Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្លឹបបាញ់កាំភ្លើងរបស់ឯកជនតែបើកហើយ គឺត្រូវតែមានសិទ្ធិទិញកាំភ្លើង និងទិញគ្រាប់ ។ ដូច្នេះអ្នកមកលេងខេត្តព្រះសីហនុ មិនចាំបាច់ទៅរៀនបាញ់កាំភ្លើងនោះទេ ហើយទីតាំងកងទ័ព មិនបាច់អនុញ្ញាតឱ្យបើកអាជីវកម្មឱ្យស៊ីវិលទៅរៀនបាញ់នោះទេ គឺទុកឱ្យទាហានហ្វឹកហាត់ទៅ ។ ជាមួយនេះសម្ដេចអធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើសេចក្តីព្រាងការណែនាំ គឺមិនអនុញ្ញាតឱ្យមានការបើកកន្លែងបាញ់កាំភ្លើងនៅទូទាំងប្រទេសបន្តទៀតទេ ។ សម្ដេចធិបតីបញ្ជាក់ថា កាលពីថ្អៃទី៣០ មករា ២០២៤ សម្ដេច បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយ ឱ្យបញ្ឈប់ការបើកថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ ហើយធ្វើបច្ចុប្បន្នភាព កន្លែងមានស្រាប់ហើយ និងត្រួតពិនិត្យមើលបច្ចេកទេស បើមិនត្រឹមត្រូវ គឺបិទចោលតែម្ដង ៕ អត្ថបទ…

  • អាជ្ញាធរជាតិអប្សរាជូនដំណឹងពី ការបិទជាបណ្តោះអាសន្នផ្លូវទស្សនា ក្នុងរោងទង ទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័ន

    អាជ្ញាធរជាតិអប្សរាជូនដំណឹងពី ការបិទជាបណ្តោះអាសន្នផ្លូវទស្សនា ក្នុងរោងទង ទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័ន

    ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង មួយស្តីពីការបិទ ជា បណ្តោះ អាសន្នពីការបិទផ្លូវទស្សនាក្នុងរោង ទងទី១ផ្នែកខាងត្បូងឆៀង ខាងលិច នៃប្រាសាទបាយ័ន។ ក្នុងសេចក្តីជូនដំណឹងដែលចេញកាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៤នេះអាជ្ញាធរ អប្សរា បានប្រាប់ដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៏ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន ភ្ញៀវ ទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ពីមូលហេតុ នៃការបិទនេះថា អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវផ្លូវ ទស្សនា ត្រង់ច្រកចេញ-ចូលរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទ បាយ័នចំនួន០២ទីតាំង ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិ អប្សរាជួសជុលកម្រាលស្រុត និង រៀបចំប្រព័ន្ធបង្ហូរទឹកG5 នៅប្រាសាទបាយ័ន ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់គម្រោងត្រូវបាន ជួសជុល រួចរាល់ជាស្ថាពរ។ ក្នុងអំឡុងពេលនៃដំណើរការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណ ជនអាចចេញ-ចូលទស្សនាប្រាសាទបាយ័ន តាមទិសដៅទស្សនាថ្មីជំនួសវិញ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រមុខរាជរដ្ឋាភិបាល៖ កម្មវិធីពិសេសវិនិយោគឆ្នាំ២០២៤ បានដាក់ចេញវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើបញ្ហាអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ

    ប្រមុខរាជរដ្ឋាភិបាល៖ កម្មវិធីពិសេសវិនិយោគឆ្នាំ២០២៤ បានដាក់ចេញវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើបញ្ហាអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ កម្មវិធីពិសេសវិនិយោគឆ្នាំ២០២៤ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើបញ្ហាអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីពិសេសវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដាក់ចេញ នូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើអគារទាំងនោះ ដូចជា៖ លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។ល។ សម្ដេចបន្តថា តាមរយះកម្មវិធីពិសេសនេះ មានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល ៣ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ លើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់គម្រោង ឬសកម្មភាពធុរកិច្ច ជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និង ការជួសជុលកែលម្អលើអគារ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធីសេសជំរុញការវិនិយោគ ឆ្នាំ២០២៤ នឹងអាចដោះស្រាយបញ្ហាចំពោះមុខ ដោយប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធីសេសជំរុញការវិនិយោគ ឆ្នាំ២០២៤ នឹងអាចដោះស្រាយបញ្ហាចំពោះមុខ ដោយប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ

    ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា កម្មវិធីសេសជំរុញការវិនិយោគ ឆ្នាំ២០២៤ នឹងអាចដោះស្រាយបញ្ហាចំពោះមុខ ដោយប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ ។ ការថ្លែងក្ដីរំពឹងដូច្នេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលហេតុអ្វីបានជាត្រូវមានកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ បើរាជរដ្ឋាភិបាលមានគោលនយោបាយរួចរាល់ហើយ ចាំបាច់មានពិសេសអ្វីទៀត ។ សម្តេច បញ្ជាក់ថា ខេត្តសៀមរាប បានដាក់ចេញគោលដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ និងខេត្តព្រះសីហនុ បានដាក់ចេញ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ហេតុអ្វីបានយកតែខេត្តទេសចរណ៍២នេះ ។ សម្តេច ថា ខេត្តទាំងពីរនេះ បើរីកចំរើនសេដ្ឋកិច្ច នោះក៏នឹងយោងដល់បណ្តាខេត្តផ្សេងៗទៀតដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិតណាស់គ្រប់កន្លែងទាំងអស់ គ្រប់វិស័យទាំងអស់ សុទ្ធតែជាចលករសម្រាប់ជំរុញសេដ្ឋកិច្ចរបស់យើង តែខេត្តពីរនេះ ជាគន្លឹះដែលអាចជួយរែកដល់កំណើនសេដ្ឋកិច្ច ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារ លក់ស្រូវបានក្នុងតម្លៃខ្ពស់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារ លក់ស្រូវបានក្នុងតម្លៃខ្ពស់

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយ ដោយសារលក់ស្រូវ បានក្នុងតម្លៃខ្ពស់ និងបានជំរុញលើកទឹកឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាធានាចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ៨,៨២លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់លានដុល្លាទៅកាន់គោលដៅ ៧៨ ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% មួយឆ្នាំ២០២៣ ។ ហើយអ្វីដែលសំខាន់នោះ គឺប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយ ដោយសារប្រាក់ចំណេញពីការលក់ស្រូវរបស់ពួកគាត់នៅឆ្នាំ២០២៣ បានកើនឡើងខ្ពស់។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានថ្លែងបន្តថា…

  • អតីតរថភ្លើងដែលប៉ុល ពត និងកម្មាភិបាលខ្មែរក្រហមធ្លាប់ជិះ អំឡុងឆ្នាំ១៩៧៧

    អតីតរថភ្លើងដែលប៉ុល ពត និងកម្មាភិបាលខ្មែរក្រហមធ្លាប់ជិះ អំឡុងឆ្នាំ១៩៧៧

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អតីតរថភ្លើង #ប៉ុលពត #កម្មាភិបាលខ្មែរក្រហម #អំឡុងឆ្នាំ១៩៧៧ #របបប្រល័យពូជសាសន៍ខ្មែរក្រហម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ

    រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ

    (ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីដែលតែងតែជួយគំាទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណរដ្ឋបាលខេត្តតាកែវ ដែល ទទួល យក ទស្សនវិស័យរួម ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លី ជូនប្រជា ពល រដ្ឋរស់នៅក្នុងខេត្ត

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណរដ្ឋបាលខេត្តតាកែវ ដែល ទទួល យក ទស្សនវិស័យរួម ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លី ជូនប្រជា ពល រដ្ឋរស់នៅក្នុងខេត្ត

    (តាកែវ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណរដ្ឋបាលខេត្តតាកែវ ដែលទទួលយកទស្សនវិស័យរួម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសចំណុចអាទិភាពដែលបានដាក់ចេញក្នុងអណត្តិទី៧ ដែលជាយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្តថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ កិច្ចការធំដែលត្រូវអនុវត្តគឺ ការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ហើយឯកឧត្តមយល់ឃើញថា នេះគឺជារឿងមួយដ៏សំខាន់ចាំបាច់សំរាប់រៀបចំដំណើរឆ្ពោះទៅមុខក្នុងអាណត្តិទី៧នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងអំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើយ៉ាងណាគិតគូររៀបចំឱ្យប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីរបស់ខ្លួនប្រកបដោយភាពសុខដុមរមនា មានភាពសម្បូរសប្បាយ មានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត មានសុខភាពល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។ ជាមួយនេះ ការចុះបញ្ជីដីធ្លីគឺជាការបញ្ចប់វិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល…

  • បញ្ជាការដ្ឋានសឹករងកំពង់ធំ ផ្សព្វផ្សាយអនុសាសន៍ ៥ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៃខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

    បញ្ជាការដ្ឋានសឹករងកំពង់ធំ ផ្សព្វផ្សាយអនុសាសន៍ ៥ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៃខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

    (កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី៤ ផ្សព្វផ្សាយអនុសាសន៍៥ ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ចំណុចសំខាន់នីមួយៗ នៃអនុសាសន៍ទាំង៥ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន ទី១៖ កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ដាច់ខាត ត្រូវ តែស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ដោយប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ,និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន ។ ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឲ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឲ្យសមស្របនឹងតម្រូវការជំនាញ…

  • លទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

    លទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

    (ភ្នំពេញ)៖ ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”។ ចំពោះ “ការពង្រឹងការតភ្ជាប់” មានអាទិភាពចំនួនបួន ពោលគឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ដើម្បីឱ្យមានបរិយាបន្ន និងចីរភាព ។ ចំពោះ “ការពង្រឹង ភាពធន់” មានអាទិភាពចំនួនប្រាំ ពោលគឺ៖…