Category: នយោបាយ

  • អភិបាលរាជធានីភ្នំពេញ ជំរុញទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេស អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ

    អភិបាលរាជធានីភ្នំពេញ ជំរុញទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេស អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជ ធានី ភ្នំពេញ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង ១៤ ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ។ ត្រូវបន្តទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ ប្រភេទ ជាមួយនិងការបំផុស ផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គីភ័យបើយើងមិនមានការ ប្រុង ប្រ យ័ត្នខ្ពស់ ។ ឯកឧត្តម ឃួង ស្រេង អរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានលះបង់អស់ កម្លាំង កាយចិត្តក្នុងការបម្រើភាពសុខសាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរព ស្រលាញ់ និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើងរហូតមកដល់ពេលនេះ ។ ឯកឧត្តម បន្តថាកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បី ពិនិត្យលើការងាររបស់យើងឡើងវិញ ថាតើនៅខ្វះខាត ចន្លោះប្រហោងអ្វីខ្លះ ដើម្បីយើង យកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់ តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាពនិងការផ្តល់សេវាសាធារណៈ ជូនពួកគាត់ ជាដើម ។ ឯកឧត្តមអភិបាល ក៏បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារ…

  • កិច្ចប្រជុំក្រុមការងារអន្តរក្រសួង លើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០

    កិច្ចប្រជុំក្រុមការងារអន្តរក្រសួង លើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០

    ភ្នំពេញ៖ បន្ទាប់ពីក្រសួងអធិការកិច្ចទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតលេខ ២២៥ សជណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ហួតហាក់ រដ្ឋមន្រ្តីមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងជាបន្តបន្ទាប់ ព្រមទាំងផ្តល់អនុសាសន៍ណែនាំ និងបានចាត់តាំងគណៈប្រតិភូក្រសួងអធិការកិច្ច ធ្វើការចុះអង្កេតស្រាវជ្រាវ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់។ សូមជម្រាបថា ជុំវិញករណីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំផ្ទាល់ និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កិច្ចប្រជុំអន្តរក្រសួងនោះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

  • វីដេអូ៖ កម្ពុជាឆ្នាំ ១៩៩៣

    វីដេអូ៖ កម្ពុជាឆ្នាំ ១៩៩៣

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ Cambophotography #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #កម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • វីដេអូ៖ មូលហេតុដែល ព្រៃស ឬ ស-24 ជាគុកឥតជញ្ជាំង

    វីដេអូ៖ មូលហេតុដែល ព្រៃស ឬ ស-24 ជាគុកឥតជញ្ជាំង

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ សាលាក្តីខ្មែរក្រហម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត #ដំណើរកម្ពុជា #គុកឥតជញ្ជាំង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • វីដេអូ៖ ភ្នំព្រះរាជទ្រព្យ១៩៩១

    វីដេអូ៖ ភ្នំព្រះរាជទ្រព្យ១៩៩១

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភពដោយ៖ Henry Tann #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ភ្នំព្រះរាជទ្រព្យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • វីដេអូ៖ មូលហេតុដែលស្ថាបនាស្តូបឈ្នះឈ្នះ តែ៣កន្លែង

    វីដេអូ៖ មូលហេតុដែលស្ថាបនាស្តូបឈ្នះឈ្នះ តែ៣កន្លែង

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ សម្រង់ប្រសាសន៍សម្ដេចពិជ័យសេនា ទៀ បាញ់ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ស្ថាបនាស្តូបឈ្នះឈ្នះ #សម្ដេចពិជ័យសេនាទៀបាញ់ #នយោបាយឈ្នះឈ្នះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់អ្នកវិនិយោគបរទេស

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់អ្នកវិនិយោគបរទេស

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សា ការងារជាមួយ លោក វ៉ូត ហ័ង (Wood Huang) ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park ដែលមានទីតាំងនៅខេត្តស្វាយរៀង និងមានរោងចក្រចំនួន១១ ដែលបានបង្កើត ឱកាសការងារដល់ប្រជាជនកម្ពុជាជិត២ម៉ឺននាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទី ស្តី ការក្រសួង ។ ឯកឧត្តម ហួតហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសម្តែងក្ដីសោមនស្សរីករាយក្នុងការ ទទួល ស្វាគមន៍ ជាមួយលោក Wood Huang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់អ្នកវិនិយោគ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អ ប្រសើរ លើ គ្រប់ ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ…

  • រដ្ឋសភា ជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី ក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិ

    រដ្ឋសភា ជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី ក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិ

    (ភ្នំពេញ)៖ រដ្ឋសភាបានខិតខំ ជំរុញលើកកម្ពស់ សមភាពយេនឌ័រ នៅក្នុងកិច្ចការកសាងច្បាប់ ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ ដែលគិតពីបញ្ហាប្រឈមរបស់ស្ត្រី ។ រដ្ឋសភាក៏កំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើន របស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងជំរុញសមាជិកាសភាស្ត្រីចូលរួមយ៉ាងសកម្មក្នុងយន្តការទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បន្តថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅក្រោមមូលបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺជាមូលបទដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត បង្ហាញអោយឃើញពីការឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល ជាពិសេសបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ឃុំអំពិលតាពក ស្រុកអូររាំងឪ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ឃុំអំពិលតាពក ស្រុកអូររាំងឪ

    (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាន ថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយប្រគេនចៅអធិការ វត្តធម្មរង្សីហៅវត្តទួលអូដ្ឋ លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធិផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយ បាននាំមក នូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់កាល និងគ្រប់វេលា។ ឯកឧត្តម បានថ្លែងថា ការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យ និងជាមោទនភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា ការបង្កើតសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សី ហៅវត្តទួលអូដ្ឋ និងក្នុងមូលដ្ឋានឃុំអំពិលតាពក គឺជាកេរ្តិ៍ដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា…

  • សេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា គោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ (មានវីដេអូ)

    សេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា គោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ (មានវីដេអូ)