-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។ របៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ និងពិភាក្សា រួមមាន៖ ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ “ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨”។ ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល” ទី៣. បញ្ហាផ្សេងៗ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
ឯកឧត្តម ជាប សត្ថារតន៍ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ

ខេត្តតាកែវ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃក្បាស់ និងក្រុមការងារក្នុងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាប់ដៃសហការគ្នា ដើម្បដឹកនាំមូលដ្ឋានឱ្យមានការរីកចម្រើននៅលើគ្រប់ផ្នែកគ្រប់វិស័យ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស នៅស្ថិតស្ថេរ រឹងមាំជារៀងរហូត ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម ជា វ៉ាន់ដេត បានណែនាំដល់ ឯកឧត្តម ជាប សត្ថារតន៍ ដែលត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស និងក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា
-
ប្រធានព្រឹទ្ធសភា ស្វាគមន៍ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធសភា កម្ពុជា ប្រកាសស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលធ្វើឡើងនៅកម្ពុជា ហើយនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឥស្សរជនកំពូលៗរបស់កម្ពុជាចូលរួម ក្នុងនោះនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យឯកជនប្រមាណ ២៥០រូបផងដែរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅ កម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបជូន អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង វិញ គឺត្រូវបានពង្រឹងយ៉ាងជិតស្និទតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសបារាំងចុងឆ្នាំ២០២២, ព្រះរាជដំណើររបស់ ព្រះមហាក្សត្រ កម្ពុជា ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី…
-
សម្តេច ម៉ែន សំអន អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង ត្រូវបានប្រកាសផ្ទេរភារកិច្ចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ជំនួស ឯកឧត្តម អ៊ូច ភា ដែលត្រូវបានទទួលភារកិច្ចថ្មី ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្ស ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស ។ សម្តេចបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ…
-
ជំនួបរវាងអភិបាលខេត្តបន្ទាយជ័យ ជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្ត

បន្ទាយមានជ័យ៖ ជំនួបរវាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តដឹកនាំដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តកាលពីរសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានឱ្យដឹងថា ក្នុងការជួបសំណេះសំណាលជាមួយឯកឧត្តមអភិបាលខេត្តពេលនេះដើម្បីទទួលបានការណែនាំក៏ដូចជាការផ្តល់បទពិសោធន៍ពីឯកឧត្ដមអភិបាលខេត្តលើការងារវិនិយោគ,ការធ្វើអាជីវកម្មនិងពាណិជ្ជកម្ម រួមទាំងវិស័យសង្គមជាដើម ។ ក្នុងជំនួបខាងលើនេះដែរឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រ និងផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍសង្គម ហើយផ្នែកឯកជនក៏ចាំបាច់រួមគ្នាជាមួយវិស័យសាធារណៈ ឬរដ្ឋដោយត្រូវដើរទន្ទឹមគ្នាដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីជំរុញវិស័យពាណិជ្ជកម្មរបស់ខេត្តកាន់តែប្រសើរយើងខិតខំស្វះស្វែងរកដៃគូវិនិយោគឬ ពាណិជ្ជកម្មនៅក្នុងនិងក្រៅប្រទេស។ពិសេសបង្កើនកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អរវាងដៃគូធ្វើពាណិជ្ជកម្មអន្តរជាតិសំដៅជំរុញការនាំចេញនូវកសិផលនិងផលិតផលក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេស ។ ឯកឧត្តម អ៊ុ រាត្រី ក៏បានផ្តោតការយកចិត្តទុកដាក់លើសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អយ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងក្នុងរាល់កិច្ចការងារវិនិយោគនិងពាណិជ្ជកម្មរួមទាំងការងារសង្គម ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ពុំពឹងផ្អែកទៅលើភាពអនុគ្រោះ ឬជំនួយពីខាងក្រៅ

(ភ្នំពេញ)៖ កម្ពុជា ចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ដោយពឹងផ្អែកលើការខិតខំដោយខ្លួនឯង ដោយពុំពឹងផ្អែកទៅលើភាពអនុគ្រោះឬជំនួយពីខាងក្រៅ ខណៈក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាម កំពុងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដែលស្របតាមការចង់បានរបស់កម្ពុជា គឺការវិនិយោគតាមរូបមន្ត ១បូក ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំ កម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង បានធ្វើការកត់សម្គាល់ថា ការបំពេញការងារក្នុងរយៈពេលពីរឆ្នាំនេះ ប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើក។ ឯកឧត្ដម ក៏បានសម្ដែងការរីករាយផងដែរ ដោយឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ពិសេស បានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និង ការផ្លាស់ប្តូររវាងប្រជាជន…
-
លទ្ធផលកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអ.ស.ប និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.

ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង នៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងអង្គការសហប្រជាជាតិ ដែលជា សមាជិក- សមាជិកាជាច្រើនរូប ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំបានឱ្យដឹងថា ក្នុងកិច្ចប្រជុំឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍នៃ អ.វ.ត.ក. ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការរហូតដល់ដំណើរការនិងការបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីដោយរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវការគោរពនិងកោតសរសើរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញនូវការប្តេជ្ញាថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. និងជាពិសេសបានយកចិត្តទុកដាក់ខ្ពស់លើការងារអប់រំ និងផ្សព្វផ្សាយ ក្នុងស្មារតីឱ្យយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដែលបានជួយសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា

(បាត់ដំបង)៖ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះឧត្តមគតិរួមចំណែករបស់ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដើម្បីបុព្វហេតុសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក ជនរងគ្រោះដោយសារគ្រឿងញៀន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀន លើកទី៤ នៅមជ្ឈមណ្ឌល បន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌល បានឱ្យដឹងថា មុននឹងអនុញ្ញាតឱ្យជនរងគ្រោះធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះវិញ ជនរងគ្រោះទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្ត ៣ដង តម្រូវឱ្យជាប់ទាំង ៣ដង ហើយបន្ទាប់ពីវាយតម្លៃឃើញថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍លើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀននៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ត្រូវបន្តជាអទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ព្រមទាំងយកចិត្តទុកដាក់ទៅលើការបំពេញបន្ថែមតម្រូវការគ្រូប្រកបដោយគុណភាព កៀរគរ និងផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍន៍ទម្រង់សាលា ។ សម្តេចធិបតី បានផ្តល់អនុសាសន៍ ឱ្យមានការបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀននៅកម្ពុជា ។ អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្ត រួមមាន៖ ទី១-បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឡិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» «ស្តង់ដាសាលាគរុកោសល្យគំរូ» និងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ។ ទី២-យកចិត្តទុកដាក់ដល់ការអនុវត្តវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយ បញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។ ទី៣-លើកកម្ពស់គុណវុឦ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ដោយបញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀនកែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល…
-
លោកអភិបាលខណ្ឌច្បារអំពៅ ចែកប័ណ្ណមូលនិធិសមធម៍ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០៥គ្រួសារ នៅសង្កាត់វាលស្បូវ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ១០៥ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌ ប័ណ្ណ គ្រួសារងាយរងហានិភ័យ ប័ណ្ណសំរាប់គ្រួសារអតីតយុទ្ធជនពលី និងប័ណ្ណសំរាប់ជនពិការ ។ ពិធីចែកប័ណ្ណទាំងបួនប្រភេទខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណ វត្តពុទ្ធស្ថាន ស្ថិតនៅ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នឹងមានការចូលរួម លោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវ ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ, ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួលប័ណ្ណចំនួន១០៥ ។ លោកចេងមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ប័ណ្ណ ទាំងបួនប្រភេទនេះគឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង ទាំងអស់គ្នា។ ចំពោះគ្រួសារណាដែលទទួលបានប័ណ្ណមូលនិធិសមធម៍ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យមិនអស់លុយទេព្រមទាំងទទួលបានសាច់ប្រាក់ទៀត ។ ហើយប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ លោកអភិបាលខណ្ឌបានបន្តថា បងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋានគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ…