Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

    (ភ្នំពេញ)៖ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀត អមជា មួយ យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមាន ការ គាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និង សិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការថ្លែងឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធាន សមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិ យោគ មកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្តទៀតថា ការវិនិយោគ បៃតង គឺជាការវិនិយោគដែលមានផលចំណេញទាំងសងខាង គឺភាគីអ្នកវិនិយោគជប៉ុន នឹង ទទួលបានប្រាក់ចំណេញក្នុងការវិនិយោគរបស់ខ្លួន ចំណែកកម្ពុជាវិញក៏ទទួលបានផល ចំណេញ ដល់បរិស្ថាន តាមរយៈកែច្នៃសំភារៈប្រើប្រាស់ជំនួសថង់ប្លាស្ទិក ដោយផលិតផល ធម្មជាតិដែលមានស្រាប់ក្នុងតំបន់…

  • ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្ដីពីការបើក ផ្ដល់ ប្រាក់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល សម្រាប់ខែមេសា និងខែឧសភា

    ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្ដីពីការបើក ផ្ដល់ ប្រាក់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល សម្រាប់ខែមេសា និងខែឧសភា

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកផ្ដល់ប្រាក់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល សម្រាប់ ខែមេសា និងខែឧសភា ឆ្នាំ២០២៤ ។ ប្រភពដដែលបញ្ជាក់ថាយោងអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្តីពីការផ្តល់ប្រាក់ ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាល រាជធានី ខេត្ត លោក លោកស្រី អភិបាលនៃ គណៈអភិបាលក្រុង ស្រុក ខណ្ឌ…

  • រដ្ឋមន្ត្រីការងារ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

    រដ្ឋមន្ត្រីការងារ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

    ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ នាពេលខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ដោយ មានការចូលរួម ពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការកកើត នៃបញ្ជាការដ្ឋានអង្គរក្ស កាលពីឆ្នាំ១៩៩២ និងវីរភាពរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលសម្រេចបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ។ បន្ថែមពីនេះ បញ្ជាការដ្ឋាន ក៏បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង អង្គភាពចំណុះផ្សេងៗ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវកិច្ចការងារដឹកនាំបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧត្តមប្រយោជន៍ជាតិជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌការពារបូរណភាពទឹកដី សន្តិភាព និងស្ថេរភាព រួមទាំងការអភិវឌ្ឍនៅកម្ពុជា។…

  • ព្រឹកស្អែក ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    ព្រឹកស្អែក ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា។ សូមជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលារដ្ឋសភា អំឡុងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើង មុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេច នឹងធ្វើជាប្រធានព្រឹទ្ធសភា វិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤ ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ។ យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។…

  • អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

    អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

    ខេត្តកំពង់ចាម៖ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី បើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ។ នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសំណេះសំណាលជាមួយប្អូនៗនិស្សិត មួយចំនួន ដើម្បីស្វែងយល់អំពីមូលហេតុដែលជំរុញឱ្យពួកគេជ្រើសរើស សិក្សាមុខ ជំនា ញ ក្នុងវិស័យកសិកម្ម ដែលមានដូចជា ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រជលផល និងជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងកសិកម្មជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ប្អូនៗ ពិនិត្យពិចារណាឱ្យបានល្អិតល្អន់ ចំពោះមុខជំនាញដែលខ្លួនបានជ្រើសរើស ដោយត្រូវជ្រើសសិក្សាមុខជំនាញដែលខ្លួនចូលចិត្ត ហើយអាចធានាបាននូវមុខរបរ ឬការងារសមរម្យ ដើម្បីទ្រទ្រង់ជីវភាព និងរួមចំណែកជួយអភិវឌ្ឍវិស័យកសិកម្ម នៅពេលរៀនចប់ ។ បន្ថែមលើមុខជំនាញគោលនៅក្នុងកម្មវិធីសិក្សានេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្អូនៗនិស្សិត ពង្រឹងសមត្ថភាពភាសាអង់គ្លេស និងកំព្យូទ័រ ព្រមទាំងជំនាញផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីចាប់យកឱកាសទៅហាត់ការនៅបរទេស ដើម្បីទទួលបានបទពិសោធ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។…

  • ក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ចសិក្សា នៅប្រទេសចិន ស្តីពីបសិដ្ឋកម្ម និងនវានុវត្តន៍នៃការផ្តល់សេវាសាធារណៈ

    ក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ចសិក្សា នៅប្រទេសចិន ស្តីពីបសិដ្ឋកម្ម និងនវានុវត្តន៍នៃការផ្តល់សេវាសាធារណៈ

    ភ្នំពេញ៖ ដោយមានការចាត់តាំងពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួង មុខងារ សាធា រណៈ កម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ទទួលបន្ទុកផ្នែកសេវាសាធារណៈ នៃប្រទេស ជា សមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ២២ រូប ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ទៅធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បី ស្វែងយល់អំពីការ រៀបចំគោលនយោបាយ និងឧត្តមានុវត្តន៍នៃការអនុវត្តការកែលម្អ និងនវា នុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ។ ជាលទ្ធផល ប្រតិភូអាស៊ានបានស្វែងយល់ពីគោលនយោបាយ និងវិធីសាស្រ្តនៃការដឹកនាំ និងអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ដូចជា៖ ១).ការរៀបចំប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ ២).ការប្រឡងជ្រើសរើសមន្រ្តី ៣).ប្រព័ន្ធវាយតម្លៃ និងលើកទឹកចិត្តមន្រ្តី ៤).ការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសចិន និងផលជះនៃការផ្តល់សេវាសាធារណៈ ៥).ការអនុវត្តផែនការសកម្មភាពពង្រឹងទំនាក់ទំនងអាស៊ានចិន។ ព្រមទាំងឧទាហរណ៍ ជាក់ស្តែងនៃការអនុវត្តការផ្តល់សេវាសាធារណៈក្រោមទិសស្លោក “កសាងដោយប្រជា ជនដើម្បីប្រជាជន” ដូចជា៖ ១).ការរៀបចំទីក្រុងឆ្លាតវៃ និងការផ្តល់សេវាគាំទ្របច្ចេកទេស…

  • នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការលះបង់របស់យោធិន ពិតជាធំធេងណាស់!

    នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការលះបង់របស់យោធិន ពិតជាធំធេងណាស់!

    ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិមានប្រសាសន៍ថា ការលះបង់របស់ យោ ធិន យើងពិតជាធំធេងណាស់ ដើម្បីការពារបូរណភាព ដែនដី និងសុខសន្តិភាពជូនប្រជាជាតិ ។ ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹក នាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈ ទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន កងទ័ព និងក្រុមគ្រួសារ ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បែបនេះក្នុង ដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នៅទីបញ្ជាការ បញ្ជាការរដ្ឋានកងអង្គរក្ស ទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ក្នុងឱកាស…

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចែកជូន កងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង

    រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចែកជូន កងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង

    (ស្ទឹងត្រែង)៖ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ គឺ កងពលធំអន្តរាគមន៍លេខ៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។ ដែលពិធី នេះបានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា តាមរយៈ សម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ…

  • អង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្ដេជ្ញាជាឱឡារិក «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»

    អង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្ដេជ្ញាជាឱឡារិក «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»

    (ភ្នំពេញ)៖ ក្នុងបុព្វហេតុរួមចំណែកការពារ មរតកសន្តិភាព និងឈរលើស្មារតីគាំទ្រឥតងាករេចំពោះ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកា មកពីទូទាំងប្រទេស ចំនួន ៧០០អង្គ/នាក់ នៃ សមាគមសម្ព័ន្ធសារព័ត៌មានរាជ្យ (IPA) សូមប្រកាសជាឱឡារិក រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល ។ ការប្តេជ្ញាខាងលើធ្វើឡើងក្នុងពិធីបិទ អង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពិធីបិទប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម។ គួរបញ្ជាក់ថា ទិសដៅការងារបន្តឆ្នាំ២០២៤៖ អង្គសន្និបាតបានអនុម័ត នូវទិសដៅការងារសំខាន់ ដូចជា កៀរគរបង្កើនចំនួនសមាជិកប្រកបដោយគុណភាព រៀបចំកម្មវិធីប្រកួត ឬប្រឡងប្រណាំងពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ជាពិសេសកម្មវិធីប្រកួត ស្នាដៃពិសិដ្ឋអ្នកផលិតព័ត៌មាន បង្កើតដៃគូសហការជាមួយអង្គភាពសារព័ត៌មានបរទេស អង្គការនិងសមាគមក្រៅរដ្ឋាភិបាលក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា…

  • ប្រធានអង្គភាពប្រឆាំងអំពើពុករលួយៈអង្គភាពកងពលធំលេខ៣ គឺជាសសរស្ដម្ភដ៏រឹងមាំក្នុងវិស័យការពារជាតិ

    ប្រធានអង្គភាពប្រឆាំងអំពើពុករលួយៈអង្គភាពកងពលធំលេខ៣ គឺជាសសរស្ដម្ភដ៏រឹងមាំក្នុងវិស័យការពារជាតិ

    ព្រះវិហារ៖ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម មានប្រសាសន៍ថា អង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងសហការីទាំងអស់ គឺជាសសរស្ដម្ភដ៏រឹងមាំ នៅក្នុងវិស័យការពារជាតិ ប្រកបដោយគុណធម៌ ។ជាអង្គភាពគំរូ ក្នុងម្លប់សន្តិភាព ។ភាពរស់រវើកនិងស្មោះត្រង់ របស់កងពលធំលេខ៣ ព្រមទាំងសហការី បានរួមចំណែកអភិវឌ្ឍកម្ពុជានាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យសេចក្តីថ្លៃថ្នូរ ។គ្រប់កាលៈទេសៈតែងតែការពារនូវបូរណភាពទឹកដី និងរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម។ ប្រសាសន៍របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានលើកឡើងកាលពីព្រឹកថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣…