-
ការបើកសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត នេះ គឺបង្ហាញពីជំនឿទុកចិត្តដ៏រឹងមាំ ចំពោះបរិយា កាសវិនិយោគ និង អំណាចទីផ្សាររបស់កម្ពុជា

(ភ្នំពេញ)៖ ការបើកសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត នៅកម្ពុជា ជាសាខាទី១ នៅអាស៊ីអាគ្នេយ៍ គឺបង្ហាញពីជំនឿទុកចិត្តដ៏រឹងមាំ និងសក្តានុពលពេញលេញរបស់កម្ពុជា ហើយការបើក វិទ្យាល័យនេះ គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនេះ អាចឈរជើងបានយូរអង្វែង និងមាននិរន្តរភាពទៅបាន ទើបជាការប្រសើរដ៏ពិតប្រាកដ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត កម្ពុជា (DE MONTFORT University Cambodia) នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា ស្ថេរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា គឺជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ដែលជំរុញឱ្យសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) បោះទុនវិនិយោគលើការអប់រំនៅកម្ពុជា ។ សម្តេចធិបតី បានបន្តថា ការវិនិយោគលើសាកលវិទ្យាល័យ ត្រូវការទុនច្រើន ជាពិសេស…
-
នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត ក្លាយជាសក្តានុពលទាក់ទាញវិនិយោគិនពីអង់គ្លេសបន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត កម្ពុជា (DE MONTFORT University Cambodia) នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចង់ឃើញ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត ក្លាយជាសក្តានុពលទាក់ទាញវិនិយោគិនពីចក្រភពអង់គ្លេសបន្ថែមទៀតនៅកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត គឺជាគ្រឹះស្ថានអប់រំ ឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំ ជាង ១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់ កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានា នៅក្រៅប្រទេស ។ សម្តេចធិបតី បានបញ្ជាក់ថា នៅថ្ងៃអនាគត សម្ដេច ចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និងជាដែកឆក់…
-
មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណៈការ អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា

(ភ្នំពេញ)៖ ឯកឧត្តម ផន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ឯកឧត្តម អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែង នៃកំណាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)ជាឱកាសល្អ និងពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេសត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។ ចំណោតខាងលើ ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។ន័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤៕ ដោយ ៖…
-
សម្តេច ម៉ែន សំអន អញ្ជើញបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យចូលនិវត្តន៍ ជូនអតីតយុទ្ធមិត្តបម្រើកងទ័ព ឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជា អធិបតីក្នុងពិធី ជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី ១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលមាន គោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារីដែលបានចូលបម្រី កងទ័ពចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ និងស្ថិតក្រោមដឹកនាំ គ្រប់គ្រងបញ្ជាដោយ ផ្ទាល់របស់ សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ ទន្ទឹមនឹងនោះផងដែរ…
-
សម្ដេចធិបតី៖ វត្តមានសាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សា នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធ បើកឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វត្តមាន នៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែម ដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយ របស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំនានា របស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា ។ សម្តេចធិបតី បានបន្តថា…
-
ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយក អំណោយជួយដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖ ក្រុមយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យដឹកនាំ ដោយ លោក រ៉េត រ៉ន ប្រធានសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនជួយដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានកុមារស្នាក់នៅ ១១២នាក់ ក្នុងនោះមានបុគ្គលិក ១៧នាក់ ។ លោក រ៉េត រ៉ន បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជូនដល់ប្អូនៗដែលកំពុងតែរស់នៅក្នុងមណ្ឌលជនអស់សង្ឃឹមទី ២ ស្រុកមង្គលបូរី ដោយក្តីព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្អូនៗគ្រប់ពេលវេលា ហើយយ៉ាងណាមិញឯកឧត្តមក៏បានបន្តផ្តាំផ្ញើដល់លោកនាយកគ្រប់គ្រងមណ្ឌល និងបុគ្គលិកនៅក្នុងមណ្ឌលទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងបង្កបង្កើតផល និងចូលរួមអនុវត្តគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព ដេីម្បីភាពសុខដុមរមនា របស់យើងទាំងអស់គ្នា។ លោក រ៉េត រ៉ន បានបញ្ជាក់ថា៖ ក្នុងនាមយើងជាពលរដ្ឋខ្មែរ ត្រូវតែគាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ហើយនិងសម្តេចធិបតី…
-
សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះ

ក្រចេះ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះដោយបានចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០នាក់នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ នេះជាសកម្មភាពមនុស្សធម៌ផ្តល់ស្នាមញញឹមដល់កុមារ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាតដើម្បីពួកគេមានសម្ភារប្រើប្រាស់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ។ ពិធីចែកអំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្សនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមជាមួយសមាជិកកិត្តិយសនិងសមាជិកាសមាគមដែលជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួងរួមនឹងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដោយមានវត្តមានចូលរួមពីអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងក្រុមការងារ។ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងថា ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល និង បានជូនពរក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមគាំទ្របេសកកម្មមនុស្សធម៌របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងបានផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕ ដោយ ៖ ង៉ាន់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ បើកឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ខេមបូឌា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) នៅមជ្ឈមណ្ឌលកោះពេជ្រ។ សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and…
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។ កិច្ចប្រជុំទាំងនោះរួមមាន ៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី ,កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានសាធារណរដ្ឋប្រជាមានិតចិន ,កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានសាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះក៏មានមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាល ទីម័រឡេស្តេ ចិន កូរ៉េ អាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា ។ ក្នុងនាមក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួនស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិ គឺគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យដីធ្លី និងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព

កំពង់ស្ពឺ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុប ១៩ ៨៤០ បណ្ណ ស្មើនឹង ១០ ៧៥៨ គ្រួសារ ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៣០ភូមិ នៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនាពេលនេះមាន ១៩ ៨៤០បណ្ណ ស្មើនឹង១០ ៧៥៨គ្រួសារ ក្នុងនោះ ឃុំវាល មាន ២២ភូមិ ត្រូវចែកបណ្ណកម្មសិទ្ធិគឺភូមិចាម ភូមិក្រាំងទាវ ភូមិត្បូងបឹងលិចបឹង ភូមិព្រៃខ្ញែ ភូមិព្រៃទទឹងខាងលិច ភូមិព្រៃទទឹងខាងកើត ភូមិត្បូងភ្នំ ភូមិក្រសាំងជីមែ…