Category: នយោបាយ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការរៀបចំវាយតម្លៃការផ្តល់សេវាសាធារណៈដើម្បី បង្ហាញនូវការលះបង់របស់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការរៀបចំវាយតម្លៃការផ្តល់សេវាសាធារណៈដើម្បី បង្ហាញនូវការលះបង់របស់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ការរៀបចំនៃយន្តការ និងការរៀបចំវាយតំលៃអង្គភាពផ្តល់សេវាសាធារណៈ គឺជាការផ្តល់ឱកាសទៅដល់នាយក នាយិកា ក៏ដូចជាមន្រ្តី រាជការស៊ីវិល អង្គភាពណាដែលបានខិតខំប្រឹងប្រែង លះបង់ តស៊ូ ពុះពារ យ៉ាងណាដើម្បី អភិវឌ្ឍន៍ទៅលើអ្វីដែលជាសមត្ថភាពនៅក្នុងការផ្តល់សេវា សាធារណៈ នៅក្នុងអង្គភាព របស់ខ្លួន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ប្រសិនបើមិនមានវេទិការ នៃការផ្តល់ការវាយតំលៃនេះ ក៏គាត់មិនអាចបង្ហាញនូវសមត្ថភាព និងការខិតខំប្រឹងប្រែង ទៅលើកិច្ចការងាររបស់គាត់នោះទេ ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បន្តទៀតថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលមកពីក្រសួងចម្រុះ ក៏អាចស្វែងយល់បាននូវ…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវា សាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវា សាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ ឆ្នាំ២០២៤។ យោងតាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាផ្នែកមួយនៃការបង្ហាញពីឧត្តមភាពនៃមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ នៃការខិតខំប្រឹងប្រែងរបស់មន្ត្រីនីមួយៗ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានានៃការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅបម្រើជាតិ និងប្រជាជន និងដើម្បីបង្ហាញពីឧត្តមភាពរបស់មន្ត្រីរាជការផង ព្រមទាំងអាចបង្កើននូវភាពជាគំរូ ដល់មន្ត្រីដទៃផ្សេងទៀតផងដែរ ៕ ដោយ ៖ វណ្ណលុក

  • រដ្ឋសភា កម្ពុជា បានដំណើរការបោះឆ្នោតចប់សព្វគ្រប់ លើសមាសភាព រាជរដ្ឋាភិបាល ៣រូប

    រដ្ឋសភា កម្ពុជា បានដំណើរការបោះឆ្នោតចប់សព្វគ្រប់ លើសមាសភាព រាជរដ្ឋាភិបាល ៣រូប

    (ភ្នំពេញ)៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរ ការបោះ ឆ្នោតចប់សព្វគ្រប់តាមរបៀបវារៈ រួចហើយ អង្គសភាបានប្រកាសបិទ សម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោត ផ្តល់សេចក្តី ទុក ចិត្ត ដែលមាន សមាជិក ចំនួន ១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១១៥រូប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ ក. អង្គសភាបានអនុម័តយល់ព្រមសមាសភាពលេខាធិការ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ៣រូប។…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន នៅ ទីក្រុងបាងកក

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន នៅ ទីក្រុងបាងកក

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តី កម្ពុជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ កាល ពីព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤បាន អញ្ជើញ ទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដែលជាបងធម៌ដល់គេហដ្ឋាន។សម្ដេចតេជោបានអញ្ជើញនិវត្តន៍នៅរសៀលថ្ងៃដដែល។ លើបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ “ឯកឧត្តម ថាក់ស៊ីន ទោះបីមានជម្ងឺ ក៏បាន ទទួលយើង ក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ដើម្បីពង្រឺង ចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៤និងទី១៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខ” ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា “អតីតនាយករដ្ឋមន្ត្រីពីរនាក់ ជួប គ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹក អនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរ តាំងពីឆ្នាំ១៩៩២មក ។អរគុណបងប្រុសនិងក្មួយស្រីដែលបាន ទទួល…

  • ការទទួលជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកដោយក្នុងនេះបានមកពីការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់

    ការទទួលជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកដោយក្នុងនេះបានមកពីការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់

    (ភ្នំពេញ)៖ «ភាពជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការ ចូលរួម របស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់។បើយោងតាមការប៉ាន់ប្រមាណលើចំនួននេះ ដែលប្រជាពលរដ្ឋម្នាក់អាចប្រើថង់ប្លាស្ទិកចន្លោះពី ២ទៅ៤ថង់ក្នុងមួយថ្ងៃ ហើយបើប្រជាពលរដ្ឋម្នាក់ឈប់ប្រើថង់ប្លាស្ទិក១ថ្ងៃ ដែលមានចំនួន៤ថង់នោះ ក្នុង១ថ្ងៃកម្ពុជា បានកាត់បន្ថយចំនួនថង់ប្លាស្ទិកជិត ២០លានថង់”។ នេះគឺជាការថ្លែងសរសើរ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ គួរបញ្ជាក់ថាការថ្លែងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺឆ្លើយតបនឹងក្នុងពិធីជជែកកិច្ចពិភាក្សាជាមួយលោក អាឡិន បូមិន(Alan Bowman) អគ្គនាយកអាស៊ីអាគ្នេយ៍នៃកិច្ចការសកលប្រទេសកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ លោក អាឡិន បូមិន(Alan Bowman) បានកោតសរសើរចំពោះកម្ពុជាថា មានការអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះ លោកក៏ចង់ស្វែងយល់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកលើគោក និងការកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទឹកទន្លេ ហើយស្របជាមួយគ្នានេះ លោកអាឡិន បូមិន(Alan Bowman) ក៏ធ្លាប់បានរួមចំណែកក្នុងការសំអាតការបំពុលនៅក្នុងសមុទ្រផងដែរ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន…

  • អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា គាំទ្របទបញ្ជាម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

    អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា គាំទ្របទបញ្ជាម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

    (ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រ នយោ បាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសគាំទ្រនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែសូមឱ្យ រាជរដ្ឋាភិបាលទាំងមូល ថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីមូល ដ្ឋាន ទាំងអស់ ចូលរួមគ្នាអនុវត្ត ដោយកុំធ្វើតែដំបូងទី កុំធ្វើគ្រាន់តែបង្ហាញមុខមាត់ កុំធ្វើ គ្រាន់តែថតបង្ហាញ គឺត្រូវសុំធ្វើឱ្យជាការពិត ដោយត្រូវគិតថា គ្រឿងញៀន បានបំ ផ្លាញ បានគ្របដណ្ដប់សង្គមកម្ពុជាហើយ ដែលអ្នកពាក់ព័ន្ធទាំងអស់ គួរតែយល់ដឹង អំពី បញ្ហានេះ យ៉ាងហោចណាស់ ក៏អាចកាត់បន្ថយបានជាបណ្ដើរៗដែរ ។ លោកបណ្ឌិត យង់ ពៅ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាថា ៖ បញ្ហាគ្រឿង ញៀននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ លោកមើលឃើញថា វាលើសលប់ ហើយ ដល់ពេលវេលាដែលត្រូវប្រកាសអាសន្ន និងមានវិធានការជាក់លាក់ ច្បាស់ លាស់ ហើយក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

  • ពលករខ្មែរនៅថៃ និងកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្រ្តី លើការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័នរដ្ឋ

    ពលករខ្មែរនៅថៃ និងកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្រ្តី លើការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័នរដ្ឋ

    (ភ្នំពេញ)៖ ពលករខ្មែរនៅថៃ និងកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ។ កញ្ញា សួន ស្រីនិច្ច ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ និយាយថា៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការធ្វើតេស្តរកសារជាតិញៀន ទៅលើមន្រ្តីរាជការគ្រប់ស្ថាប័ន និងបណ្តេញមន្រ្តីចេញពីក្របខណ្ឌ ប្រសិនបើរកឃើញថាមានសារជាតិញៀន ។ អ្នកស្រី ឡូន ស្រី ជាពលករខ្មែរកំពុងធ្វើការនៅខេត្តប៉ះធុមថានី ប្រទេសថៃ ក៏បានលើកឡើងដែរថា៖ ក្នុងនាមជាកូនខ្មែរមួយរូប សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើតេស្តរកសារធាតុញៀន ជាប្រចាំចំពោះមន្រ្តី នៅតាមក្រសួង ស្ថាប័ន…

  • សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប

    សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប

    ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ រដ្ឋសភា ជា វិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែម សមាស ភាពរាជរដ្ឋាភិបាល ចំនួន ៣រូប ៖ ១-ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២-ឯកឧត្តម ស្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣-ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៕ ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នៅក្នុងពិធីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជាវិធានការគន្លឹះទី៤របស់ខ្លួនក្នុងចំណោមវិធានការគន្លឹះទាំង៥ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១ រូប ជាប្រធាន និងឧបនាយករដ្ឋមន្រ្តី ៣ រូបទៀត ជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១រូប ជាអនុប្រធានប្រចាំការ, រួមទាំង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ជាសមាជិក ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ ឆ្លើយតប ទៅនឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ ឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន…

  • យុទ្ធនាការសម្អាតកម្ពុជា គឺជាជំហានបន្ទាប់ពី យុទ្ធនាការកាត់បន្ថយការប្រើ ប្រាស់ប្លាស្ទិក

    យុទ្ធនាការសម្អាតកម្ពុជា គឺជាជំហានបន្ទាប់ពី យុទ្ធនាការកាត់បន្ថយការប្រើ ប្រាស់ប្លាស្ទិក

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងដាក់ចេញយុទ្ធនាការសម្អាតប្រទេសកម្ពុជា បន្ទាប់ពីទទួលបានប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចំនួនប្រមាណ៨លាននាក់ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លស្ទិកទេ»។ ថ្លែងនៅទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ក្រសួងបរិស្ថាននឹងស្នើសុំឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជន សិស្សានុសិស្ស ចូលរួមចំណាយពេល ១០ ទៅ១៥នាទីចូលរួមប្រមូលសំរាម សំអាតអនាម័យជុំវិញផ្ទះ សាលារៀន និងមូលដ្ឋាន យកមកទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើង គ្មានការបោះសំចោលផ្តេសផ្តាស់ រាយប៉ាយ កម្ពុជាមានភាពស្អាត កម្ពុជាមានសម្រស់ផូរផង់ ទាក់ទាញអ្នកវិនិយោគផង និងទាក់ទាញអ្នកទេសចរណ៍ផង ដើម្បីមកកម្សាន្តនៅប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បាននិងកំពុងធ្វើឱ្យកម្ពុជាស្អាត ខណៈពេលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រហូតមកដល់ថ្ងៃនេះ មានប្រជាជនប្រមាណ៥លាន នាក់បានចូលរួម ដែលមានទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀន កម្មករ កម្មការិនី នៅតាមរោងចក្រសហគ្រាស កាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំនិងមន្រ្តី មកពីក្រសួង ស្ថាប័ននានា…