Category: នយោបាយ

  • ឯកឧត្ដម រដ្ឋមន្រ្តី នេត្រ ភក្រ្ដា ៖ សម័យសន្តិភាពប្រជាជនស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត

    ឯកឧត្ដម រដ្ឋមន្រ្តី នេត្រ ភក្រ្ដា ៖ សម័យសន្តិភាពប្រជាជនស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត

    (ភ្នំពេញ)៖ ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា តាមរយៈកញ្ចក់ Camera របស់អ្នកថតរូប គឺជាការនាំប្រទេសកម្ពុជាឱ្យប្រជាជនខ្លួនឯងបានស្គាល់ច្បាស់ ហើយជាការនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត និងផ្តល់ជាការកម្សាន្តថែមទៀតផងដែរ ។ ឯកឧត្ដមបានថ្លែងថា ជាមួយនឹងការថតរូបនេះ ធ្វើឱ្យគេស្គាល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្គាល់ពីប្រពៃណីទំនៀមទម្លាប់នៅតាមមូលដ្ឋាន ហើយក៏បានចូលរួមក្នុងការអភិរក្សប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបានដឹងឃើញពីទំនៀមទម្លាប់ផ្សេងទៀតផងដែរ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការប្រកួតប្រជែងថតរូបនេះ មិនមែនផ្តោតត្រឹមតែជាស្នាដៃនៃការថតរូបស្អាតនោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ជាមួយប្រពៃណី…

  • រដ្ឋមន្ត្រី ហេង សួរ ៖ ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

    រដ្ឋមន្ត្រី ហេង សួរ ៖ ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

    (ភ្នំពេញ)៖ ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលា ស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេសនិងផាសុកភាព” រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានភាគីពាក់ព័ន្ធចូលរួមប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នកប្រកបរបរដឹកជញ្ជូន និងអង្គការដៃគូ ដើម្បីធានាការផ្លាស់ប្តូរមួយដែលគ្រប់ភាគីទទួលយកបាន និងពេញចិត្ត ព្រោះថា មានតែធាតុចូល ដែលឈរលើស្មារតីជាក់ស្តែងនិយម ដែលមិនប៉ះពាល់ដល់ភាគីណាមួយប៉ុណ្ណោះទេ ទើបធ្វើឱ្យការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលប្រកបដោយបទដ្ឋានបច្ចេកទេស និងផាសុកភាពនេះទទួលបានជោគជ័យ។ សូមរំលឹកថា ការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសមរម្យនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ ១០ចំណុច ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ដើម្បីសម្រេចអនុសាសន៍នេះ ក្រសួងការងារ…

  • កម្ពុជា ហុងគ្រី បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យអប់រំ និង ទេសចរណ៍

    កម្ពុជា ហុងគ្រី បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យអប់រំ និង ទេសចរណ៍

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារអំពីការបង្កើតកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ទីប័រ បាឡុកឌី (Tibor BALOGDHDI) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារ ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៦ មកម្ល៉េះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋហុងគ្រីចំពោះការផ្ដល់ជំនួយផ្សេងៗដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជូនឯកឧត្តម និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់អំពីបេសកកម្ម និងផែនការសកម្មភាពរបស់ក្រសួងនៅក្នុងអាណត្តិថ្មីនេះ ព្រមទាំងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ពីបេសកកម្មជំរុញផ្នែកសហប្រតិបត្តិសេដ្ឋកិច្ច និងការជំរុញវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រីក្នុងអាណត្តិការទូតរបស់ឯកឧត្តម និងស្នើសុំយោបល់ពីឯកឧត្តមរដ្ឋមន្រ្តីការជំរុញវិនិយោគរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បណ្ណកម្មសិទ្ធិគឺជា កំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បណ្ណកម្មសិទ្ធិគឺជា កំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ

    ស្វាយរៀង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញ ឱ្យមានកិច្ចសហការចូលរួមនិងគាំទ្រ ពី ប្រជា ពលរដ្ឋ ដើម្បីសម្រេចជោគជ័យថ្មីៗបន្តទៀតលើការងារវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិ ដែលលោកពណ៌នាថា នេះជាកំណប់ទ្រព្យ របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បានបញ្ជាក់ថា ការងារដែលត្រូវអនុវត្តបន្តពីការងារវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនោះគឺការងារនគរូបនីយកម្មដែលក្រសួងនឹងរៀបចំប្លង់គោលទីប្រជុំជនទាំងអស់ឱ្យបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧ នេះ។ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនជាង៩០០០ បណ្ណនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ត ស្វាយរៀង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ឯកឧត្តម សៅ សុខាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក រមាសហែក និង ឯកឧត្តមអភិបាលខេត្ដដែលបានដឹកនាំ យ៉ាង ត្រឹមត្រូវ ក្នុងការចុះបញ្ជីដីបង្ហើយបង្កើតបរិយាកាសគ្មាន វិវាទ និងសេវាគាប់ចិត្តជូនប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែកនិងកោតសរសើរចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់ក្រុមការងារ ទាំង អស់ និងអាជ្ញាធរដែនដី ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដែល បានបំពេញ…

  • ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

    ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានថ្លែងដូច្នេះក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ លោក Tan Sri Dato Lim Soon Peng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។…

  • ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន ៖មិត្តភាពរវាងប្រទេសទាំងពីរ ឈរ លើ មូលដ្ឋាននៃការជឿជាក់ និង គោរពគ្នា

    ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន ៖មិត្តភាពរវាងប្រទេសទាំងពីរ ឈរ លើ មូលដ្ឋាននៃការជឿជាក់ និង គោរពគ្នា

    ភ្នំពេញ៖ លោកជំទាវ Tanzila Narbaeva ប្រធានព្រឹទ្ធ សភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថានបានបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរអ៊ូសបេគីស្ថាន-កម្ពុជា ឈរលើមូលដ្ឋាននៃ ការជឿជាក់ និង គោរពគ្នាទៅវិញទៅមកនិងបានពូនជ្រុំដោយ លទ្ធផលជាក់ស្តែង ។ការលើកឡើងនេះបានបង្ហាញនៅក្នុង សារលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន ព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា ។ ក្នុងសារលិខិតបានបញ្ជាក់ថា តាងនាមព្រឹទ្ធសភានៃសាធារណ រដ្ឋអ៊ូសបេគីស្ថាន លោកជំទាវ Tanzila Narbaeva ប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន សូមអបអរសាទរ ដោយស្មោះជូនចំពោះ សម្តេច ក្នុងឱកាសដែល សម្តេច ត្រូវ បាន បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា។ សារលិខិតបន្តដោយបញ្ជាក់អំពីទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរថា យើងឈរលើមូលដ្ឋាននៃការជឿជាក់ និង គោរពគ្នាទៅវិញទៅមក និងបានពូនជ្រុំដោយលទ្ធផលជាក់ ស្តែង ដែលឆ្លើយតបទៅនឹងឆន្ទៈ និងផល ប្រយោជន៍ដ៏ពេញ លេញនៃប្រជាជនយើង ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនៃ ទំនាក់ទំនងអន្តរ- សភាទាំងពីរ។ លោកជំទាវជឿជាក់ថា ក្នុងអាណត្តិនៃភារកិច្ចប្រកបដោយការ…

  • ឯកឧត្តម ឌិត ទីណា ៖ កម្ពុជាស្វាគមន៍ និងបើកទូលាយ ការវិនិយោគលើវិស័យកសិកម្ម តែចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់

    ឯកឧត្តម ឌិត ទីណា ៖ កម្ពុជាស្វាគមន៍ និងបើកទូលាយ ការវិនិយោគលើវិស័យកសិកម្ម តែចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enserv Holding Company Limited ស្តីពីគម្រោងបង្កើតកសិដ្ឋានដាំស្មៅ “Sorghum” និងគម្រោងសាងសង់រោងចក្រផលិតថាមពលជីវឧស្ម័នពីកាកសំណល់ស្មៅ “Sorghum” នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងបើកទូលាយ ការវិនិយោគលើវិស័យកសិកម្ម តែចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំងលក្ខណៈបច្ចេកទេស ច្បាប់ និងទីផ្សារឱ្យបានល្អ ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។ ជាយន្តការ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់ក្រុមហ៊ុន ត្រូវពិនិត្យឱ្យបានល្អិតល្អន់ពីស្ថានភាព និងសិក្សាជាមួយកសិករ ធ្វើយ៉ាងណាឱ្យពួកគាត់មានចំណាប់អារម្មណ៍ចូលរួមក្នុងការដាំស្មៅនេះ ហើយជាពិសេសត្រូវមានកិច្ចសន្យាទិញពីពួកគាត់វិញ ដើម្បីបង្កើនទំនុកចិត្ត និងទទួលបានផលចំណេញទាំងអស់គ្នា។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការវិនិយោគនេះ គួរពិនិត្យលទ្ធភាពទាំងនៅកម្រិត Upstream និង Downstream ហើយត្រូវធ្វើឱ្យចេញជារូបរាង ឱ្យមានប្រសិទ្ធភាព ជួយដល់កសិករពិតប្រាកដ៕ ប្រភព ៖…

  • ទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិន នៅតែបន្តរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

    ទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិន នៅតែបន្តរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

    ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិនៅកម្ពុជា បានគូសបញ្ចាក់ថា រដ្ឋាភិបាលចិន នឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ចប់អាណត្តិកាទូតនៅ កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ…

  • សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាគមសិល្បករខ្មែរ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីយើង និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគម ១០ម៉ឺនដុល្លារអាមេរិកក្នុង ១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ

    សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាគមសិល្បករខ្មែរ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីយើង និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគម ១០ម៉ឺនដុល្លារអាមេរិកក្នុង ១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឱ្យសមាគមសិល្បករខ្មែរ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីយើង និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគម ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានណែនាំ និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបានជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធសមាគម ។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណ សម្តេចតេជោ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង វិនធាន ចូលជួបពិភាក្សាការងារនិងជម្រាបលា នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។ សម្តេចបានបានគូសបញ្ជាក់ថា ឯកឧត្ដម វ៉ាង វិនធាន ក៏ដូចជា ឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយបាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជននិងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់…