-
សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញបន្តកម្ទេច ចោល ក្រុមបដិវត្តន៍ពណ៌

ភ្នំពេញ៖មានប្រសាន៍ក្នុងពិធីបិទសន្និសីទលើកទី១ ស្ដីពី អនាគត កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ កាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជំរុញបន្តកម្ទេច ចោល ក្រុមបដិវត្តន៍ពណ៌ ដើម្បីការពារកុំឱ្យកម្ពុជា វិលទៅរក របប ប្រល័យពូជសាសន៍ជាថ្មី ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា មធ្យោបាយដើម្បី ការពារ កុំឱ្យមានរបបប្រល័យពូជសាសន៍ ដំបូងបំផុត ត្រូវ ការពារ សន្តិភាព ឱ្យបាន។បើការពារសន្តិភាពបានហើយ មិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍ទេ ហើយក៏ត្រូវការពារ ដូចគ្នា ដែរនូវការដណ្ដើមអំណាចដោយ មធ្យោបាយមិនប្រជាធិបតេយ្យ ។ សម្ដេចតេជោបន្តថា សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ ។សូមកុំ ដណ្ដើម អំណាច ដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់ នៃសង្គ្រាម ហើយក៏ជាឫសគល់ នៃអំពើ ប្រល័យពូជសាសន៍ដែរ។ សម្ដេចតេជោរំលេចថា មុននេះ មានប្រទេសមហាអំណាច បាន លើកទ័ពចូលទៅ ប្រទេស ក្បែរខាងខ្លួន។…
-
សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក នៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅភូមិចំណុចប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា រូបសំណាក « ព្រះស្កន្ទគង់លើក្ងោក» ធ្វើពីស្ពាន់ ព្រះនេត្រធ្វើពីត្បូងនិល ដៃស្តាំកាន់ត្រីសូរ ដៃឆ្វេងកាន់ឈូក មានកម្ពស់សរុប ១២,៣៦ម៉ែត្រ ដែលគូរ និងកសាងដោយវិចិត្រករខ្មែរ ដែលរចនាឡើងស្ថាបត្យកម្មសិប្បកម្មរបស់ខ្មែរវីរសិង្ហ ចំណាយពេលគូរ និងចាក់ស្ពាន់ ក្នុងប្រទេសកម្ពុជាប្រមាណ ៧ខែ ហើយការដំឡើងនេះ គឺដើម្បីបង្ហាញពីវប្បធម៌ និងសុខសន្តិភាព។ រូបសំណាកនេះ ជាឥរិយាបថ ដែលព្រះអង្គយាងពីធ្វើសង្រ្គាម បន្ទាប់ពីឈ្នះសង្គ្រាម ព្រះអង្គបានគង់លើសត្វក្ងោក។ រូបសំណាកនេះក៏បានក្លាយជារូបសំណាកទី៤ បន្ទាប់ពីរូប សំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវ បានកសាងលើទឹកដី ខេត្តព្រះសីហនុ បន្ទាប់ពីរូប ព្រះថោងនាងនាគ…
-
សម្ដេចតេជោ ហ៊ុន សែន៖ នៅពេលខ្មែរក្រហមខ្លាំង គ្មានអ្នកណាអើតក្បាលឈប់ ទទួលស្គាល់ឡើយ

(ភ្នំពេញ)៖ នៅពេលខ្មែរក្រហមខ្លាំង គ្មានអ្នកណាអើតក្បាល ឈប់ទទួលស្គាល់ឡើយ មានតែបោះឆ្នោតផ្ដល់អាសនៈ នៅអង្គការសហប្រជាជាតិ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងពិធីបិទសន្និសីទ លើកទី១ ស្ដីពី អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងបែបចំអក ទៅកាន់បរទេសថា នៅពេលរបបខ្មែរ ក្រហម ខ្លាំង គ្មានបរទេសណាម្នាក់ ចេញមកមុខឈប់ទទួលស្គាល់របបនេះ នៅក្នុងអង្គការសហប្រជាជាតិនោះទេ លុះរបបខ្មែរក្រហមខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ ។ សម្ដេចតេជោ ក៏បានប្រៀបឥរិយាបថបរទេស ទៅនឹងពាក្យស្លោករបស់ខ្មែរថា ក្របីស៊ីស្រូវ បងមិនសូវហ៊ានដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល និងពាក្យ ក្រពើក្នុងទឹក បងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់ បងចាប់ឲ្យស្រីមើល ។ សម្ដេច ថា បើទោះបីអតីតកាលកន្លងផុតទៅ ប៉ុន្ដែបានបន្សល់ នូវរឿងរ៉ាវឈឺចាប់ និងបទពិសោធន៍សម្រាប់ប្រជាជ…
-
សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់អំណាច បានហុចផលហើយ ខណៈកំណើន សេដ្ឋកិច្ចបន្ដកើនឡើង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ ការលះបង់ អំណាច របស់ សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ខណៈកំណើនសេដ្ឋកិច្ច នៅតែបន្ដកើនឡើង ជាមួយ អត្រាអតិផលរណា ដែលអាចគ្រប់គ្រងបាន ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និសីទ អនាគត កម្ពុជាគ្មានអំពើប្រល័យ ពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ ការលះបង់អំណាចរបស់សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ហើយចំពោះការផ្ទេរអំណាចនេះទៀតសោត ក៏មិនបាន នាំមក នូវភាពភ័យខ្លាច ដល់ប្រជាជនកម្ពុជា នោះឡើយ ។ មិនតែប៉ុណ្ណោះ ក៏បានជំរុញឲ្យ កំណើន សេដ្ឋកិច្ច នៅតែបន្ដកើនឡើង ជាមួយអត្រាអតិផលរណា ដែលអាចគ្រប់គ្រងបាន ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាត្រៀមជាស្រេចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាគឺបានត្រៀមខ្លួនជាស្រេចហើយក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងពេលដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអៀរឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ ។ ថ្លែងនាឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានគូសបញ្ជាក់ថាដោយសារកំណើនកំដៅសីតុណ្ហភាពខ្ពស់នៅរដូវប្រាំងនាឆ្នាំ២០២៤នេះ គឺជាភស្តុតាងបញ្ជាក់អំពីផលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស ហើយជាការចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយបញ្ហាសកលមួយនេះ ស្របទៅតាមគោលការណ៍ដែលមានស្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះផងដែរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដៃគូ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងនោះកម្ពុជាក៏បានរៀបចំនូវផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុយ៉ាងច្បាស់លាស់ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ។ បើតាមក្រសួងបរិស្ថានបានលើកឡើងថាក្នុងកិច្ចពិភាក្សា ភាគីទាំងពីរនឹងបន្តធ្វើការ រួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអៀរឡង់ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕ ដោយ៖ម៉ាដេប៉ូ
-
អនុប្រធានទី១ ព្រឹទ្ធសភា អនុញ្ញាតឱ្យទូតឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការពេញចិត្តចំពោះកិច្ចពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូត កាលពីម្សិលមិញ ដែលបានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និង សាធារណរដ្ឋឆែក ដែលព្រះករុណា ទ្រង់ធ្លាប់បានយាងទៅបំពេញការសិក្សា និងគង់ប្រថាប់នៅទីក្រុង ប្រាក នាអំឡុងឆ្នាំ១៩៧០ ។ ឯកឧត្តម អនុប្រធានទី១ ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទ សន្និ សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើ ប្រល័យពូជសាសន៍» នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន ប្រកាស បើក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ សន្និសីទនេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ បង្ហាញអំពីតួនាទី នៃការអប់រំអំពីឧក្រិដ្ឋកម្ម ឃោរឃៅ និងការថែទាំសុខ ភាព ផ្លូវចិត្ត និងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅ នឹងអំពើប្រល័យពូជ សាសន៍ ។ ការអប់រំ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅ គឺមានសារ សំខាន់ណាស់ ក្នុងការធានាថាបុគ្គល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជាអធិបតី ប្រារព្ធពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

កណ្តាល៖ បុណ្យវិសាខបូជាឆ្នាំនេះ ប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៤ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិក នៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។ ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹក ដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត ការត្រាស់ដឹង ការចូលនិព្វាន។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា…
-
សមិទ្ធផលប្រវត្តិសាស្ត្រថ្មីក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមជីកនិងកំពុងឈានទៅរកការបើកការដ្ឋាន

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលប្រវត្តិ សាស្ត្រថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានផ្តួចផ្តើមជីកនិងកំពុង ឈានទៅរកការបើកការដ្ឋានក្រោមសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបង្កើតបានជាចលនាមហាសាមគ្គីជាតិខ្មែរដ៏ធំមួយមិនធ្លាប់មានពីមុន។ ព្រែកជីកដែលនឹងលេចចេញជារូបរាងនៅពេលខាងមុខនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីដែលមានផលប្រយោជន៍ធំធេងសម្រាប់ប្រជាជាតិខ្មែរក្នុងរយៈពេលយូរ។ នេះជា ការ លើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផល ការងារសំខាន់ៗក្នុងត្រីមាសទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បន្ថែមថា ព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍សម្រាប់ការបំប៉ន ក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិ បង្កើតប្រព័ន្ធធារាសាស្ត្រ និងវិស័យទេសចរណ៍ជាដើម ប៉ុន្តែ វត្តមានព្រែកជីកនេះគឺជាការធានាឯករាជភាពខាងនយោបាយដឹកជញ្ជូនផ្លូវទឹកដោយមិនបាច់ ពឹងពាក់លើប្រទេសដទៃ។ ទស្សនវិស័យវែងឆ្ងាយ និងត្រឹមត្រូវបំផុតនេះ ផ្តើមចេញពីការគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដ៏ឆ្នើមរបស់កម្ពុជាដែលយើងទាំងអស់គ្នាបានស្គាល់ថាជាស្ថាបនិកនិងប្រតិបត្តិករសង្គ្រោះជីវិតខ្មែររាប់លាននាក់ឱ្យរួចផុតពីសេចក្តីស្លាប់ និងជាស្ថាបនិកនិងប្រតិបត្តិករ នៃនយោ បាយឈ្នះឈ្នះដែលនាំមកនូវសុខសន្តិភាព…
-
ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គណៈរដ្ឋមន្រ្តី នៅចុងខែឧសភា សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ។ ការបញ្ជាក់របស់មន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍គណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយ ឯកឧត្តម អាន ជាលី អនុរដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៣៥រូប។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យសមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍កម្ពុជាដែលសម្រេចបានកន្លងមក, ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ , ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី ។ ឯកឧត្តម ថោង សុគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន បានថ្លែងថា៖ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គណៈរដ្ឋមន្រ្តី បន្ទាប់ពីកិច្ចប្រជុំនៅចុងខែឧសភានេះ សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងដាក់ឆ្លងឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ។ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង…