-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយ អង្គការ FAO។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសាទរ ចំពោះអង្គការ FAO ដែលបានលើកឡើងនូវគំនិតល្អៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ វិស័យ កសិកម្ម។ ស្រ បពេលដែលសហគមន៍កសិកម្មទំនើបទើបចាប់ផ្តើម ការប្រើប្រាស់បច្ចេកវិទ្យា និង ជំរុញឱ្យដំណើរការការងារនេះកាន់តែប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្តល់ និងទទួលបាន ព័ត៌មានរហ័ស ទាន់ពេលវេលា ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងកសិកម្មដល់សហគមន៍ ក៏ដូច ជាកសិករ ដើម្បីដោះស្រាយបញ្ហាទាំងនោះបានទាន់ពេលវេលា ព្រមទាំងផលិតភាពផលិត កម្មកសិកម្ម។ បើតាម ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា ក្នុងបរិវត្តន៍កម្មឌីជីថលនេះ គឺចាំបាច់ត្រូវធ្វើទំនើបកម្ម និងសហការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដល់សហគមន៍កសិកម្មទំនើប ដើម្បី ប្រសិទ្ធភាពការងារ និងភាពច្បាស់លាស់ជាក់លាក់។ ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍធនធាន មនុស្ស ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យានេះ គឺ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន លើកកម្ពស់គុណតម្លៃប្រទេសជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុប លទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុ វិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និង ចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នក ដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ ។ សម្តេចធិបតី បានកោតសរសើរចំពោះ សមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិ បត្តិ ការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ ដឹក នាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយ ការបរទេស កម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ…
-
សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា ដោយគ្មានការរើសអើង

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រាយបួសខែរ៉ម៉ាឌន ជាមួយនារីខ្មែរឥស្លាមនៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤ នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ នៅក្នុងពេលនោះដែរ សម្តេច បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀន សម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅ ជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព ។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា នានាដោយគ្មានការរើសអើង តាមរយៈ ការបើកទូលាយដល់បងប្អូនខ្មែរឥស្លាម ក្នុងការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។ សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា…
-
កម្ពុជា-ជប៉ុន ស្វះស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គា ណុរបស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីក ទីផ្សារ ការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជា និង ជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបបើកឱកាសឱ្យមានកិច្ច សហ ប្រតិបត្តិការផ្សេងៗ ក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ ។ ជាមួយគ្នានោះ លោក ស្យូយិ សាសាគិ បានលើកឡើងថាជប៉ុននាពេលបច្ចុប្បន្ន កំពុងបើក ចំហកាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការវិស័យការងារដែលបានអនុញ្ញាតដល់ពលរដ្ឋរបស់ប្រទេសក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាលសមត្ថភាពជំនាញលើបច្ចេកទេសទំនើបៗរបស់ជប៉ុន ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយល់ឃើញដូចគ្នាថា ការពង្រឹងជំនាញបច្ចេកទេស របស់ប្រជាពលរដ្ឋជាកត្តាគន្លឹះសំខាន់មួយក្នុងកិច្ចសហការដែលកម្ពុជាចង់បាន។ បន្ថែមពី នេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសមាណចិត្តរីករាយ និងថ្លែងអំណរគុណ ចំពោះភាគីជប៉ុន ដែលមានបំណងបណ្តុះបណ្តាលជំនាញបច្ចេកទេសទំនើបៗដល់កម្ពុជាដើម្បីពង្រឹងផលិតភាពការងារ ។…
-
អ្នកវិភាគសង្គម និងសហជីព ៖ ដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧

(ភ្នំពេញ)៖ អ្នកវិភាគសង្គម និងសហជីពនៃរោងចក្រអ.ជី ហ៊្វូតវែរ បានលើកឡើងថា ដំណោះ ស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋា ភិបាលអាណត្តិទី៧ ។ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួលឱ្យបើកប្រាក់ឈ្នួលមុនកាលកំណត់នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ដល់កម្មកររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត។ លោកអះអាងថា៖ «ការដោះស្រាយបញ្ហាជូនកម្មករដ៏ឆាប់រហ័សនាពេលនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ខ្ញុំសាទរយន្តការលឿនរហ័សនេះ ហើយអបអរទៅដល់បងប្អូនកម្មករទាំងអស់ដែលទទួលបានប្រាក់អត្ថប្រយោជន៍(ប្រាក់ឈ្នួល និងប្រាក់បំណាច់)នៅជិតថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ»។ សម្រាប់អ្នកវិភាគរូបនេះ ដំណោះស្រាយលឿននេះ បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចសកលក៏កំពុងជួបបញ្ហាផ្សេងៗ។ លោក ជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយន្តការដោះស្រាយរហ័សបែបនេះបន្តទៀតបើទោះបីក្នុងករណីណាក៏ដោយដើម្បីបម្រើដល់ផលប្រយោជន៍កម្មករ ។ ទន្ទឹមនឹងនេះ អនុប្រធានសហជីពខ្មែរ CUF នៃរោងចក្រ អ.ជី ហ៊្វូតវែរ លោកស្រី និល ខេន លើកឡើងថា ៖«ក្នុងនាមជាសហជីពមួយរូបនៅរោងចក្រនេះ (រោងចក្រ អ.ជី ហ៊្វូតវែរ) ខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងថៅកែរោងចក្រ…
-
កម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ នៃប្រទេសប្រេស៊ីល នាទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Roberto អំពីគោលនយោបាយកម្ពុជា ដែលមានគោលដៅធានានូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពទាំងសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ខណៈពេលដែលប្រទេសប្រេស៊ីលកំពុងឈានទៅបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជាជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ ភាគីទាំងពីរ គឺកម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន ជាពិសេសជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំធំជាងមុន៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមវេទិការបូអាវ នៅចិន ប្រកបដោយជោគជ័យ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោងប្រមាណ ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ នៃការអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ក្នុង ខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យ ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៧មីនា ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។ ក្នុងសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ សម្រាប់អាស៊ី ធ្វើឡើងក្រោមមូលបទ «អាស៊ីនិងពិភពលោក៖…
-
វីដេអូ៖ តាម៉ុក មេក្អែកខ្មៅភូមិភាគនិរតី របបខ្មែរក្រហម ១៩៧៥ ១៩៧៩

-
កម្មករ និងសហជីព នៃរោងចក្រ អ.ជី ពេញចិត្ត និងគាំទ្រដំណោះស្រាយទាំងបីចំណុច ក្រោយរោងចក្រនេះក្ស័យធន

ភ្នំពេញ៖ កម្មករ និងសហជីពនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ខ្លួនពេញចិត្ត និងគាំទ្រដំណោះស្រាយទាំង៣ចំណុច ដែលបានដាក់ចេញ ដើម្បីដោះស្រាយ ការពារអត្ថប្រយោជន៍ជូនកម្មករ បន្ទាប់ពីរោងចក្រនេះ ក្ស័យធន ដោយត្រូវបានអគ្គីភ័យ ឆេះខូចខាតទាំងស្រុង កាលពីពេលថ្មីៗនេះ ។ លោក សួន សុភាព ដែលជាកម្មកររោងចក្រអ.ជី ហ៊្វូតវែរ មកពីខេត្តកំពត បានលើកឡើងថា៖«ខ្ញុំរីករាយ និងសប្បាយចិត្ត លើដំណោះស្រាយទាំងបីចំណុចនេះ។ ពួកខ្ញុំ ជាកម្មករ អាចទទួលយកបានហើយ។ ខ្ញុំមិននឹកស្មានថា ទទួលបានចំណុចទាំងនេះទេ ពីព្រោះដំបូងឡើយ ខ្ញុំបារម្មណ៍ថា មិនទទួលបាន សូម្បីប្រាក់ខែចុងក្រោយផង ពីព្រោះរោងចក្រ ឆេះខូចខាតអស់ហើយ យើងមើលឃើញទាំងអស់គ្នា»។ លោកបានគូសបញ្ជាក់បន្ថែមថា ដំណោះស្រាយទាំងនេះលោក និងកម្មករផ្សេងទៀតពេញចិត្ត និងទទួលយកបាន ដោយក្តីរីករាយ ពីព្រោះបងប្អូនកម្មករទាំងអស់ បានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្តន៍មកកម្ពុជាវិញហើយ

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្បស់ អញ្ជើញត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៃការអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ក្នុងខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៧មីនា ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។ ក្នុងឱកាសអញ្ជើញចូលរួមវេទិកានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម…