-
រយ:ពេល ៦ខែ កូនឈើសរុបជាង ៥៥ម៉ឺនដើម ត្រូវបានបណ្តុះដោយ មន្ទីរបរិស្ថាន រាជធានី -ខេត្ត សម្រាប់យុទ្ធនាការចែកកូនឈើ ១លានដើម ជូនប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ

(ភ្នំពេញ)៖ គិតរហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះ កូនឈើសរុបចំនួន ៥៥៦,៨៧៩ ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជា ពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន២០៥ ៣៦៨ដើម។ នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងបរិស្ថាន។ ប្រភពខាងលើនេះបានឱ្យដឹងដែរថា៖ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដ ចក្រា វិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ១០ តុលា ស្តីពីរៀបចំបណ្តុះ កូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ។ សម្រាប់ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឱ្យយបាន ៦០ភាគរយនៅឆ្នាំ២០៥០៕ ដោយ៖ម៉ាដេប៉ូ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មណ្ឌលសុខភាព ត្រូវមានថ្នាំល្អ កុំឱ្យហួសដឺឡេ និងមានសម្ភារៈដែលមានគុណភាពល្អ

(កណ្ដាល)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីពេលថ្មីៗនេះ សម្តេចបានឱ្យគោលការណ៍ ទៅក្រសួងសុខាភិបាល ត្រូវធានាដេញថ្លៃ ទិញថ្នាំ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីធ្វើយ៉ាងណា ទម្លាក់ទៅដល់មណ្ឌលសុខភាព នៅតាមមូលដ្ឋាន ត្រូវមានថ្នាំល្អ មិនហួសសុពលភាព និងមានសម្ភារៈបរិក្ខាពេទ្យ ដែលមានគុណភាពខ្ពស់ ដែលជាកិច្ចការសំខាន់ សម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់បរិមាណក្រុមគ្រូពេទ្យ មណ្ឌលសុខភាព ត្រូវបានរុញទៅដល់មូលដ្ឋាន ប៉ុន្តែ ក៏នៅសល់ឃុំបន្តិចបន្តួច នៅតំបន់ដាច់ស្រយាល តែរាជរដ្ឋាភិបាល កំពុងតែពិនិត្យ ដើម្បីបំពេញបន្ថែមជាជំហ៊ានៗ ខណៈដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងគុណភាពលើផ្នែកសុខាភិបាល ជាងការពង្រីក។ រីឯមន្ត្រីផ្នែកសុខាភិបាល ក៏ត្រូវបានជ្រើសរើសថ្មីជាច្រើនតាមរយៈការប្រឡងប្រជែង ព្រមទាំងមានការបណ្តុះបណ្តាលសមត្ថភាព…
-
សហភាពអឺរ៉ុប សន្យាផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ ដើម្បីគំាទ្រដល់ គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣

(ភ្នំពេញ)៖ ក្នុងការអនុវត្តប្រកបដោយជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែងដំណាក់ កាល ទី ១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យា ផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លាសហរដ្ឋអាមេរិក (១២ លានអឺរ៉ូ) ដើម្បីគំា ទ្រ ដល់គម្រោងបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។នេះជាការលើកឡើងពីសំណាក់ លោកជំទាវ ជូតា អេភើលឡៃនីន(Jutta Urpilainen) ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ លោកជំទាវ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុប ទទួល បន្ទុកភាពជាដៃគូអន្តរជាតិនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចមកកាន់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីប្រកាសចាប់ផ្តើមដំណាក់ទី៣នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ក្រោម គំនិត ផ្តួចផ្តើម EU Global Gateway និងសន្និសីទសារព័ត៌មានស្តីភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនិងការផ្គត់ផ្គង់ទឹកស្អាតនាព្រឹកថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៤នេះ។ លោកជំទាវជូតា អេភើលឡៃនីនបានឱ្យដឹងថា ៖ រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់អ្នកលក់ផលិតផល សូមគិតគូរពីបញ្ហាសុខភាព របស់អ្នកប្រើប្រាស់ផង

(កណ្ដាល)៖ អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយ ធ្វើឱ្យស្បែកសទាំងអស់ សូមគិតគូរដល់សុខភាពអ្នកប្រើប្រាស់ផង ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនដែលលក់ផលិតផល សូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង, នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ផលិតផលយើងជោគជ័យ តែទទួលខុសត្រូវ ហើយអ្នកប្រើ សូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ ។ សម្តេចបានបញ្ជាក់ថា ដោយសារតែកន្លងមក ធ្លាប់មានកូនទាហានម្នាក់ ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដោយសារការលាបឡេ ធ្វើឱ្យស្បែកសលឿន ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ ផលិតផល ដូចជា ឡេ ថ្នាំសម្រកគីឡូជាដើម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល និងឈប់ទុកចិត្តពេទ្យជារឿងដ៏គ្រោះថ្នាក់ ដែលនាំឱ្យខូចដល់ប្រយោជន៍រួមរបស់ ប្រទេសជាតិ

កណ្ដាល៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល និងឈប់ទុកចិត្តពេទ្យជារឿងដ៏គ្រោះថ្នាក់ ដែលនាំឱ្យខូចដល់ប្រយោជន៍រួមរបស់ប្រទេសជាតិ ។ ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តទុកចិត្តលើគ្រូពេទ្យខ្មែររបស់យើង ពិតណាស់គ្រូពេទ្យធ្វើជំនាញទេវតា មិនមែនទេវតាទេ មិនអាចព្យាបាលគ្រប់ជំងឺទាំងអស់ទេ ដូច្នេះហើយទើបជំងឺធ្ងន់ៗមួយចំនួន ត្រូវការពិនិត្យបញ្ជាក់នៅមន្ទីរពេទ្យពីរ ឬ៣កន្លែង ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺឱ្យបានច្បាស់។ សម្តេចបានលើកឧទាហរណ៍ជាក់ស្តែងមួយ ករណីគ្រូពេទ្យម្នាក់នៃសមាជិកពេទ្យ TYDA ដែលពិនិត្យនៅកម្ពុជា ឃើញថា មានជំងឺមហារីក ពិនិត្យនៅប្រទេសថៃថា មានជំងឺមហារីក ទៅមើលនៅប្រទេសបារាំង ក៏ថា មានជំងឺមហារីក ប៉ុន្តែដល់ពេលទៅពិនិត្យនៅតៃវ៉ាន់ គ្រូពេទ្យថា អត់មានមហារីកទេ បន្ទាប់ពីទទួលបានការព្យាបាល ស្រាប់តែទៅពិនិត្យនៅបារាំងម្តងទៀត បញ្ជាក់ថាគ្មានមហារីកនោះទេ ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ ស.ស.យ.ក បានជំរុញ និង លើកទឹកចិត្តប្រជាជន ពិសេស យុវជនឱ្យចូលរួមកាន់តែផុសផុល ក្នុងការកសាង និង អភិវឌ្ឍន៍ប្រទេស

(ភ្នំពេញ)៖ តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញ និងលើកទឹកចិត្តប្រជាជន ពិសេស យុវជនឲ្យចូលរួមចំណែកកាន់តែផុសផុល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយពង្រឹង ពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទស្សវត្សទី១ ពិសេសការពង្រឹកវិជ្ជាសម្បទា បំនិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត…
-
លោក ជិន ប៊ុនធឿន ត្រូវបានប្រកាសតែងតាំងជា អភិបាលខណ្ឌឬស្សីកែវ ជំនួស លោកឯក ឃុនដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតាំងជា អភិបាលខណ្ឌឬស្សីកែវជំនួយ លោកឯក ឃុន ដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២មីនា ២០២៤នេះ នៅសាលាខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឲ្យអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ ការរៀបចំសណ្តាប់ធ្នាប់ត្រូវតែធ្វើឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។ ឯកឧត្តមអភិបាល បន្តទៀតថា ការបម្រើសេវាសាធារណៈត្រូវតែនៅកៀកគិតជាមួយប្រជាពលរដ្ឋធ្វើឲ្យបានលឿននិងមានតម្លាភាព។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះថា ជាសេវាសាធារណៈជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាលុបបំបាត់ពាក្យថា រកជួបចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភាសានេះត្រូវបានលុបបំបាត់ហើយ ដោយយើងបានបង្កើតជាក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីចាំទទួលសេវាប្រជាពលរដ្ឋ។ បន្ថែមពីនេះទៀតឯកឧត្តម ឃួង ស្រេងក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យចេះធ្វើការងារ…
-
កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា បន្តពង្រឹងពង្រីកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែជិតស្និត

ភ្នំពេញ៖ ក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Nkubito Manzi BAKURAMUTSA ឯក អគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំទាំង២ កម្ពុជា សាធារណរដ្ឋវ៉ាន់ដា ប្តេជ្ញាបន្តពង្រឹងពង្រីកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែជិតស្និតបន្ថែមទៀត ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះ ឯកឧត្ដម Nkubito Manzi BAKURAMUTSA ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម Nkubito Manzi BAKURAMUTSA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី…
-
សម្ដេចធិបតី ៖ មនុស្ស គឺជាកត្តាធំណាស់ សម្រាប់ការអភិវឌ្ឍខណៈការអប់រំ និង សុខាភិបាល គឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ

កណ្ដាល៖ មនុស្ស គឺជាកត្តាធំណាស់ សម្រាប់ការអភិវឌ្ឍខណៈការអប់រំ និងសុខាភិបាល គឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយ ចំណាយ ថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សគឺជាកត្តាធំណាស់សម្រាប់ ការអភិវឌ្ឍ សង្គម ជាតិ ហើយបើនិយាយពីកត្តាមនុស្ស គឺយើងត្រូវនិយាយពីកត្តាសុខភាព និងការអប់រំ សម្រាប់មនុស្សផងដែរ។ សម្តេចធិបតី បានបន្តថា ការអប់រំ និងសុខាភិបាលគឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ដូច្នេះហើយការកសាងនូវសុខភាព និងការអប់រំនេះគឺជាកត្តាធំបំផុត ដែលត្រូវយកចិត្តទុកដាក់ និងត្រូវលើកកម្ពស់ជានិច្ច ។ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅសំខាន់ៗបី

(កណ្ដាល)៖ វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅ ៣សំខាន់ៗ ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងគោលនយោបាយអាទិភាព វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅ ៣សំខាន់ៗ គឺ៖១. ពង្រឹងមូលដ្ឋានគ្រឹះ គឺសំដៅលើមន្ទីពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ។២. ពង្រឹង និងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យគ្រប់ថ្នាក់ ជាពិសេសគឺផ្តោតទៅលើមន្ទីរពេទ្យតាមបណ្តាខេត្ត ។៣. បង្កើនភាពជាដៃគូជាមួយវិស័យឯកជន។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា មន្ទីរពេទ្យរដ្ឋមិនអាចទទួលបានការព្យាបាលទាំងអស់នោះទេ ដូច្នេះត្រូវការផ្តល់សិទ្ធឲ្យវិស័យឯកជនចូលរួម ប៉ុន្តែត្រូវកំណត់ស្តង់ដារគុណភាពឲ្យបានច្បាស់លាស់ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត, សួង…