-
ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ក្រសួងមហាផ្ទៃ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ

(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍បន្តថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើស គ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជាប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាននូវប្រក្រតីភាពសង្គម គ្រប់វិស័យ ។ យោងតាមរបាយការណ៍ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះ រាល់ឧបសគ្គ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនេះ មានគណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហអាមេរិក ចំនួន ១៧ រួមមាន៖ ១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition) ។ ២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ ។ ៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex ។ ៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ ៥.…
-
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយន្តការប្រាំចំណុច ដើម្បីពង្រឹង ការ គ្រប់ គ្រង និងគាំពារពលករទេសន្តរប្រវេសន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេច ធិបតី ហ៊ុន ម៉ាណែត និងមានក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាសេនាធិការបានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំ ពារ នៅតាមប្រទេសទទួលពលករទេសន្តរ ប្រវេសន៍ កម្ពុជា ចំនួនប្រាំ ចំណុច ។នេះបើ យោងតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ តើយន្តការទាំងប្រាំចំណុចនេះមានអ្វីខ្លះ? គឺទី១ ប្រព័ន្ធគ្រប់គ្រង ពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីក មុខងារ រួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ស្របច្បាប់។ ទី២ រៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតប បន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេល មាន អាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញលេញត្រឹមឆ្នាំ ២០២៥។ ទី៣ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍខ្លួន…
-
មន្ត្រីការបរទេសកម្ពុជា-តួកគី ពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ ក្រោមភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-តួកគី

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានទទួលជួប លោកជំទាវ Ülkü KOCAEFE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ អំឡុងពេលនៃជំនួបភាគីទាំងពីរ បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ ក្រោមភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-តួកគី និងមធ្យោបាយ ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-តួកគី ជាពិសេស តាមរយៈការអនុវត្ត ភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-តួកគី៖ វិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលបានអនុម័ត កាលពីពេលថ្មីៗនេះ ៕ ដោយ :សួង ពិសិដ្ឋ
-
សារមន្ទីរ West Bank បង្ហាញស្នាដៃសិល្បៈប្រឆាំងនឹងសង្គ្រាមហ្គាហ្សា

ហ្គាហ្សា៖ នៅឯសារមន្ទីរមួយកន្លែងក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ស្នាដៃសិល្បៈគំនូររបស់ប្រជាជនហ្គាហ្សា ត្រូវបានដាក់តាំងបង្ហាញ ពីទឹកដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម។ សារមន្ទីរប៉ាឡេស្ទីនដែលមានទីតាំងនៅក្នុងទីក្រុង Birzeit ជិតទីក្រុង Ramallah នេះ បានដាក់តាំងបង្ហាញពីស្នាដៃសិល្បៈ និងបេតិកភណ្ឌនៃតំបន់ហ្គាហ្សាស្ទ្រីប។ សមាជិកក្រុមប្រឹក្សាភិបាលសារមន្ទីរ លោក Ehab Bessaiso ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ប៉ាឡេស្ទីន និយាយថា ក្រៅពីវត្ថុសហសម័យ ស្នាដៃទាំងនោះរួមមានគំនូរចាស់ៗ គំនូរប្រពៃណី និងសំលៀកបំពាក់ ក៏ដូចជាវត្ថុបុរាណវិទ្យាផងដែរ។ លោកបានប្រាប់សារព័ត៌មាន AFP ថា សារមន្ទីរនេះបានចាប់ផ្តើមគំនិតផ្តួចផ្តើម ដើម្បីថែរក្សាការងារបេតិកភណ្ឌប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលបានប្រឈមមុខនឹងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារមិនធ្លាប់មានពីមុនមក លើភាគខាងត្បូងអ៊ីស្រាអែល។ នៅក្នុងរបាយការណ៍កាលពីខែមករាដើមឆ្នាំនេះ ក្រសួងវប្បធម៌ប៉ាឡេស្ទីនបានបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ចំនួន២៤នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញទាំងស្រុង ឬមួយផ្នែក ចាប់តាំងពីការផ្ទុះសង្រ្គាម។ ពួកវារួមមានមជ្ឈមណ្ឌលវប្បធម៌ និងសង្គមនៃគ្រិស្តអូស្សូដក់អារ៉ាប់, មជ្ឈមណ្ឌលវប្បធម៌ Rashad Shawa ដែលរួមមានរោងមហោស្រព បណ្ណាល័យ និងរោងពុម្ព និង Al-Sununu…
-
អឺរ៉ុបអនុម័តច្បាប់រឹតបន្តឹងលើឧក្រិដ្ឋកម្មបរិស្ថាន

ព្រុចសែល ៖ សមាជិកសភាសហភាពអឺរ៉ុប ក្នុងថ្ងៃអង្គារ បានអនុម័តច្បាប់ថ្មី ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន រាប់ចាប់ពីការជួញដូរឈើ រហូតដល់ការចោលកាកសំណល់ពុល ជាមួយនឹងការផាកពិន័យទ្វេដង ឬដាក់ពន្ធនាគារ។ ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោក Thierry Breton និយាយថា ច្បាប់ថ្មីនេះ គឺជាឧបករណ៍ដ៏មានមហិច្ឆតាមួយ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ដោះស្រាយឧក្រិដ្ឋកម្មបរិស្ថានប្រកបដោយប្រសិទ្ធភាព។ លោក Breton បន្ថែមថា ច្បាប់នេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅទូទាំងប្លុកអឺរ៉ុប ខណៈដែលសេចក្តីណែនាំស្តីពីឧក្រិដ្ឋកម្មបរិស្ថានថ្មីនេះទៀតសោត ក៏នឹងបញ្ជូនសញ្ញាដ៏មានឥទ្ធិពលមួយហួសពីសហភាពអឺរ៉ុបផងដែរ។ ឧក្រិដ្ឋកម្មបរិស្ថានកំពុងកើនឡើងទូទាំងពិភពលោក នៅចន្លោះពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់សហភាពអឺរ៉ុប។ ហេតុដូច្នេះហើយ សហភាពអ៊ឺរ៉ុបសង្ឃឹមថា ច្បាប់ដ៏តឹងរ៉ឹងនេះ នឹងរារាំងជនល្មើសនានា ខណៈដែលការផាកពិន័យនៅទូទាំងប្លុកនេះ បានបង្កើនទម្ងន់ទោសនៃបទល្មើសបរិស្ថាន ក្រោមច្បាប់ព្រហ្មទណ្ឌរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន ចាប់ពី ៩ ដល់ ១៨។ ស្ថិតក្រោមច្បាប់ថ្មីនេះដែរ សកម្មភាពមួយចំនួន មានដូចជាការជួញដូរឈើ, ការកែច្នៃកប៉ាល់ខុសច្បាប់, ការនាំចូលប្រភេទសត្វដែលហាមឃាត់ និងការបំផ្លាញធនធានទឹកដោយខុសច្បាប់ នឹងត្រូវចាត់ការតាមច្បាប់ព្រហ្មទណ្ឌ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងក្រសួងប្រៃសណីយ៍ និងទូរគមនា គម ន៍ ឯកភាពគ្នាលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ

ភ្នំពេញ៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគ យល់ ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នទាំងពីរ ប្រមាណ ២០០ នាក់។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ២ សំខាន់ រួមមាន (១) ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និង (២) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។ ពិធីចុះហត្ថលេខាអនុស្សរណៈនេះ បានបង្ហាញឱ្យឃើញអំពីការចូលរួមរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល…
-
ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអនុញាតិជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ឯកឧត្តម YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី បានចាត់ទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី និងគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមក ដោយឯកឧត្តមបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចាត់ទុក សម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ដោយឯកឧត្តមតែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ីឱ្យទៅបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។ ជាការឆ្លើយតប…
-
សម្ដេចធិបតី អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យចំពោះដំណើរបំពេញ ទស្សនកិច្ច ផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរ សុខទុក្ខ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម ក៏បានសម្តែងនូវព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះចៅ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាល បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី មួយថ្ងៃ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាល បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី មួយថ្ងៃ ប្រកបដោយជោគជ័យ ហើយបានវិលត្រឡប់មកដល់មាតុភូមិវិញ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមជម្រាបថា ទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសទាំងពីរមានសុទិដ្ឋិនិយមកាន់តែខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែឈានឡើងបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាផលប្រយោជន៍សម្រាប់តំបន់ និងពិភពលោកទាំងមូល។ ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាង អធិកអធម ដោយឥស្សរជនជាន់ខ្ពស់ម៉ាឡេស៊ី អមដោយកងកិត្តិយសនៅអាកាសយានដ្ឋានអន្តរជាតិ BUNGA RAYA COMPLEX មុននឹងទទួលការស្វាគមន៍ដោយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ស៊ីប្រាហ៊ីម នៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកិច្ចប្រជុំទ្វេភាគី។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការ ស្វាគមន៍និងពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងមេដឹកនាំប្រទេសទាំងពីរជាបន្តបន្ទាប់។ ភាគីទាំងពីរក៏បានបង្ហាញសុទិដ្ឋិនិយមដូចគ្នាថា តាមរយៈទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅកម្ពុជាកាល ពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ និងទស្សនកិច្ចរបស់…