Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាអះអាងទៅកាន់ពលរដ្ឋខ្មែរទាំងអស់ថា គម្រោង​នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម នឹង​មិន​ធ្វើ​ឱ្យកម្ពុជាបាត់បង់ទឹកដីទ្បើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាអះអាងទៅកាន់ពលរដ្ឋខ្មែរទាំងអស់ថា គម្រោង​នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម នឹង​មិន​ធ្វើ​ឱ្យកម្ពុជាបាត់បង់ទឹកដីទ្បើយ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជា​ពលរដ្ឋខ្មែរ​ទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់​ត្រីកោណ​អភិ​វឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជា​បាត់បង់​បូរណ​ភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវ​វិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីពិធីសំណេះសំណាល និងពិសាភោជ​នា​ហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ ឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកពីភារកិច្ចស្នូល​របស់​សមាគមឧកញ៉ាកម្ពុជា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើត​សកម្មភាព​សេដ្ឋកិច្ច ដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋ ។ សម្តេចធិបតី ក៏បានលើក​ឡើងថា រាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើក​ឡើង និងបន្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហា​ដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ។ សម្តេចធិបតី បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជា រួមគ្នា​បង្កើនការអភិវឌ្ឍខេត្តនៅទិសឦសាន ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញ​ការអភិវឌ្ឍ​នៅតាមខេត្ដជាប់ព្រំដែនទាំង ៤នេះ…

  • ក្រសួងការងារចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញជាមួយរដ្ឋាភិបាលជប៉ុន

    ក្រសួងការងារចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញជាមួយរដ្ឋាភិបាលជប៉ុន

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង។ ឯកសារអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន តំណាងដោយលោក UCHINO Tomohiro នាយករងទទួលបន្ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រៅប្រទេសនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន។ ឯកឧត្តម ប៉ុក ប៉ាន់ បានថ្លែងថា កម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ (SESPP)នេះ មានគោលបំណងលើកកម្ពស់ និងការផ្ទេរចំណេះដឹង ស្តីពី“ការធ្វើតេស្ត និងការផ្តល់វិញ្ញាបនបត្រជំនាញ” និង “វិធីសាស្ត្រប្រកួតប្រជែងជំនាញ” របស់ប្រទេសជប៉ុន ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលសម្រាប់កម្មករជំនាញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តំបន់អាស៊ី ។ ឯកឧត្តម…

  • នាយករដ្ឋមន្ត្រី៖ ចាប់ពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា មិនមានផ្តល់អាជ្ញា​បណ្ណដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយ

    នាយករដ្ឋមន្ត្រី៖ ចាប់ពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា មិនមានផ្តល់អាជ្ញា​បណ្ណដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយ

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគម​ឧកញ៉ា​កម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ ឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានគូស​បញ្ជាក់ថា ចាប់ពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា មិនមានផ្តល់អាជ្ញាបណ្ណដី​សម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយ ខណៈដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មាន​រយៈពេលត្រឹម ៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ ៩០ភាគរយឡើងទៅ ។ សម្ដេចធិបតីបានថ្លែងជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិ​លើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតខាង តាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរ ដែលធ្វើការនៅកន្លែងនោះ មានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានពន្យល់ថា៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខា​ដោយ​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋលក់ ឬជួលដី ឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ទោះក្នុងរូបភាពណាក៏ដោយ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តកិច្ច​ការងារនេះ មិនមានប្រែប្រួលឡើយ។ កាវិនិយោគតាមអចលនទ្រព្យ គឺច្បាប់ស្ដីសិទ្ធិ​កម្មសិទ្ធចំណែកឯកជននៃអគារ និងច្បាប់ស្ដីពីសហកម្មសិទ្ធិរបស់ជនបរទេស ឆ្នាំ២០១០…

  • ឯកឧត្តមអភិសន្តិបណ្ឌិត សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាល​ខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

    ឯកឧត្តមអភិសន្តិបណ្ឌិត សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាល​ខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

    (ពោធិ៍សាត់)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងកោតសរសើរប្រកបដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំងប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួមក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ…

  • ក្រសួងរៀបចំដែនដី អនុញ្ញាតឱ្យក្រុមហ៊ុន CMEC Group China ចូលរួមក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ និងពិចារណាវិនិយោគអចលនទ្រព្យនៅកម្ពុជា

    ក្រសួងរៀបចំដែនដី អនុញ្ញាតឱ្យក្រុមហ៊ុន CMEC Group China ចូលរួមក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ និងពិចារណាវិនិយោគអចលនទ្រព្យនៅកម្ពុជា

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងបានរៀបចំកិច្ចពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CMEC Group China នៅទីស្ដីការក្រសួងនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន CMEC Group China បញ្ជាក់ថា ជំនួបនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីការចូលរួមក្នុងការបើកសម្ពោធជាលក្ខណៈប្រវត្តិសាស្ត្រនូវការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។ អនុស្សារណៈយោគយល់គ្នានាពេលនេះ គឺជាចំណុចចាប់ផ្ដើមនៃការបើកកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CMEC Group China បន្តទៅមុខទៀត។ ក្រុមហ៊ុននេះ សង្ឃឹមថាបន្ទាប់ពីមានកិច្ចសហការក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ ក៏នឹងបន្តធ្វើកិច្ចសហការក្នុងការអនុវត្តកាតព្វកិច្ចសង្គម ដូចជាការសាងសង់សាលាបឋមសិក្សា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុទ្ធជននៅជាយដែនជាដើម។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគរបស់ក្រុមហ៊ុន CMEC Group China នៅក្នុងប្រទេសកម្ពុជា។ ទាក់ទិននឹងសំណើរបស់ក្រុមហ៊ុនCMEC Group China ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនបរទេសដែលចូលមកកម្ពុជា តាមច្រកអាកាស​យាន​ដ្ឋានអន្ដរជាតិ អាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនបរទេសដែលចូលមកកម្ពុជា តាមច្រកអាកាស​យាន​ដ្ឋានអន្ដរជាតិ អាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគម​ឧកញ៉ា​ក​ម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាស​ថា ជនបរទេសដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋាន​អន្ដរជាតិ​ទាំងអស់ អាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤តទៅ ដោយមិនចាំបាច់តម្រង់ជួរគ្នា ដើម្បីបង់ជាសាច់​ប្រាក់​ទៀតនោះទេ ។ សម្ដេចធិបតី បានអះអាងថា ការសម្រួលបែបនេះជូនដល់អ្នកដំណើរបរទេស សំដៅ​ដល់ការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា និងកាត់បន្ថយភាពស្មុគស្មាញ។ ការបង់​ថ្លៃសេវាតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺអនុវត្តទាំងការបង់ពន្ធ , ការដាក់​ពាក្យ​ស្នើសុំទិដ្ឋាការ នៅពេលមកដល់ និងទិដ្ឋាការដែលបានស្នើសុំរួចនៅតាមស្ថានទូត ឬកុងស៊ុលនៅក្រៅប្រទេស ។ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចបាន​សម្របសម្រួល​ការងា​រនេះ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំហើយ ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤តទៅ នៅព្រលានយន្ដហោះយើងទាំង៣ ទាំងការបង់ពន្ធ ការដាក់​ពាក្យសុំវីសា On-Arrival និងវីសានៅខាងក្រៅដែលធ្វើរួចហើយ គឺប្រើ​អេឡិចត្រូនិកទាំងអស់ អ៊ីចឹងទាំងភ្ញៀវទេសចរ និងអ្នកមកដល់មិនចាំបាច់​ប្រើ​សាច់ប្រាក់ទៀតទេ ។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ ឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាសអនុញ្ញាតឲ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា ។ សម្ដេចធិបតី បានលើកឡើងថា គោលការណ៍ក្រមប្រតិបត្តិរបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធនឹងការរស់ប្រចាំថ្ងៃរបស់ប្រជាជន សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីចុះពិនិត្យបញ្ហានេះ ដើម្បីរិះរកវិធីពន្លត់ភ្លើង ជាជាងបក់ផ្សែង។ សម្ដេចបានបន្តថា ពាក់ព័ន្ធនឹងរឿងថតរូបនៅរមណីយដ្ឋានអង្គរនេះ មន្ត្រីអាជ្ញាធរជាតិអប្សរាមានភារកិច្ចស្នូលក្នុងការអភិរក្ស មិនមែនត្រឹមតែអភិរក្សត្រឹមតែតួប្រាសាទនីមួយៗនោះទេ តែអភិរក្សទាំងតម្លៃនៃវប្បធម៌ ព្រោះប្រសិនបើអ្នកថតរូបមកធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរក៏មិនកើតដែរ។ គ្រាន់តែគោលការណ៍មួយចំនួនរាងហួសសម័យ ហើយតឹងបន្តិច ដោយសារគោលការណ៍ដែលរាជរដ្ឋាភិបាលដាក់ ភាគច្រើនតាំងពីឆ្នាំ១៩៩០ជាង។ ពិតណាស់ អាជ្ញាធរជាតិអប្សរា បានចេញគោលការណ៍តាំងពីឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការកំណត់ឯកសណ្ឋានសម្លៀកបំពាក់ ការថត ការសុំច្បាប់ ប៉ុន្តែរបៀបរបបបានអនុវត្តតាំងពីឆ្នាំ១៩៩០ជាង ពេលនោះយើងមិនទាន់មានកាំមេរ៉ាទេ បើមានភាគច្រើនទាល់តែជាងថតកុន ថតឯកសារ អីចឹងហើយពេលនោះដែរ អាជ្ញាធរជាតិអប្សរា បានគិតគូរពីគោលការណ៍នេះ…

  • កិច្ចប្រជុំបន្ត ដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)

    កិច្ចប្រជុំបន្ត ដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តម មន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ដ្រីនៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (FAF) និងព្រៃឈើអាស៊ាន(AMAF) ដោយពិនិត្យ និងពិភាក្សាលើការងាររបស់ក្រុមការងារតាមវិស័យ អនុវិស័យ និងក្រុមអ្នកជំនាញដែលបានអនុវត្តកន្លងមក ដើម្បីជំរុញពាណិជ្ជកម្មកសិកម្ម ពង្រឹងសន្តិសុខស្បៀង និងផលិតផលព្រៃឈើ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងពិនិត្យ ពិភាក្សាលើការផ្តល់ជាអាទិភាពលើកិច្ចសហប្រតិបត្តិការតាមវិស័យ និងគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងតំបន់លើវិស័យសំខាន់ៗរបស់ FAF៕ ប្រភព ៖ ក្រសួងកសិកម្ម

  • កិច្ចប្រជុំ ជំរុញបរិវត្តកម្មឌីជីថលនៃសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យកាន់តែល្អ និងងាយស្រួលប្រើ

    កិច្ចប្រជុំ ជំរុញបរិវត្តកម្មឌីជីថលនៃសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យកាន់តែល្អ និងងាយស្រួលប្រើ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែលម្អ​បន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់​នៃការ​សម្រួល​របៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែ​ងាយស្រួល អាចប្រើបានគ្រប់គ្នា និងរហ័សទាន់ពេលវេលា ជូនដល់សាធារណជន។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រើប្រាស់ ប្រព័ន្ធ CamdigiKey ជាមួយថ្នាល CamDx នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដោយប្រើប្រាស់ទិន្នន័យមានស្រាប់ដោយឆ្លាតវៃ នឹងធ្វើឱ្យការផ្តល់សេវាតាមប្រព័ន្ធ Online កាន់តែងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រទាំងស្រុងនូវការអភិវឌ្ឍនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធ CamDx និង CamdigiKey៕ ប្រភព ៖ ក្រសួងកសិកម្ម

  • រដ្ឋមន្រ្តីអធិការកិច្ច ៖ ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាព​ចម្បងក្នុងការពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា”

    រដ្ឋមន្រ្តីអធិការកិច្ច ៖ ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាព​ចម្បងក្នុងការពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា”

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តាខណ្ឌ ដែលរៀបចំដោយវិទ្យាស្ថានជាតិ​អធិការកិច្ច នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ​អធិការ​កិច្ចបឋម ទាំង៥២រូប ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់​មន្រ្តី​អធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈ ត្រូវមាន៖ សុចរិតភាព, ភាពមិន​លំអៀង, សមត្ថភាពវិជ្ជាជីវៈ, ជៀសវាងទំនាស់ផលប្រយោជន៍, មានក្រមសីលធម៌ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងជាពិសេសត្រូវគោរពអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងទិសស្លោក «គ្មានការជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលថា ដើម្បីឆ្លើយតប​នឹង​ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្ដោតលើការកែទម្រង់…