-
ក្រសួងកសិកម្ម បើកកិច្ចប្រជុំកំណត់លើឈ្មោះប្រភេទពូជដំណាំថ្មីចំនួន៣ប្រភេទ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំលើការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន៣ប្រភេទ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ច ប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ឈ្មោះដំណាំ គឺចាំបាច់ត្រូវពិនិត្យលក្ខណៈពូជឱ្យបានច្បាស់លាស់ មានការចុះបញ្ជីការ មានពិសោធន៍គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈពាណិជ្ជកម្ម និងជា ពូជរបស់ខ្មែរពិតប្រាកដ។ លើសពីនេះទៀត ត្រូវមានការសិក្សា ឈ្វេង យល់ ពីសក្តានុពលពូជ មានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ មានការ ប្រកួត ប្រជែងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលគួរវិនិយោគក្នុងវិស័យ កសិកម្មទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់។ សូមជម្រាប ជូនថា ការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ ដែលក្រសួងកំពុងពិភាក្សាមានដូចជា ស្រូវ សណ្តែងសៀង និងល្ង៕ ប្រភព៖ក្រសួងកសិកម្ម
-
ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន នាពេលកន្លងមក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែល លោក ជំទាវ បញ្ចប់អណត្តិការទូតនៅ ព្រះរាជាណាចក្រ កម្ពុជា ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស…
-
សម្តេច ម៉ែន សំអន ស្នើគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ នូវសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងមហាផ្ទៃ

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ មកពីស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរ វាយតម្លៃខ្ពស់ចំពោះសមាជិក នៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមករហូតទទួលបានជោគជ័យគួជាទីមោទន: ។ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ គ ជ ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្តី ប្រកាសព័ត៌មាន ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ ក្រសួងមហាផ្ទៃ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើបអាចធ្វើការផ្សារភ្ជាប់នឹងសាលារៀន ដើម្បីចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភកុមារតាមសាលា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតក្រុមការងារគម្រោងអង្គការ WFP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការ WFP និងក្រសួង ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា គោលនយោបាយក្រសួង បាននិងកំពុងយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្ស និងថវិកា គ្រប់គ្រាន់ក្នុងការផលិត និងផ្គត់ផ្គង់ទ្រង់ទ្រាយធំ ប្រកបដោយគុណភាព សម្រាប់ទីផ្សារ ដែលមានតម្លៃបន្ថែមខ្ពស់ ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបអាចធ្វើការផ្សារភ្ជាប់នឹងសាលារៀន ដើម្បីចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភកុមារតាមសាលា ។ ការណ៍នេះទាមទារឱ្យមានការសិក្សាបន្ថែមអំពីសារធាតុចិញ្ចឹម ដែលមាន ក្នុងផលិតផលកសិកម្មកម្ពុជាផងដែរ។ បើតាម ឯកឧត្តមរដ្ឋមន្រ្តី អង្គការ WFP អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រសហគមន៍កសិកម្មទំនើប…
-
បណ្ឌិត យង់ ពៅ ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួន មិនគួរយកកម្មករ ផ្សាភ្ជាប់ជាមួយរឿងនយោបាយនោះទេ

ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួន នៅកម្ពុជាមិនគួរផ្សាភ្ជាប់រឿងកម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងាររបស់ពលករ និងផលប្រយោជន៍រួមរបស់សង្គមជាតិ ។ ការលើកឡើងបែបនេះបន្ទាប់ពីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿងការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអ៊ឺរ៉ុបចំនួន ២០%នាពេលកន្លងទៅ ថាប៉ះពាល់ទៅដល់ការងាររបស់កម្មករនិយោជិត និងការបិទរោងចក្រឧស្សាហកម្មនានានៅក្នុងប្រទេសកម្ពុជា ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែការបញ្ជាទិញទំនិញខាងវិស័យកាត់ដេរនៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាពនយោបាយនៅលើពិភពលោកគ្មានស្ថេរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA វានឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវមានភាពក្លាហានក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនរង់ចាំការផ្តល់ការដកដង្ហើមពីសំណាក់ភាគីណាមួយនោះទេ។ អ្នកជំនាញរូបនេះថា៖«បុគ្គលមួយចំនួននៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! ចឹងពាក់ព័ន្ធនឹងរឿងនយោបាយរបស់សង្គមស៊ីវិលមួយចំនួនដែលគាត់ទទួលបានកញ្ចប់ថវិកាពីបណ្តាសហគមន៍ និងប្រទេសមួយចំនួន ចឹងគាត់ត្រូវតែលើកសារនយោបាយណាមួយដែលត្រូវទៅនឹងម្ចាស់មូលនិធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។ អ្នកជំនាញរូបនេះអំពាវនាវឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួនសូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រូវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សង្គមជាតិ។ គ្រប់ភាគីទាំងអស់ត្រូវតែគិតអំពីស្ថេរភាពនយោបាយ សង្គម ដើម្បីឱ្យខ្លួនឯងមានលទ្ធភាពក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ…
-
រដ្ឋមន្ត្រីកាបរទេស បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនទូតគុយបា ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងកាបរទេស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ដើម្បីជាការថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការរួមចំណែកដ៏សកម្មរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ក្នុងអាណត្តិរបស់លោកជំទាវ។ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវសេចក្ដីថ្លែងអំណរគុណ និងបានគូសបញ្ជាក់អំពីសម្ទុះនៃការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងគុយបាលើវិស័យផ្សេងៗ រួមទាំង វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា ៕ដោយ សួង ពិសិដ្ឋ
-
គណៈកម្មការអន្តរក្រសួង បើកកិច្ចប្រជុំ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស

(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា “គ.អ.ច.ទ.” បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។ កិច្ចប្រជុំនេះបានលើកឡើងពីសារៈសំខាន់នៃយន្តការរបស់គណៈកម្មការអន្តរក្រសួង ក្នុងការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស ជាពិសេសបានចូលរួមចំណែកក្នុងការពង្រឹងគុណភាព នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបញ្ជាក់ថា ទោះនេះជាកិច្ចប្រជុំពេញអង្គលើកទី១ក៏ពិតមែន តែកិច្ចប្រជុំនេះជាឱកាសក្នុងការពិនិត្យរួមគ្នាលើស្ថានភាពនៃការសម្រួលការធ្វើដំណើរនាពេលបច្ចុប្បន្ន និងចែករំលែកគ្នាអំពីបញ្ហាប្រឈម ឬភាពអសកម្មណាមួយ តាមរយៈការចូលរួមយ៉ាងផុលផុសដើម្បីរួមគ្នាលើកជាយោបល់ និងផ្តល់ជាគំនិត ដើម្បីធ្វើយ៉ាងណាឲ្យធ្វើភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាធ្វើដំណើរទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅ។ លើសពីនេះទៅទៀត ជាលទ្ធផលបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ កម្ពុជា-ថៃ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរស្នាដៃកូនខ្មែរ បង្កើតថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការសរសើរដល់ស្នាដៃកូនខ្មែរ ចំពោះការបង្កើតថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ បង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី បានបញ្ជាក់ថា ថ្ងៃមុនឯកឧត្តម ជា វ៉ាន់ដេត បានប្រាប់មកខ្ញុំ នៅក្នុងក្រសួងយើងបានអភិវឌ្ឍកម្មវិធីមួយ (verify.gov.kh) ដែលយកទៅប្រកួងប្រជែងនៅអាស៊ានយើងបានលេខ១ ។ នេះគឺជាសាក្សីជាក់ស្តែង ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងលទ្ធភាព និងសមត្ថភាពនៃកូនខ្មែរ ដែលបានផ្តល់ឱកាសហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពក្នុងការប្រកួងប្រជែងនេះបាន ។ ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា នេះហើយគឺជាមោទភាពជាតិរបស់យើង ហើយនេះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់និស្សិតទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព ជាប់ ជា ប្រចាំ ពិសេសផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជ ន៍ ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៥.២៣២ អង្គ/នាក់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យជាតិគ្រប់គ្រង-សាខាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ សម្តេចធិបតី បានអបអរសាទរដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានជោគជ័យ ជាមួយការចូលរួមគាំទ្រយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, ជាពិសេស កិច្ចគាំទ្រពី មាតាបិតា-អាណាព្យាបាល, និងក្រុមគ្រួសារ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវផែនការ, គោលនយោបាយ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរៀន,…
-
សម្តេចធិបតី ៖ អ្នកដែលលូតលឿន និងជោគជ័យ គឺចេះរៀនពីកំហុស និងចំណុចខ្សោយខ្លួនឯង

ភ្នំពេញ៖ រៀនពីកំហុសខ្លួនឯង ចាប់យល់អំពីចំណុចខ្សោយខ្លួនឯង ហើយ ខិតខំកែសម្រួល ធ្វើការអភិវឌ្ឍបន្តបន្ទាប់ មិនឈប់ នឹងនាំ ទៅ ដល់ ភាពជោគជ័យ ។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីសម្ពោធ អគារសាកល វិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រ ជូននិស្សិតកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតីបន្តថា សម្ដេចឱ្យតម្លៃខ្ពស់ទៅលើការស្គាល់ខ្លួន ឯងច្បាស់ លាស់ និងខិតខំរៀនសូត្រពង្រឹងចំណុចខ្សោយ ដោយចាត់ ទុកថា បុគ្គលដែលស្គាល់ខ្លួនឯងស្ថិតនៅកម្រិតណា ហើយធ្វើការអភិវឌ្ឍបន្ត បន្ទាប់មិនឈប់ នឹងនាំទៅដល់ភាពជោគជ័យ ។ សម្តេចបញ្ជាក់ដូច្នេះថា៖ រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអ្វី បាន ជាខ្ញុំនិយាយអញ្ចឹង ?ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការ ឱ្យខ្ញុំរាប់រយនាក់គ្រប់វិស័យ ។អ្នកដែលលូតលឿនជោគជ័យ គឺចេះ រៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង។ ចាប់យល់អំពីចំណុច ខ្សោយ ខ្លួនឯង ហើយខិតខំស្រាវជ្រាវកែសម្រួល ។បើគ្មានឆន្ទៈ គ្មានការ ទទួលស្គាល់ចំណុចខ្សោយខ្លួនឯងទេ…