-
មន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ចំពោះការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត

(ភ្នំពេញ)៖ «ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស ធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត» នេះជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលជាថ្ងៃដែលពិភពលោក ក៏ដូចជានៅកម្ពុជា បាននិងកំពុងប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សសរុប ១០៦៩នាក់ មានស្រ្តីប្រមាណ៣០ភាគរយបាននិងកំពុងបំពេញបេសកកម្មជាមន្រ្តីឧទ្យានុរក្ស ដែលបានបំពេញតួនាទីសំខាន់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តចំនួន១៥ នៅកម្ពុជា ។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សទាំងអស់ បានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើរល្បាតនៅតាមព្រៃ ភ្នំ ជ្រលងដងអូរ ទន្លេនានា ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ប្រឈមជំងឺដង្កាត់នានា វង្វេងផ្លូវ ដាច់បាយ ផ្លូវលំបាក ទឹកជំនន់…
-
ឯកឧត្តម ជា វ៉ាន់ដេត និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អញ្ជើញសម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាននៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ការកសាងទារកដ្ឋាននេះឡើងគឺស្របនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ដោយចាត់ទុកកន្លែងថែទាំងទារកនិងកុមារគឺពិតជាមានភាពចាំបាច់ ក្នុងការជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ហើយម្តាយអាចវិលត្រលប់មកបំពេញការងារបានក្រោយពេលសម្រាលកូនរួច ព្រមទាំងអាចធ្វើការជូនស្ថាប័នដោយមិនមានការបារម្ភពីកូនតូច ៕ ដោយ ង៉ាន់ ទិត្យរូបភាព រិន រចនា
-
ឯកឧត្តម ឌិត ទីណា ៖ ការចូលរួមរបស់ស្រ្តីពិតជាមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ក្រោមប្រធានបទ «ស្ដ្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ ស្ដ្រីនិងក្មេងស្រីជំនាន់ក្រោយ ចាំបាច់ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងប្រើប្រាស់ឱ្យបានល្អ និងសមស្របតាមកាលៈទេសៈ ដើម្បីជាប្រយោជន៍ និងតាមទាន់ការវិវត្តនៃសម័យកាលសង្គម។ ជាមួយគ្នាដែរនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីពិតជាមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែង វិស័យកសិកម្មមានការចូលរួូមពីស្ត្រីប្រមាណ ២៤% ស្មើនឹង ១.៤៤០នាក់ ហើយក្រសួងនឹងជំរុញឱ្យមានការចូលរួមបន្ថែម ដោយវាយតម្លៃផ្អែកលើគុណាធិបតេយ្យ សមត្ថភាព លទ្ធភាព និងសក្ដានុពលរបស់ស្ដ្រី។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមឱ្យមានការគិតគូរបន្ថែមទៀតការងារស្ត្រី ដោយត្រូវពង្រឹងបន្ថែមទៀត និងត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាព បើកឱកាស និងផ្តល់អាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព លទ្ធភាពពេលវេលា និងចង់ធ្វើការពិតប្រាកដ…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអង្គសន្និបាតសរុបប្រមាណ៥៥០រូប។ ពិធីបើកសន្និបាត បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធាន គ.យ.គ. និងពិធីបិទបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។ សន្និបាត ក.យ.គ. បានធ្វើរបាយការណ៍ពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងមានការធ្វើបទបង្ហាញលើប្រធានបទចំនួន ៤ រួមមានទី១-តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជាទី២-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យទី៣-យុវជននិងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថលនិងទី៤-យុវជននិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៣ របស់ ក.យ.គ. ដូចជាការបញ្ចូលសិស្ស-និស្សិតជាសមាជិក ស.ស.យ.ក. ការចែករំលែកបទពិសោធន៍ចំណេះដឹង និងការសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ការបំផុសស្មារតីនិងជំរុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ការបំផុសកម្មភាពស្រលាញ់និងថែរក្សាសិល្បៈ វប្បធម៌ និងប្រពៃណីជាតិ…
-
កម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាព របស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជាង ៣២ ឆ្នាំមកនេះ

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុត ក្នុងការគាំទ្រដល់សកម្មភាព របស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជាង ៣២ ឆ្នាំមកនេះ ។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុក ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ កាលពីថ្ងៃទី២៥…
-
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសន្ទនាជាមួយ ប្រធានាធិបតីបារាំង ប្រកបដោយភាពស្និទ្ធស្នាល និង ទំនាក់ទំនងដ៏ល្អ

(បារាំង)៖ នាថ្ងៃទីពីរនៃការចូលរួមកិច្ចប្រជុំប្រធានសភាស្រ្តីពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា រួមទាំងប្រធានសភាជាស្រ្តីមកពី ២៥ប្រទេស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី បារាំង ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានឆ្លៀតសន្ទនាជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រកបដោយភាពស្និទ្ធស្នាល និងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេស កម្ពុជា និងប្រទេសបារំាង។ សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលដើរតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ដែលកម្ពុជាកំពុងទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីឆ្លុះបញ្ចាំងពីសន្ទុះ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោក ដែលនេះជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលសភាបារាំងធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំងអំពីសិទ្ធិរំលូតកូនរបស់ស្រ្តី ដែលមិនអាចដើរថយក្រោយបានទេ…
-
ឯកឧត្តម ឌិត ទីណា អញ្ជើញ ៖ បទបង្ហាញស្តីពីការងារពិសោធន៍ បង្ហាញតាមវិធីសាស្ត្រ កសិអេកូឡូស៊ី និងតាមវិធីសាស្ត្រប្រើប្រាស់ជីគីមីលើដំណាំស្រូវ

ភ្នំពេញ៖ ក្រុមការងារពិសោធន៍ត្រូវគិតគូរពីវិធីសាស្ត្រដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំណេញពិតប្រាកដ។ លើសពីនេះទៅទៀត ក្រុមការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត ដោយតាមដានពីការចំណាយទាំងអស់ក្នុងដំណើរការពិសោធន៍ និងតាមដានការងារពិសោធន៍ពីមួយឆ្នាំ ទៅមួយឆ្នាំ ឱ្យមានលទ្ធផលល្អ និងមានប្រសិទ្ធិភាព។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពីការងារពិសោធន៍ បង្ហាញតាមវិធីសាស្រ្តកសិអេកូឡូស៊ី និងតាមវិធីសាស្រត្រប្រើប្រាស់ជីគីមីលើដំណាំស្រូវ នាទីស្តីការក្រសួងកសិកម្ម នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។ សូមជម្រាបជូនថា ការងារពិសោធន៍នេះ ធ្វើឡើងក្នុងគោលបំណងប្រៀបធៀប រយៈពេល ខ្លី អំពីប្រសិទ្ធិភាពលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គមនៃការអនុវត្តផលិតកម្មកសិកម្មតាមវិធីសាស្ត្រកសិអេកូឡូស៊ី (Agroecology) ការប្រើប្រាស់ជីគីមី (Conventional Tillage) និងការប្រើប្រាស់ជីស្រស់ (Green Manure) ដោយផ្តោតលើពូជស្រូវ ២ ប្រភេទគឺ ពូជស្រូវចំប៉ី ស ៧០ និងពូជស្រូវផ្ការំដួល៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ កម្ពុជាកំពុងបោះជំហានប្រកបដោយភាពស្វាហាប់ នៅលើវិថីនៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ហើយជាថ្មីម្តងទៀត “ប្រជាជន” នៅតែជាបេះដូងនៃយុទ្ធសាស្ត្រនេះ ហើយ ត្រូវបានរៀបចំឡើង ដោយផ្តោតលើលទ្ធផលជាធំ (result-oriented) ដើម្បីធានាថា ប្រជាជនបានទទួលផលជាក់ស្តែង ពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ ។ ឯកឧត្តម បន្តថា មនុស្សគឺជា.គោលដៅចុងក្រោយសំខាន់បំផុត មានន័យថា រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសន្តិភាព វិបុលភាព និងភាពសុខដុមរមនា និង .ជាដើមទុនសំខាន់បំផុតរបស់សង្គមជាតិ មានន័យថា ប្រជាជនត្រូវតែទទួលបាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាពល្អ និងសីលធម៌ ដើម្បីលើកកម្ពស់សក្តានុពល និងបង្កើនការរួមចំណែកជាអតិបរមាក្នុងការកសាងសង្គមជាតិ។ ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែង បញ្ចកោណចំនួន ៣ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៤…
-
ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដោយមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង រួមមាន ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប តំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ សរុបប្រមាណ២៥០រូប នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ គឺធ្វើឡើងដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ កិច្ចប្រជុំខាងលើ បានពិភាក្សាអំពីវឌ្ឍនភាពការងារតាមផ្នែកនីមួយៗ និងការជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដូចជាការងារសម្របសម្រួលរៀបចំទទួលបដិសណ្ឋារកិច្ចជូនគណៈប្រតិភូ ការងារផ្សព្វផ្សាយ…
-
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមអបអរសាទរខួបទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១…