Category: នយោបាយ

  • ពលរដ្ឋខ្មែរជាច្រើននៅអូស្រ្តាលី និងនូវែលហ្សេឡង់ បានទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត នៅសណ្ឋាគារ នៃការស្នាក់នៅក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី

    ពលរដ្ឋខ្មែរជាច្រើននៅអូស្រ្តាលី និងនូវែលហ្សេឡង់ បានទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត នៅសណ្ឋាគារ នៃការស្នាក់នៅក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន នៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទី ពេលវេលាប្រទេសអូស្រ្តាលី ត្រូវនឹងម៉ោង ៤ និង ៣០នាទីទៀបភ្លឺថ្ងៃ២ ខែមីនា ឆ្នាំ២០២៤ ពេលវេលានៅកម្ពុជា ។ នៅពេលអញ្ជើញដល់អាកាសយានដ្ឋានមានការទទួលស្វាគមន៍ដោយឯកឧត្តម Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងមន្រ្តីការទូតជាច្រើន។ អញ្ជើញបន្តដំណើរទៅកាន់សណ្ឋាគារនៃការស្នាក់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី សហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ជាច្រើននាក់នាំគ្នាទៅទទួលស្វាគមន៍ចំពោះដំណើរអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់សណ្ឋាគារ។ ក្នុងទឹកចិត្តស្រលាញ់គាំទ្រចំពោះការដឹកនាំសម្តេចធិបតី ពលរដ្ឋខ្មែរបានចំណាយពេលវេលា ថវិកាផ្ទាល់ខ្លួនដើម្បីបានជួប និងស្វាគមន៍ចំពោះវត្តមានសម្តេចធិបតី និងលោកជំទាវបណ្ឌិត លើទឹកដីអូស្រ្តាលី ក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី តបតាមការអញ្ជើញរបស់…

  • ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ « ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល »

    ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ « ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល »

    (ភ្នំពេញ)៖ ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោល បំណង រំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាព ជាតំណាង របស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជា ការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។ នេះគឺជាការលើកឡងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងភាពសម្បូរណ៍បែបនៅលើគេហទំព័រ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ គុណភាពទឹកត្រូវតែស្អាត ដើម្បីសុខភាពពលរដ្ឋ និងការដាក់ ឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិតាមរោងចក្រជារឿងសំខាន់

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ គុណភាពទឹកត្រូវតែស្អាត ដើម្បីសុខភាពពលរដ្ឋ និងការដាក់ ឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិតាមរោងចក្រជារឿងសំខាន់

    (ភ្នំពេញ)៖ ថ្ងៃនេះក្រសួងបរិស្ថានបានបើកយុទ្ធនាការលើផ្ទៃទឹកស្អាតវិញព្រោះកន្លងមកក្រសួងបានបើកយុទ្ធការផ្ទៃដីស្អាតដែលគ្មានសំរាម និង ប្លាស្ទិករួចមកហើយ ។ ក្រសួងជឿជាក់ថា ក្រោយយុទ្ធនាការនេះទៅទឹកនៅទូទាំងប្រទេសកម្ពុជាមិនថាត្រពាំងបឹងបួរ ស្ទឹងឬទន្លេទេ ត្រូវតែជាទឹកស្អាតគ្មានការបំពុល គ្មានជាតិគីមី ឬទឹកដែលហួសកម្រិតស្តង់ដាដែលប្រើប្រាស់”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នាទីស្តីការក្រសួងនារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងទឹកស្អាតល្អ ប្រាកចាកនឹងសារជាតិគីមីដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋកន្លងមកក្រសួងបានធ្វើការងារនេះជាបន្តបន្ទាប់ ហើយលទ្ធផលឃើញថា ប្រភពទឹកដែលជាកន្លែងប្រើប្រាស់របស់ពលរដ្ឋគ្រប់ទីកន្លែងពុំមានបង្កការប៉ះពាល់ណាមួយនោះឡើយ លើកលែងតែតំបន់មួយចំនួនតូចប៉ុណ្ណោះហើយក្រសួងនិងភាគីពាក់ព័ន្ធបានដោះស្រាយទទួលបានជោគជ័យផងដែរ។ ទន្ទឹមនឹងនេះក្រសួងបរិស្ថានក៏បានជំរុញឱ្យមានការបំពាក់ឧបករណ៍តាមដានគុណភាពទឹកដោយស្វ័យប្រវត្តិ ពិសេសទឹកដែលបង្ហូរពីរោងចក្រត្រូវតែធ្វើតេស្តមើលថាបង្កគ្រោះថា្នក់ដល់គុណភាពទឹកឬទេ។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថានបានមានប្រសាសន៍ថា ចំពោះរោងចក្រ សហគ្រាសដែលចង់ទិញឧបករណ៍នេះគឺក្រសួងបានបញ្ចុះតម្លៃឱ្យ៥០ភាគរយដោយក្នុងនេះមានអង្គការនិងភាគីពាក់ព័ន្ធមួយចំនួនបានជួយក្នុងរឿងនេះរួចមកហើយ ដើម្បីធ្វើយ៉ាងនាជំរុញឱ្យរោងចក្រ សហគ្រាស បំពាក់ឧបករណ៍ទាំងនេះក្នុងកិច្ចការពារបំពុលទឹកដោយប្រការណាមួយ ។ ក្រៅពីនេះអង្គការដែលមកពីសហរដ្ឋអាមេរិក ថៃ និងចិនបានជួយអភិវឌ្ឍន៍នូវ APP ដើម្បីបានលទ្ធផលពីឧបករណ៍ទាំងនោះបញ្ជូនទិន្នន័យផ្ទាល់មកក្រសួងបរិស្ថានទៀតផង។ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ប្រាប់ជុំវិញបញ្ហានេះដែរថា”កាលពីមុនមកមានក្រុមហ៊ុនពីប្រទេសមួយចំនួនបានលក់ឧបករណ៍នេះ ហើយលទ្ធផលទាល់តែបញ្ជូនទៅកាន់ក្រុមហ៊ុនប្រទេសទាំងនោះហើយទើបបញ្ជូនទិន្នត្រឡប់មកវិញ យើងទើបដឹងលទ្ធផលជាក្រោយ តែចាប់ពីពេលនេះទៅមិនដូច្នេះទេ ពោលគឺយើងនឹងដឹងលទ្ធផលភ្លាមៗតែម្តងតាមរយៈឧបករណ៍វាស់ស្ទង់គុណភាពទឹកបែបថ្មីនេះ…

  • ឧត្តមសេនីយ៍ឯក ស្រី ឌឹក ណែនាំដល់អង្គភាពទ័ពឈរ ជើងតាមខ្សែ ត្រៀម ជួរមុខ ឱ្យយកចិត្តទុកដាក់លើមិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍

    ឧត្តមសេនីយ៍ឯក ស្រី ឌឹក ណែនាំដល់អង្គភាពទ័ពឈរ ជើងតាមខ្សែ ត្រៀម ជួរមុខ ឱ្យយកចិត្តទុកដាក់លើមិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍

    ព្រះវិហារ៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាង នាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានធ្វើការណែនាំ ទៅ ដល់អង្គភាពទាំងអស់ចំណុះ ដែលកំពុងមានភារកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវ ក្នុងភូមិសាស្ត្រទិសទី១ ប្រាសាទ ព្រះវិហារ ឱ្យខិតខំបន្តកសាង ខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិ បត្តិការ និងការអភិវឌ្ឍ ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក រំលឹកបែបនេះក្នុងពិធីសិក្ខាសាលាបូកសរុប លទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងទិសដៅ អនុវត្តបន្ត ឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ៣កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ដោយមាន ការអញ្ជើញ ចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង មកពីបណ្តាកងឯកភាពជំនាញកង ពល ធំអន្តរាគមន៍លេខ៣ និងកងពលតូច អន្តរាគមន៍ លេខ ៧,៨,៩ ។…

  • ក្រសួងការពារជាតិកម្ពុជារៀបចំកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិកម្ពុជា-ជប៉ុនលើកទី១

    ក្រសួងការពារជាតិកម្ពុជារៀបចំកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិកម្ពុជា-ជប៉ុនលើកទី១

    សៀមរាប៖កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១  (SOD)បានប្រារព្ធនៅសណ្ឋាគារប៉ារ៉ាឌី អង្គរ ក្រុង សៀមរាប ខេត្តសៀម រាប កាលពីព្រឹកថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ ខណៈដែលប្រតិភូ ក្រសួង ការពារជាតិនៃព្រះរាជាណា ចក្រ កម្ពុជាជាម្ចាស់ផ្ទះដឹកនាំ ដោយ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារ ជាតិ និង ប្រតិភូជប៉ុនដឹកនាំឯកឧត្តម សេរីហ្សាវ៉ា គីអ៊ីយ៉ូស៊ី (SERIZAWA Kiyoshi ) អនុរដ្ឋមន្ត្រីក្រសួង ការពារ ជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ ។ នាយឧត្តមសេនីយ៍ យន្ត មីន បញ្ជាក់ថា ការរៀបចំឱ្យមានកិច្ចសន្ទនា ថ្នាក់ អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា-ជប៉ុននាពេលនេះ គឺជា ជំហាន ដ៏សំខាន់មួយនៅក្នុងការលើកកម្រិត នៃកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរវាងប្រទេសទាំងពីរ ហើយតាម រយៈវេទិកាសន្ទនា…

  • ឯកឧត្តម សុខ សូកេន ៖ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី

    ឯកឧត្តម សុខ សូកេន ៖ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី

    ភ្នំពេញ៖ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីអបអរសាទរ ខួបលើកទី ១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម សុខ សូកេន បានចូលរួមអបអរសាទរ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារនារី និងយេនឌ័ររបស់ក្រសួងទេសចរណ៍ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់ សម្គាល់ក្នុងបេសកកម្មជំរុញការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យទេសចរណ៍ និងឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រី “ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ឯកឧត្តម បន្តថា បច្ចុប្បន្ន ការយកចិត្តទុកដាក់ចំពោះស្ត្រី និងការពង្រឹងសមភាពយេនឌ័រនៅតែជាកិច្ចការ អាទិភាពដើម្បីធានាថា ស្រ្តីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ

    ភ្នំពេញ៖ ការផ្ទេរបច្ចេកវិទ្យាឌីជីថល ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅក្នុង សហគ្រាសធនតូច និងមធ្យម(MSME) កាន់តែច្រើនតទៅទៀតពីព្រោះវិស័យនេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ ។ ដូច្នេះ បើសិនជា សហគ្រាសធនតូច និងមធ្យម រីកចម្រើនខ្លាំងសេដ្ឋកិច្ចរបស់យើងនិងរីកចម្រើនខ្លាំង ដែលធននិងវិបត្តិ ធននិងបញ្ហាផ្សេងៗ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសហគ្រិនវ័យក្មេង និងពិធីសម្ពោធដាក់ឱ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធនតូចនិងមធ្យម ក្នុងវិសម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង សមាជិក សមាជិកា សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្មមកពីវិស័យឯកជននានា ដៃគូអភិវឌ្ឍ និងដៃគូសហការ សរុបប្រមាណ ៣០០នាក់ នាសណ្ឋាគារ Oakwood Prempeir Phnom Penh ។ ឯកឧត្តម…

  • ក្នុងខែកុម្ភៈអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការនិងសម្រេចលើពាក្យបណ្តឹងចំនួន៤៩

    ក្នុងខែកុម្ភៈអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការនិងសម្រេចលើពាក្យបណ្តឹងចំនួន៤៩

    ភ្នំពេញ៖ ពេញមួយខែកុម្ភៈកន្លទៅនេះអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការនិងសម្រេចលើពាក្យបណ្តឹងចំនួន៤៩។ ក្នុងខែនេះ ក៏ មានមន្រ្តីចំនួន២៨៨នាក់ បានប្រកាសទ្រព្យសម្បត្តិផងដែរ។ ប្រាប់ដល់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំលើកទី៣២នៃអាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀល ថ្ងៃព្រហស្បតិ៍ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការីនិងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយឱ្យដឹងថាក្នុងខែកុម្ភៈនេះ អង្គភាពបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៩ពាក្យប្ដឹង។ អ្នកនាំពាក្យដដែលបន្តថា លើការងារបង្ការទប់ស្កាត់អំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ការប្រឡង ចំនួនពីរលើក រួមមាន ការប្រឡងជ្រើស រើសគ្រូបង្រៀនអប់រំកាយ និងកីឡាជំនាន់ទី៣១ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន១០០នាក់ និងការប្រឡង ថ្នាក់ជាតិ ជ្រើស រើសសិស្ស – និស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួនជាង ៣.០០០នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡង ចំនួន៩ ៧៧៤នាក់ៗ ។ អង្គភាពប្រឆាំងអំពើពុករលួយ សង្កេតឃើញថាដំណើរការប្រឡង ទាំង ពីរលើកនេះ ចាប់តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្ត្រាលី នៅល្ងាចនេះ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្ត្រាលី នៅល្ងាចនេះ

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ អញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា “ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ” នៅប្រទេសអូស្រ្តាលី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យ ដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើក ទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ៤-៦ ខែមីនានៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម ស៊ុន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹក្ថងៃទី០១ ខែមីនា ឆ្នាំ២០២៤ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាស អប អរ សាទរខួបទី២៥ (១៩៩៩-២០២៤) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការ រក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា) ។ សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមតេលេក្រាមថា ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃ ដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមាន របស់ អនុសញ្ញាអូតាវ៉ា។ អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ច ខិត ខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និង បុគ្គលនានាជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរក ការលុប បំបាត់ គ្រាប់មីន…