-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។ អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និង លោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្តៅចៅយូហូរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន៖ ឯកឧត្តមសាស្ត្រាចារ្យ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត កំពង់ធំ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ យោងតាម សេចក្ដីសម្រេចស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ រួមមាន ១.ចាត់តាំង ឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយស ២.សម្រួលភារកិច្ច ឯកឧត្តម ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៣.ផ្ទេរភារកិច្ច ឯកឧត្តម វង្សី វិស្សុត ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៤.ចាត់តាំង ឯកឧត្ដម ម៉ៅ សុផាន់ អនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ៥.ចាត់តាំង ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ ៦.ចាត់តាំង អ្នកញ៉ា ទ្រី…
-
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសសើរ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ បំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ និងជោគជ័យ គួរជាទីមោទនៈ នាឆ្នាំ២០២៣កន្លងមក ។ ឯកឧត្តម ម៉ប់ សារិន សូមឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃ រដ្ឋបាលរាជធានីភ្នំពេញ បន្តបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទៅខណ្ឌ សង្កាត់ទាំង ១០៥ ដើម្បីអោយមន្ត្រីរបស់យើងអនុវត្តការងារ ដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ។ លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពរឹងមាំ គឺពិតជាបានមកពីការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ពិសេសនៅពេលមានគ្រោះអាសន្នណាមួយកើតឡើង ។ លោកស្រី កែវ រ័ត្នតារា ក៏បានលើកឡើងពីលទ្ធផលការងារដែលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០២៣កន្លងមក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គម និង កិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គម និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយបានផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់ ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក ។ សម្តេចធិបតី បានបន្តថា កត្តាចម្បង គឺការមានទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តនូវគោលនយោបាយជំនួយសង្គម និងការរៀបចំប្រព័ន្ធអន្តរាគមន៍នានា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានដោះស្រាយបញ្ហាចំពោះមុខ និងបានអន្តរាគមជាច្រើនលើក ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងពេលកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា បានដោះស្រាយបញ្ហាចំពោះមុខ និងបានអន្តរាគមជាច្រើនលើក ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងពេលកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ដែលប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាក៏កំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្រ្តនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្រ្គាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាជរាភាព និងពិការភាពព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព សុខុមាលភាពរបស់ប្រជាជន។…
-
នាយករដ្ឋមន្រ្តី៖ កិច្ចអន្តរាគមន៍ជំនួយសង្គមណាមួយ របស់ រាជរដ្ឋាភិបាល មិនមានចរិតជាអចិន្ត្រៃយ៍នោះទេ

ភ្នំពេញ៖ កិច្ចអន្តរាគមន៍ជំនួយសង្គមណាមួយរបស់រាជរដ្ឋាភិបាល មិនមាន ចរិតជាការជួយអចិន្ត្រៃយ៍នោះទេ ។ នេះជាការគូស បញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ពេលកន្លងទៅ មានមតិមួយចំនួន បានរិះគន់ រដ្ឋាភិបាលថា បាន ចំណាយ ថវិកាច្រើន ក្នុងកម្មវិធីជំនួយសង្គម ប៉ុន្តែមិន បានគិតបង្កើត កម្មវិធី ដែលផ្ដល់ភាពម្ចាស់ការដល់ប្រជាពលរដ្ឋ ពោលគឺ ផ្ដល់នូវកម្មវិធី ជួយបណ្តុះសមត្ថភាព ដែលអាចឱ្យពលរដ្ឋរកចំណូល បានដោយខ្លួន ឯង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍តបនឹង មតិរិះគន់ ខាង លើថា កិច្ចអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺផ្ដល់ ទៅលើ គ្រា មានអាសន្ន និងជួបការលំបាក។ ជាក់ស្ដែង…
-
រាជរដ្ឋាភិបាល នីតិកាលទី៧ ប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធ គាំពា រសង្គម ដោយឈរលើស្មារតីមិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ

ភ្នំពញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារ សង្គម នៅកម្ពុជា ដោយឈរលើស្មារតី មិនបោះបង់ចោលពលរដ្ឋណាម្នាក់ ឡើយ ។ សម្ដេចបានបញ្ជាក់បែបនេះ ក្នុងពិធីបិទសន្និបាតបូក សរុប ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្ដេចធិបតីបន្តថា ក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសប្ដេជ្ញាបន្ត អភិវឌ្ឍន៍ប្រព័ន្ធគាំពាសង្គម នៅកម្ពុជា ឱ្យមាន លក្ខណៈប្រមូលផ្ដុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និងចីរភាពដោយ ឈរលើ ស្មារតី មិនបោះបង់ចោល ពលរដ្ឋណាម្នាក់ឡើយ ។ សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈការផ្ដល់កិច្ច អន្តរាគមន៍ ជួយសង្គម បានជួយគ្រួសារក្រីក្រ ក្រុមជនងាយជនរងគ្រោះ និងគ្រួសារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការជួយប្រជាពលរដ្ឋ គឺជាការជួយដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងបានកាន់តែរីកចម្រើន តាមរយៈការឱ្យប្រជាពលរដ្ឋរបស់យើងកាន់តែរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។ សម្តេច ថា ប្រទេសកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ ប៉ុន្តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ គឺបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ។ ជាក់ស្តែង, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ, និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមានៈ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង(៤)…
-
កាកបាទក្រហមអន្តរជាតិ សរសើរក្រសួងមហាផ្ទៃកម្ពុជា លើការងារកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ

ភ្នំពេញ៖ នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបប្រមុខក្រសួងមហាផ្ទៃកម្ពុជានូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងពេលអតីតកាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគារ រវាង ក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបាន ចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន និងថាសម្រាប់ក្រសួងមហាផ្ទៃ…