-
ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញារួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group បានបញ្ជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀត នឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា និងបន្តវិនិយោគ ក៏ដូចជាពង្រីកវិនិយោគបន្ថែម នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។លោក Joo-Bong, Park បញ្ជាក់ដូច្នេះ ក្នុងឳកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។លោកប្រធានក្រុមហ៊ុន ជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។លោកប្រធានក្រុមហ៊ុន បន្តថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវក្តីរីករាយ និងអបអរសាទរ…
-
សមាជិកព្រឹទ្ធសភាបារាំង នឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ៍ ដើម្បីភ្ញៀវទេសចរណ៍ បានមើលប្រាសាទផង និងមើលសារមន្ទីរផង

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាយូរលង់ណាស់មកហើយ ។ ឯកឧត្តមបានជំរាបជូនសម្ដេចតេជោថា តាំងពី ឯកឧត្តម បានជាប់ឆ្នោត ជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា នៅឆ្នាំ២០១២ មកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំហើយ ដោយ ឯកឧត្តម បានស្គាល់កម្ពុជាតាមរយៈការធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន ១០លើក ហើយឯកឧត្តម បានស្គាល់តំបន់ដែលមានបងប្អូន សហគមន៍ខ្មែររស់នៅក្នុងប្រទេសបារាំង ដូច្នេះ ឯកឧត្តមបានស្គាល់ និងស្រឡាញ់ចូលចិត្តពីទំនៀមទំលាប់…
-
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកងជាង ៥០០នាក់ ឃោសនារកសម្លេងឆ្នោតថ្ងៃដំបូង

(ភ្នំពេញ)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ជាង៥០០នាក់ ដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង បានមកជួបជុំគ្នា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ២០០៤ក្នុងខណ្ឌ សែនសុខនាព្រឹក ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤ ជាមួយបណ្ដាខណ្ឌទាំង១៣ទៀត ដើម្បីសម្ដែងនូវការអបអរ សារទរមុននឹងដង្ហែក្បួនចេញ ឃោសនារកសម្លេងឆ្នោត លើកដំបូង តាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ស្រុក-ខណ្ឌ រាជធានី- ខេត្ត អណត្តិទី៤ ។ ឯកឧត្តម អ៊ិត សំហេង និង លោក សុខ សម្បត្តិ បានផ្លែងអំណរគុណដល់សមាជិកសមាជិកាដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត និង ពេលវេលាតាំងពីដើមរៀងមក ក្នុងការចូលរួមគ្រប់សកម្មភាពរបស់គណបក្ស ដែលនេះបង្ហាញពី ឆន្ទៈដ៏មុតស្រួចក្នុងការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម បានបព្ជាក់ថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដ៏ធំនិងមានវ័យចំណាស់ជាងគេនៅកម្ពុជា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ដ្រជាច្រើនដំណាក់កាល និងបានតស៊ូយ៉ាង…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន:យុទ្ធនាការ”កម្ពុជាស្អាត ខ្មែរធ្វើបាន”គឺមានសារៈសំខាន់ជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍

(ត្បូងឃ្មុំ)៖ ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា”កម្ពុជាស្អាត ខ្មែរធ្វើបាន”ជា កម្មវិធីមួយដែលមានសារៈសំខាន់ ចំពោះប្រជាពលរដ្ឋដោយក្នុងនេះក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាតហើយ នៅជួយឱ្យទាក់ទាញវិស័យទេសចរណ៍ថែមទៀត។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ក្នុងពីធីប្រកាសបើកយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន នៅទូទាំងស្រុកអូរាំងឪ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងយុទ្ធនាការថ្មីនេះសង្ឃឹមថានឹងទទួលជោគជ័យបន្ថែមទៀតក្រោយពីយុទ្ធនាការកាត់បន្ថយប្លាស្ទិកប្រើពេលមិនដល់មួយឆ្នាំដោយទទួលបានជោគជ័យរួចមក។សម្រាប់យុទ្ធនាការថ្មីនេះក្រសួងរំពឹងថាអាចនឹងទទួលជោគជ័យក្នុងរយៈពេល១ឆ្នាំដោយជោគជ័យនេះគឺសំដៅទៅលើតាមភូមិទូទាំងប្រទេសកម្ពុជារួមគ្នាចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាមដែលពេលនោះប្រទេសយើងនឹងស្អាតហើយ។ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា”យុទ្ធនាការនេះសំខាន់ព្រោះធ្វើឱ្យកម្ពុជាស្អាត ផ្ទះយើងស្អាត កាលណាផ្ទះយើងស្អាតយើងមានអនាម័យល្អ សុខភាពល្អ រៀនឆ្លាតវ៉ៃ រៀនពូកែ។ ស្អាតផ្ទះយើងស្អាតភ្ញៀវទេសចរណ៍មកលេង ទាំងនេះឯងនាំឱ្យមានចំណូល នាំមកនូវភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ”។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ និងផ្តើមដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាសថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាលពោលគឺលើសពី៥០ភាគរយបានរួមគ្នាកាត់បន្ថយប្រើប្រាស់ប្លាស្ទិកដែលទាំងនេះបង្ហាញថាពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក។ ឯកឧត្តមបានថ្លែងបញ្ជាក់ដែរថាតាមរយៈយុទ្ធនាការកាត់បន្ថយប្លាស្ទិកកន្លងមកឃើញថាចំនួនថង់បា្លស្ទិកនាំចូលប្រទេសកម្ពុជាកន្លងមកមានចំនួន៧៥%ហើយ ដោយក្នុងនេះយើងនៅសល់តែ២៥ភាគរយទៀតទេ។ អ៊ីចឹងទេយើងឃើញថាដល់ពេលយើងចេញមកសម្អាតតាមភូមិឃុំ របស់យើងហើយ។យើងមិនជោគជ័យ១០០%ទេ តែយ៉ាងហោចណាស់ក៏៨០ទៅ៩០%ដែរ។ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា”សម្រាប់យុទ្ធនាការថ្មីនេះ ដល់ពេលយើងចេញមកសំអាតតាមផ្លូវ តាមផ្ទះ អញ្ចឹងក្មួយៗជួយផង ក្មួយជួយបានអត់…
-
ក្រុមហ៊ុនផលិតកម្ម កម្សាន្តឈានមុខលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ។ លោកប៉ាក សុងជីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ លោកប៉ាក សុងជីន បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម។ សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប៉ាក សុងជីន និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង…
-
សម្តេចធិបតី អនុញ្ញាតឱ្យក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ លោកប្រធានផ្នែកយុទ្ធសាស្រ្ត បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយគ្នានេះ លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពជម្រាបសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសដទៃទៀត ដែលរួមមានកម្ពុជា ជាដើម។ សម្ដេចធិបតី បានអរគុណចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ។ សម្តេចធិបតី បញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើបកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលលើវិស័យផ្សេងៗទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើលឱកាសក្នុងការស្វែងរកការវិនិយោគលើវិស័យផ្សេងៗនៅ កម្ពុជាផងដែរ ៕…
-
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះ ប្រព្រឹត្តទៅនៅលើទីធ្លាសួនស្មៅ ខាងមុខសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង ស្រុក ព្រមទាំងអង្គបោះឆ្នោត និងសមាជិក សមាជិកា ចូលរួមប្រមាណជាង ៣.០០០ នាក់៕ ដោយ ៖ លី ពៅ
-
ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យ ហិរញ្ញវត្ថុនៅកម្ពុជា

(ភ្នំពេញ)៖ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities របស់កូរ៉េ បានបង្ហាញបំណង បណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ លោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities បាន បង្ហាញបំណងដូច្នេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាព នៃ អាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យ ហិរញ្ញ វត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗ ទៀត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ បានបន្ថែមថា ក្រោមការដឹកនាំ…
-
សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំកា របោះឆ្នោត (គ.ជ.ប) ហើយការឃោសនានេះត្រូវបានធ្វើឡើងរយៈពេល ០៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់ គ.ជ.ប កំណត់ ដែលនឹងត្រូវ បញ្ចប់នៅម៉ោង១២:០០យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ព្រឹកនេះ គណបក្សប្រជាជនកម្ពុជាមានការជួបជុំសមាជិក សមាជិការបស់ខ្លួនប្រមាណជាង ២.៦០០នាក់ នៅស្នាក់ការ គណបក្ស ខេត្តស្វាយរៀង រួចដង្ហែចេញតាមដងផ្លូវនិងគោលដៅដែលបានកំណត់ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានសំណូមពរឲ្យសមាជិក សមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គជប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងជៀសឲ្យបាននូវការប្រើប្រាស់អំអំពើហឹង្សានានា ។…
-
ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល គាំទ្រយ៉ាងក្លៀវក្លាលើគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល សូមចូលរួមគាំទ្រយ៉ាងក្លៀវក្លា លើគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីភាពរីកចម្រើន ការអភិវឌ្ឍ និងឯករាជ្យភាពនៃវិស័យដឹកជញ្ជូន របស់ព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានបង្ហាញពីឆន្ទៈ និងការគាំទ្រយ៉ាងពេញទំហឹង លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ គម្រោងព្រែកជីកហ្វូណន ត្រូវបានឆ្លងកាត់ការគិតគូរលើគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ជាពិសេសការគិតគូរប្រកបដោយទស្សនវិស័យដល់បរិយាកាសនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងអនាគតដ៏វែងឆ្ងាយរបស់ប្រជាជាតិកម្ពុជា។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយបានលើកឡើងថា “សមិទ្ធផល ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែអំណោយផលយ៉ាងធំធេង ដល់កត្តាសង្គម សេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងជាការផ្សារភ្ជាប់ ជាមួយឯករាជ្យភាព នៃការដឹកជញ្ជូនរបស់កម្ពុជាផងដែរ។ ឯកឧត្តម មានប្រសាសន៍ដូច្នេះថា ក្រោយពេល ដែលក្រុមប្រឹក្សាភិបាល បានពិភាក្សាយោបល់យ៉ាងផុលផុស លើគម្រោងផែនការ…