-
២០មិថុនា កំណត់ត្រាអំពីតម្លៃនៃការលះបង់ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ ថ្ងៃទី២០ មិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ ២៥ឆ្នាំ បានសម្រេចចិត្ត ប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀតដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ។ រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញក្នុងខ្សែភាពយន្ត បានកើតឡើងពិតៗនៅកម្ពុជាក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិត ខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈនិងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ព ខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែ ដោយ អំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិ ពីក្រញាំបិសាចអាវខ្មៅ។ ក្រោយឆ្លងកាត់ឧបសគ្គរាប់សែនលានជំពូក ចលនាតស៊ូរំដោះជាតិក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ១៩៧៨។ បន្ទាប់មក រណសិរ្ស២ធ្នូ ក៏បានកកើតឡើងក្នុងឆ្នាំដដែលរហូតឈានដល់ជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជីវិតខ្មែរគ្រប់គ្នាឱ្យរស់រានមានជីវិតដូចក្តីប្រាថ្នា។ ទោះបីបេសកកម្មទាមទារសិទ្ធិរស់រានមានជីវិតបានទទួលជោគជ័យ ប៉ុន្តែ…
-
ចេញដំណើរ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាមបើកកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី៤

កំពង់ចាម៖ បន្ទាប់ពីការប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីពេលកន្លងទៅ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ចាមបើកកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមនិងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល អភិបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំមានរបៀបវារៈសំខាន់ចំនួនបួន ក្នុងនោះ១-ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមបឹក្សា និងគំរូបទផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។២-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយះពេល១២ខែ លើកទី១ អាណត្តិទី៤ របស់ក្រុមបឹ្រក្សាខេត្តកំពង់ចាម។៣-ការរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមបឹក្សាខេត្ត អាណត្តិទី៣និងការងារសេសសល់ ទិសដៅការងាររយៈពេល ០៣ខែ សម្រេចដោយក្រុមបឹក្សាផុតអាណត្តិហើយដែលត្រូវអនុវត្តនិង៤-បញ្ហាផ្សេងៗ ៕ដោយ៖លី ពៅ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ច នៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ត្រូវបានបង្កើតឡើង ជាគ្រឹះស្ថានឧត្តមសិក្សាក្នុងឆ្នាំ ១៩៩២ និងជាទីតាំងសម្រាប់ សាលាសិក្សាចំនួន ៦ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលកម្រិតខ្ពស់ តាមរយៈវគ្គសិក្សាពេញម៉ោង ចំនួន ៣៧ និងកម្មវិធីសិក្សាទូទៅ ។ លើសពីនេះ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ក៏ផ្តល់នូវជម្រើស ដ៏សម្បូរបែបសម្រាប់ការអប់រំ និង ការបណ្តុះបណ្តាលបន្ត (CET) សម្រាប់ការសិក្សាពេញមួយជីវិត ដែលរួមមាន ឯកទេស និងសញ្ញាបត្រកម្រិតខ្ពស់ ព្រមទាំងវគ្គសិក្សាជំនាញ សម្រាប់អនាគត (SkillsFuture) ។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry…
-
ប្រធានាធិបតីសិង្ហបុរី ចាត់ទុកសក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងជំនួប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពល នៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករ នៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ។ ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់ សិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។ សិង្ហបុរី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស ។ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមប្រធានាធិបតី…
-
កម្ពុជា និងសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

ភ្នំពេញ៖ មេដឹកនាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ឯកភាពគ្នាដូច្នេះ នៅល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន…
-
កម្ពុជា-កូរ៉េ សហការគ្នាគ្រប់គ្រងកាកសំណល់

ភ្នំពេញ៖ ភាពប្រាកដប្រាជាក្នុងការគ្រប់គ្រងកាកសំណល់ និងការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងរោងចក្រធំៗ លើការគ្រប់គ្រងកាកសំណល់ គឺជាប្រធានបទដែលត្រូវបានពិភាក្សាគ្នាក្នុងសិក្ខាសាលា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សណ្ឋាគារ Hyatt Regency Phnom Penh ក្រោមការរៀបចំនិងសហការរវាង Korean Development Institute (KDI) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយគម្រោង Knowledge Sharing Program (KSP) 2023-2024។ ទម្លាប់បោះចោលសំរាមពាសវាលពាសកាលរបស់ពលរដ្ឋខ្មែរមួយចំនួន យ៉ាងអនាធិបតេយ្យ នៅគ្រប់ទីកន្លែង រាប់តាំងពីនៅមុខផ្ទះ តាមចិញ្ចើមផ្លូវ និងនៅតាមទីសាធារណៈនានា អាចថាមិនមែនជារឿងប្លែក។ មិនប្លែងត្រង់ថា ម្ចាស់រថយន្តប្រណីតខ្លះ អ្នកធ្វើដំណើរតាមរថយន្តឈ្នួល មួយចំនួនតូចបោះចេញពីកញ្ចក់រយន្តក៏មាន ជាហេតុធ្វើអោយប៉ះពាល់ដល់អ្នកដំណើរនៅលើដងផ្លូវដូចគ្នា។ បើតាម លោក Namsoo BAEK អតីតអនុប្រធាននៃក្រុមផែនការ និងសម្របសម្រួល ធនាគារនាំចេញ-នាំចូលនៃប្រទេសកូរ៉េ លោកបញ្ជាក់ថា ក្រុមការងារលោកបានផ្សព្វផ្សាយនូវសមិទ្ធផលដែលជាជំនាញការរបស់កូរ៉េ បានសិក្សាវិភាគយ៉ាងល្អិតល្អន់រយៈពេល ១២ខែកន្លង តាមរយៈការចុះសិក្សាស៊ីជម្រៅតាមបណ្តាររោងចក្រ និងក្រុមហ៊ុនប្រមូលសំរាមមួយចំនួននៅទីក្រុងភ្នំពេញ និងក្រុងព្រះស៊ីហនុ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋសិង្ហបុរី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ថា អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុង ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ។ នាយករដ្ឋមន្ត្រីទាំងពីរ…
-
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ ការកសាងមូលធនមនុស្ស ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្ស ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង ។ ដូច្នេះការថែទាំសុខភាព ជាមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការសម្រេចបាននូវគោលបំណងទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីចូលរួមជំរុញការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងចីរភាព ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងឱកាសសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ទៀតថា ការពិនិត្យសុខភាព និងព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ទាំងអស់នាថ្ងៃនេះ ជាកម្មវិធីដែលមានសារៈសំខាន់បំផុតក្នុងការទ្រទ្រង់សុខមាលភាពរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូប ឱ្យយល់ដឹងអំពីការថែទាំសុខភាព ដែលនាំមកនូវសុខភាពល្អ…
-
អន្តរក្រសួង ប្តេជ្ញាចិត្តរួមដៃគ្នា សម្អាតទន្លេសាប ដើម្បីពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រកបដោយសុខមាលភាព

ភ្នំពេញ៖ ដើម្បីរួមគ្នាការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ក្រសួងបរិស្ថាន រួមទាំងសមាជិការអន្តរក្រសួងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD)បានប្តេជ្ញាចិត្តរួមគ្នាមួយក្នុងការសម្អាតទឹកទន្លេ គ្មានសំរាមផ្តល់នូវប្រភពទឹកស្អាតដល់ពលរដ្ឋរស់នៅតាមដងទន្លេសាប ។ គួរបញ្ជាក់ថា ការប្តេជ្ញាចិត្តរួមគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព(NCSD)។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខភាពល្អ ចាកផុតការឆ្លងជំងឺដង្កាត់នានា ដែលបណ្តាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសគឺបរិស្ថានស្អាតជុំវិញខ្លួនតែម្តង។ ដើម្បីឆ្លើយតបនឹងទស្សនវិស័យច្បាស់លាស់នេះ ទើបក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព (NCSD) បានរៀបចំដាក់ចេញនូវទស្សនទាន (Concept Note) ដើម្បីសម្អាតផ្ទៃទឹកទន្លេសាបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព ដោយបានបែងចែកជា ៤ដំណាក់កាលធំៗ ក្នុងនោះរួមមាន៖ ទី១. កាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិកហូរចូលក្នុងបឹងទន្លេសាប។ ទី២. កាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។ ទី៣. ធ្វើឱ្យមានរបរចិញ្ចឹមជីវិតបែបចម្រុះ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅទីក្រុងញ៉ូដេលី

ទីក្រុងញ៉ូដេលី៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ផ្នែកឯកជន និងក្រុមសិល្បៈ មកពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចូលរួមរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅសណ្ឌាគារ Shangri-La Eros ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា តាមរយៈជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-ញ៉ូដេលី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ដែលបានចាប់ផ្តើមហោះហើរលើកដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ គោលបំណងនៃការរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤”នេះ គឺដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងទីផ្សារឥណ្ឌា និងអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី…