-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំហុសពីអតីតកាល បានបង្រៀនយើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ

ភ្នំពេញ៖ កំហុសពីអតីតកាល បានបង្រៀនយើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ ដោយយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និ សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ខណៈសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឈឺចាប់របស់ប្រជាជាតិកម្ពុជាដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនិងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេសដែលស្តែងឡើងតាមរយៈគម្លាតមានក្រ បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបពលពត ។ សម្តេចធិបតី បានបន្តថា យើងត្រូវតែក្រើនរំលឹកពលរដ្ឋរបស់យើងជាដរាបអំពីមេរៀនទាំងនេះដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ហើយលើសពីនេះយើងត្រូវតែកែសម្រួល ឬសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនៃសង្គមរបស់យើងនៅពេលចាំបាច់ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឬសបានឱ្យសោះ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ និងជំរុញឱ្យយើងអាចកសាងសង្គមបានកាន់តែប្រសើរប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា ៕ អត្ថបទ ៖ វណ្ណលុករូបភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាជាតិនៃការចងចាំ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតីនហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃទី២០ ឧសភា ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ សម្ដេចធិបតី បានបន្តថា តើឱ្យប្រជាពលរដ្ឋកម្ពុជា “បំភ្លេចម្តេចបាន” នូវរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខាំងឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ តាមរយៈបណ្ដាញសង្គមតេលេក្រាម ។ សម្ដេចតេជោ បានលើកឡើងថា ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក…
-
ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា !

ភ្នំពេញ៖ ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជន កម្ពុជា គ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប្រល័យ ពូជ សាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរ ឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាន នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុង ភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស ចេញ ពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់…
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញបទបញ្ជា ឲ្យ សមត្ថ កិច្ច សហការជាមួយសមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន ។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេ ជោ ហ៊ុន សែន បាន សរសេរថា “ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ពេលបើកមើលមតិ យោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាម ចូលជេរ ខ្ញុំពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ ចូលមកជេរ”។ សម្ដេចបន្តថា កាលឆ្នាំ២០១៦-២០១៧ មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់ អគ្គលេខា បក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញ ពេលនោះរឿងសមុទ្រចិន ខាង ត្បូង ។ សម្ដេចតេជោ បានបន្ថែមថា ពេលនេះ ពួកគេចូលមកជេរតាម Tik tok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។…
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រគល់ថវិកាចំនួន ២៧លានរៀលដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ខេត្តក្រចេះ

(ភ្នំពេញ)៖ ឯកឧត្តមនេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន ២៧លានរៀលដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និង សមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដល់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកឆ្លូង។ បឹងនេះមានទំហំ ៥១ហិកតា អាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប ជាប្រយោជន៍ស្រោចស្រពលើផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋបានប្រមាណ ៦៩៤ហិកតា។ ប្រជាពលរដ្ឋដែលទទួលផលពីបឹងនេះមានចំនួន ៥១២គ្រួសារ មានចំនួនមនុស្ស ៥៥៦០នាក់។ ឯកឧត្តមនេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តារបឹងដើម្បីដើម្បីធានាបានការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលប្រជាកសិករនៅស្រុកឆ្លូង ខេត្ដក្រចេះ និងបានថ្លែងអំណរគុណ ឯកឧត្តម ឆាន់ សាផាន់ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លូង, ឯកឧត្តម ជុំ កុសល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងអាជ្ញាធរស្រុកដែលបានចលនាការគាំទ្រទាំងកម្លាំង និងថវិកាដើម្បីស្តារបឹងនេះឡើង ។ សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ដារឡើងវិញបឹងកូនសត្វនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម ឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមាតុភូមិដល់កម្ពុជាវិញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ មាតុភូមិនិវត្តន៍ពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ មកដល់រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោយបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ ។ ក្រោយគណៈប្រតិភូកម្ពុជា វិលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបង្ហាញសមិទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះរួមមាន៖ ភាគីកម្ពុជា ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង។ កូរ៉េខាងត្បូង ចាត់ទុកកម្ពុជា ជាប្រទេសអំណោយផលជាងគេបង្អស់ សម្រាប់ការវិនិយោគ ក្នុងចំណោមសមាជិកអាស៊ាន ។ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ សិក្សារួចរាល់អស់ហើយ រង់ចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។ សម្តេចធិបតី ហ៊ុន…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅ និវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្ដម ឯកអគ្គរាជទូត ថ្លែងថា ដោយសារមានស្ថិរភាពក្រុមហ៊ុនជប៉ុនបានដាក់ទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា ។ ឯកឧត្តម បានអរគុណសម្ដេចតេជោ ដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធន៍រោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា ។ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ។ ឯកឧត្តម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកម្ពុជា គឺមានការប្រើ QR កូដសម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល ។ ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គមមានសារសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ។ ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល ។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច ។ ជប៉ុន បានផ្តល់ជំនួយដល់ការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ដល់ គ.ជ.ប ។…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំដឹកនាំនាយ ទាហាន ចូលរួមព្រះរាជបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រកម្ពុជា

កំពង់ធំ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំនាយទាហានវនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា របស់សម្ដេចព្រះករុណាព្រះបាទព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅ នៅវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពងធំ បានឡើងអានសារលិខិតថ្វាយព្រះពរក្នុងឱកាសព្រះ រាជពិធីបុណ្យចម្រើនព្រះជន្ម វស្សាថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិ បត្តិការសឹករង តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃ បញ្ជាការ ដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមក្រាបថ្វាយបង្គំ ថ្វាយព្រះពរដល់ព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អ…
-
គណបក្សប្រជាជនកម្ពុជាស្រុកតាំងគោកបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក

កំពង់ធំ៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សកម្ពុជាស្រុកតាំងគោក កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក និងក្រុមការងារគណបក្សចុះជួយស្រុក ឃុំ ជាច្រើននាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុង ស្រុក អាណត្ដិទី៤ ឆ្នាំ២០២៤ នៅក្នុងស្រុកតាំងគោក។ យុទ្ធនាការនេះបានធ្វើឡើងក្រោយបញ្ចប់ការជួបជុំទ្រង់ទ្រាយធំនៅទីរួមខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈ កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ។ជាការ បោះឆ្នោតអសកល ដោយអង្គបោះឆ្នោតគឺ ក្រុមប្រឹក្សា ឃុំ សង្កាត់ក្នុង តំណែងចំនួន ១១ ៦២២នាក់។មាន គណបក្សន យោ បាយចំនួនប្រាំ បានចូលរួមប្រកួតប្រជែងដាក់បេក្ខជន។ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈ ខ្មែរ គណបក្សកម្លាំងជាតិ គណបក្សខ្មែររួបរួមជាតិ និងគ ណ បក្ស ហ៊្វុនស៊ិនប៉ិច។ ការបោះឆ្នោតអាណត្តិទី៤ឆ្នាំ២០២៤នេះ ដើម្បី ជ្រើសរើសសមាជិក…