Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សមិទ្ធផលទាំងអស់ ដែលកើតឡើងនៅលើទឹកដីកម្ពុជា គឺបានមកដោយសារសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សមិទ្ធផលទាំងអស់ ដែលកើតឡើងនៅលើទឹកដីកម្ពុជា គឺបានមកដោយសារសន្តិភាព

    (ភ្នំពេញ)៖ សមិទ្ធផលទាំងអស់ ដែលកើតឡើងនៅលើទឹកដីកម្ពុជា បានមកដោយសារសន្តិភាព។ ដូច្នេះផលលាភ នៃសុខសន្តិភាព មានទំហំធំធេងណាស់ មិនអាចកាត់ថ្លៃបានទេ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ ហើយសមិទ្ធផលទាំងអស់ដែលកើតឡើងនៅលើទឹកដីកម្ពុជា ក៏បានមកដោយសារសន្តិភាពដែរ។ សម្តេច បញ្ជាក់ថា សន្តិភាព បាននិងកំពុងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ និងទេសចរ ដើរលេងកម្សាន្តដោយគ្មានការភិតភ័យនៅលើទឹកដីកម្ពុជា ហើយមានសន្តិភាព មានអាគារខ្ពស់ៗ ទំនើបៗដូចបច្ចុប្បន្ននេះជាដើម។ ប្រជាពលរដ្ឋយើងមិនមានគ្រោះថ្នាក់ដោយសារសង្រ្គាម គ្រាប់មីន និងការទម្លាក់គ្រាប់បែកដូចកាលពីអតីតកាល ។ សម្ដេចធិបតី បានថ្លែងចាត់ទុកសមិទ្ធផលព្រលានយន្តហោះថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោ ជានិមិត្តរូប នៃការរីកចម្រើនរបស់ប្រទេសយើង កន្លែងនេះជានិមិត្តរូបនៃការប្រែក្លាយប្រទេសដែលសង្គ្រាម ការប្រយុទ្ធគ្នា ប្រទេសដែលប្រជាពលរដ្ឋទសវត្សទី៧០ ព្រលានយន្តហោះយើងប្រើប្រាស់សម្រាប់ដឹកមនុស្សចេញទេ ។ ក្រោយមក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីការចរចាជាមួយបណ្ដាប្រទេសនានា នៅលើ ពិភពលោក ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់មកកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីការចរចាជាមួយបណ្ដាប្រទេសនានា នៅលើ ពិភពលោក ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់មកកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីការចរចាជាមួយប្រទេសអូស្ត្រាលី, ឥណ្ឌា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសជាច្រើនទៀត ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់ ទៅមករវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំងនោះ ខណៈការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងបើកដំណើរការឆាប់នេះ បន្ទាប់ពីកិច្ចព្រមព្រៀងបានចុះហត្ថលេខារួចហើយ ពេលសម្ដេចអញ្ជើញទៅប្រទេសអូស្ដ្រាលី ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានមានប្រសាសន៍ដូច្នេះក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុនកម្ពុជាយើង បានចុះហត្ថលេខាដើម្បីហោះហើរត្រង់រវាងកម្ពុជា និងអូស្រ្តាលី ដោយមិនចាំបាច់ចាំប្តួរជើងហោះហើយនៅប្រទេសផ្សេងទេ ។ សម្តេច ថា ថ្ងៃមុនបងប្អូនខ្មែរយើងនៅអូស្រ្តាលីបានសួរថា ពេលណាបានហោះហើរត្រង់ទៅកម្ពុជាបាន ។ សម្តេច បានប្រាប់ថា យើងមានព្រលានយន្តហោះថ្មីៗ ខណៈដែលកម្ពុជា បានព្រមព្រៀងគ្នាជាមួយអូស្រ្តាលី ដើម្បីបើកច្រកហោះហើរផ្ទាល់ត្រង់ ។ សម្ដេចធិបតី ហ៊ុន…

  • សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្របានលេចឡើងជាបន្តបន្ទាប់នៅ ក្នុងដំណាក់ កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

    សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្របានលេចឡើងជាបន្តបន្ទាប់នៅ ក្នុងដំណាក់ កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

    (ភ្នំពេញ)៖ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជា ហើយឋិតក្រោមដំបូលសន្តិភាពជាង៤០ឆ្នាំនេះ សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្រ ដែលរួមមាន៖ ស្ពាន ផ្លូវ/ថ្នល់ សាលារៀន វត្តអារាមបានលេចឡើងជាបន្តបន្ទាប់ បើទោះ កម្ពុជា បានឆ្លងកាត់នូវវិបត្តិសកលជាច្រើនលើកច្រើនសារក្តី ក៏ចក្ខុវិស័យឆ្ពោះទៅ ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម មកកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជា ប្រទេសមាន ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ប្រកបដោយវិបុលភាព និងប្រជាជន រស់នៅមានភាពល្អប្រសើរនៅតែបន្តឥតដាច់ ក្រោមការដឹកនាំដ៏វៃឆ្លាត និងពេញ ដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ជាក់ស្តែង វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ភូមិ០៤+០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបាននឹងកំពុងប្រារព្ធពិធីបុណ្យពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផល និងផ្កាប្រាក់សាមគ្គី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន…

  • វិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានព្រឹទ្ធសភាអនុម័ត

    វិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានព្រឹទ្ធសភាអនុម័ត

    (ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានព្រឹទ្ធសភាអនុម័ត និងឯកភាពទាំងស្រុង នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជាប្រធានអង្គប្រជុំ ។១ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល។សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជលផលសមុទ្រក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ តាមរយៈការហាមឃាត់ ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រនៃសកលលោក។តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៨ជំពូក ២៧៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជា-ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម…

  • អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ

    អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ វត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ និងជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ នេះជាគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ពោលគឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។ សម្តេចធិបតី បានបញ្ជាក់ថា ព្រលានយន្តហោះនេះ ក៏នឹងចូលរួមទាក់ទាញនិងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងដោយសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ យើងត្រូវពង្រឹងនិងពង្រីកសេវាកម្មទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀតដែលមានគុណភាព ដើម្បីឱ្យទេសចរបរទេសស្នាក់នៅយូរអង្វែង នៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញអារម្មណ៍រំភើបដែលកម្ពុជា មាន អាកាសយានដ្ឋានអន្តរជាតិតេជោយ៉ាងធំស្កឹមស្កៃ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញអារម្មណ៍រំភើបដែលកម្ពុជា មាន អាកាសយានដ្ឋានអន្តរជាតិតេជោយ៉ាងធំស្កឹមស្កៃ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហាញ អារម្មណ៍ រំភើប និងមោទនភាពជាតិចំពោះអាកាសយានដ្ឋាន អន្តរជាតិ តេជោយ៉ាងធំស្កឹមស្កៃ។ សម្ដេចធិបតីបង្ហាញ ដូច្នេះក្នុង ពិធីសំណេះ សំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ អាកាស យាន ដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធ្លាប់បានឃើញ ព្រលាន យន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលាន យន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះវិនិយោគិន ដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលធំជាងគេនៅកម្ពុជា ។សម្តេច ក៏បានអំពាវនាវឱ្យ វិនិយោគិននៅក្នុងស្រុកនិងវិនិយោគិននៅក្រៅប្រទេស បន្តចូលរួម បន្ថែមទៀតនៅក្នុងការវិនិយោគសាងសង់ព្រលានយន្តហោះនេះ។ សម្ដេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេល ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់…

  • បណ្ឌិត ម៉ៅ ហាវណ្ណាល់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២៥

    បណ្ឌិត ម៉ៅ ហាវណ្ណាល់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២៥

    ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា “ផ្អែកតាមផែនការ និងទំហំការងារដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការ នៅឆមាសទីឆ ឆ្នាំ២០២៥ ខាងមុខនេះ”។ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចបានតាមកាលបរិច្ឆេទដែលបានគ្រោងទុក នាឆមាសទីមួយ ឆ្នាំ២០២៥ , រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបង្កើត គណៈកម្មការបច្ចេកទេសមួយជាសេនាធិការ ដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ដែលបច្ចុប្បន្នគណៈកម្មការនេះ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មរបស់ខ្លួនដោយបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ុនវេសមិន ខូលអិលធីឌី…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ទោះបីលទ្ធផលប្រឡងជាប់ជាស្ថាពរ ឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី និងត្រូវបណ្តេញចេញពីក្របខណ្ឌបើ រកឃើញថា មានសារជាតិញៀន

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ទោះបីលទ្ធផលប្រឡងជាប់ជាស្ថាពរ ឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី និងត្រូវបណ្តេញចេញពីក្របខណ្ឌបើ រកឃើញថា មានសារជាតិញៀន

    ភ្នំពេញ៖ បេក្ខជនប្រឡងជាប់ជាស្ថាពរ ឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី និងត្រូវបណ្តេញចេញពីក្របខណ្ឌ បើរកឃើញថា មានសារជាតិញៀន ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខណៈ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ,ក្រសួងសាធារណការ និងដឹកជញ្ជូន ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមណ្ឌលកំណែ ស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ការពិនិត្យសុខភាពបេក្ខជន ទោះបីលទ្ធផលប្រកាសថា បានប្រឡងជាប់ជាស្ថាពរឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី ត្រូវអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺត្រូវធានាថាគ្មានសារជាតិញៀនក្នុងខ្លួន តែបើបេក្ខជនណាដែលរកឃើញថា មានសារជាតិញៀនត្រូវបណ្តេញចេញតែម្តង។ ឯកឧត្តមបន្តថា នៅក្រោយពេលប្រកាសលទ្ធផល មានការអនុញ្ញាតពេល ១សប្តាហ៍សម្រាប់បេក្ខជនទាក់ទងមក ដើម្បីពិនិត្យលើឯកសារបស់គាត់ក្នុងករណីមានការចង់ផ្ទៀងផ្ទាត់នោះ ហើយក្រោយពីនោះនឹងក្រកាសលទ្ធផលជាផ្លូវការ ហើយបេក្ខជនត្រូវអនុវត្តទៅតាមអ្វីដែលបទដ្ឋានគតិយុត្ត ដូចជាច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក៏ដូចជាបទដ្ឋានគតិយុត្តមានជាធរមាន ជាអាទិ៍ដូចជាការពិនិត្យសុខភាពរបស់បេក្ខជនជាដើម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…

  • ស្រ្ដី និងបុរស មានសិទ្ធិ និងឱកាសស្មើគ្នា ក្នុងការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក

    ស្រ្ដី និងបុរស មានសិទ្ធិ និងឱកាសស្មើគ្នា ក្នុងការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក

    ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់ស្រ្ដី និងបុរស ក្នុងការទទួលបានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ក្នុងនោះស្រ្ដីបានជួយចែករំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិ។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសារទរ ខួបលើកទី១៣ ទិវារអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្ដី និងក្មេងស្រី ក្នុងបរិវត្ថុកម្មឌីជីថល» រៀបចំឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការចូលរួមរបស់ស្រ្ដីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្រ្ដីមានប្រាជ្ញា ស្មារតី តស៊ូអត់ធ្មត់ ដើម្បីរក្សាសុខសន្ដិភាព អភិវឌ្ឍន៍ គ្រប់កាលៈទេសៈ។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានយុទ្ធសាស្រ្ដ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចូលរួមសកម្មភាពផ្សេងៗ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា តែងតែសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីគាំទ្របង្កើតកម្មវិធីជាច្រើន ដើម្បីលើកកម្ពស់ស្រ្ដី ព្រមទាំងរួមចំណែកជំរុញបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជា។…

  • លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោក ស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ

    លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោក ស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោកស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១១មីនា ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌ កងកម្លាំងចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។ ឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើឱ្យ លោក ឯក ឃុនជឿន ដែលនឹងត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ…