-
ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣៦

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួង ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអា ស៊ាន នៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៦ រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគត សំដៅលើក កម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សហរដ្ឋអាមេរិកឱ្យឈានដល់កម្រិតថ្មីមួយទៀត។ កិច្ចប្រជុំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូអាស៊ាន-សហរដ្ឋអាមេរិកបច្ចុប្បន្ន និងទន្ទឹងរង់ចាំធ្វើការ យ៉ាង ជិតស្និទ្ធជាមួយកម្ពុជា ក្នុងនាមជាប្រទេសសម្រប សម្រួលបន្ទាប់សម្រាប់ អាណត្តិ២០២៤-២០២៧។ កិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជា កង្វល់ និងផលប្រយោជន៍រួម ផងដែរ ៕ ដោយ៖ សួង ពិសិដ្ឋ
-
ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញពិនិត្យ ស្ថានកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម ។ សូមជម្រាបដែរថា ដោយរាប់ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯ កិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំ របស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ ។ លោក ឈីម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ក្របខណ្ឌខេត្តកំពង់ចាម មានគណបក្សនយោបាយ ចូលរួម…
-
លទ្ធផល បោះឆ្នោត ក្រុម ប្រឹក្សា ខេត្ត ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ

-
សេចក្តីប្រកាសព័ត៌មានការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

-
ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្ដាល បានដំណើរការបោះឆ្នោតដោយរលូន

(កណ្ដាល)៖ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី – ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្ដាល បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានគណៈបក្សនយោបាយ ឈឈ្មោះបោះឆ្នោត ចំនួន៥គឺ ១- គណបក្សប្រជាជនកម្ពុជា, ២- គណបក្ស ឆន្ទ:ខ្មែរ, ៣- គណបក្សកម្លាំងជាតិ, ៤ – គណបក្ស ហ៊្វុនស៊ិនប៉ិច និង៥ – គណបក្ស ខ្មែររួបរួមជាតិ ។ ខេត្តកណ្ដាល មានក្រុងស្រុកចំនួន ១៣ , មានឃុំ សង្កាត់ចំនួន ១២៧ឃុំ សង្កាត់, មានការិយាល័យបោះឆ្នោតចំនួន ១៣ , មានអ្នកបោះឆ្នោតសរុបចំនួន ៩១៥នាក់ ស្រី ១៩០នាក់ ។ បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤…
-
បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤នៅខេត្តស្វាយរៀងប្រព្រឹត្តទៅដោយរលូន

ស្វាយរៀង៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀងបានចាប់ផ្តើមពីម៉ោង៧ព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នេះ មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងតំណែង ដែលអង្គបោះឆ្នោតបានមកចូលរួមបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យទាំង៨ ស្រុក ក្រុង ។ សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងវិញមាន៨ក្រុង ស្រុក ៨០ ឃុំ សង្កាត់និងមានមណ្ឌល៨និងការិយាល័យចំនួន៨សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី ១៣០នាក់ និងគណបក្សនយោបាយចូលរួមចំនួនន៤រួមមាន៖១.គណបក្សប្រជាជាកម្ពុជា២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សកម្លាំងជាតិ៤.គណបក្សហ៊្វុនស៊ិនប៉ិច និងមានអ្នកសង្កេតការជាតិចំនួន៥៩នាក់ មាន៤សមាគមរួមមានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស ស យ ក, សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង, សមាគមរាជសី ,សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត។ សូមជម្រាបជូនថា បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែងចូលរួមបោះឆ្នោតប៉ុណ្ណោះ។ ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យទាំង៨ ស្រុក ក្រុង នៅខេត្តស្វាយរៀងបានបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕ នុត នាង
-
ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀលនេះ ព្រះរាជាណាចក្រកម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ ។ ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែង។ ដោយឡែកស្រុកក្រុង នៅក្នុងខេត្តបន្ទាយមានជ័យ ក៍ដូចជាខេត្តដ៍ទៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ អង្គបោះឆ្នោត បានធ្វើដំណើរមកទីតាំងការយាល័យរបស់ខ្លួន តាំតែពីប្រលឹមស្រាងៗ ក្រោមបរិយាកាសល្អបរិសុទ្អ អាកាស អំណោយផល ផ្ទៃមេឃស្រឡះល្អ ការបោះតាមការិយាល័យនីមួយមិនមានភាពអសកម្ម បានប្រព្រឹត្តដោយរលូន។ សូមបញ្ជាក់ផងដែរថា៖ នៅក្នុងទូទាំងខេត្តបន្ទាយមានជ័យ មានគណបក្សចូលរូមចំនួន ៥គណៈបក្ស៖ គណៈបក្ស ឆន្ទៈខ្មែរ គណៈបក្សរួមរួឦជាតិ គណៈបក្សប្រជាជមកម្ពុជា គណៈបក្សហ្វុនស៊ិនប៊ិច និងគណបក្សកម្លាំងជាតិ។ អង្គបោះឆ្នោតសរុបមានចំនួន ៥៣៣នាក់ ក្នុងនោះ ស្រុកមង្គលបុរី ១១៥នាក់ ភ្នំស្រុក៥៦ ព្រះនេតព្រះ ៧៥នាក់ អូរជ្រៅ ៤៩នាក់ ព្រះនេតព្រះ ៧៥នាក់…
-
ខេត្តស្ទឹងត្រែង មានមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ៥ ការិយាល័យបោះឆ្នោតមាន៥ស្រុក និងក្រុង១

(ខេត្តស្ទឹងត្រែង)៖ ខេត្តស្ទឹងត្រែង មានមានគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតចំនួន ៥គណបក្ស ក្នុងនោះមាន៖១/គណបក្សប្រជាជនកម្ពុជា.២/គណបក្សឆន្ទះខ្មែរ. ៣/គណបក្សកម្លាំងជាតិ.៤/គណបក្សហ៊្វុនស៊ីនប៊ិច.៥/គណបក្សខ្មែររួបរួមជាតិ ។ ការិយាល័យបោះឆ្នោតមាន៥ស្រុក និងក្រុង១ រួមមានៈមានអង្គបោះឆ្នោតចំនួន១៧៦នាក់ ។ ក្រុងស្ទឹងត្រែង ការិយាល័យបោះឆ្នោតលេខ០០០៤.មានអង្គបោះឆ្នោតចូលរួមបោះឆ្នោតចំនួន២៦នាក់.។ ស្រុកសេសាន ការិយាល័យបោះឆ្នោតលេខ០០០១ មានអង្គបោះឆ្នោតចំនួន៣៥នាក់ ។ ស្រុកសៀមបូក ការិយាល័យបោះឆ្នោតលេខ០០០២ មានអង្គបោះឆ្នោតចំនួន៣៥នាក់ ។ ស្រុកសៀមប៉ាង ការិយាល័យបោះឆ្នោតលេខ០០០៣ មានអង្គបោះឆ្នោតចំនួន២៥នាក់ ។ ស្រុកថាឡាបរិវ៉ាត់ ការិយាល័យបោះឆ្នោតលេខ០០០៥ មានអង្គឆ្នោតចំនួន៤០នាក់ ។ ស្រុកបុរីអូរស្វាយសែនជ័យ ការិយាល័យបោះឆ្នោតលេខ០០០៦ មានអង្គបោះឆ្នោតចំនួន១៥នាក់ ។សូមជម្រាបថា៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ សម្រាប់ខេត្តស្ទឹងត្រែងមានចំនួន១៧អសនៈ រីឯក្រុមប្រឹក្សាក្រុងស្រុកទាំង៦ មាន ៨០អសនៈ ៕ ដោយ ៖ ដេង ម៉ាវិន
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ក្នុងខេត្តកំពង់ចាមប្រព្រឹត្តទៅដោយរលូន

ខេត្តកំពង់ចាមមានចំនួន១០ក្រុង-ស្រុក បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានចំនួនបេក្ខជនបោះឆ្នោតសរុប៨១៧នាក់ និងមានចំនួន១០ការិយាល័យ ទីតាំងការិយាល័យទី១-នៅសាលាបឋមសិក្សាបាធាយ ២-វិទ្យាល័យហ៊ុនសែនចំការលើ ៣-សាលាបឋមសិក្សាស្គន់ ៤-វិទ្យាល័យហ៊ុនសែនព្រះសីហនុក្រុងកំពង់ចាម ៥-សាលាបឋមសិក្សាអង្គរ ៦-សាលាបឋមពាមជីកង ៧-សាលាបឋមជីហែរ ៨-វិទ្យាល័យហ៊ុនសែនព្រៃទទឹង ៩-វិទ្យាល័យស្រីសន្ធរ ១០-សាលាបឋមហ៊ុនណេងស្ទឹងត្រង់៕
-
ការបោះឆ្នោតជ្រើសរើងក្រុមប្រឹក្សាខេត្តក្រុងស្រុកក្នុងខេត្តកំពង់ចាមប្រព្រឹត្តទៅដោយរលូន

(ខេត្តកំពង់ចាម)៖ ខេត្តកំពង់ចាមមានចំនួន ១០ក្រុង ស្រុក បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ ដោយមានចំនួនបេក្ខជនបោះឆ្នោតសរុប ៨១៧នាក់និងមានចំនួន ១០ការិយាល័យ ទីតាំងការិយាល័យទី១នៅសាលាបឋមសិក្សាបាធាយ ២-វិទ្យាល័យហ៊ុនសែនចំការលើ ៣-សាលាបឋមសិក្សាស្គន់ ៤-វិទ្យាល័យហ៊ុនសែនព្រះសីហនុក្រុងកំពង់ចាម ៥-សាលាបឋមសិក្សាអង្គរ ៦-សាលាបឋមពាមជីកង ៧-សាលាបឋមជីហែរ ៨-វិទ្យាល័យហ៊ុនសែនព្រៃទទឹង ៩-វិទ្យាល័យស្រីសន្ធរ ១០-សាលាបឋមហ៊ុនណេងស្ទឹងត្រង់ ៕ ដោយ ៖ លី ពៅ