Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកល​វិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៥៦១នាក់

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកល​វិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៥៦១នាក់

    ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៤៧៧នាក់ (នារី១៨៤នាក់) ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ២,៧០៧ នាក់ (នារី ១,៦៧៦នាក់) និងចាប់ពីឆ្នាំសិក្សា ២០០៦-២០០៧ មកដល់ឆ្នាំសិក្សា ២០២៣-២០២៤ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,៦០៧ នាក់ ( នារី ២,៦៥៧ នាក់ ) គិតទាំងនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។ យោងតាមរបាយការណ៍ស្ទង់មតិរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន៥៦១នាក់នេះ អ្នកមានការងារធ្វើចំនួន ៥៥៥នាក់ ស្មើនឹង ៩៩%…

  • ឯកឧត្តម ឃួង ស្រេង ៖ ព្រែកជីកហ្វូណន តេជោ គឺជាព្រែកជីកប្រវត្តិ​សាស្ត្រ​ទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា

    ឯកឧត្តម ឃួង ស្រេង ៖ ព្រែកជីកហ្វូណន តេជោ គឺជាព្រែកជីកប្រវត្តិ​សាស្ត្រ​ទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា

    ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ថ្លែងក្នុង​ព្រឹត្តិការ​ណ៍​ប្រគុំតន្ត្រី និងអុជកាំជ្រួច អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីក​ហ្វូណនតេជោ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះថាគម្រោងសាងសង់ ព្រែកជីកហ្វូណន តេជោ គឺជា​ព្រែក​ជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការចំណាយលើគម្រោងការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ត្រូវបានប៉ាន់ស្មាន ថវិកាប្រមាណ ១.៧០០ លានដុល្លាអាមេរិក ក្រោមទម្រង់វិនិយោគ BOT ក្នុងនោះភាគហ៊ុនវិស័យឯកជនក្នុងស្រុក មាន៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលយើងបានគោរព តាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។ ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា គម្រោង “ព្រែកជីកហ្វូណនតេជោ”…

  • ក្រសួងអធិការកិច្ច បានរៀបចំការវាយជួង ទូងស្គរ និងវាយឃ្មោះ ដើម្បីអបអរ​សា​ទរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ «ព្រែកជីក​ហ្វូណនតេជោ»

    ក្រសួងអធិការកិច្ច បានរៀបចំការវាយជួង ទូងស្គរ និងវាយឃ្មោះ ដើម្បីអបអរ​សា​ទរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ «ព្រែកជីក​ហ្វូណនតេជោ»

    ភ្នំពេញ៖ សាមគ្គីជាតិខ្មែរជាធ្លុងមួយបង្កើតបាននូវ «ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីក​ប្រវត្តិសាស្ត្រដំបូងបំផុតរបស់កម្ពុជា ដែលជាកាតាលីករបង្កើត​ឱ្យមាន​សរសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មីសម្រាប់ថ្ងៃអនាគត ដើម្បីប្រយោជន៍​ប្រជាជន ជារបស់ប្រជាជនកម្ពុជា និងដើម្បីប្រទេសកម្ពុជា។ នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណទីស្ដីការក្រសួងអធិការកិច្ច លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចព្រមទាំង ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់​លំដាប់ថ្នាក់ បានសម្តែងនូវការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹង​តាម​រយៈ ការរៀបចំវាយជួង ទូងស្គរ និងវាយឃ្មោះក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​នៃពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹក​រវាងទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គឺជាការផ្ដួចផ្ដើម​ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងបន្តជំរុញការអនុវត្តដោយ​សម្ដេច​មហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា។ គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មាន​លក្ខណៈ​ជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើក​កម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ…

  • ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៦ នៃ HLTF-ACV នៅប្រទេសម៉ាឡេស៊ី

    ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៦ នៃ HLTF-ACV នៅប្រទេសម៉ាឡេស៊ី

    ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឧត្តមមន្រ្តីអាស៊ាន និងជាឥស្សរជនជាន់ខ្ពស់ (Eminent Person) នៃក្រុមការងារកម្រិតខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ របស់កម្ពុជា (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៦ នៃ HLTF-ACV ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំបានពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ និងសន្តិសុខ អាស៊ាន នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំក្រោយឆ្នាំ ២០២៥។ នៅក្នុងឱកាសនោះដែរ ក្រុមការងារ HLTF-ACV ក៏បានជួបពិភាក្សាជាមួយប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិម៉ាឡេស៊ី (Institute of Strategic & International Studies Malaysia) និងអគ្គលេខាធិការនៃលេខាធិការដ្ឋានវេទិកាអភិបាលក្រុងអាស៊ាន (ASEAN…

  • មូលនិធិ Nippon កោតសរសើរការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា នៅកម្ពុជា

    មូលនិធិ Nippon កោតសរសើរការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា នៅកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ សីហា លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ លោកបន្តថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។ សម្ដេចធិបតីបានអអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ និងសុខាភិបាល នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ ។ សូមជម្រាបថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The…

  • ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា

    ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី០៥កក្កដា ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ”ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ ។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល, ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយ ជាដើម ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

  • ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន​ឈរជើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ-ឡាវ ប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណនតេជោ”

    ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន​ឈរជើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ-ឡាវ ប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណនតេជោ”

    ព្រះវិហារ៖ ដើម្បីចូលរួមអបអរសាទរយ៉ាងក្លៀវក្លាពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំ​អន្តរាគមន៍លេខ៣ រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាង់សង «ព្រែកជីក​ហ្វូណន​តេជោ» ជាផ្លូវការ បាននៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ សូមគាំទ្រ​យ៉ាង​ពេញទំហឹងគម្រោងព្រែកជីកហ្វូណន ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃ​ចងចាំ​ជាប្រវត្តិ​សាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងមានសមិទ្ធផលផ្លូវទឹក​ជាមរតក​ប្រវត្តិសាស្ត្រ សម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន ។ លោកមេបញ្ជាការបានលើកឡើងថា យើងខ្ញុំទាំងអស់គ្នាជា នាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងការពារតាមបណ្តាយព្រំដែន កម្ពុជា-ថៃ-ឡាវ នៃសមរភូមិទិសទី១ប្រាសាទព្រះវិហារ សូមធ្វើការប្តេជ្ញាចិត្ត…

  • រដ្ឋបាលក្រុងប៉ោយប៉ែត និងពលរដ្ឋនៅជាប់ព្រំដែន កម្ពុជា ថៃ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    រដ្ឋបាលក្រុងប៉ោយប៉ែត និងពលរដ្ឋនៅជាប់ព្រំដែន កម្ពុជា ថៃ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតក៍ដូចជាស្រុកក្រុងនៅទូទាំងខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ វាយគង វាយស្គរ ត្រដោក គាំទ្រ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកលោកស្រី មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋ បានចូលរួម ពិធីប្រារព្ធឡើងនៅរវង្វង់មូលព្រះនរាយ ស្តិតក្នុងភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនា ថ្ងៃទី៥ សីហា ២០២៤។ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីសារៈសំខាន់នៃ” ព្រែកជីកហ្វូណនតេជោ” ជាលក្ខណៈបច្ចេកទេសទូទៅរបស់ ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើមពីព្រែក តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ…

  • រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងនៅវេលាម៉ោង៩និង៩ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ បានរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមគ្រប់បណ្តាមន្ទីរ វត្តអារាម កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្ស និសិ្សត គ្រប់សាសនា រួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ នៅក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនេះ នៅវេលាម៉ោង៩និង៩នាទីសម្លេងទូងស្គរ វាយឃ្មោះ គោះត្រដោក បន្លឺឡើងយ៉ាងគគ្រឹកគគ្រេងដែលធ្វើឲ្យពិធីនេះ កាន់តែមានភាពសប្បាយរីករាយផងដែរ។ សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោដែលជាការផ្ដួចផ្ដើមឡើងដោយសម្តេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបានបន្តជំរុញការអនុវត្តដោយសម្ដេច ធីបតីហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិជាពិសេសវិស័យដឹកជញ្ជូន។អត្ថប្រយោជន៍ជាច្រើននៃការជីកព្រែកហ្វូណននេះ គឺបានកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម ៕ នុត…

  • ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សនិស្សិត​ស្រុកកំពង់ត្រាច ខេត្តកំពត គាំទ្រនិងអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីក ហ្វូណនតេជោ

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សនិស្សិត​ស្រុកកំពង់ត្រាច ខេត្តកំពត គាំទ្រនិងអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីក ហ្វូណនតេជោ

    (ខេត្តកំពត)៖ លោក អូន ខន អភិបាលស្រុក កំពង់ត្រាចបានមានប្រសាសន៍ លើកឡើង ថា ៖ គម្រោងព្រែកជីកហ្វូណន តេជោនឹងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដោយបានសាងសង់ភ្ជាប់ផ្លូវទឹកនែប្រទេសកម្ពុជា ពីដែនទន្លេមេគង្គទៅកាន់ដែនសមុទ្រ នៃប្រទេស កម្ពុជា ការសាងសង់ ព្រែកជីហ្វូណនតេជោ គឺជាការកសាងនូវស្នាដៃជាប្រវត្តិសាស្ត្ររំលឹកដល់សម័យហ្វូណន និងប្រព័ន្ធផ្លូវទឹក សម្រាប់ផ្នែកពាណិជ្ជកម្មកសិកម្មនិងគមនាគមន៍ ដែលការសាងសង់នេះ ជាការផ្សាភ្ជាប់ពីទំនាក់ទំនងសន្តិភាព សាវតាដ៍រុងរឿងរបស់ខ្មែរ ក្នុងសម័យបុរាណ និងសម័យសន្តិភាព ដោយបានបង្ហាញពីការក្រោកឈរឡើងនៃជាតិសាសន៍ និងប្រទេសកម្ពុជា ពីការរងគ្រោះដោយសាសង្គ្រាម។លោក អភិបាលស្រុក បន្តថា ៖ ការសាងសង់ព្រែកជីហ្វូណនតេជោនិងអនុញ្ញាតិអោយកម្ពុជាដឹកនាំទំនិញតាមផ្លូវទឹក ពីឈូងសមុទ្រចូលមកប្រទេសកម្ពុជា មិនឆ្លងកាត់ប្រទេសជិតខាង ដែលមិនត្រូវតម្រូវអោយបង់ថ្លៃ ដឹកជញ្ជូនទៅប្រទេសគេ នាំអោយកម្ពុជាដឹកជញ្ជូនកាន់តែងាយស្រួល កាត់បន្ថយពេលវេលា និងការចំណាយក្នុងការដឹកជញ្ជូន បង្កើនចំណូលថវិកាជាតិ ហើយព្រែកជីកហ្វូណនតេជោនេះ នឹងទាក់ទាញវិនិយោគ ក្នុងនិងក្រៅប្រទេស ដើម្បីធ្វើការ វិនិយោគផ្នែកពាណិជ្ជកម្ម ផ្នែកដឹកជញ្ជូន និងផ្នែកភស្តុភាកម្ម ដែលនាំមកនូវការរីកចម្រើននៃសេដ្ឋកិច្ចទាំងមូល។ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានមានប្រសាសន៍បន្តថា: ដើម្បីអោយពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ…