-
ឧបនាយករដ្ឋមន្រ្តី៖កំណែទម្រង់របស់ក្រសួងមហាផ្ទៃផ្តោត លើគោល ដៅបីសំខាន់

ស្ទឹងត្រែង៖ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា, ក្រសួង មហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនិងវិស័យសន្តិសុខ ដោយផ្តោតលើ គោលដៅបីសំខាន់។នេះជាបញ្ជាក់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុងឱកាស អញ្ជើញ សម្ពោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គ បណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិតបន្តថា គោលដៅបីសំខាន់នោះគឺៈទី១-ការ បណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ កងកម្លាំងនគរ បាល ជាតិក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ, ទី២-ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាល កម្ពុជា និងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់ គាំទ្រដល់កិច្ច ប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តីនគរបាលជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាល កម្ពុជា និងសាលានគរបាលជាតិភូមិភាគ១ ដែលមាន ការអភិវឌ្ឍ យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព ដើម្បី បំពេញបានតម្រូវការ…
-
កម្ពុជា ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី ។ ឯកឧត្តម សាយ សំអាល់ ថ្លែងថា ការងារអាទិភាពរបស់ក្រសួងគឺ ការចុះបញ្ជីដីធ្លី ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ ជាលទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្វែងរកថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដើម្បីចុះបញ្ជី ៥ លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ចំពោះវិស័យសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…
-
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ កិច្ចប្រជុំលើកដំបូងស្តីពីការកំណត់របៀបរបបការងាររបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នាសាលប្រជុំ ចតុម្មុខមង្គល ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ គួរបញ្ជាក់ផងដែរថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយជាយន្តការផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ សមាសភាពគណៈកម្មការនេះ រួមមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរព័ត៌មានមន្ត្រីជំនាញ រួមទាំងទីប្រឹក្សាក្រសួងព័ត៌មាន ជាច្រើនរូប។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយមានភារកិច្ច ត្រួតពិនិត្យការផ្សាយ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការ ក៏មានភារកិច្ចដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ នេះជាការលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ លោកស្រី Eda Kraja បានថ្លែងថា UNOPS ជាដៃគូសហការរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ជាមូលនិធិសម្រាប់អនុវត្តគម្រោងនានា។ ជំនួបនាថ្ងៃនេះ គឺដើម្បីឈ្វេងយល់ និងសិក្សាឱ្យបានស៊ីជម្រៅអំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងធ្វើកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ លើកឡើងថាក្រសួងមានកិច្ចការជាច្រើនដែលទីភ្នាក់ងារ UNOPS អាចចូលរួមសហការក្នុងការអនុវត្តជាមួយគ្នា។ ការចុះបញ្ជីដីធ្លី គឺជាគោលនយោបាយអាទិភាពមួយរបស់ក្រសួង ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ក្រសួងត្រូវការថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ហើយតាមផែនការគឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ការចុះបញ្ជីដីធ្លី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ ៧ចំណុច ដល់ក្រសួងអធិកា រកិច្ច ដើម្បីពង្រឹងការអនុវត្ត លើការងាអធិការកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៧ចំណុច ដល់ក្រសួងអធិការកិច្ច សម្រាប់យកទៅអនុវត្ត ដើម្បីពង្រឹងការធ្វើអធិការកិច្ច រួមចំណែកជួយដល់ការអនុវត្តន៍ នៃអភិក្រមចំនួន៤ ដែលឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ដូចខាងក្រោម៖ ទី១. ក្រសួងអធិការកិច្ច មានតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ ក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ, ការផ្ដល់ការលើកទឹកចិត្តផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការដាក់ទណ្ឌកម្ម, វិន័យ និងវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈ ដែលប្រព្រឹត្តបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាច នៅពេលអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ ទី២. ក្រសួងអធិការកិច្ច ត្រូវផ្តួចផ្តើមនិងនាំមុខ ក្នុងការរៀបចំយន្តការត្រួតពិនិត្យប្រកបដោយគុណភាព, ប្រសិទ្ធភាពព្រមទាំងធានាឱ្យបាននូវសុខដុមនីយកម្ម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នៅឆ្នាំ២០២៤នេះ ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ មិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៤នេះ ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ មិនផ្អែកលើបុគ្គលទៀតនោះទេ តែផ្អែកលើប្រព័ន្ធការងា ដោយមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ ដោយមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព ។ សម្តេចធិបតី ក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំយន្តការ និងរបៀបរបបនៃការងារ របស់យន្តការដែលជាសេនាធិការខាងអធិការកិច្ច និងសវនកម្មរបស់រាជរដ្ឋាភិបាល របស់ក្រសួងស្ថាប័ន ព្រោះបើយើងរៀបចំកម្លាំងត្រូវ រៀបចំប្រព័ន្ធការងារ ត្រូវជួយយើងបានច្រើនណាស់ មានតួនាទីភារកិច្ចច្បាស់លាស់ ចែកតំបន់គ្នាច្បាស់លាស់ ប្រទាក់ក្រឡាគ្នាកាន់តែជួយថែមទៀត ការបង្កើតភាពធន់ និងចេរភាពនៃការងារ ។ សម្តេច បន្តថា ការបង្កើតភាពធន់ និងចេរភាពនៃការងារ បានន័យថា ពេលដែលយើងបង្កើតការងារ ហើយមានការងារច្បាស់លាស់ហើយ គឺអត់ពឹងទៅលើបុគ្គលទៀតនោះទេ អត់ពឹងថាទាល់តែប្រធានអធិការកិច្ចមានទម្ងន់ទើបចូលជាមួយគេចុះ ហើយអ្នកថ្មីមកអត់មានទម្ងន់ ចូលអត់ចុះនោះទេ បើយើងដឹងពីតួនាទីភារកិច្ចច្បាស់លាស់ មិនពឹងលើបុគ្គលទៀតនោះទេ ហើយយើងចង់ឱ្យប្រព័ន្ធការងារយើង អត់ផ្អែកទៅលើឥទ្ធិពលបុគ្គលទៀតនោះទេ…
-
គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព

(ភ្នំពេញ)៖ គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននិមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរណ៍ ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និង មានភាពសុខដុមរមនានៅក្នុងសហគមន៍។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញគម្រោងនិងស្នើសុំការគាំទ្រការរៀបចំ មជ្ឈមណ្ឌលសមាធិ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា ការគិតគូរលើកកម្ពស់ជីវភាពសហគមន៍ និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋាន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអធិការកិច្ច ត្រូវរៀបចំទទួលពាក្យ បណ្តឹង តាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ទាន់ពេល និងឆាប់រហ័ស

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់ ក្រសួងអធិការកិច្ច ត្រូវរៀបចំទទួលពាក្យបណ្តឹង តាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន ។ សម្តេចធិបតី បានបន្តថា នៅក្នុងទស្សនៈ «អធិការកិច្ច ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» គ្រប់ក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ ត្រូវចូលរួមសហការឱ្យបានល្អនៅក្នុងការងារអធិការកិច្ច ស្របតាមពាក្យស្លោករបស់សម្តេចតេជោ «អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ល្អជិតស្និទ្ធិ របស់ថ្នាក់ក្រោម»។ ជាមួយគនានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថា ពាក្យស្លោកនេះ ត្រូវបានប្រើប្រាស់ជាបេសកកម្មរបស់ក្រសួងអធិការកិច្ច ក៏ដូចជាបេសសកម្មរបស់អង្គភាពអធិការកិច្ចថ្នាក់ក្រោម ដើម្បីជួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានឃើញ និងបានឮ សម្រាប់យកមកពិចារណា និងស្តាប់អោយបានច្បាស់ សំលឹងមើលបានឆ្ងាយ និងវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ៕ អត្ថបទ ៖ វណ្ណលុករូបភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអធិការកិច្ច ត្រូវសិក្សាលទ្ធភាព ធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងអធិការកិច្ច ត្រូវ សិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងអធិការកិច្ច ត្រូវរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីអោយវិស័យអធិការកិច្ច អាចដំណើរការ ទៅមុខ បានលឿន។ ទន្ទឹមនេះ ក្រសួងអធិការកិច្ច ត្រូវសិក្សាលទ្ធភាព ធ្វើវិសោធនកម្មច្បាប់ស្តី ពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ ដែលមានកន្លងមក ឬ ត្រូវតាក់តែងថ្មី ដើម្បី ឱ្យស្របតាមការវិវត្ត នៃស្ថានភាពសង្គមជាតិជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នារៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការដាក់ចេញ ការងារអាទិភាពទាំង៤ របស់ក្រសួងអធិការកិច្ច ដើម្បីប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រការដាក់ចេញ ការងារអាទិភាពទាំង៤ របស់ក្រសួងអធិការកិច្ច ដែលរួមមាន៖ ទី១. ការពង្រឹងសមត្ថភាពស្ថាប័ន ។ ទី២. ការសាង និងអភិវឌ្ឍមូលធនមនុស្ស។ ទី៣. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួង។ ទី៤. ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចធិបតី ហ៊ុន ម់ាណែត ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន ត្រូវមានការសហការគ្នាឱ្យបានល្អ ជាមួយក្រសួងអធិការកិច្ច ដើម្បីឱ្យការអនុវត្តន៍កាន់តែ មានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា ក្នុងបរិបទថ្មីនៃកំណែទម្រង់ ក្នុងវិស័យអធិការកិច្ច និងដើម្បីឆ្លើយតបនូវចក្ខុវិស័យ និងគោលបំណងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាល សាធារណៈ ក្រសួងអធិការកិច្ចបានដាក់ចេញនូវ ផែនការការងារអាទិភាពចំនួន៤ ។…