Category: នយោបាយ

  • វិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (GMS) ងើបឡើងវិញក្នុងរង្វង់ ៦០.៥% នៅឆ្នាំ២០២៣ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩

    វិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (GMS) ងើបឡើងវិញក្នុងរង្វង់ ៦០.៥% នៅឆ្នាំ២០២៣ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩

    ទីក្រុងបាងកក៖ តាមរយៈកិច្ចប្រជុំពិសេសក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (Special GMS Tourism Working Group) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental ទីក្រុងបាងកក ប្រទេសថៃ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គបានវាយតម្លៃពីការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ក្នុងអត្រា ៦០.៥% នៅឆ្នាំ២០២៣ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ប្រទេសជាសមាជិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានស្តារឡើងវិញនូវវិស័យទេសចរណ៍បានលឿងជាងគេក្នុងអត្រា ៨២.៤% តាមក្រោយដោយប្រទេសឡាវក្នុងអត្រា ៧១.៣% ប្រទេសថៃក្នុងអត្រា ៧០.៥% ប្រទេសវៀតណាម ៧០% និងប្រទេសមីយ៉ាន់ម៉ា ៣០%។ ដោយឡែកចំពោះភាគីចិនជាពិសេសខេត្តយូណាន និងគ័ងស៊ី មានអត្រាងើបឡើងវិញនៅមានកម្រិតប្រមាណ ៣% ទៅ៥%ប៉ុណ្ណោះ។ តាមរយៈអត្រាងើបឡើងវិញគួរឲ្យកត់សម្គាល់នូវវិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ក្រុមការងារទេសចរណ៍ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសិក្សា និងរៀបចំសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០” ដោយបានធ្វើការសិក្សាស្រាវជ្រាវពីនិន្នាការទេសចរណ៍ពិភពលោក តំបន់ និងអាស៊ាន ព្រមទាំងបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើនលើក និងទទួលបានធាតុចូលសំខាន់ៗពីប្រទេសជាសមាជិក ដើម្បីសម្រេចបានចក្ខុវិស័យទេសចរណ៍មហាអនុតំបន់មេគង្គគឺ “ជាគោលដៅទេសចរណ៍ដែលផ្សារភ្ជាប់ទៅនឹងទន្លេមេគង្គ ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងប្រជាជន ដោយផ្តល់នូវបទពិសោធន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពលំដាប់ពិភពលោក”។ ឯកសារខាងលើនឹងត្រូវពិគ្រោះយោបល់កម្រិតតំបន់ដើម្បីទទួលបានធាតុចូលប្រកបដោយសង្គតិភាព មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់មេគង្គសម្រេច តាមរយៈកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មហាអនុតំបន់មេគង្គ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងអំណរគុណប្រជាជនចំពោះការរួមចំណែករក្សានូវវប្បធម៌ស្អាត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងអំណរគុណប្រជាជនចំពោះការរួមចំណែករក្សានូវវប្បធម៌ស្អាត

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណជាសាធារណៈជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជំហានទី១ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៥លាននាក់ ហើយនឹងបន្តទៅជំហានទី២ គឺការសម្អាតបរិវេណជុំវិញលំនៅដ្ឋាន វត្តអារាម និងសាលារៀន បន្ទាប់ពីទទួលបានការចូលរួមជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបជាង ១៧លាននាក់ ។ ការថ្លែងអំណរគុណចំពោះចលនាស្អាតពីប្រជាពលរដ្ឋរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងនៅចំពោះមុខសាធារណជនជិត២ពាន់នាក់ នៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តជ្រៃបិទមាស នៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ថា វត្តជ្រៃបិទមាសមានផ្ទៃដីប្រមាណ ៣ ហិកតា និង២០ អា។ វត្តនេះត្រូវបានកសាងឡើងដោយ ឧបាសិកា ណៅ នៅឆ្នាំ១៥៥០ រហូតដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ ៤៧៤ឆ្នាំ និងបានឆ្លងកាត់ការដឹកនាំដោយព្រះគ្រូចៅអធិការចំនួន ១០អង្គ។ ការកសាងវត្តនេះឡើង គឺដើម្បីទុកជាទីសក្ការៈ និងគោរពបូជារបស់ពុទ្ធបរិស័ទមានការជឿជាក់លើព្រះពុទ្ធសាសនា ងាយស្រួលក្នុងការធ្វើបុណ្យទានផ្សេងៗ ម្យ៉ាងទៀតដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជាផងដែរ។ មុនឆ្នាំ១៩៧៥ វត្តទាំងមូលមានព្រះវិហារ សាលាបាលី សាលារៀនចំនួន ៤ខ្នង…

  • មន្ត្រីក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) តាមប្រព័ន្ធអនឡាញ

    មន្ត្រីក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) តាមប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ រត្ន ម៉ានី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) តាមប្រព័ន្ធអនឡាញ ។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗរួមមាន៖ (១) របាយការណ៍បូកសរុបសមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តសកម្មភាពនានារបស់លេខាធិការដ្ឋាន ACD នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ (២) ការជ្រើសរើសប្រធានក្រុមការងារសម្រាប់អនុវត្តផែនការ ACD ឆ្នាំ២០២១-២០៣០ (៣) ពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពីគោលការណ៍ណែនាំសម្រាប់ដំណើរការរបស់លេខាធិការដ្ឋាន ACD និង (៤) ពិចារណាលើការបង្កើតក្រុមឥស្សរជនជាន់ខ្ពស់ (EPG) ៕ ដោយ ៖ សួង ពិសិដ្ឋ

  • អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី រំពឹងថា អត្តពលិកកីឡាជិះសេះ នឹងអាចឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ

    ភ្នំពេញ៖ អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី អគ្គលេខាធិការសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា មានព្រះបន្ទូលថា ការឈ្នះមេដាយមាសវិញ្ញាសាជាក្រុមរបស់កីឡាជិះសេះកម្ពុជា នៅប្រទេសថៃកន្លងមក គឺជាជោគជ័យមួយ។ អ្នកអង្គម្ចាស់ ក៏បានបង្ហាញក្តីសង្ឃឹមថា កម្ពុជាអាចនឹងឈ្នះមេដាយមាស ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃបន្តទៀត នឹងបន្ថែមគោលដៅមួយទៀត គឺដំណើរឆ្ពោះទៅប្រកួតជម្រុះព្រឹត្តការណ៍អូឡាំពិក ឆ្នាំ២០២៦ នៅប្រទេសសេណេហ្គាល់ផងដែរ។ អ្នកអង្គម្ចាស់នរោត្តម ណាន់ ដាទេវី មានបន្ទូលបែបនេះ ក្នុងកម្មវិធីការប្រកួតកីឡាជិះសេះ ឆ្នាំ ២០២៤ ដែលរៀបចំដោយសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា សហការជាមួយ Genius Resort កាលពីចុងសប្តាហ៍កន្លងទៅ ។ អ្នកអង្គម្ចាស់អគ្គលេខាធិការខាងលើ មានបន្ទូលបន្តថា ការប្រកួតកីឡាជិះសេះនាពេលនេះ គឺមានការគាំទ្រច្រើនជាងមុន ដោយមានក្រុមកីឡាករកម្រិតមូលដ្ឋានច្រើនចូលរួមកើនឡើងគុណ ៤ដង បើធៀបពីមុនមានមិនដល់ ៥នាក់ផង ។ ដូច្នេះហើយបានជាសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានបណ្តុះផ្នត់គំនិត ក្មេងៗឱ្យស្រឡាញ់សេះ ចង់ជិះសេះ និងបង្ហាញទៅកាន់អាណាព្យាបាលឲ្យដឹងថា ទោះកូនៗពួកគាត់នៅតូច ក៏អាចជិះសេះបាន មិនបង្កគ្រោះថ្នាក់ និងហានិភ័យនោះទេ ដោយសារសហព័ន្ធមានគ្រូបង្ហាត់ត្រឹមត្រូវ មានបច្ចេកទេសល្អផងដែរ។ អ្នកអង្គម្ចាស់នរោត្តម…

  • ក្រុមហ៊ុន CSNC Agriculture Co.,Ltd មានផែនការវិនិយោគជាច្រើននៅ កម្ពុជា ដូចជាស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ

    ក្រុមហ៊ុន CSNC Agriculture Co.,Ltd មានផែនការវិនិយោគជាច្រើននៅ កម្ពុជា ដូចជាស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការស្វែងរកការគាំទ្រពីក្រសួងកសិកម្ម លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ និងមាននិរន្តរភាព ក្រុមហ៊ុនចាំបាច់ត្រូវមានផែនការវិនិយោគច្បាស់លាស់ និងមានការសហការល្អជាមួយរដ្ឋាភិបាល ដើម្បីឱ្យដំណើរវិនិយោគស្របតាមគោលនយោបាយជាតិ និងទទួលបានការគាំទ្រវិនិយោគ និងការសម្របសម្រួលផ្សេងៗទៀតពីក្រសួង។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាពក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ ប្រកបដោយគុណភាពសម្រាប់នាំចេញ ការកាត់បន្ថយថ្លៃដើមផលិត មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់ផលិតកម្មល្អ ផ្តល់ចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាពក្នុងការផ្តល់កញ្ចីដែលមានអត្រាការប្រាក់ទាប ដែលកសិករមានលទ្ធភាពសងត្រឡប់ និងទទួលបានផលចំណេញ។ សូមជម្រាបជូនថា ក្រុមហ៊ុនមានផែនការវិនិយោគជាច្រើនដូចជាស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា បានផ្តល់ប្រសិទ្ធភាពល្អបំផុត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា បានផ្តល់ប្រសិទ្ធភាពល្អបំផុត

    ភ្នំពេញ៖ ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុតដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។ លោក ចាង ខឺស៊ាងតុង បានជម្រាបជូនអំពី ប្រតិបត្តិការផ្កាយរណបសង្កេតផែនដីចំនួន ៤០គ្រឿងក្នុងគន្លងតារាវិថី ដែលមានវិសាលភាពទូលំទូលាយបំផុតក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតផលទិន្នន័យពីផ្កាយរណប។ ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត ។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានគណបក្ស ភឿថៃ នៅវិមាន ៧មករា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានគណបក្ស ភឿថៃ នៅវិមាន ៧មករា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុ ជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផេថងថាន ស៊ីណា វ៉ា ត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន៧មករា រាជធានី ភ្នំពេញ នាសៀលថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផលជំនួបទ្វេភាគី រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានអោយដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtarn…

  • សម្ដេចធីបតី ហ៊ុន ម៉ាណែត ទទួលជួបអនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power និងជាប្រធានគណបក្សភឿថៃ នៅវិមានសន្តិភាព

    សម្ដេចធីបតី ហ៊ុន ម៉ាណែត ទទួលជួបអនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power និងជាប្រធានគណបក្សភឿថៃ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ។ សូមជម្រាបថា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ហៅ អ៊ុង អ៊ីង មានកម្មវិធីជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសម…

  • ព្រះវិហាវត្តទិព្វពិសី ហៅវត្តដំរីឆ្លង ប្រារព្ធពិធីកាត់ឫសសីមា និងឆ្លង សមិទ្ធផលនានា

    ព្រះវិហាវត្តទិព្វពិសី ហៅវត្តដំរីឆ្លង ប្រារព្ធពិធីកាត់ឫសសីមា និងឆ្លង សមិទ្ធផលនានា

    សៀមរាប៖ព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លង និងសមិទ្ធផលនានា ដែល ស្ថិតនៅឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបាន ប្រារព្ធ ពិធីកាត់ ឫសសីមា និងសម្ពោធឆ្លងកាលពីថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ។ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលា ចារ្យមេគណខេត្តសៀមរាប និងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាង រាស្ត្រមណ្ឌលសៀមរាប ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ ព្រះសង្ឃ ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ បាននិមន្តនិង ចូលរួមផងដែរ។ ក្នុងព្រឹត្តិការណ៍នេះអ្នកឧកញ៉ា សៀង ណាំ បានរំលឹកថា យើងអាច កសាងប្រទេសជាតិលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើនឆាប់រហ័ស គឺ អាស្រ័យដោយយើងមាន សុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ដូចនេះត្រូវរួមសាមគ្គីគ្នាការពារ ថែរក្សា សន្តិភាពឱ្យបានរឹងមាំយូរលង់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍

    (សៀមរាប)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យទេសចរនៅនៅតែជាវិស័យជន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ មុខរបរប្រាក់ចំណូល និងរួមចំណែកសម្រេចបាននៃគោលដៅយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះ សម្តេចធិបតី បានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យទេសចរណ៍ ដូចខាងក្រោម ៖ ទី១. ដោយការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ, សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែលយើងរកបានយ៉ាងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាពរបស់យើងឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា និង បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរ ។ ទី២. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់, ពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានហ្មត់ចត់…