-
កម្ពុជាអរគុណសាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណ ឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រ នៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េ ចំនួន ២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូន និងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ ។ ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ ។ តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Pierre Tami ហៅ សែន សិលា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម ។ សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ នៅដាវូស ប្រទេសស្វីស ។ លោក សែន…
-
វីដេអូ៖ ប៉ុល ពត រស់គេស្អប់ ស្លាប់គេសាទរ ១៩៧៥ ១៩៧៩

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការជ្រើសរើសនាយទាហាន និងពលទាហាន ត្រូវគិតគូរឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ពាក់ព័ន្ធការជ្រើសរើសពលទាហាន នាយទាហានរង និងនាយទាហាន ដោយត្រូវគិតគូរឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម និងរក្សាតុល្យភាពក្នុងជួរកងទ័ពសម្រាប់រយៈពេល ១៥ឆ្នាំ ឬ ២០ឆ្នាំ ខាងមុខ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដោយចង់ឱ្យគណៈកម្មការជំនាញពាក់ព័ន្ធ គិតគូរពីសមាសមាត្រក្នុងការជ្រើសរើសទាហាន ថាតើត្រូវទាហានសរុបប៉ុន្មាននាក់ ក្នុងនោះពលទាហានប៉ុន្មានភាគរយ នាយទាហានរងប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ? ត្រូវគិតគូរសម្រាប់រយៈពេល ១៥ឆ្នាំ ឬ ២០ឆ្នាំ ដើម្បីរក្សាតុល្យភាព។ សម្ដេចបន្តថា នាយទាហាននៅកម្ពុជា សុទ្ធតែបានចូលរួមក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម តែយ៉ាងណាមិនបានធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាពការពារជាតិនោះទេ ប៉ុន្តែថ្ងៃមុខការដឹកនាំ បញ្ជា ត្រូវធ្វើឱ្យមានតុល្លយភាព ដើម្បីងាយស្រួលក្នុងការរៀបចំ ដឹកនាំ បញ្ជាការងារកងទ័ព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកងទ័ពត្រៀមលក្ខណៈជានិច្ច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យកងទ័ពត្រៀមលក្ខណៈជានិច្ច ទាំងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យកងទ័ពត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈយកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំង សហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឲ្យយោធិនទាំងអស់ត្រូវមានមនសិការខ្ពស់ក្នុងការថែរក្សាថែទាំ ប្រើប្រាស់គ្រឿងបំពាក់ដែលកំពុងមានស្រាប់ ចាប់ពីបុគ្គលម្នាក់ៗឡើងទៅ រហូតដល់ជាក្រុម ជាកង ជាកងឯកភាព ដោយចាត់ទុក គ្រឿងបំពាក់ ចាស់-ថ្មីទាំងអស់ជាទ្រព្យសម្បត្តិជាតិ ជាញើសឈាមរបស់ប្រជាជនយើង ដែលយោធិនគ្រប់រូបមាន ភារកិច្ច មិនគ្រាន់តែប្រើប្រាស់សម្រាប់ការពារជាតិប៉ុណ្ណោះទេ ហើយថែមទាំងទទួលខុសត្រូវបំផុត…
-
រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៣ថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៣ថ្ងៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រ តិប ត្តិ ការ អន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី១៨មេសា ឆ្នាំ២០២៤ បានឱ្យដឹង ថា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជា ប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិត ចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុ ណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ព ពង្រឹងការធ្វើការទូត យោធា ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ព ពង្រឹងការធ្វើការទូតយោធា ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា នាយទាហានត្រូវមានការយល់ដឹងឱ្យបានទូលំទូលាយ ទាំងបច្ចេកទេស ទាំងភូមិសាស្ត្រនយោបាយពិភពលោក។ ជាមួយនេះ សម្ដេច បានលើកទឹកចិត្តឱ្យថ្នាក់នាំ ជានាយទាហានពង្រឹងការធ្វើការទូតយោធាជាមួយបណ្ដាប្រទេសនានា ស្វែងយល់ពីការប្រែប្រួលសភាពការណ៍តំបន់ ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ ដែលអាចកើតឡើងដោយសារការខ្វះការទំនាក់ទំនងល្អ។ លើសពីនេះទៅទៀត កងយោធពលខេមរភូមិន្ទដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនបានយ៉ាងមានប្រសិទ្ធភាព ។ ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យសាកលវិទ្យាល័យការពារជាតិបណ្តុះបណ្ដាយនាយទាហានឱ្យមានប្រសិទ្ធភាព ព្រោះស្នូលនៃការពារជាតិគឺធនធានមនុស្ស ដើម្បីធានាដល់កិច្ចការពារ និងការថែរក្សាសន្តិសុខជាតិ។ សូមជម្រាបជូនថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ សិក្សាលើផ្នែកការវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ…
-
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តសៀមរាប

សៀមរាប៖ ឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសតែង តាំងជាស្នងការដ្ឋាន នគរបាលខេត្តសៀមរាបជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ ភារកិច្ចថ្មី ។ពិធីផ្លូវការនេះបាន ប្រារព្ធ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបក្រោមអធិបតីភាពនាយ ឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ។ ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តាំផ្ញើដល់ ស្នងការនគរបាលខេត្ត សៀមរាប ដែលទើបចូលកាន់តំណែងឱ្យរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពជូនដល់ប្រជាពលរដ្ឋ ។នាយឧត្តមសេនីយ៍ ក៏បានផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់សូម ធ្វើការកែប្រែ…
-
ពលករខ្មែរដែលកំពុងស្នាក់នៅទីក្រុង Jeddahនឹងដឹកជញ្ជូនមកកម្ពុជាវិញនៅថ្ងៃស្អែក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ចែងលើការទិញសំបុត្រយន្តហោះជូនពលករខ្មែរដែលកំពុងស្នាក់នៅទីក្រុង Jeddah រួចហើយ ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត ពលករទាំងនេះនឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីសុវត្ថិភាព។នេះជាការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពក្រសួងការងារបានឳ្យដឹងថា ឯកឧត្តម ហេង សួរ កាលពីអធ្រាត្រម៉ោង ១១:៣៨នាទីថ្ងៃព្រហស្បតិ៍ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានជួបផ្ទាល់តាមប្រព័ន្ធវិដេអូជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួចហើយ ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ ប្រភពក្រសួងការងារបានរំលេចថា ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញអារម្មណ៍ធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”៕ដោយ:…
-
រដ្ឋមន្ត្រីការងារ បង្ហាញព័ត៌មានបឋម ករណីពលរដ្ឋខ្មែរ ៧៨នាក់ ចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត

ភ្នំពេញ៖ ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះ ជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។ សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូន។ សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិតគឺអាចទំនាក់ទំនងទៅលោក…