-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិ កាលទី៥ នៅការិយាល័យបោះឆ្នោត ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្តាល

(កណ្តាល)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យបោះឆ្នោត ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះក៏មានវត្តមានសម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យជាមួយសម្ដេចតេជោ ផងដែរ ។ បើតាមលោកស្រី ព្រោន រិទ្ធាវី ប្រធានការិយាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិហ៊ុនសែន ខេត្តកណ្ដាល ដែលមានលេខកូដ៣០០១ ភូមិភាគ៣ បានឱ្យដឹងថា ការិយាល័យ៣០០១ មានអ្នកមានឈ្មោះបោះឆ្នោតសរុប ៤៨៣នាក់ ក្នុងនោះមានស្រី ១០១នាក់ ។ ចំពោះមន្ត្រីដែលមន្ត្រីបម្រើការក្នុងការិយាល័យ ៣០០១ មានចំនួនសរុប ៦នាក់ ។ ដោយឡែកនៅការិយាល័យនេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផងដែរ ។ ទាក់ទងនឹងការការពារសន្តិសុខនៅក្នុងការិយាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិហ៊ុនសែន ខេត្តកណ្ដាល ដែលមានលេខកូដ៣០០១ ភូមិភាគ៣ ត្រូវបានលោកស្រី…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជិត ២ខែ កម្ពុជាទទួលបានទេសចរ ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រយៈពេលជិត២ខែមកនេះ កម្ពុជា ទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក ក្នុងនោះរួមមាន៖ សម្ដេចធិបតី បានអរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេស តាមរយៈបដិសណ្ឋារកិច្ច ដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ ទាញ អ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនា របស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក ។ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ៕…
-
ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ គម្រោង រេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា(CI)បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ គំនិតផ្តួចផ្តើមរួមគ្នាមួយនេះធ្វើឡើងគឺដើម្បីធានាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល និងធានាថាសហគមន៍មូលដ្ឋានគឺជាអ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ ក្នុងការចូលរួមកិច្ចគាំពារ និងអភិរក្សរយៈពេលវែង ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺ អនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ ៦០ ភាគរយនៅឆ្នាំ២០៥០។ គម្រោងទាំងនេះ គឺ ចូលរួមបង្កើនគម្រប់ព្រៃឈើ ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ និងធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព”។ លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ” ការងាររបស់អង្គការអភិរក្សអន្តរជាតិនៅកម្ពុជាបានអនុវត្តការងារអភិរក្ស និងការពារធនធានធម្មជាតិនៅជួរតំបន់ភ្នំក្រវាញកណ្តាលអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ខណៈពេលដែលយើងជួយ រាជរដ្ឋាភិបាលក្នុងការបង្កើតព្រៃការពារនេះ។ ដោយមានការវិនិយោគ…
-
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំងបិទយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ២០២៤ដោយមានអ្នកចូល រួមជាងមួយ ម៉ឺននាក់

កំពង់ឆ្នាំង៖គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ បានប្រារព្ធបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ២០២៤ដោយមានអ្នកចូល រួមជាងមួយម៉ឺននាក់។ អាន៖ក្នុងពិធីនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជានិងជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានថ្លែងថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមាន សារៈសំខាន់ ណាស់ និងជាការពង្រឹងដំណើរការ ប្រជាធិបតេយ្យ និង នីតិរដ្ឋ នៅ កម្ពុជា។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានរំលឹកសមាជិក សមាជិកា ក្រុម ប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ដែលជា អង្គបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ។សូមជម្រាបថា ខេត្តកំពង់ឆ្នាំងស្ថិតនៅភូមិភាគ៧ នៃព្រឹទ្ធសភា៕ អត្ថបទនិងរូបភាព៖សុខ គឹមសៀន
-
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់បិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ នៅភូមិភាគ ៨ ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់ មកពីក្រុងស្រុកទាំង ៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ ៥ មណ្ឌលក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងមណ្ឌលខេត្តក្រចេះ។ ខេត្តក្រចេះជាខេត្តមួយស្ថិតក្នុងភូមិភាគទី៨ ដែលមាន ៦ ខេត្តរួមមានក្រចេះ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង សរុបមានអាសនៈព្រឹទ្ធសភាចំនួន ៦។ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជនកម្ពុជា បញ្ចប់សង្គ្រាមស៊ីវិលនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ ឯកឧត្តមបានថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល និងបានបង្ហាញពីភាពចាស់ទុំនបោយរបស់កម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោត និងបានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា…
-
គណបក្សប្រជាជនខេត្តបាត់ដំបង៖ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

(ខេត្តបាត់ដំបង)៖ ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤នេះបានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ (ភូមិភាគ៤) នៅខេត្តបាត់ដំបង ។ ថ្លែងក្នុងពិធីបិទ ឯកឧត្តម កើត រិទ្ធ បានធ្វើការក្រើនរំលឹកទៅកាន់អង្គបោះឆ្នោតទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សានីវសុខភាពផ្ទាល់ខ្លួន និងត្រូវត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ចូលរួមក្នុងដំណើរការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៅទូទាំងខេត្តបាត់ដំបង សូមនាំគ្នាទៅបោះឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលំដាប់លេខរៀងទី១នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តម សុខលូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានឱ្យដឹងថា៖ ចំនួនសមាជិកអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅទូទាំងខេត្តបាត់ដំបង មានចំនួនសរុប ៦៨៤នាក់ ក្នុងនោះអង្គបោះឆ្នោតជាអ្នកតំណាងរាស្រ្ត ចំនួន ៨នាក់និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ស្ថិតក្នុងមុខតំណែង ៦៧៦នាក់ ហើយអង្គបោះឆ្នោតទាំងអស់ក៏បានចុះឈ្មោះបោះឆ្នោតរួចរាល់ និងមានឯកសារគ្រប់គ្រាន់ សម្រាប់បម្រើដល់ការបោះឆ្នោតផងដែរ ។ សូមបញ្ជាក់ថានៅក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោតនិងអ្នកបោះឆ្នោតសរុបចំនួន ៨៣១នាក់ក្នុងនោះអ្នកបោះឆ្នោតជាអ្នកតំណាងរាស្រ្តក្នុងមុខតំណែង មានចំនួន ៨រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្ថិតក្នុងមុខតំណែងមានចំនួន ៨២៣រូប ការិយាល័យបោះឆ្នោតមានចំនួន ២ការិយាល័យ នៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ…
-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញចូលរួមបិទយុទ្ធនាការឃោសនា បោះឆ្នោតព្រឹទ្ធសភានៅខេត្តតាកែវ

តាកែវ៖ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈបាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលភូមិភាគ៥ នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ។ ក្នុងឱកាសនេះឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានបង្ហាញពីជំនឿថា ក្រុមប្រឹក្សាឃុំ/សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលជាអង្គ បោះឆ្នោត នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានិង អំពាវនាវដល់ គ្រប់ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ត្រូវត្រៀមឯកសារសម្រាប់ បោះឆ្នោត ថ្ងៃអាទិត្យទី២៥ ខែកុម្ភៈខាងមុខនេះ។ ឯកឧត្តមបន្តថា នៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតមាន ន័យថាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា នឹងក្លាយជាប្រធានព្រឹទ្ធសភា ហើយព្រឹទ្ធសភាដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងការពារ បម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍ប្រទេសឱ្យកាន់ តែរីក ចម្រើនថែមទៀត។ ក្នុងពិធីនេះដែរបានបង្ហាញខ្លួនបេក្ខជន ក៏ដូចជាបេក្ខជនបំរុងសម្រាប់ ជ្រើសតាំង ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ៥…
-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ បងប្អូនកម្មករ កម្មការិនី សរុបជាង ៣៥ម៉ឺននាក់ បានចូលរួមបណ្តុះវប្បធម៌ស្អាតនៅកម្ពុជា តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៥៣រោងចក្រ ស្មើ ៦០១លើក និងមានអ្នកចូលរួមសរុប ៣៥០,៩១២នាក់ ។ មន្ត្រីនាំពាក្យរូបនេះ បន្តថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ ដែលមានជាធរមាន ទាំងក្រមខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធវិស័យបរិស្ថាន ក្រសួងបរិស្ថាន សម្រេចសមិទ្ធផលលេចធ្លោ នៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លើមុំអាទិភាពសំខាន់ ចំនួន៣រួមមាន៖ ស្អាត បៃតង និងចីរភាព។ ឯកឧត្តម ខ្វៃ អាទិត្យា បញ្ជាក់ថា ក្នុងភាពស្អាត ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំយុទ្ធនាការសម្អាតលើដី យុទ្ធនាការសម្អាតផ្ទៃទឹក និងសម្អាតផ្ទៃមេឃ។ ក្នុងយុទ្ធនាការសម្អាតលើដី គឺក្រសួងបានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ…
-
គណបក្សប្រជាជនកម្ពុជា ឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជន

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌបឹងកេងកង និង ឯកឧត្តម សុខ សម្បត្តិ ប្រធាន គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹង កេងកេង រួមជាមួយសមាជិកសមាជិការ ថ្នាក់ខណ្ឌ និងសង្កាត់ ចំនួន៦១៥ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបិទយុទ្ធនាការឃោសនាបោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ។ ក្នុងថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា បោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ឯកឧត្តម បណ្ឌិត អ៊ិត សំ ហេង បានថ្លែង ថា ១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាបានដំណើរទៅដោយរលូន ដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និតិវិធីនៃក្រមសិល្បធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និតមានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាយើង និងទទួលបាននៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ នេះ ។ ឯកឧត្តម បណ្ឌិត មានប្រសាសន៍ទៀតថា យើងមានជំនឿយ៉ាងមុតមាំថា គណបក្សប្រជានកម្ពុជា នឹងទទួលបានជោគជ័យត្រចះត្រចង់ ដោយមានមូលហេតុដូចខាងក្រោម៖…
-
ឯកឧត្តម ឃួង ស្រេង ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ ក្រោយបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅអស់រយៈពេល១៤ថ្ងៃ (១០-២៣ កុម្ភៈ) រួចមក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងមូលដ្ឋានរបស់ខ្លួន។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះ ជាថ្ងៃស ដែលតម្រូវឲ្យបណ្ដាគ្រប់គណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ញាត់។ យោងតាមការជូនដំណឹងជាប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឲ្យភូមិភាគទាំង៨។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់ www.nec.gov.kh/khmer/content/7450 ៕ ដោយ ៖…