Category: នយោបាយ

  • លទ្ធផលជំនួបរវាងប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា

    លទ្ធផលជំនួបរវាងប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ ព្រះរាជាណា​ចក្រកម្ពុជា ជួបពិភាក្សាការងារ នៅសាលប្រជុំគណៈ​កម្មាធិការសិទ្ធិមនុស្ស​កម្ពុជា ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស​រវាង​ប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Anatoly Borovik និងសហការី និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និង ការការពារសិទ្ធិមនុស្ស ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំណោម ៩ និងការស្វាគមន៍វត្តមានរបស់ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ជាដើម ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបាន ចំណាយពេលដ៏មមាញឹក​អនុញ្ញាត​ឱ្យ​ ឯកឧត្តម និងសហការីបានចូលជួបពិភាក្សាការងារ និងបានកោតសរសើរ ប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានវត្តមានរបស់អ្នករាយការណ៍​ពិសេស​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស…

  • ខេត្តកំពង់ចាម និងមានការប្រគុំតន្ត្រីខ្នាតយក្សចាប់ពីថ្ងៃទី០២ ដល់ ០៧ ខែ​សីហា ឆ្នាំ២០២៤ ដើម្បីអបអរពីធីសម្ភោធបើកការដ្ធាន​ព្រែកជីក​ហ្វូណន តេជោ

    ខេត្តកំពង់ចាម និងមានការប្រគុំតន្ត្រីខ្នាតយក្សចាប់ពីថ្ងៃទី០២ ដល់ ០៧ ខែ​សីហា ឆ្នាំ២០២៤ ដើម្បីអបអរពីធីសម្ភោធបើកការដ្ធាន​ព្រែកជីក​ហ្វូណន តេជោ
  • សម្ដេចតេជោ ហ៊ុន សែន ៖ ជំហរកម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ

    សម្ដេចតេជោ ហ៊ុន សែន ៖ ជំហរកម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ។ ជាមួយនេះ សម្តេចតេជោ ក៏បានស្នើឱ្យមិត្តចិនគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ។ សម្តេច ក៏បានរំលឹកពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាបញ្ហាផ្ទៃក្នុងរបស់ចិន ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានស្វាគមន៍និងអបអរចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា ខណៈវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីនេះ បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ…

  • សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអាគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ដល់វិទ្យាល័យព្រៃព្នៅ និងឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន ១៥.០០០ដុល្លារអាមេរិក

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអាគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ដល់វិទ្យាល័យព្រៃព្នៅ និងឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន ១៥.០០០ដុល្លារអាមេរិក

    ភ្នំពេញ៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រុមការងារ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកពារាំង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ជាសិស្សរៀននៅថ្នាក់ទី ១០H នៃវិទ្យាល័យព្រៃព្នៅ ស្ថិតនៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានច្រៀងចម្រៀងមួយបទមានចំណងជើងថា “ស្ពានសាងស្នេហ៍” កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។ ដោយមានការពេញចិត្តនិងអាណិតស្រលាញ់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន ១៥.០០០ដុល្លារសហរដ្ឋអាមេរិក ព្រមទាំង បានឧបត្ថម្ភសាលារៀន ១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់វិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្ដីត្រូវការរបស់វិទ្យាល័យ ដែលនេះគឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេ ដែលតែងតែមានចំពោះប្រជាពលរដ្ឋទូទៅ…

  • កម្ពុជាប្រគល់អដ្ឋិធាតុទាហានវៀតណាមនៅស្វាយរៀង (Video Inside)

    កម្ពុជាប្រគល់អដ្ឋិធាតុទាហានវៀតណាមនៅស្វាយរៀង (Video Inside)

    អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន ១២៥អដ្ឋិធាតុ ត្រូវបានប្រគល់ជាលើកទី២៣ នៅក្នុងពិធីមួយនាព្រឹកថ្ងៃទី១៨កក្កដា នៅក្នុងខេត្តស្វាយរៀង។ អដ្ឋិធាតុទាំង១២៥នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងខេត្តឡុងអាន របស់វៀតណាម ជាមួយនឹងខេត្តបីរបស់កម្ពុជា គឺខេត្តស្វាយរៀង, ប៉ៃលិន និងបាត់ដំបង។ ពិធីប្រគល់អដ្ឋិធាតុនេះ បានធ្វើនៅចំណុចច្រកទ្វារអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប នៃព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ដោយមានការចូលរួមពីអភិបាល និងតំណាងខេត្តទាំងបី របស់កម្ពុជា និងថ្នាក់ដឹកនាំខេត្តឡុងអាន នៃប្រទេសវៀតណាម។ ក្នុងចំណោមអដ្ឋិធាតុទាំង១២៥ អដ្ឋិធាតុ ៨១ រកឃើញនៅប៉ៃលិន, ៤៣ នៅបាត់ដំបង និង ១ រកឃើញនៅស្វាយរៀង។

  • ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣

    ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣

    បាងកក, ប្រទេសថៃ, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនានាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ និង (២) ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍២០២៣-២០២៥ សំដៅបន្តពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងប្រទេសទាំងពីរ ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក។ចាន់ វិចិត្រ

  • ឯកឧត្តម សុខ សូកេន បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣

    ឯកឧត្តម សុខ សូកេន បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣

    ភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ – ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ឹមសាក់ ផុងផានីត (Sermsak Pongpanit) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ។

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹង​សមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹង​សមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង

    (ភ្នំពេញ)៖ មន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ ។ នេះជាប្រសាសន៍ណែនាំ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត…

  • ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ អនុម័តលើរបៀបវារៈចំនួន៣ និង ជជែក វែកញែកលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុង

    ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ អនុម័តលើរបៀបវារៈចំនួន៣ និង ជជែក វែកញែកលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុង

    (ភ្នំពេញ)៖ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ដែលនៅក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដែលមានចំនួន១១ជំពូក ក្នុងនោះជំពូកទី១អំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ,២របៀបរបបប្រជុំរបស់ក្រុមប្រឹក្សា,៣ អំពីដីកានិងសេចក្តីសំរេចនានារបស់ក្រុមប្រឹក្សា,៤ អំពីសិទ្ធិអំណាចនិងកាតព្វកិច្ចរបស់ក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សា,៥ អំពីគណៈកម្មាធិការបស់ក្រុមប្រឹក្សា,៦ អំពីតួនាទី ភារកិច្ចនិងសិទ្ធិប្ររបស់គណៈអភិបាលនិងនាយករដ្ឋបាល,៧ អំពីកំណត់ហេតុនៃកិច្ចប្រជុំ, ៨ អំពីការខកខានមិនបានចូលរួមប្រជុំ,៩ អំពីវិន័យ,១០ អំពីការកែប្រែនិងផ្សព្វផ្សាយ,១១ អំពីអវសានប្បញ្ញាត្តិ។ ៣- ពិនិត្យ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និង​អ្នក​សារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និង​អ្នក​សារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ

    (សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ និងកុំផ្សាយព័ត៌មានក្លែងក្លាយ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ខ្ញុំសូមឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយខ្ញុំឱ្យឯកឧត្តម នេត្រ ភក្រ្តា មើលកិច្ចការងារនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់ ពីរនាក់ បួន ដប់នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើង រាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត ពេលខ្លះបងប្អូនធ្វើដោយច្រលំ គាត់កែ តែអ្នកខ្លះអត់ទេ គឺយកអាហ្នឹងជាអាជីពទៅគាបគេ ។ សម្ដេចបន្តថា ឯកឧត្តម នេត្រ ភក្រ្តា ប្រសិនបើមានបញ្ហាប៉ុណ្ណឹង ដកអាជ្ញាបណ្ណ…