Category: នយោបាយ

  • កម្ពុជា ត្រូវមានភាពឯករាជ្យម្ចាស់ការលើខ្លួនឯង ដោយមិនចង់រស់ពឹងគេនោះទេ

    កម្ពុជា ត្រូវមានភាពឯករាជ្យម្ចាស់ការលើខ្លួនឯង ដោយមិនចង់រស់ពឹងគេនោះទេ

    ភ្នំពេញ៖ យើងត្រូវមានភាពឯករាជ្យម្ចាស់ការលើខ្លួនឯង និងរឹងមាំ ដោយមិនត្រូវពឹងគេនោះទេ ហើយធនធានមនុស្ស គឺអាចធ្វើឱ្យយើងមាននូវឯករាជ្យពេញលេញ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ នារី ២៧៣នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនចង់រស់ដោយពឹងគេនោះទេ គឺត្រូវរស់ដោយខ្លួនឯង ដើម្បីធ្វើជាប្រទេសម្ចាស់ការ និងឯករាជ្យ ដោយមិនមានការបង្គាប់បញ្ជា ពីបណ្ដាប្រទេសណាមួយ នោះទេ ។ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កម្ពុជា ចេញពីសង្គ្រាមមិនមែនជាប្រទេសអ្នកមាននោះទេ ប៉ុន្ដែកម្ពុជា មិនត្រូវធ្វើខ្លួនរង់ចាំដង្ហើមគេដក និងពឹងគេជួយ រហូតនោះទេ ។ សម្តេច បានរំលឹកថា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ផ្ដើមចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ទើបយើងទទួលបានជោគជ័យធំ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ផ្ដើមចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ទើបយើងទទួលបានជោគជ័យធំ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្ដើមចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ទើបយើងទទួលបានជោគជ័យធំ , សូម្បីតែរៀនរហូតដល់ថ្នាក់បណ្ឌិត ក៏ចាប់ផ្ដើមពីរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នាដែរ ដូច្នេះត្រូវប្រឹងប្រែងជាប់ជាប្រចាំ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ក្នុងនេះ នារី ២៧៣នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ។ ការខិតខំប្រឹងប្រែងតស៊ូ គឺជាកត្ដា នៃភាពជោគជ័យ និងភាពអំណត់ យើងអត់អាចបាននូវអ្វី ដែលយើងចង់បានគ្រប់ពេលនោះទេ តែកុំបោះបង់ គ្មានពីណាបានជោគជ័យគ្រប់នោះទេ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រៀនជំនាញអ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ គឺយើងបានតម្លៃហើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រៀនជំនាញអ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ គឺយើងបានតម្លៃហើយ

    ភ្នំពេញ៖ ឆ្លើយតបនឹងសំនួរថា តើរៀនជំនាញណាល្អជាងរៀនជំនាញណា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រៀនជំនាញអ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ គឺយើងបានតម្លៃហើយ កុំចង់រៀនជំនាញអ្វី ដែលល្អបំផុត តែខ្លួនរៀនអត់កើត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកល វិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា មានការចោទសួរថា តើរៀនជំនាញណា ល្អជាងរៀនជំនាញណា។ សម្ដេច ថា គ្មានជំនាញណាអាក្រក់នោះទេ ហើយក៏គ្មានជំនាញណាល្អជាងជំនាញណានោះដែ រអាស្រ័យទៅលើអ្វីដែលយើងចង់បាន ទិសដៅអ្វី ។ វាអាស្រ័យធំបំផុត…

  • អភិបាលខេត្តកំពត៖ មន្ត្រីមានឋានៈតួនាទីសូមប្រុងប្រយ័ត្នរាល់​ឥរិយាបថ និងសកម្មភាព

    អភិបាលខេត្តកំពត៖ មន្ត្រីមានឋានៈតួនាទីសូមប្រុងប្រយ័ត្នរាល់​ឥរិយាបថ និងសកម្មភាព

    កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើក​ឡើងថា តួនាទីដែលមន្ត្រីទទួល គឺជាអំរែក ហើយតួនាទី​ដែលបានមកនា​ពេលនេះ គឺកើតឡើងដោយសារការស្រឡាញ់​ពេញចិត្តតាមរយៈសន្លឹកឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ។ដូច្នេះ​ក្រុមប្រឹក្សាស្រុក​ដែល​ទើបតែងតាំងថ្មី ក៏ដូចជាអាជ្ញាធរស្រុក ត្រូវតែប្រើប្រាស់តួនាទីភារកិច្ចនេះឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់​ភាពកក់ក្តៅ និងបម្រើផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋក្នុង​មូលដ្ឋាន ដែលជាម្ចាស់សន្លឹកឆ្នោតវិញ។    ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម​ជា​គណៈ​អធិប​តី​​ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សា​ស្រុកកំពង់ត្រាច និងស្រុកទឹកឈូអាណត្តិទី៤ កាលពីថ្ងៃ​ទី១២ខែមិថុនាឆ្នាំ២០២៤។ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ក្នុង​ពិធីនេះ​ទៀតថា មន្ត្រីដែលមានឋានៈ តួនាទី ឬមន្ត្រីជាប្រធាន ត្រូវធ្វើជាគំរូល្អ ដល់កូនចៅ និងប្រជាពលរដ្ឋ ហើយត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសម្តីសំដៅ ចរិក ឫកពា រាល់ឥរិយាបថ និងសកម្មភាព ការងារ​​ប្រាស្រ័យទាក់ទង ក្នុងការបំពេញកិច្ចការងារក្តី និងក្រៅម៉ៅងធ្វើការងារក្តី រក្សាឲ្យបាននូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បី​ធ្វើជាគំរូល្អ ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅ។ ឯកឧត្តមអភិបាលខេត្តបន្តថា មន្ត្រីមានតួនាទីសាបព្រួស​វប្បធម៌ជាតិនិយម។ គិតអំពីប្រយោជន៍រួម ។ប្រយោជន៍​ប្រជាជន…

  • ពលរដ្ឋខេត្តកំពតនៅជាប់ការដ្ឋាន ត្រៀមខ្លួនជានិច្ចដើម្បី​ពន្លឿន​ការសាងសង់ព្រែកជីកហ្វូណន តេជោ

    ពលរដ្ឋខេត្តកំពតនៅជាប់ការដ្ឋាន ត្រៀមខ្លួនជានិច្ចដើម្បី​ពន្លឿន​ការសាងសង់ព្រែកជីកហ្វូណន តេជោ

    កំពត៖ ស្របពេលដែលការដ្ឋានព្រែកជីកហ្វូណន តេជោ នឹងប្រារព្ធបើកជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ​ដោយ​សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ,ប្រជា​ពលរដ្ឋរស់នៅតាមតម្រាយផ្លូវនៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រ​ខេត្តកំពត​បានបញ្ជាក់ពីការចូលរួមថា ទោះជាគម្រោងព្រែកជីកប៉ះពាល់ដល់លំនៅឋាន ឬដីស្រែ​ចម្ការខ្លួនក៏ដោយ ក៏ពួកគាត់ពេញចិត្តនឹង​ត្រៀមខ្លួនចូល​រួមសហការជាមួយរាជរដ្ឋាភិបាលជានិច្ច ដើម្បីពន្លឿនការ​សាងសង់​ឲ្យលេចចេញជារូបរាងឆាប់ៗ ។ ប្រជាពលរដ្ឋរស់នៅតាមតម្រាយផ្លូវនៃគម្រោងព្រែកជីកហ្វូណន តេជោ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុក​បន្ទាយ​មាស បានសម្តែងការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ក្រោយពេលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកការ​ដ្ឋាន​គម្រោងព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ខាងមុននេះ។ ចំណែកអភិបាលស្រុកបន្ទាយមាសលោក នូ ចាន់ដា បាន​បញ្ជាក់ថា ក្នុងនាមពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយមាស លោកប្រកាស​គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែក​ជីកហ្វូណន តេជោ ព្រោះព្រែកជីកនេះជាប្រវត្តិសាស្ត្រថ្មីមួយ​របស់កម្ពុជា ដែលនឹង​ផ្តល់ប្រយោជន៍ដ៏មហាសាលដល់​ប្រជាពលរដ្ឋ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈ​ការបន្លែមធម្យោបាយធ្វើដំណើរ និង​ដឹកជញ្ជូនទំនិញតាម​​ផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់​ការជនលិច និងផ្តល់ទឹកសម្រាប់​ប្រើប្រាស់​ផ្សេងៗ។ លោកអភិបាលបានបញ្ជាក់ថា សម្រាប់ពលរដ្ឋស្រុកបន្ទាយ​មាស សប្បាយចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ហើយបាន​ត្រៀមខ្លួន​ចូលរួមសហការជាមួយរាជរដ្ឋាភិបាលជានិច្ច ដើម្បីធ្វើយ៉ាងណាពន្លឿនការសាងសង់ព្រែកជីកហ្វូណនតេជោឲ្យលេច​ចេញជារូបរាង​ក្នុងពេលឆាប់ៗនេះ។ សូមជម្រាបថា ជាលក្ខណៈបច្ចេកទេសទូទៅរបស់​ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់​ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូល​តាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​លីមកុកវីង សរុបចំនួន ៥៤០នាក់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​លីមកុកវីង សរុបចំនួន ៥៤០នាក់

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជា អធិបតី ក្នុងពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ និស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ ( នារី ៣៣នាក់ ), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ ( នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ ( នារី ៥នាក់)។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ…

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដាក់ចេញវិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដាក់ចេញវិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង

    ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ​ពិ ភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគ​ពាក់​ព័ន្ធ នឹងអគារជាប់គាំង ។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័ន រួមមាន ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអ្នកច្បាប់, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងទេសចរណ៍, ក្រសួងការងារ និង បណ្តុះ​បណ្តា​ល​​វិជ្ជាជីវៈ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តព្រះសីហនុ, និង មន្រ្តីជំនាញពាក់ព័ន្ធ ។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បានដាក់ចេញ​វិធានការ “ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ…

  • សាកលវិទ្យាល័យពុទ្ធិសាស្រ្តកម្ពុជា បង្ហាញវត្តមានលើឆាកអន្តរជាតិនៅក្នុងវិស័យអប់រំ

    សាកលវិទ្យាល័យពុទ្ធិសាស្រ្តកម្ពុជា បង្ហាញវត្តមានលើឆាកអន្តរជាតិនៅក្នុងវិស័យអប់រំ

    ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាសាកលវិទ្យាល័យតែមួយគត់នៅ កម្ពុជា ដែលបានចូលរួមពិព័រណ៍ សាកលវិទ្យាល័យជុំវិញពិភពលោក នៅទីក្រុងបាងកក ដែលរៀបចំដោយ Times Higher Education Ranking ចាប់ពីថ្ងៃទី 10-13 ខែមិថុនា ដោយចូលរួមសហការរៀបចំដោយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ។ លោក ប៊ូ កន្និកា ប្រធានផ្នែកទីផ្សារនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ព្រឹត្តិការណ៍នេះគឺជាការផ្លាស់ប្តូរបទពិសោធន៍សម្រាប់និរន្តរភាព និងការប្តេជ្ញាចិត្តចំពោះ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលអនុម័តដោយរដ្ឋសមាជិកទាំងអស់ របស់អង្គការសហប្រជាជាតិ។ តំណាងគ្រឹះស្ថានឧត្តមសិក្សាមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងវិស័យអប់រំ និងអង្គភាពពាក់ព័ន្ធ នានាជាង ៣០០០ នាក់ បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ លោកបានបញ្ជាក់បន្ថែមថា នេះគឺជាលើកទី៣ ដែលអង្គភាព Times Higher Education Ranking បានរៀបចំកម្មវិធីនេះឡើង ដោយ លើកទី១ ត្រូវបានធ្វើឡើងនៅប្រទេស Scotland លើកទី២ធ្វើឡើងនៅតំបន់អរ៉ាប់រួម និងលើកទី៣ធ្វើឡើងនៅប្រទេសថៃ។ គូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាសាកលវិទ្យាល័យតែមួយគត់នៅ…

  • ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព

    ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព

    ខេត្តស្វាយរៀង៖ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ ២០២៤ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តស្វាយរៀង ។ លោកជំទាវបណ្ឌិតសភាចារ្យ បានអបអរសាទរចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តស្វាយរៀង ជាមួយ គណៈអភិបាលខេត្ត ។ ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយការអប់រំសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងការប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង…

  • ប្រធានក្រុមបក្សមូលដ្ឋានឃុំវត្តតាមឹម រៀបចំកែលម្អ​ស្នាក់ការ​គណបក្សឃុំឱ្យកាន់តែប្រសើរស័ក្តិសមជាបក្សដឹកនាំ

    ប្រធានក្រុមបក្សមូលដ្ឋានឃុំវត្តតាមឹម រៀបចំកែលម្អ​ស្នាក់ការ​គណបក្សឃុំឱ្យកាន់តែប្រសើរស័ក្តិសមជាបក្សដឹកនាំ

    បាត់ដំបង៖ ប្រធានក្រុមគណៈពង្រឹងបក្សមូលដ្ឋាននៅឃុំវត្ត​តាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង បានចំណាយថវិកាផ្ទាល់​ខ្លួនកន្លះម៉ឺន​ដុល្លារដើម្បីរៀបចំកែលម្អទីស្នាក់ការគណបក្ស​ប្រជាជនកម្ពុជាឃុំវត្តតាមឹមឱ្យកាន់តែ​ប្រសើរឡើង។ខណៈ​ដែលទីស្នាក់ការនេះមានសភាពខ្វះខាតច្រើន។ ឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមគណៈពង្រឹងបក្សមូលដ្ឋានឃុំ​វត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាម្ចាស់​អំណោយ​បាន​អញ្ជើញពិនិត្យមើលពីវឌ្ឍនភាពនៃដំណើរការ​កសាង​សមិទ្ធផលមួយចំនួននៅក្នុងបរិវេណទីស្នាក់បក្ស​ឃុំខាង​លើកាលពីពេលថ្មីៗ​នេះ។ ឯកឧត្តមប្រធានគណៈពង្រឹងបក្សមូលដ្ឋានឃុំវត្តតាមឹម បាន​ប្រាប់ទូរទស្សន៍អប្សរាថាដោយសារហេដ្ឋារចនាសម្ព័ន្ធរូបវន្តស្នាក់ការនេះ​មានភាពចាំបាច់តម្រូវឲ្យមានការរៀបចំឲ្យប្រសើរ​បន្ថែមទៀត ដូចជា ចាក់ដីទីធ្លាស្នាក់ការ ធ្វើរបងឥដ្ឋជុំវិញ ការរៀប​ចំបន្ទប់​ទឹក​និងបង្គន់អនាម័យថ្មី។ឯកឧត្តមបាន​កំណត់ឱ្យសាងសង់ឃ្លាំងមួយ​សម្រាប់​ទុកដាក់សម្ភារៈ​ស្នាក់ការឱ្យបានគង់វង់​ចៀសវាងការ​បាត់បង់។ ឯកឧត្តម អ៊ុត ក្លឹង បន្ថែមថា អគារស្នាក់ការបក្សឃុំ​ក៏ត្រូវរៀបចំកែលម្អឱ្យកាន់តែ​មានសោភ័ណភាព៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )