-
នាយករដ្ឋមន្ត្រី បង្ហាញវីដេអូពីសកម្មភាពចូលទទួលទានអាហារពេលព្រឹក នៅផ្សារកាបី

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញវីដេអូពីសកម្មភាពចូលទទួលទានអាហារពេលព្រឹក នៅផ្សារកាបី ស្រុកស្នូល ខេត្តក្រចេះ ។ សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមភ្ជាប់ជាមួយវីដេអូនេះថា៖ មុនទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន ខ្ញុំបានចូលញ៊ាំអាហារពេលព្រឹក នៅផ្សារកាបី(K3) ស្ថិតក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ។ សម្ដេចបន្តថា ខ្ញុំគិតថា លបចូលស្ងាត់ៗ ព្រោះអត់មានប្រាប់អជ្ញាធរខេត្តទេ ហើយក៏មិនអោយមានរថយន្តសារ៉ែនបើកមុខដែរ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ប៉ុន្តែគ្រាន់តែចុះពីលើរថយន្ត ហើយដើរចូលហាងភ្លាម ត្រូវបែកការបាត់ ព្រោះមីងម្ចាស់ហាងថា ធ្លាប់ឃើញក្នុងទូរស័ព្ទ ។ សម្ដេចធិបតី សូមអរគុណចំពោះលោកយាយ លោកតា លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់នៅផ្សារ K3 ចំពោះការស្រលាញ់រាប់អាន ៕ ដោយ ៖ វណ្ណលុក
-
នាយករដ្ឋមន្ត្រី ៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេស តាមបណ្តោយព្រំដែន គឺប្រជាជន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេស តាមបណ្តោយព្រំដែន គឺប្រជាជន ។ សម្ដេចធិបតី បានលើកឡើងដូច្នេះ តាមរយៈបណ្ដាញតេលេក្រាម នៅរសៀលថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤ ជាមួយនឹងការបង្ហាញពីការធ្វើដំណើរតាមរថយន្ត ចុះពិនិត្យធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ រស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួន ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមដូច្នេះថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេស តាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។ សម្ដេចធិបតី បន្តថា ថ្ងៃនេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ៕ ដោយ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្តែងមរណទុក្ខ ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និង ខេង ឆៃយុទ្ធ

(ភ្នំពេញ)៖ សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៤ បានចូលរួមសម្តែង នូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក ដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន និងជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក ។ សម្ដេចធិបតី បានសរសេលេបណ្ដាញសង្គមថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។ សម្ដេចបន្តថា ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ ។ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស…
-
កម្ពុជា-ហ្វីលីពីន ឯកភាពគំនិតផ្តួចផ្តើមភ្ជាប់ជើងហោះហើរ ត្រង់ពីកោះសាប៊ូ មករាជធានីភ្នំពេញ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និង ប្រទេសហ្វីលីពីន គាំទ្រនូវគំនិតផ្តួចផ្តើមការភ្ជាប់ជើងហោះហើរ ត្រង់ពី កោះសា ប៊ូ ហ្វីលីពីន មករាជធានីភ្នំពេញប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកជួយឲ្យមានកំណើនទេសចរណ៍ សេដ្ឋកិច្ច និងទំនាក់ ទំនងទ្វេភាគីលើវិស័យផ្សេងៗទៀត។ ការលើកឡើង គំនិតផ្តួចផ្តើមនេះ នៅក្នុងជំនួប ពិភាក្សាការងារ រវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី ផ្លែរីដា អេនខាំមៀល ម៉ៃយ៉ូ (Flerida Ann Camille P. Mayo ) ឯកអគ្គរដ្ឋទូតនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា ។ សម្តេចមហារដ្ឋសភាធិការធិបតី មានប្រសាស៍ថា លោកស្រីឯកអគ្គរដ្ឋទូត ដែលទទួលបានបេសកកម្មការទូតប្រចាំនៅកម្ពុជា នាពេលនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងរវាងកម្ពុជា- ហ្វី លីពីន ហើយនឹងមានកិច្ចការជាច្រើនទៀត ដែលអាចសហការគ្នានឹងពង្រឹង ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវមិត្តភាព និងកិច្ច សហប្រតុបត្តិការរវាងប្រទេសទាំងពីរ ។ បេសកកម្មការទូតរបស់លោកស្រី…
-
ព្រឹទ្ធសភាព នឹងប្រជុំជាវិសាមញ្ញនីតិកាលទី៥នៅព្រឹកថ្ងៃ៣១ ខែកក្កដា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣០នាទីព្រឹក ដើម្បី ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣០ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ច ប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយ ចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ។…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។ ២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។ ៣- ផ្សេងៗ ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ
-
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធទៅនិ ងផែនការគ្រោងផ្ទេរយោធិនចូលនិវត្តន៍ឆ្នាំ២០២៥ និងយន្តការនៃការបញ្ជូនសំណុំឯកសារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ស្តីអំពី ផែនការ គ្រោងផ្ទេរយោធិនចូលនិវត្តន៍ឆ្នាំ២០២៥ និងយន្តការ នៃការបញ្ជូន សំណុំឯកសារសោធននិវត្តន៍ រវាង ក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមូលនិធិជំនួយសង្គម ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានគូសបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា កម្រិតបច្ចេកទេសនេះ គឺភាក្សាដើម្បីរួមគ្នាអនុវត្តឱ្យបានជាក់ស្តែងលើខ្លឹមសារ ផែនការ គ្រោងផ្ទេរយោធិនចូលនិវត្តន៍ឆ្នាំ២០២៥ និង យន្តការ នៃការបញ្ជូនសំណឯកសារយោធិនចូលនិវត្តន៍ រវាង ក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន…
-
សម្តេចរដ្ឋសភាធិបតី ៖ ផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់ ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានរំឭកថា ខេត្តឃ្យុងសាងប៊ុកដូ មានការចម្រើនខ្លំាងហើយមានវប្បធម៌សម្បូរបែប គួរឱ្យស្ញប់ស្ញែងបំផុត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា និងអបអរសាទរចំពោះការចងសម្ព័ន្ធមេត្រីជាមួយខេត្តកំពង់ធំរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនពលរដ្ឋទំាងសងខាង។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១…
-
កម្ពុជា កំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ ដល់ ឡាវ ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា បាននិងកំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជូនដល់ភាគីឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។ ការពិចារណាទៅលើការផ្ទេរ បច្ចេកវិទ្យាឌីជីថលនេះ ធ្វើឡើង ក្នុងឱកាស ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បាននាំយកនូវកុំព្យូរទ័រចំនួន ៣០០ គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ បន្ថែមលើនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ហើយឆ្លៀតក្នុងឱកាស នោះផងដែរ…
-
តំណាងក្រុមយុវជនខេត្តសៀមរាប គាំទ្រនិងអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

សៀមរាប៖ ចូលរួមអបអរសាទពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ តំណាងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប តំណាងក្រុមយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប និងអ្នកគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ គ្រប់គ្រងយុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធប្រចាំសាលា បានប្រកាសត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអបអរសាទរពិធីបើកការដ្ឋានជាប្រវត្តិសាស្រ្ត និងប្រកបដោយចក្ខុវិស័យវែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលបន្តអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។តំណាងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប បានបញ្ជាក់ពីការសប្បាយចិត្ត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមទូងស្គរ គោះត្រដោក ដើម្បីនិងអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកជាប្រវត្តិសាស្រ្ត ។ ចំណែកលោក សឹង្ហ សំរិទ្ធ អនុប្រធានក្រុមយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងនាមជាយុវជនរបស់កម្ពុជា ពិទជាគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះព្រែកជីកជាប្រវត្តិសាស្ត្រនេះ គឺជាមរតកដ៏ថ្លៃថ្លា ដែលជួយឲ្យកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស ការដឹកជញ្ជូននៅលើផ្លូវទឹក និងដឹកជញ្ជូនទំនិញផ្សេងៗ…