-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

(ឧត្តរមានជ័យ)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រដែលជាគោលដៅក្នុងគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្ត ដើម្បីអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាព និងសុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម បានលើកឡើងអំពីសេវាគាប់ចិត្តដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត ។ មិនតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារជាយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់មន្ត្រី និងរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមពង្រឹងកិច្ចសហការ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ ដោយត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមគោលនយោបាយ និងកិច្ចសហការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ ដើម្បីជម្រុញការងារចុះបញ្ជីដីធ្លីរួមមាន ម៉ាស៊ីនវាស់វែង ១០គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III, កុំព្យូទ័រ Desktop…
-
ការសិក្សាអប់រំ ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

(កំពង់ធំ)៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការសិក្សាអប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាល បានស្ដារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ ក្នុងគោលដៅ បង្កើតធនធានមនុស្ស ឱ្យបានគ្រប់ទិសទី ។ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង តំណាងលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ភោធអគារសិក្សា សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ ។ ឯកឧត្តម បានលើកឡើងថា ក្រោមដំបូលសន្តិភាព ដែលដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្ន មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់ទុកការសិក្សាអប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសថៃ និវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០២៤ និវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ ដោយជោគជ័យ នៃការចូលរួមពិធីបើក សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។ សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុភូមិនៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែមេសា ដើម្បីចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជា ណាចក្រថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការអញ្ជើញរបស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Amida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ…
-
អភិបាលខណ្ឌចំការមន ស្នើសង្កាត់នីមួយៗ ពិនិត្យឱ្យបានហ្មត់ចត់ ចំពោះ ក្រុមហ៊ុន ដែលដេញថ្លៃ ឈ្នះគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសដាក់ឱ្យដេញថ្លៃគម្រោង មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ នៅសាលាខណ្ឌចំការមន នៅព្រឹកថ្ងៃទី២២មេសា លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានស្នើគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ពិនិត្យឱ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាប ត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ ឱ្យបានល្អ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាគំរោង ។ លោក កៀង ល័ក្ស ក៏បានណែនាំ ដល់ក្រុមហ៊ុន ដែលចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ ជាពិសេសក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។ លោកអភិបាលខណ្ឌ ក៏បានណែនាំអោយក្រុមហ៊ុនដេញថ្លៃ ត្រូវមានក្រមសីលធម៌ ព្រោះតាមរយៈបទពិសោធន៍កន្លងមក មានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង មានភាពយ៉ឺតយ៉ាវ គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ។ សូមបញ្ជាក់ថា…
-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការចុះបញ្ជីដីធ្លី ជាកិច្ចការប្រវត្តិសាស្ត្រ មួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា

(បន្ទាយមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទ គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា ហើយអ្វីដែលយើងបានអនុវត្តនេះ គឺសំដៅទៅបញ្ចប់ឲ្យបានមុនឆ្នាំ ២០២៩ ដើម្បីគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។ នេះជាប្រសាសន៍លើកឡើងក្នុង កិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ជាមួយការពន្លឿនមន្ទីរក្រោមឱវាទ រួមនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តនេះឱ្យបានរួចរាល់ឆាប់រហ័សតាមការគ្រោងទុក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះគឺបានទទួលនូវការស្វាគមន៍ និងការសាទរជាច្រើន ដែលនេះគឺជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ និងជាជោគជ័យមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះបញ្ជីដីធ្លីនេះក៏បានបញ្ចប់នូវវិវាទដីធ្លីជាច្រើនរវាងបុគ្គលនិងបុគ្គល និងបានបង្កើតនូវបរិយាកាសដែលមិនមានវិវាទនៅកម្ពុជា ហើយទិន្នន័យដែលក្រសួងអាចរៀបចំបាននេះ នាពេលខាងមុខក្រសួងនឹងបម្រើសេវាសាធារណៈតាមរយៈសេវាគាប់ចិត្តតាមបច្ចេកវិទ្យាឌីជីថលដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងអគ្គនាយកលំនៅដ្ឋានត្រូវចូលរួមសហការគ្នាជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការអនុវត្តការងាររៀបចំប្លង់គោល ការរៀបចំក្រុង លំនៅឋាន ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្តដើម្បីកែលម្អខេត្តនេះឱ្យក្លាយជាទីដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ នៅសល់ប្រមាណ ៣២៥ ០០០ ក្បាលដីទៀតដែលកំពុងអនុវត្តនិងជំរុញនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដើម្បីសម្រេចបញ្ចប់ការចុះបញ្ជីឱ្យបានរួចរាល់ទាំងស្រុងនាឆ្នាំ ២០២៥ ខាងមុខ។…
-
មន្រ្តីខេត្តត្រាវិញ និងខេត្តបាត់ដំបង បញ្ជាក់ប្រាប់គ្នាទៅវិញទៅមកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ

បាត់ដំបង:មន្រ្តីជាន់ខ្ពស់ខេត្តបាត់ដំបង ប្រទេសកម្ពុជា និងខេត្តត្រាវិញ ប្រទេសវៀតណាមបានបញ្ជាក់ប្រាប់គ្នាទៅវិញទៅមកក្នុងការខិតខំបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការល្អឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ ក្នុងជំនួបពិភាក្សាការងារនៅសាលាខេត្តបាត់ដំបងរវាងមន្រ្តីរដ្ឋបាលខេត្តបាត់ដំបង និងខេត្តត្រាវិញ កាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤បានផ្តោតជាសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួននិងសម្ព័ន្ធមេត្រីភាព រវាង ខេត្តទាំងពីរឲ្យកាន់តែរឹងមាំ។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជម្រាបដល់ប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡឹម មិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញអំពីភូមិសាស្រ្តនិងសក្ដានុពលសេដ្ឋកិច្ច ដ៏សម្បូរបែប របស់ខេត្តបាត់ដំបង ជាពិសេសលើវិស័យកសិកម្ម។ ខេត្តនបាត់ដំបង ក៏ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលរាជរដ្ឋាភិបាលបានកំណត់ផងដែរ។ ឯកឧត្តម ឡឹម មិញដាំង ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាពបានស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបង បង្កើនក្នុងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្តត្រាវិញលើវិស័យអាទិភាពសំខាន់ៗដូចជាវិស័យកសិកម្ម អប់រំ ទេសចរណ៍ និង វប្បធម៌ ជាដើម។ប្រតិភូនៃខេត្តត្រាវិញ ក៏បានបង្ហាញបំណងជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសកសិកម្មដល់មន្រ្តីកសិកម្មរបស់ខេត្តបាត់ដំបង។ នៅក្នុងឱកាសនេះឯកឧត្តម សុខ លូ បានចាត់ទុកខេត្តត្រាវិញជាខេត្តមួយដែលមានភូមិសាស្រ្ត និងសក្ដានុពលប្រហាក់ប្រហែលនឹងខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្តថ្លែងអំណរគុណដល់គណៈប្រតិភូលើគម្រោងជួយបណ្ដុះបណ្ដាលដល់មន្រ្តីជំនាញកសិកម្មនៅខេត្តបាត់ដំបង និងផ្នែកអប់រំដល់មន្រ្តីសាលាខេត្តបាត់ដំបង។ឯកឧត្តម សុខលូ បានចាត់ទុកការជួយបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ពីមិត្តវៀតណាម មានសារៈសំខាន់និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ខេត្តបាត់ដំបង ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្ដេចធិបតី ហ៊ុន…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានយោធាដនមឿង នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងត្រូវបានទទួលស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈកម្មការ ESCAP ព្រមទាំង ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ មេសា ២០២៤ ។ សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុភូមិនៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍…
-
កម្ពុជា និង ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ប្រកប ដោយផ្លែផ្កាជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយា ល័យ នយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធា រណរដ្ឋ ប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម នៅព្រះ រាជា ណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ភាគីទាំងពីរក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។ ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅចូលរួម ពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅថៃ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុភូមិ នៅព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ។ សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពល នៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and…
-
ប្រមុខការទូតចិនអញ្ជើញមកដល់កម្ពុជាដោយសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។ វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២១ ខែមេសា ឯកឧត្តម វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួង។ សូមជម្រាបថា ឯកឧត្តម វ៉ាង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២១-២៣ ខែមេសា ឆ្នាំ២០២៤ ៕ដោយៈវណ្ណលុក