Category: នយោបាយ

  • ឯកឧត្តម ហួត ហាក់ ៖ ទីវត្តអារាម និងទីកន្លែងផ្សេងៗ សូមចូលរួមទូងស្គរ បាញ់កាំជ្រួច គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

    ឯកឧត្តម ហួត ហាក់ ៖ ទីវត្តអារាម និងទីកន្លែងផ្សេងៗ សូមចូលរួមទូងស្គរ បាញ់កាំជ្រួច គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

    (កំពង់ចាម)៖ គណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រូវ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំ១២ ចូលរួម និងជំរុញឱ្យបានផុសផុលក្នុងការទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើបាន (ទីវត្តអារាម និងទីកន្លែងផ្សេងៗ) ដើម្បីបង្ហាញការគាំទ្រចលនាជាតិ នៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ នេះបើយោងតាមការណែនាំ របស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ នាព្រឹក ៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកម្មវិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) ។ ឯកឧត្តមប្រធានក្រុមការងារ បន្តគណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន គ្រប់កាលៈទេសៈ ក្នុងរយៈពេល ៧៣ឆ្នាំនេះ។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។…

  • នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៧ចំណុចដល់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការ​អភិរក្សត្រីពូជ និងលើកកម្ពស់ជីវភាពវារីវប្បករ

    នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៧ចំណុចដល់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការ​អភិរក្សត្រីពូជ និងលើកកម្ពស់ជីវភាពវារីវប្បករ

    (កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំ ៧ចំណុចដល់ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីអភិរក្ស កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករ និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិ ទន្ទឹមនឹងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពការងារដែលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតីទិវា មច្ឆា១កក្កដា ក្នុងដួងចិត្តយើងទាំងអស់គ្នា ដែលរួមមាន ៖ ទី១. រដ្ឋបាលជលផលត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង, ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និង វារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជ ថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទន្ទឹមនេះ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ ការកាប់​ទន្ទ្រាន​ព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និង​ប្រព័ន្ធត្រីទឹកសាប

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ ការកាប់​ទន្ទ្រាន​ព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និង​ប្រព័ន្ធត្រីទឹកសាប

    (កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន, មន្ត្រី និងពលរដ្ឋ ចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប, ការឈូសឆាយទ្រង់ទ្រាយធំ,ការប្រើប្រាស់ជីគីមីហួសហេតុ ដែលធ្វើឲ្យមិនត្រឹមតែ ធ្វើឲ្យអស់ព្រៃឈើសម្រាប់ព្រៃលិចទឹកទេ ប៉ុន្តែពេលទឹកឡើង វាទៅជាប្រភព នៅក្នុងការធ្វើឲ្យពុលត្រីស្លាប់តពូជ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញ ដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។ សម្តេច លើកឡើងថា ត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នា ដើម្បីដាំដើមឈើឡើងវិញ ត្រូវបន្តធ្វើ ហើយធ្វើជាប់ជាប្រចាំ…

  • កិច្ចការបម្រើជាតិ និងប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា រហូតមកដល់បច្ចុប្បន្ន

    កិច្ចការបម្រើជាតិ និងប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា រហូតមកដល់បច្ចុប្បន្ន

    (ភ្នំពេញ)៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយ ចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំ ក្នុងបុព្វហេតុឥតប្រែប្រួល របស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិនិងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃ កំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសសមាសភាពបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ និងសមាសភាពគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅទីស្នាក់រគណបក្សប្រជាជនកម្ពុជា។ សម្តេចមហាបរវរធិបតី លើកឡើងថា គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស រួមជាមួយនឹងថ្នាក់ដឹក នាំគណបក្ស ប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមក នូវសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស។ សមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលប្រមាណ ៤៤ឆ្នាំ កន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ…

  • នាយករដ្ឋមន្ត្រី អំពាវនាវកុំឱ្យប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើ​នេសាទ ពិសេសក្នុងរដូវហាមឃាត់

    នាយករដ្ឋមន្ត្រី អំពាវនាវកុំឱ្យប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើ​នេសាទ ពិសេសក្នុងរដូវហាមឃាត់

    (កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅ​បឹងធំ​ធម្ម​ជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអំពាវនាវកុំឱ្យមានការប្រើប្រាស់ឧបករណ៍​នេសាទ​ខុសច្បាប់សម្រាប់ធ្វើនេសាទ ដែលមានដូចជា ៖ ថ្មស្អុយ ឧបករណ៍​ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះ នឹងអ្វីដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេស សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា) យើងត្រូវរួមគ្នាទុកត្រីឱ្យធំ ឱ្យវាបានពង ឱ្យវាញាស់ឡើង កុំចាប់វា កុំបំ​ផ្លាញវា ព្រោះត្រី គឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃ​របស់ប្រ​ជាជន​។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជា-ម៉ាឡេស៊ី មានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជា-ម៉ាឡេស៊ី មានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើដល់ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn)ឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា និង ម៉ាឡេស៊ី ឱ្យកាន់តែសកម្ម និងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ និងសហគមន៍អាស៊ាន ផងដែរ។ ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំ នៃប្រទេសទំាងពីរដែលមានជាង ៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទំាងខាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលប្រទេសទំាងពីរបានឯកភាពគ្នា ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន…

  • កម្ពុជា នាំចេញផលិតផលកសិកម្ម ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេស ក្នុងតម្លៃសរុប ៤.៨ពាន់លានដុល្លារ

    កម្ពុជា នាំចេញផលិតផលកសិកម្ម ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេស ក្នុងតម្លៃសរុប ៤.៨ពាន់លានដុល្លារ

    (កំពង់ចាម)៖ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម ។ សម្តេចធិបតី បានរំលឹកថា ក្នុងពេលដែលសម្តេចធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងបានជួបជាមួយប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ពេលនោះចិន បានបញ្ជាក់ថា នឹងទទួលទិញអង្ករកម្ពុជា និងផលិតផលកម្មកម្ពុជាបន្ថែមទៀតផងដែរ។ ដូចគ្នា នៅពេលសម្តេចធ្វើទស្សនកិច្ចនៅបរទេស តែងតែជំរុញឱ្យប្រទេសទាំងនោះ ជួយទិញផលិតកសិកម្មពីកម្ពុជាបន្ថែម។ សម្តេចបញ្ជាក់ថា…

  • រាជរដ្ឋាភិបាល បានកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើមលើវិស័យកសិកម្ម ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ

    រាជរដ្ឋាភិបាល បានកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើមលើវិស័យកសិកម្ម ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ

    (កំពង់ចាម)៖ វិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ ជាមួយនេះ រាជរដ្ឋាភិបាល បាននិងកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើមកសិកម្ម ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ ។ នេះការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំធម្មជាតិ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបន្ធូរការនាំចូលឧបករណ៍វិស័យកសិកម្ម ដើម្បីលើកកម្ពស់វិស័យកសិកម្ម។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញការលើកកម្ពស់ទីផ្សារផលិតផលកសិកម្មទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ ។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យច្រើន។ ចិញ្ចឹមអ្វី និងដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យបាននូវទីផ្សារទាំងក្នុង និងក្រៅប្រទេស…

  • គណបក្សប្រជាជនខេត្តបន្ទាយមានជ័យប្រារព្ធខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្ស

    គណបក្សប្រជាជនខេត្តបន្ទាយមានជ័យប្រារព្ធខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្ស

    បន្ទាយមានជ័យ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្ត​បន្ទាយមានជ័យកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤​បាន​ប្រារព្ធ​ខួបលើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅទីស្នាក់ការ​គណបក្សខេត្ត​ក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធាន​ក្រុមការងារគណបក្សចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ​ឯកឧត្តម កែ គឹមយ៉ាន បានលើកយក​សុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងមីទ្ទីងខួបថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានរំលេចពី គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់​កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផល​ចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការ​ប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការ រំដោះ​ទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផល​នេសាទ និងពីវារីវប្បកម្ម ព្រមទាំង ជំរុញដល់វិស័យ​ទេសចរណ៍​ផងដែរ។ ជាមួយគ្នានេះព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យ​កម្ពុជា​ពង្រឹង នូវឯករាជ្យភាពខាងនយោបាយ​លើការ​ដឹកជញ្ជូន​តាមផ្លូវទឹក។ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់ និង​លំហូរទឹកទន្លេមេគង្គនោះឡើយ។ ឯកឧត្តម កែ គឹមយ៉ាន បានក្រើនរំលឹកដល់សមាជិកបក្ស ក៏ដូចប្រជាពលរដ្ឋ រួមគ្នាបន្តថែរក្សាសុខសន្តិភាពឱ្យឋិតស្ថេរ​គង់ វង់ ព្រោះ​សន្តិភាពជាមូលដ្ឋានគ្រឹះ នៃភាពសុខសាន្ត​ប្រជាពលរដ្ឋ…

  • នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋកម្ពុជា ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រ​ព្រែកជីក​ហ្វូណនតេជោ ដែលបង្ហាញពីស្មារតីជាតិនិយម

    នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋកម្ពុជា ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រ​ព្រែកជីក​ហ្វូណនតេជោ ដែលបង្ហាញពីស្មារតីជាតិនិយម

    កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះពលរដ្ឋទាំងអស់ ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។ ការគាំទ្រនេះ មានទាំងប្រជាពលរដ្ឋ និងបក្សនយោបាយគ្រប់និន្នាការទាំងអស់ ហើយមានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ ដែលប្រឆាំងនឹងគម្រោងនេះ ។ សម្តេចធិបតី បញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ដែលថ្ងៃនោះចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍បញ្ជាក់ដូច្នេះ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ២០២៤ លើកទី១៩ ព្រមទាំងលែងត្រី ១លាន ៥សែនក្បាល ចូលទៅក្នុងបឹងធំធម្មជាតិ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣…