Category: នយោបាយ

  • ឯកឧត្តម ជាប សត្ថារតន៍ ៖ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បង្ហាញពីការ សងគុណ ដល់កិច្ចខិតប្រឹងប្រែងរបស់ អគ្គមគ្គុទេសន៍ យើង

    ឯកឧត្តម ជាប សត្ថារតន៍ ៖ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បង្ហាញពីការ សងគុណ ដល់កិច្ចខិតប្រឹងប្រែងរបស់ អគ្គមគ្គុទេសន៍ យើង

    (តាកែវ)៖ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីការតបស្នងសងគុណ ដល់កិច្ចខិតប្រឹងប្រែងរបស់ អគ្គមគ្គុទេសន៍របស់យើង ។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និង ប្រជាជន ដែលមានរយៈពេល ២៦ឆ្នាំកន្លងទៅនេះ ព្រមទាំងការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជា កាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនខ្លាំងក្លាថែមទៀត ។ ការលើកឡើងបែបនេះរបស់ ឯកឧត្ដម ជាប សត្ដារតន៍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បា ខេត្តតាកែវ ធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិល័យគណបក្សស្រុកព្រៃកប្បាស ដើម្បីរៀបចំកិច្ចប្រជុំប្រកាសសមាសភាពប្រធាន អនុប្រធាននិងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង១៣ នៃស្រុកព្រៃកប្បាសខេត្តតាកែវ និងដោយមានអ្នកសរុបចំនួន ១១៥នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ជាប សត្ដារតន៍ បានជំរុញដល់ អង្គបោះឆ្នោតទាំងអស់ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ និងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ទាំងអស់គ្នា ស្របតាមគោលការណ៍…

  • រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែន ការ សកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ

    រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែន ការ សកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ

    (ភ្នំពេញ)៖ ក្រសួងអប់រំបានដាក់ចេញកំណែនទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្សសាលា ពង្រឹងការគ្រប់គ្រងបុគ្កលិត ការប្រឡងគ្រប់ប្រភេទ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» កំណែនទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស កំណែនទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អប់រំនិងកីឡា បង្កើតអង្កភាពស្រាវជ្រាវគោលនយោបាយអប់រំ ។ ជាមួយគ្នានេះ ក្រសួងអប់រំ បានរៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីឱ្យពួកគេអាចចូលរួមក្នុងពិភពលោក ដែលមានទំនាក់ទំនងជាមួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក និងអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ តំបន់ និងសកលលោក ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាព និងប្រកបដោយចីរភាព ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំសហការី មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ…

  • ក្រសួងប្រៃសណីយ៍ ផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកិច្ចការនារី និងក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តោតលើគោលបំណងសំខាន់៣

    ក្រសួងប្រៃសណីយ៍ ផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកិច្ចការនារី និងក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តោតលើគោលបំណងសំខាន់៣

    (ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ រួមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ។ ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍នឹងជួយគាំទ្រដល់ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស គឺការផ្តល់ភាពកាន់តែងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈពីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រនិងតួនាទីស្ត្រីនៅក្នុងវិស័យឌីជីថលរបស់ក្រសួងកិច្ចការនារី។ គិតត្រឹមពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនសគមន៍ ចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មលើការងាររដ្ឋបាលនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង និងគ្រឹះស្ថានអប់រំចំនួន ៣៤ ក្នុងជំហានឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថល (Digital…

  • គ.ជ.ប តម្រូវឱ្យគណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចឱ្យបានមុន ៣ថ្ងៃ

    គ.ជ.ប តម្រូវឱ្យគណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចឱ្យបានមុន ៣ថ្ងៃ

    (ភ្នំពេញ)៖ ក្នុងការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃខាងមុខនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានតម្រូវឱ្យគណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរទៅ គធ.ខប យ៉ាងហោចណាស់ឱ្យបាន ៣ ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ឯកឧត្តម យិច សមិទ្ធិ សមាជិកគ.ជ.បថ្លែងក្នុង”កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.បនាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា៖ ដើម្បីឱ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាម វិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោតគ.ជ.បសូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោតដើម្បីឱ្យប្រព្រឹត្តិទៅសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្តិភាព។…

  • ជប៉ុន ប្រកាសរើសពលករជំនាញពីកម្ពុជា ប្រាក់ខែ ១៥០០ ដុល្លារ

    ជប៉ុន ប្រកាសរើសពលករជំនាញពីកម្ពុជា ប្រាក់ខែ ១៥០០ ដុល្លារ

    ភ្នំពេញ៖ដើម្បីដោះស្រាយតម្រូវការទីផ្សារការងាររបស់ខ្លួន ប្រទេសជប៉ុន ប្រកាសជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ផ្នែកថែទាំមនុស្សចាស់ សំណង់ សម្អាតអគារ និងការងារនៅភោជនីយដ្ឋាន។ ការប្រកាសរើសនេះជាផ្នែកមួយនៃផែនការជ្រើសរើសពលករជំនាញពីកម្ពុជា សម្រាប់ឆ្នាំ ២០២៤។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ ពលករជំនាញផ្នែកសំណង់ជាមធ្យមទទួលបានប្រាក់ខែចន្លោះ១ ៥០០ ទៅ ១ ៦០០ ដុល្លារអាមេរិក។ នេះបើយោងតាម ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជារៀងរាល់ឆ្នាំ ជប៉ុនត្រូវការពលករជំនាញកម្ពុជាប្រហែល ៤០០០នាក់ ដើម្បីបម្រើការក្នុងផ្នែកថែទាំមនុស្សចាស់, សំអាតអគារ, ផលិតគ្រឿងបន្លាស់, ផលិតគ្រឿងម៉ាស៊ីន, ផលិតគ្រឿងអគ្គិសនី និងអេឡិចត្រូនិច, ផលិតនាវា, ជួសជុល និងតម្លើងរថយន្ត, រៀបចំបន្ទប់ស្នាក់នៅ, កសិកម្ម, ការងារនៅភោជនីយដ្ឋាន ផលិតអាហារ និងភេសជ្ជៈ។ គិតត្រឹមឆ្នាំ២០២៣ មានពលករកម្ពុជា ជាកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងធ្វើការនៅប្រទេសជប៉ុនចំនួនជាង ២ម៉ឺននាក់។ គួររំលឹកថា កម្ពុជាចាប់ផ្តើមបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ក្រសួងការងារ…

  • កម្ពុជា-ថៃ ចុះហត្ថលេខាជំរុញពាណិជ្ជកម្ម ប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ

    កម្ពុជា-ថៃ ចុះហត្ថលេខាជំរុញពាណិជ្ជកម្ម ប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ

    ភ្នំពេញ៖ ជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃការទូតអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធទី៧ ខែកុម្ភៈ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងរបស់ប្រទេសទាំងពីរ ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម។ ការផ្លាស់ប្តូរនូវកម្រិតទំនាក់ទំនងនយោបាយ និងការទូត ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនៅប្រទេសថៃនេះ ត្រូវបានពង្រឹងបន្ថែមទៀតដោយការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនប្រាំ ដែលរួមមានការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូនទំនិញ និងការសម្របសម្រួលពាណិជ្ជកម្ម។ ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​នោះ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​​ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន មាន​គោលបំណង​ជំរុញ​កិច្ច​សហការ​រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា និង​ក្រសួង​មហាផ្ទៃ​ប្រទេស​ថៃ។ មានសារៈសំខាន់ដូចគ្នា អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងជំរុញការប្រកួតប្រជែង និងសមត្ថភាពច្នៃប្រឌិតរបស់ប្រទេសទាំងពីរ។ ភាពជាដៃគូនេះក៏រួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងសេដ្ឋកិច្ចជាយុទ្ធសាស្ត្ររវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលរបស់ប្រទេសថៃ ក៏ដូចជាសភាពាណិជ្ជកម្មថៃ  ដែលនឹងជួយប្រទេសទាំងពីរសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។ កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃ ៤,៦៧ពាន់លានដុល្លារ។…

  • រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត របស់ ក្រសួងការងារ និងប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨

    រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត របស់ ក្រសួងការងារ និងប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានដាក់ចេញយុទ្ធសាស្ត្រ៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ។ ផែនការយុទ្ធសាស្ត្រនេះ បានធ្វើអាទិភាពកម្មយុទ្ធសាស្ត្របច្ចេកទេសចំនួន៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន១ ដែលអនុលោមតាមសូចនាករយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ឯកសារអនុលោមភាពជាមួយស្តង់ដារអន្តរជាតិ, ព្រមទាំងធានា សង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយគោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។ យុទ្ធសាស្ត្របច្ចេកទេសទាំង ៥រួមមាន៖ ១. ការរៀបចំ…

  • ក្រសួងអធិការកិច្ច នឹងរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤» ថ្ងៃទី១២-១៣ ខែកុម្ភៈ ខាងមុខនេះ

    ក្រសួងអធិការកិច្ច នឹងរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤» ថ្ងៃទី១២-១៣ ខែកុម្ភៈ ខាងមុខនេះ

    ក្រសួងអធិការកិច្ច មានកិត្តិយសសូមជម្រាបជូនសាធារណជន និងតំណាងសារព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤» នៅថ្ងៃចន្ទ-អង្គារ ៣-៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕

  • កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ

    កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ

    ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃបានឯកភាពគ្នា ដំឡើង កម្រិតទំនាក់ទំនងទ្វេភាគី ពីការពង្រឹងភាពជាដៃគូ ដើម្បី សន្ដិភាព និងវិបុលភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ។ នេះបើតាម លទ្ធផលនៃជំនួប ប្រជុំពិភាក្សាការងារ ទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាស សម្ដេចធីបតី អញ្ជើញបំពេញ ទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណាចក្រថៃ ។ ក្នុងជំនួបនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាម ជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈ ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងព្រះរាជាណាចក្រថៃ។ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈដំណើរ ទស្សនកិច្ច…

  • នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ អញ្ជើញជាអធិបតី ក្នុងពិធី ចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥

    នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ អញ្ជើញជាអធិបតី ក្នុងពិធី ចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ ក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅវិមានរាជរដ្ឋាភិបាលថៃ ក្នុងរាជធានីបាងកក នាព្រឹកថ្ងៃពុធ ទី៧ កុម្ភៈ ឆ្នាំ២០២៤ ។ អនុស្សរណៈដែលចុះហត្ថលេខាយោគយល់គ្នា លើឯកសារ ចំនួន ៥ នោះរួមមាន៖ ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ។ ៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា…