-
ឯកឧត្តម លី ច័ន្ទតុលា៖ អង្គភាពមានសាមគ្គីភាពផ្ទៃក្នុងល្អ នោះការបំពេញកិច្ចការងារក៏មានប្រសិទ្ធភាពដែរ

ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងថា អង្គភាពយើងមានសាមគ្គីភាពផ្ទៃក្នុងល្អ នោះការបំពេញកិច្ចការងារ ក៏មានប្រសិទ្ធភាពដែរ។ ភ្ជាប់ជាមួយនឹងកិច្ចប្រជុំការងារនេះផងដែរ ឯកឧត្តម លី ច័ន្ទតុលា បានគូសបញ្ជាក់ថា បើទោះបីឆ្នាំនេះជាឆ្នាំ ឬអាណត្តិចុងក្រោយ របស់ ឯកឧត្តមជាប្រធានគណៈមេធាវី នៃព្រះរាជាណចក្រកម្ពុជា ក៏ពិតមែនប៉ុន្តែមិនមែនបានន័យថា យើងលែងដៃ ឆកល្វែងនៅក្នុងការងារនោះទេ អ្វីដែលជាការបំពេញការងារបានល្អ ប្រកបដោយប្រសិទ្ធភាពមកហើយ គឺត្រូវបន្តទៅមុខ ដោយត្រូវពង្រឹងកែលំអបន្ថែមទៀត ទាំងអស់នេះ គឺជាស្មារតីមួយដើម្បីយើងទាំងអស់គ្នា និងដើម្បីពង្រឹងនូវកេរ្តិ៍ឈ្មោះរបស់គណៈមេធាវី កម្ពុជា។ ការលើកឡើងរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ និងធ្វើដំណើរទស្សនកិច្ចប្រចាំឆ្នាំ នៅខេត្តកំពត ដែលមានការចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងបុគ្គលិកក្រុមហ៊ុន មេធាវី SVP ដែលជាការបង្ហាញពី ការគាំទ្រសកម្មភាព ក៏ដូចជាពង្រឹងកិច្ចការងារផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានគណៈមេធាវី បន្ថែមទៀតថា រយៈពេល៣ឆ្នាំមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់សហភាតា មេធាវី ដែលទទួលបាន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ២លាន ៧សែននាក់

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៤២ខែកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់អស់ចំនួនជិត ១៣០០លានដុល្លារអាមេរិក ជួយដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសប្រមាណ ៧ម៉ឺនគ្រួសារ ឬជាង ២លាននាក់ ដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ និងរងគ្រោះដោយសារបញ្ហាផ្សេងៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា បច្ចុប្បន្នពិភពលោកកំពុងមានបញ្ហា២ ផ្ទួនគ្នា គឺបញ្ហាជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ សម្តេចថា នៅក្នុងឆ្នាំនេះ គ្រប់ប្រទេសទាំងអស់កំពុងព្យាកររឿងបាតុភូតកម្តៅ អ៊ែលនីញ៉ូ (El Nino) និងរឿងស្រូវឡើងថ្លៃជាដើម ខណៈដែលកម្ពុជាក៏កំពុងត្រៀមវិធានការដោះស្រាយផងដែរ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ទោះជាយ៉ាងណា សម្ពាធអតិផរណាបានធ្វើប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលមានគោលការឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត សម្រាប់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រធានាធិបតីបារាំង គាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី នៅឆ្នាំ២០២៦

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការដាក់បេក្ខជនរួចហើយ ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី នៅឆ្នាំ២០២៦ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី ដើម្បីពង្រីកទំនាក់ទំនងលើឆាកអន្តរជាតិ។ សម្ដេច បន្ថែមថា កម្ពុជាទទួលបានការគាំទ្រពីប្រធានាធិបតីបារាំង ចង់ឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយបារាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ព័ត៌មានល្អមួយរបស់កម្ពុជា នៅឆ្នាំ២០២៦ យើងនឹងធ្វើជាម្ចាស់ផ្ទះ ឥឡូវយើងកំពុងតែដាក់ពាក្យធ្វើជាបេក្ខជន ធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រជុំកំពូលហ្វ្រង់ហ្វូកូនី ប្រទេសហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង ម៉ាក្រុង គាត់បានផ្ដល់ការគាំទ្រដំបូង ចឹងជាមោទនភាពរបស់យើងក្នុងនាមប្រទេសហ្វ្រង់ហ្វូកូនីនៅតំបន់អាស៊ីអាគ្នេយ៍ ហ្វ្រង់ហ្វូកូនី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានអ្នកខ្លះចោទប្រជាពលរដ្ឋ ដែលមកជួបសម្តេចថា ត្រូវបានទិញទឹកចិត្ត, ប្រការនេះ គឺជាការប្រមាថ

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅ ក្នុងទ្វីប អឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋ ដែលមកជួបសម្តេច ត្រូវបានគេទិញទឹកចិត្ត ដែលប្រការនេះ ពុំមែនជារឿងត្រឹម ត្រូវទាល់ តែសោះ ហើយការលើកឡើងបែបនេះ គឺជាការមើលស្រាលប្រជា ពលរដ្ឋ ខ្មែរ យើងនៅក្រៅប្រទេស ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្មារតីនៃការរួមគ្នាក្នុងនាមជា ជាតិ ខ្មែរ ទោះបីនៅទីណាក៏ដោយ សុខចិត្តរត់ស្កាត់រកគ្នាដើម្បីបានជួបគ្នា ដែលនេះ បង្ហាញពីស្មារតីការស្រឡាញ់រាប់អានគ្នា។ សម្តេច ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ចង់ដឹងពីសុខទុក្ខរបស់ ប្រទេសជាតិ របស់ខ្លួន បើទោះបីជាពួកគាត់បានមករស់នៅក្រៅប្រទេសក៏ដោយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរទាក់ម៉ូយ ដើម្បីទៅវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរទាក់ម៉ូយ ដើម្បីទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធ្វើដំណើរ១៥ម៉ោងជាងមកទីនេះ ហើយដាក់ពេលវេលាជាប់គ្នាទាំងអស់ គឺភារកិច្ចតែមួយ គឺធ្វើយ៉ាងណាដើម្បីគោះទ្វារ ដើម្បីចាប់ដៃ ដើម្បីបង្ហាញទាំងថ្នាក់ដឹកនាំនយោបាយ អង្គការ ក៏ដូចជាធុរកិច្ច ទៅលើពិភពលោកអំពីកម្ពុជា ហើយបបួលគេតែម្ដង ហៅថា ដើរទាក់ម៉ូយ ។ សម្តេច ថា វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះដែរ ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាវេទិកាមួយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍ នៃទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប ជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះ មានអ្នកទៅពន្យល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដោយប្រាប់លោកថា ប្រយ័ត្នចាញ់បោក សម្តេចធិបតី។ សម្តេច ថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍ នៃទំនាក់ទំនងប្រទេសទាំងពីរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ប៉ុន្មានថ្ងៃនេះ ឃើញមានអ្នកចេញទៅពន្យល់ប្រធានាធិបតីបារាំង ថាកុំឲ្យចាញ់បោក ហ៊ុន ម៉ាណែត ណា។ គាត់សរសេរលិខិតមួយយ៉ាងវែង ហើយក្រុមជំនួយការខ្ញុំបាញ់មកឲ្យមើល។ ខ្ញុំថា តាមដំណើរទៅអ៊ីចឹង ។ មុននឹងប្រធានាធិបតី នាយករដ្ឋមន្ត្រី ជាពិសេសប្រទេសមហាអំណាចធ្វើការសម្រេចចិត្តផ្ញើកម្រិតខ្ពស់បំផុត អញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកទស្សនកិច្ចប្រាកដជាមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ជាការបន្តយ៉ាងខ្ជាប់ខ្ជួនពីអតីតនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ជាការបន្តយ៉ាងខ្ជាប់ខ្ជួនពីអតីតនាយករដ្ឋមន្ត្រី ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសដែលបានចូលរួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ ហើយជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅអឺរ៉ុបជិត ៣០០នាក់ផងដែរ នៅល្ងាចថ្ងៃអាទិត្យ ទី១៤ មករា ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការជួបជុំថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ សម្ដេចថា គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី…
-
កម្ពុជា-ចិន រៀបចំពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប

(សៀមរាប)៖ កម្ពុជា និងចិន បានប្រកាសរៀបចំ «ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ២០២៤» ពីបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដោយ មានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានរបស់កម្ពុជាច្រើន នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ កម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Shulei សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយមានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មន្រ្តីជាន់ខ្ពស់រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការខេត្តផងដែរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា។ ជំនួយសំខាន់ៗរបស់ចិន…
-
ក្រសួងបរិស្ថាន ដាក់ចេញគោលដៅបៃតង ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់

(ភ្នំពេញ)៖ គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺនៅចំពោះមុខពាណិជ្ជករ នៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ស្របនឹងការថ្លែងឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគម ភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិត គឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ ក្រៅពីពឹងពាក់លើព្រៃឈើ និងសត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យទទួលបានចំណូលខ្ពស់៕ ដោយ / គ្រី សម្បត្តិ
-
ក្រសួងបរិស្ថានពង្រីកភាពស្អាត ភាពបៃតង និងចីរភាព ជាមួយបណ្ឌិតសភានគរបាលកម្ពុជា ដើម្បីមេត្រីភាពបរិស្ថាន

(ភ្នំពេញ)៖ បណ្ឌិតសភានគរបាលកម្ពុជា នឹងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤ – ២០២៨ ដើម្បីមេត្រីភាពបរិស្ថាន និងចូលរួមផ្សព្វផ្សាយភាពស្អាត ភាពបៃតង និងចីរភាព ដល់មន្រ្តីនគរបាលយុត្តិធម៌ តាមរយៈការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងបណ្ឌិតសភានគរបាលកម្ពុជា(MoU)។ ការថ្លែងឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជាយ៉ាងដូច្នេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណ និងសម្តែងនូវការសាទរចំពោះសមានចិត្តរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជាក្នុងការរួមចំណែកនៃភាពស្អាត ភាពបៃតង និងចីរភាព ដែលជាគោលដៅអាទិភាពរបស់ក្រសួង ហើយគោលដៅអាទិភាពនេះ គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ / គ្រី សម្បត្តិ