រចេះ ជូនដំណឹងពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែល​បាន​កាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់នៅសហគមន៍ចំនួនពីរក្នុងខេត្តក្រចេះ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៤នេះក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានអនាធិបតេយ្យ យកធ្វើជាកម្មសិទ្ធិ ខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារ ធម្មជាតិ អន្លង់ជ្រៃ ស្ថិតក្នុង ដែនជម្រកសត្វ ព្រៃព្រៃឡង់ ភូមិសាស្ត្រ ឃុំ អន្លង់ជ្រៃ ស្រុកថា ឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង។ យោងតាមសេចក្តីជូនដំណឹងមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា៖ក្រោយពី​អង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្ត ផ្សេងៗ ចូលមកកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិស្ថិត​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ” ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ករណីនេះ មន្ទីរបរិស្ថានខេត្ត បានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន តែ សកម្មភាពនេះមិនបានរាងចាលឡើយ នៅតែបន្តកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បេសកកម្មការទូត របស់ ឯកឧត្តម វ៉ាង វិនពីង នឹងជំរុញមិត្តភាពដែកថែប កម្ពុជា-ចិន បន្ថែមទៀត

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បេសកកម្មការទូត របស់ ឯកឧត្តម វ៉ាង វិនពីង នឹងជំរុញមិត្តភាពដែកថែប កម្ពុជា-ចិន បន្ថែមទៀត

    (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន ៧មករា។ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ សម្តេច មានប្រសាសន៍លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងវានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផែមទៀតផង។ សម្តេចបង្ហាញនូវជំនឿថា បេសកកម្មរបស់ ឯកឧត្តម វ៉ាង វិនពីង និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំនិងមានលទ្ធផល ដល់ប្រទេសទាំងច្រើនថែមទៀត ។ ឯកឧត្តម វ៉ាង វិនពីង លើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន មានដូចជាសម្តេចព្រះនរោត្តមស៊ីហនុ និងឯកឧត្តម ម៉ៅ សេទុង ត្រូវបន្តលើកកម្ពស់ជាបន្តបន្ទាប់…

  • ក្រសួងសុខាភិបាល កម្ពុជា និងក្រសួងសុខាភិបាល ឥណ្ឌូនេស៊ី ចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល នៅទីក្រុងវៀងចន្ទន៍

    ក្រសួងសុខាភិបាល កម្ពុជា និងក្រសួងសុខាភិបាល ឥណ្ឌូនេស៊ី ចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល នៅទីក្រុងវៀងចន្ទន៍

    (ឡាវ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ តបតាមសំណើរបស់​រដ្ឋមន្ត្រី​សុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងទទួលបានសិទ្ធិ​ប្រទាន​ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ​ចូលរួម និងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខា​ភិ​បាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូ​ណេ​ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាមួយនិងឯកឧត្តម ប៊ូឌី សាឌីគីន​ (HE Budi G. Sadikin)រដ្ឋមន្ត្រីសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងអមដោយគណៈប្រតិភូនៃក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងពេល​នៃការ​ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំ​ពាក់ព័ន្ធ (The 16th ASEAN Health Ministers Meeting and Related Meetings) នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាសុខាភិបាល ភាពធន់នៃវិស័យសុខាភិបាល ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ សុវត្ថិភាព ផលិតផលសុខាភិបាល និងឧបករណ៍បរិក្ខារពេទ្យ និងបច្ចេកវិទ្យាសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលសម្ដែងការគួរសម

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលសម្ដែងការគួរសម

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្ម​ផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុន បានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេស​វិស័យ​ឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើក​កម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ