-
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយ ដល់ការអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេ បាសាក់ (ចាក់អង្រែ ក្រោ ម -ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ក្រោម ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន” នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង នូវការអរគុណចំពោះ ប្រជាជន និង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានការជួយជ្រោមជ្រែង និង ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ។ លើសពីនេះ កម្ពុជា-ចិន បានសម្រេចឯកភាពកំណត់យកឆ្នាំ ២០២៤ នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ និងការតភ្ជាប់រវាង ប្រទេសទាំងពីរ ដោយសម្តេចធិបតី បានមានប្រសាសន៍ផងដែរថា៖ ប្រជាជនកម្ពុជា ខិតខំកសាងប្រទេសតាំង ពីបាតដៃទទេរហូតដល់បច្ចុប្បន្ន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យអ្នកបើកបរខ្លាចប៉ូលិសចរាចរណ៍ ប៉ុន្តែត្រូវគោរពច្បាប់ កុំឱ្យក្លាយខ្លួនជាឃាតករ នៅលើដងផ្លូវ

(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន” នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកបើកបរ សូមកុំខ្លាចប៉ូលិសចរាចរណ៍ ប៉ុន្តែត្រូវគោរពច្បាប់ កុំឱ្យក្លាយខ្លួនជាឃាតករ នៅលើដងផ្លូវ ដោយមិនត្រូវបើកបរឱ្យលើសល្បឿន និងមិនត្រូវផឹកគ្រឿងស្រវឹងជាដាច់ខាត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យអ្នកបើកបរខ្លាចប៉ូលិសចរាចរណ៍ ប៉ុន្តែត្រូវគោរពច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ ពីព្រោះថា ការជិះរថយន្តទំនើបអាចការពារអាយុជីវិតអ្នកបើកបរបាន ប៉ុន្តែបើសិនអ្នកបើកបរមានការធ្វេសប្រហែស នោះនៅតែអាចបង្កគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃទៀតផង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅកម្ពុជា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងស្លាប់ដោយសារសង្រ្គាម ឬដោយសារគ្រាប់មីនទៅទៀត ដែលចំណុចនេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា រថយន្តកាន់តែទំនើប សុវត្ថិភាពអ្នកនៅក្នុងរថយន្តកាន់តែល្អ ប៉ុន្តែអ្នកដែលនៅលើដងផ្លូវ គឺនៅតែជាជនរងគ្រោះ ។ សម្ដេចថា…
-
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ៖ សន្និបាត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ផ្តោតទៅលើទិសដៅការងារអាទិភាពចំនួន៥

(ភ្នំពេញ)៖ សន្និបាត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្តោតទៅលើទិសដៅការងារអាទិភាពចំនួន៥ ក្នុងនោះ រួមមាន៖ (១) ការងារផ្សព្វផ្សាយ និង អប់រំ (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និង គីមីផ្សំ (៣) ការងារព្យាបាល ស្តារនីតិ សម្បទា និង សមាហរណកម្ម (៤) ការងារពង្រឹង ប្រសិទ្ធិភាពអនុវត្តច្បាប់ និង (៥) ការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ នេះជាការលើកឡើងរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ តាំងពីលើកទី១…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជនណាបង្កផលប៉ះពាល់ ដល់កិត្តិយសកម្ពុជា ត្រូវតែជាប់ទោស មិនត្រូវឱ្យមានការអន្តរាគមន៍ទេ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជនណាបង្កផលប៉ះពាល់ដល់កិត្តិយសកម្ពុជា ត្រូវតែជាប់ទោស មិនត្រូវឱ្យមានការអន្តរាគមន៍ទេ ក្រោយសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិតៃវ៉ាន់ ២នាក់ ផលិតវីដេអូក្នុងបណ្តាញសង្គម សម្តែងធ្វើជាមានគេចាប់ជំរិត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន” នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “មានជនជាតិតៃវ៉ាន់ ២នាក់ផលិតវីដេអូក្នុងបណ្តាញសង្គម ញុះញង់បង្កផលប៉ះពាល់ដល់កិត្តិយសកម្ពុជា និងបានចាប់ខ្លួនកាលពីថ្ងៃទី១៤ កុម្ភៈ ត្រូវតែជាប់ទោស មិនត្រូវឱ្យមានការអន្តាគមន៍ទេ”។ សម្តេច បញ្ជាក់ថា ជនជាតិតៃវ៉ាន់ ២នាក់នោះសម្តែងធ្វើជាមានគេចាប់ជំរិត ហើយឱ្យប្រពន្ធបង្ហោះតាមTikTok ដើម្បីបាន View ច្រើន និងដើម្បីលក់ផលិតផល ។ សម្តេចធិបតី បានលើកឡើងថា មានអ្នកសុំអន្តរាគមន៍ថា គ្នានៅក្មេង…
-
រាជរដ្ឋាភិបាល ខិតខំកសាងស្ពាន ផ្លូវ ឱ្យបានច្រើន ដើម្បីសម្រួលចរាចរណ៍ និងការ ដឹកជញ្ជូនរបស់ពលរដ្ឋ

(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រក ម្ពុជា បានថ្លែងថា នៅតំបន់ច្បារអំពៅ មានសន្ទុះរីកចម្រើន យ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការកកស្ទះចរាចរណ៍កើតមានជាញឹកញាប់ ធ្វើឱ្យខាតបង់ ថវិកា និងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេច បន្តថា បើទោះបីបច្ចុប្បន្ន មានស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោង ក្រុងតាខ្មៅ រួមជាមួយស្ពានកោះពេជ្រ ឆ្លងទៅកោះនរា ដែលទើបនឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២៣ ក៏ដោយ ក៏នៅមិនទាន់អាចបំពេញ តម្រូវការនៃកំណើនប្រជាជន និងយានយន្តនៅតំបន់នោះឱ្យបានទាំងស្រុង នៅឡើយទេ។ ដោយសារកំណើន និងបញ្ហាកកស្ទះចរាចរណ៍នេះហើយ ទើបរាជរដ្ឋាភិបាល ត្រូវរិះរកវិធីសាស្ត្រ និងមធ្យោបាយរំដោះសម្រួល បញ្ហាកកស្ទះចរាចរណ៍នេះជាបន្តបន្ទាប់ ។ សម្តេចធិបតី បានបញ្ជាក់ថា តួយ៉ាង ដូចជាការបើកការដ្ឋានសាងសង់ នៅថ្ងៃនេះ ជាដើម។ ការបើកការដ្ឋាននៅថ្ងៃនេះ មិនមែនសម្រាប់តែប្រជាពលរដ្ឋនៅ រាជធានី ភ្នំពេញទេ…
-
នាយករដ្ឋមន្ត្រី ណែនាំអភិបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាព បើកផ្លូវថ្មី ពីចំណុច ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ភ្ជាប់ទៅផ្លូវជាតិលេខ១

(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យឯកឧត្តម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ សហការជាមួយ វិស័យឯកជន និងប្រជាពលរដ្ឋ ពិនិត្យលទ្ធភាព ដើម្បីអាច បើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាង ណា អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១ តែម្ដង ដើម្បីផ្ដល់ភាព ងាយស្រួលកាន់តែខ្លាំងក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើ មានផ្លូវថ្មី ចេញពីចំណុច ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ទៅដល់ផ្លូវជាតិលេខ១ គឺជាប្រជាពលរដ្ឋនៅតាម ដងផ្លូវនេះ ទទួលបានផលប្រយោជន៍ច្រើន ទាំងការធ្វើដំណើរ ពិសេសការឡើង ថ្លៃដីធ្លី។ ត្រង់ចំណុចនេះ សម្តេច បានបញ្ជាឲ្យឯកឧត្តម ឃួង ស្រេង ចុះសិក្សា និ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើន សេដ្ឋ កិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ គោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ ។ នេះគឺជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លង ទន្លេ បាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពានថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុង ការ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការទៅប្រកបរបរប្រចាំថ្ងៃ និងសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័សប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍនគ រូបនី យកម្ម និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញនិយាយដោយឡែក និងសម្រា ប់ ប្រទេសកម្ពុជាទាំងមូលនិយាយជារួម។ សម្តេចធិបតី បានថ្លែងបន្តថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗគឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយជវភាព បង្កើតការងារឱ្យបានច្រើននៅគ្រប់ទីកន្លែង ដោយប្រែក្លាយពីបឹង ព្រៃ វាលស្រែ កន្លែងដែលអត់ផ្លូវ ទៅជាកន្លែងដែលមានការបង្កបង្កើនផល កសិកម្ម រុញប្រព័ន្ធអគ្គិសនីនិងរោងចក្រទៅដល់មូលដ្ឋាន ។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវប្ដេជ្ញារួមគ្នា ថែរក្សាសន្តិភាពឱ្យបាន

ភ្នំពេញ៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវប្ដេជ្ញារួមគ្នា ថែរក្សាសន្តិភាពឱ្យបាន ។ នេះគឺជាការគូសបញ្ជាក់របស់សម្ដេចមហាបាវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយច្បាស់លាស់ រាប់តាំងពីយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តបញ្ចកោណ រហូតមកដល់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ហើយរាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ទៅលើការថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ។ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយទាំងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលរយៈពេលជាង ៤០ឆ្នាំមកនេះ គឺការលុបបំបាត់ភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបិទបញ្ចប់ភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនេះ នឹងចូលរួមពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាង រាជរដ្ឋាភិបាល និងចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ព្រមទាំង កៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគ នៅកម្ពុជា ដើម្បីជាគុណប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរ ។ គណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជប៉ុន រួមមាន ខុទ្ទកា ល័យនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ ព្រមទាំងធ្វើទស្សនកិច្ចគម្រោងលំនៅឋានតម្លៃសមរម្យ ទីភ្នាក់ងាររុក រកលំហអាកាសជប៉ុន JAXA អាជ្ញាធរព័ត៌មានទីតាំងភូមិសាស្ត្រជប៉ុន GSI ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សហព័ន្ធសមាគមមេធាវី Shiho-Shoshi សមាគម ជប៉ុនកម្ពុជា JCA ព្រមទាំងជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ ជប៉ុន ពាក់ព័ន្ធវិស័យរបស់ក្រសួងដែនដី នគរូបនីយកម្ម…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ រៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការ សិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០នាក់ នៅ សាលប្រជុំ បាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជា ត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ។ លើសពីនេះ បទពិសោធ និងចំណេះដឹងទាំងនោះ បានបង្ហាញអំពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជមាន ប្រកបដោយពុទ្ធិ និងភាពម្ចាស់ការខ្លួនឯង ដើម្បីយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សា និងការប្រកបការងារផ្សេងៗ ។ អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយចំពោះឱកាសទទួលបានប្រសាសន៍ដ៏មានសារៈសំខាន់របស់ លោកជំទាវបណ្ឌិត ជាទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការ កសាង ជីវិតឱ្យកាន់តែប្រសើរឡើង ។ មួយវិញទៀត…