-
ក្រសួងពាណិជ្ជកម្ម អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយធ្វើការវាយជួង ទូងស្គរ ដើម្បីអបអរសាទរ នូវសមិទ្ធផលប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ សូមបញ្ជាក់ថា គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណ៍បថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយក៏ជាប្រភពផ្គត់ផ្គង់ទឹកនិងជួយរំដោះទឹកជំនន់នៅតាមបណ្តាខេត្តភាគទិសនិរតី យ៉ាងមានប្រសិទ្ធភាពផងដែរ ៕…
-
ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុនអប្សរាមេឌាសឺវីស(AMS) ចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ក្រុមហ៊ុនអប្សរា មេឌា សឺវីស AMS បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងទូងស្គរជ័យ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។ ក្នុងពិធីនេះមានការចូលរួម ពីសំណាក់ លោក អគ្គនាយកនៃក្រុមហ៊ុន អប្សរា ព័ត៌មាន ដែលគ្រប់ថ្នាក់ដឹកនាំនិងបុគ្គលិកម្នាក់ៗសុទ្ធតែបង្ហាញការអបអរ និងគាំទ្រយ៉ាងខ្លាំងក្លាពីការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ»ដែលបានចាប់ផ្តើមនាព្រឹកនេះ។ ចាប់តាំងតែពីព្រឹកព្រលឹមថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនអប្សរា មេឌា សឺវីស AMS”ម្នាក់ៗបានត្រៀមខ្លួនជាស្រេចក្នុងការចូលអបអរចំពោះសមិទ្ធផលថ្មីៗដ៏ថ្លៃថ្លាមិនអាចកាត់ថ្លែបាន ដែលនាំមកនូវអត្ថប្រយោជន៍ជាតិដ៏មហាសាលពលរដ្ឋកម្ពុជាគ្រប់គ្នានៅថ្ងៃខាងមុខ។ «ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក…
-
ក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាកេរមរតកដ៏មានគុណតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ជាផ្លូវការនៃ គម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានប្រារព្ធពិធីអបអេសាទរដោយមានការវាយគង ទូងស្គរ នៅខាងមុខបរិវេណទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសនៃពិធីបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រេីនចំពោះសង្គមជាតិ និងប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានសំដែងនូវការសប្បាយរីករាយ និងប្រកបដោយក្តីមោទនភាពជាតិបំផុតចំពោះគម្រោងប្រវត្តិសាស្រ្ត ព្រែកជីកហ្វូណនតេជោដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច សង្គម កិត្យានុភាពជាតិ ជាពិសេសការពង្រឹងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកកម្ពុជា ភ្ជាប់ទៅកាន់ពិភពលោកដ៏មានតម្លៃមហាសាល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមគំាទ្រយ៉ាងទំហឹងចំពោះឆន្ទៈមនសិការស្នេហាជាតិខ្ពស់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានការអនុវត្តជាក់ស្តែងឆ្ពោះទៅរកភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្ត សំដៅបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើននៃមាតុភូមិកម្ពុជាដ៏រុងរឿង និងបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន…
-
ថ្នាក់ដឹកនាំគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកគណៈមេធាវី ចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកជំទាវ ឈីវ ភិរម្យ ដឹកនាំថ្នាក់ដឹកនាំគណៈមេធាវីនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកគណៈមេធាវី ចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃអបអរសាទរផ្លូវការ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប»។ សូមបញ្ជាក់ថា គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕ ដោយ ង៉ាន់ ទិត្យ
-
ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានសូមគាំទ្រយ៉ាងពេញទំហឹង ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានមនោសញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាដោយទឹកមុខសប្បាយរីករាយ បង្ហាញនូវការចូលរួមគាំទ្រយ៉ាងក្លៀវក្លា អបអរសាទរសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះនិងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេស គឺជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ក្នុងស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប”។ គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណ៍បថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយក៏ជាប្រភពផ្គត់ផ្គង់ទឹកនិងជួយរំដោះទឹកជំនន់នៅតាមបណ្តាខេត្តភាគទិសនិរតី យ៉ាងមានប្រសិទ្ធភាពផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានរៀបចំពិធីវាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមុខអគារទីស្តីការក្រសួង។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងចំពេល ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (…
-
ថ្នាក់ដឹកនាំក្រសួងដែនដី វាយស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំវាយស្គរ ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ…
-
គណៈគ្រប់គ្រងអាជីវករផ្សារចាស់អបអរសាទរ និងគាំទ្រទាំងស្រុង លើការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងអាជីវករផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រថ្មី១សម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងយុគសម័យសន្តិភាពនិងការឯកភាពជាតិពេញលេញ ដែលនឹងផ្តល់ឧត្តមប្រយោជន៍យ៉ាងធំធេងជូនប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមទាំងជំរុញការអភិវឌ្ឍគម្រោងនេះឱ្យបានសម្រេចជោគជ័យ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកនេះស្ថិតនៅភាគនិរតីនៃផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ដល់ប្រព័ន្ធ ដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែមានសក្ដានុពល តាមរយៈការកាត់បន្ថយរយៈពេល កាត់បន្ថយចម្ងាយផ្លូវនិងតំម្លៃក្នុងការដឹងជញ្ជូន និងនីតិវិធីនៃការដឹកជញ្ជួនឆ្លងកាត់ទំនិញពីកម្ពុជាចេញទៅសមុទ្រ។ គម្រោងនេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានជាអាទិភាពក្នុងការទាក់ទាញការវិនិយោគនិងការអភិវឌ្ឍ លើវិស័យដឹកជញ្ជូនពហុមធ្យោបាយតាមផ្លូវទឹក ទន្លេ សមុទ្រ និងកំពង់ផែ ការបង្កើតបាននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ជួយបង្កើតប្រភពត្រីទឹកសាបនៅតាមព្រែកប្រឡាយនានានិងអេកូទេសចរណ៍ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង…
-
ក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ អបអរសាទរយ៉ាងគគ្រឹកគគ្រេង ការបេីកការដ្ឋានសាងសង់ “ព្រែក ជីកហ្វូណនតេជោ “

(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក ក្រុមប្រឹក្សារាជធានីនិងគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះបានធ្វើពិធីអបអរសាទរ ការបេីក ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នៅសាលារាជធានីភ្នំពេញ ដោយបានការទូងស្គរនិងរាំរបាំប្រពៃណីជាតិខ្មែរយ៉ាងគគ្រឹកគគ្រេង។ កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទីជាមួយនិងការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”។ ក្រុមសិល្បករធ្វើសកម្មភាពទូងស្គរ និងបន្ទរអបអរសាទរពិធីបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ”។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ គម្រោងព្រែកជីកហ្វូណន-តេជោបានបើកការដ្ឋានរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនិងគ្នានេះដែរ រដ្ឋបាលរាជធានី ខណ្ឌទាំង១៤ មន្ទីរ អង្គភាពចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន…
-
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរយ៉ាងក្លៀវក្លាពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមអបអរសាទរពិធីជាប្រវត្តិសាស្ត្រនេះ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីគាំទ្រគម្រោងដែលផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេស គឺជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ក្នុងស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប” ៕ ដោយ ៖ ង៉ាន់ ទិត្យ