Category: នយោបាយ

  • រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

    រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា អនុញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា…

  • កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងការនាំទៅកាន់ទីផ្សារអន្តរជាតិ

    កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងការនាំទៅកាន់ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ កម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ដើម្បីបង្ហាញពីការរីកចម្រើននិងក៏ដូចជាបង្ហាញនូវសមិទ្ធផលនានារបស់សហគ្រិននៅកម្ពុជា ក៏ដូចជាជំរុញនៃការនាំទៅកាន់ទីផ្សារអន្តរជាតិ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ដែលបានរៀបចំឡើងនា សណ្ឋានគារហៃយ៉ាត រីជីនស៊ីភ្នំពេញក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ” ដោយក្នុងនេះបង្ហាញនូវសកម្មភាពជាច្រើន ដូចជាការតាំងពិព័រណ៍ផលិតផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះក៏មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសសម្រាប់កិច្ចសហការ និងការរីកចម្រើន។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ការកំណត់នេះក៏ស្របតាមផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០១៦-២០២៥ ផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖សហគ្រាសធុនមីក្រូ តូច និងមធ្យមមានច្រើនលើសលុប និងជាឆ្អឺងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចជាតិ និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ…

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើកិច្ចការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើកិច្ចការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព

    (ភ្នំពេញ)៖ កម្ពុជា មានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួង និង អង្គការដៃគូលើការងារនេះ។ជាមួយគ្នាយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងកិច្ចការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យបានមាននិរន្តភាព។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លើកឡើងក្នុងពិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឱ្យដឹងថា ការសហការល្អ ធ្វើការជាមួយគ្នា ទាំងរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រមទាំងធនធានជលផលដទៃទៀតនៅកម្ពុជាផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្តេចធិបតី អំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម បន្តកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម ដើម្បីជំរុញវិស័យនេះ ឱ្យក្លាយទៅជាខឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

    សម្តេចធិបតី អំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម បន្តកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម ដើម្បីជំរុញវិស័យនេះ ឱ្យក្លាយទៅជាខឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ។ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវក្តីសោមនស្សក្រៃលែង និងសូមចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs Ecosystem for Better Growth»។ មហាសន្និបាត អង្គការសហប្រជាជាតិ បានបង្កើតទិវា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧…

  • សហរដ្ឋអាមេរិក នៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

    សហរដ្ឋអាមេរិក នៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្ដម ឡយ ជេម អូស្ទីន (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ឯកឧត្ដម ឡយ ជេម អូស្ទីន បានបញ្ជាក់ដូច្នេះតាមរយៈសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២ ។ យោងតាមសារលិខិត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឡយ ជេម អូស្ទីន បានបង្ហាញសេចក្តីរីករាយដែលបានជួបសម្តេចប្រធានជាថ្មីម្តងទៀត។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបន្តថា ដូចដែលខ្ញុំបានលើកឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិក អាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ឯកឧត្ដម ឡយ ជេម អូស្ទីន សូមវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់ សម្តេច ចំពោះសំណូមពរបស់ខ្ញុំ។ ឯកឧត្ដមសង្ឃឹមថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត…

  • រាជរដ្ឋាភិបាល មានឆន្ទៈ និងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សហគ្រាសធុនមីក្រូតូច និងមធ្យម

    រាជរដ្ឋាភិបាល មានឆន្ទៈ និងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សហគ្រាសធុនមីក្រូតូច និងមធ្យម

    ភ្នំពេញ៖ យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានឆន្ទៈ និងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ ការបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំពុះពារ និងសូមលើកទឹកចិត្តឱ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធ ទាំងអស់ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ ។ សម្ដេចធិបតី បានបន្តថា ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្តនិងភាពទាក់ទាញដល់ការបង្កើននិង ការពង្រីកវិនិយោគបន្ថែម។ សហគ្រាសធុនមីក្រូតូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច…

  • រដ្ឋមន្ត្រីការងារ ៖ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើរតួរនាទីយ៉ាងសំខាន់បំផុតជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិ

    រដ្ឋមន្ត្រីការងារ ៖ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើរតួរនាទីយ៉ាងសំខាន់បំផុតជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិ

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់បំផុតមួយនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឱ្យសម្រេចបាននូវចក្ខុវិស័យកា្លយជាប្រទេសដែលមានចំណូលមធ្យមកកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់។ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក KIM DAEHWAN អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់កិច្ចសហការជាមួយក្រសួងតាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ៕ ប្រភព ៖ ក្រសួងការងារ

  • ក្រសួងយុត្តិធម៌ នឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ដើម្បីបន្ថែមស្ថានភាពទម្ងន់ទោសដល់ឧក្រិដ្ឋជនដែលសម្លាប់មនុស្សបែបកាចសាហាវ និងព្រៃផ្សៃ

    ក្រសួងយុត្តិធម៌ នឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ដើម្បីបន្ថែមស្ថានភាពទម្ងន់ទោសដល់ឧក្រិដ្ឋជនដែលសម្លាប់មនុស្សបែបកាចសាហាវ និងព្រៃផ្សៃ

    ភ្នំពេញ៖ ដោយសារតែឃើញថាក្រមព្រហ្មទណ្ឌនាពេលបច្ចុប្បន្នមានស្ថានភាពទោស និងការដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជនដែលបានសម្លាប់មនុស្សនៅមានកម្រិតស្រាលពោលគឺករណីឃាតកម្មមិនបានគិតទុកជាមុន ជាប់ទោសអតិបរមាត្រឹម ១៥ឆ្នាំប៉ុណ្ណោះនោះក្រសួងយុត្តិធម៌នឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដើម្បីបន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលមានលក្ខណៈកាចសាហាវសម្លាប់មនុស្សមិនញញើតដៃ ។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថាក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣កន្លងទៅ បានធ្វើការសម្រេចចិត្ត ក្នុងការធ្វើវិសោធនកម្មក្រមទាំង២នេះឡើងវិញ ពោលគឺទាំងក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌ ។ ការធ្វើវិសោធនកម្មដើម្បីបំពេញនូវចំណុចខ្វះខាត ហើយអ្វីដែលសំខាន់គឺដើម្បីកែសម្រួលឱ្យត្រូវទៅនឹងស្ថានភាពវិវត្តិនៃសង្គម តម្រូវការរបស់សង្គម ដើម្បីដល់សន្តិសុខ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសណ្តាប់ធ្នាប់សង្គមផងដែរ ។ ឯកឧត្តម កើត រិទ្ធ បានថ្លែងដោយបញ្ជាក់ដែរថាគណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដើម្បីធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្ស ក្នុងនេះដូចជាក្នុងករណីឈ្មោះ ស្រី ស៊ីណាសម្លាប់មនុស្សថ្មីៗមកនេះជាដើម ។ បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់នោះគឺការធ្វើ វិសោធនកម្មក្រមព្រហ្មទណ្ឌនេះនឹងបញ្ចប់ក្នុងកម្រិតបច្ចេកទេស នៅចុងឆ្នាំ២០២៤នេះ ហើយនៅពេលក្រមនេះចេញនោះ សម្រាប់ការកំណត់ទោស គឺនឹងលើសអ្វីដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ពោលមិនក្រោម ១៥ឆ្នាំនោះឡើយ ។ គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះដែរធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលថាការដាក់បទចោទប្រកាន់ទៅលើបុគ្គលឈ្មោះស្រីស៊ីណាបានសម្លាប់មនុស្ស ២នាក់ ហើយអាចមានទោសត្រឹមកម្រិតតែពី ១០ទៅ ១៥ឆ្នាំគឺជាការដាក់ទោសមួយក្នុងកម្រិតស្រាលមិនសក្តិសមទៅនឹងទោសជននេះបានប្រព្រឹត្តិ ។…

  • ឯកឧត្តម ជា វ៉ាន់ដេត ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនិងអាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

    ឯកឧត្តម ជា វ៉ាន់ដេត ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនិងអាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

    តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន តាមស្រុក ឃុំត្រូវសហការជាមួយនិង អាជ្ញាធរមូលដ្ឋាន ធ្វើវេទិការសាធារណៈ ដើម្បីឱ្យដឹងថា តាមបណ្តាឃុំ ស្រុក នីមួយៗ មានតម្រូវការ អ្វីខ្លះ ។ ឯកឧត្តម បន្ថែមថា ការស្វែងរកបញ្ហារបស់ប្រជាពលរដ្ឋ ងាយស្រួលដល់ក្រុមការងារចុះមូលដ្ឋានដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង និងបន្តបញ្ជូនបញ្ហាទាំងនោះ ដោះស្រាយទៅតាម មុខសញ្ញា និងតួនាទីភារកិច្ច ជូនពួកគាត់។ ការលើកឡើង ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកកោះអណ្តែត និងស្រុកបុរីជលសារ ខេត្តតាកែវ ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងបន្តថា គ្រប់បញ្ហា គ្រប់ចម្ងល់របស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរ ក៏ដូចជាក្រុមការងារចុះជួយ ឃុំ ស្រុក ត្រូវតែខិតខំដោះស្រាយ ប៉ុន្តែនៅត្រង់ថាបញ្ហាមួយចំនួន ត្រូវមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ គឺមិនអាចថាដោះស្រាយបានគ្រប់គ្នានោះទេ។ ត្រង់ចំណុចនេះ…

  • បណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំ ដើម្បីយកចំណេះដឹង​ទៅបម្រើប្រយោជន៍អង្គភាព និងសង្គមជាតិ

    បណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំ ដើម្បីយកចំណេះដឹង​ទៅបម្រើប្រយោជន៍អង្គភាព និងសង្គមជាតិ

    (កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំ ដើម្បីយកចំណេះដឹងទៅបំរើប្រយោជន៍ អង្គភាព និងសង្គមជាតិ ។ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាល ការពារ ទប់ទល់បាតុកម្ម ដែលមានសិក្ខាកាមសរុប ១៨១នាក់ មកពី ៣នាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។ ឧត្តមសេនីយ៍ទោ ហុង ណារ៉ុង នាយកសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានបញ្ជាក់អំពីដំណើរការ និងលទ្ធផល នៃការបណ្តុះបណ្តាល ព្រមទាំងលើកឡើង អំពីសារៈសំខាន់ និងគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ លើការបំប៉នសមត្ថភាពជំនាញបន្ថែមដល់មន្ត្រីនគរបាលជាតិ ដែលទទួលបន្ទុកការងារ ការពារទប់ទល់បាតុកម្ម ឱ្យមានជំនាញវិជ្ជាជីវៈកាន់តែល្អប្រសើរ មានស្មារតីទទួលខុសត្រូវលើការងារ គោរពច្បាប់ គោរពសិទ្ធិមនុស្ស មានអាកប្បកិរិយាល្អ និងបំពេញការងារជូនអង្គភាពប្រកបដោយប្រសិទ្ធភាព ក្នុងការការពារសុវត្ថិភាពសង្គម។ ឯកឧត្តម នាយឧត្តមសេនីយ៍…