Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាង ទំនាក់ទំនង រវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការ អភិវឌ្ឍ ស្ថាប័ន និងធនធានមនុស្ស

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាង ទំនាក់ទំនង រវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការ អភិវឌ្ឍ ស្ថាប័ន និងធនធានមនុស្ស

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនង រវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថាការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និងពិតប្រាកដទៅដល់សហគមន៏កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយ បច្ចេកទេស ដែលខុសនោះទេ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយត្រូវប្រកប ដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និងមានការរៀបចំផែនការអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីសំរេចការងារបានជោគជ័យ។ គួរបញ្ជាក់ថា គម្រោងសំណើខាងលើនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង KOICA ដែលមានគោល បំណង កសាងទំនាក់ទំនងរវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈ អភិវឌ្ឍ ស្ថាប័ន…

  • ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីរដ្ឋបាលត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ដាច់ខាតមិនឱ្យយកតម្លៃក្រៅសេវា ដែលបានកំណត់ឡើយ

    ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីរដ្ឋបាលត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ដាច់ខាតមិនឱ្យយកតម្លៃក្រៅសេវា ដែលបានកំណត់ឡើយ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសាលារាជាធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ឆ្នាំថ្មី២០២៤នេះ មន្ត្រីរដ្ឋបាលរបស់យើងត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺ ដាច់ខាតមិនឱ្យមានការយកតម្លៃក្រៅសេវាដែលបានកំណត់ឡើយ ។ ចំពោះការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី លោកអភិបាលរាជធានីនឹងធ្វើការស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមអភិបាលរាជាធានីភ្នំពេញបន្តថា ការងារ សន្តិសុខ សណ្តាប់ កែលំអរ រាជធានីភ្នំពេញ យើងអនុវត្តបានយ៉ាងល្អទាំងកិច្ចប្រជុំកំពូលៗនិងបុណ្យជាតិធំៗ។ អាជ្ញាធរនិងកងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបេ្តជ្ញាចិត្តអនុវត្តអោយបានល្អបំផុតទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តម ម៉ប់ សារិន បានថ្លែងនូវកោតសសើរ ចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំង ប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់…

  • ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា សមាគមនឹងបើក ការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា

    ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា សមាគមនឹងបើក ការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា

    (ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។ ការស្វាគមន៍ របស់ សម្តេចតេជោ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ពេលអនុញ្ញាតឱ្យលោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងចូលជួបសម្តែងការគួរសម ក្នុងពិធីពិសារ អាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ នាឱកាសនោះ លោក តាកាហាសី ហ៊្វូមីអាគី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបលោក និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ លោក តាកាហាសី ហ៊្វូមីអាគី ក៏បានសម្តែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។ ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀត ពីជប៉ុនមកកម្ពុជា…

  • គ.ជ.បបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបែបបទមួយចំនួនសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    គ.ជ.បបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបែបបទមួយចំនួនសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើបែបបទមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ សម្រាប់កិច្ចប្រជុំដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះបានសម្រេចលើលទ្ធផលមួយចំនួនដូចជា៖ ដោយ ៖ ម៉ាដេប៉ូ

  • អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញជំនឿថា រដ្ឋាភិបាលថ្មីដឹកនាំ ដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែស៊ីជម្រៅ

    អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញជំនឿថា រដ្ឋាភិបាលថ្មីដឹកនាំ ដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែស៊ីជម្រៅ

    (ជប៉ុន)៖ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យ លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ New Otani Tokyo ។ លោក កូមួរ៉ា ម៉ាសាហ៊ិកូ បានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានជួយយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជា ដែលកំពុងសិក្សា…

  • សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងស្នើឱ្យភាគីជប៉ុន បន្តជួយកម្ពុជា ក្នុងវិស័យដោះមីនតទៅទៀត

    សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងស្នើឱ្យភាគីជប៉ុន បន្តជួយកម្ពុជា ក្នុងវិស័យដោះមីនតទៅទៀត

    (ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងស្នើឱ្យភាគីជប៉ុន បន្តជួយកម្ពុជា ក្នុងវិស័យដោះមីនតទៅទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» ឱ្យបានជោគជ័យ ។ ការស្នើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមនៅសណ្ឋាគារ New Otani Tokyo អំឡុងពេលសម្តេចទស្សនកិច្ចនៅប្រទេសជប៉ុន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅព្រលានយន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ លោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន នាពេលកន្លងមកនិងតទៅអនាគត។…

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមសហការ ឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិនិងប្រជាជន

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមសហការ ឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិនិងប្រជាជន

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃនិងលើកទិសដៅការងារបន្តរបស់ក្រសួង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្រោយពេលដែលកម្ពុជាប្រារព្ធរំលឹកខួបនៃទិវាជ័យជំនះ៧មករា និងស្របពេលដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបិទបញ្ចប់នូវការដាក់ចេញគោលនយោបាយសំខាន់ៗសម្រាប់នីតិកាលទី៧ នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា ជារួម ការឯកភាពគ្នាគឺជាកិច្ចការសំខាន់ដើម្បីជំរុញឲ្យសម្រេចបានជោគជ័យនូវរាល់ការអនុវត្តការងារទាំងឡាយរបស់ក្រសួង និងបានលើកឡើងនូវចំណុចសំខាន់៣ធំៗ គឺប្រវត្តិដែលកម្ពុជាធ្លាប់ឆ្លងកាត់កាលពីអតីតកាល អ្វីដែលយើងកំពុងតែមាននាពេលបច្ចុប្បន្នគឺខិតខំពូនជ្រុំនិងកសាងបន្ថែម ហើយកិច្ចការដែលត្រូវអនុវត្តនៅចំពោះមុខគឺមិនមានអ្វីគួរឱ្យស្មុគស្មាញពេកនោះទេគឺធ្វើយ៉ាងណាឲ្យការបំពេញកិច្ចការនានា ស្របទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍត្រូវស្របតាមប៉ូលសេដ្ឋកិច្ចនិងសក្តានុពលនៃតំបន់និមួយៗ សំដៅបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលបំណងសំខាន់នៃការជួបប្រជុំគ្នានាពេលនេះគឺដើម្បីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាផ្សារភ្ជាប់ និងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការរួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិនិងប្រជាជន និងរួមគ្នាកសាងកម្ពុជាមួយចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ ៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តម អ៊ាង សុផល្លែត ៖ កម្ពុជាបានប្តេជ្ញាខ្ពស់អនុវត្តវិធានប្រតិបត្តិ មាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ

    ឯកឧត្តម អ៊ាង សុផល្លែត ៖ កម្ពុជាបានប្តេជ្ញាខ្ពស់អនុវត្តវិធានប្រតិបត្តិ មាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រនិងអនុម័តឱ្យអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ជុំវិញបញ្ហានេះថា៖” នាកន្លងមកកម្ពុជាបានធ្វើការលក់កាបូនតាមទីផ្សារស្ម័គ្រចិត្ត។ដោយឡែកបើយើងក្រឡេកទៅមើលកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ វិញឃើញថាបានអនុញ្ញាត្តិឱ្យយើងធ្វើអាជីវកម្មកាបូនតាមរយៈពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត ។ លក្ខខណ្ឌនៃវិធានមាត្រាទី៦នេះដែរ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគី និង ការធ្វើពាណិជ្ជកម្មនេះ ក៏បានបង្ហាញពីតម្លាភាព និងសុចរិតភាពថែមទៀត”។ ឯកឧត្តមជួបប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖តាមខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ ត្រង់ចំណុចមាត្រាទី៦.៤ បានចែងពីការធ្វើអាជីវកម្មកាបូន ។ ដូចយើងដឹងស្រាប់ហើយថា ការប្រែប្រួលអាកាសធាតុនឹងកើតមានឡើង ហេតុនេះចាំបាច់ណាស់យើងត្រូវនាំគ្នាកាត់បន្ថយវាពោលគឺកាត់បន្ថយផ្ទះកញ្ចក់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនេះឯង។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា៖ត្រង់មាត្រាទី៦.៤នេះដែរបានចែងថា៖យើងអាចទិញលក់ កាបូនបានក្នុងនេះយើងអាចធ្វើតាមវិធានការ ៣យ៉ាង ទី១ គឺតាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត ទី២តាមរយៈរដ្ឋាភិបាលមួយជាមួយរាជរដ្ឋភិបាលមួយទៀត និង ទី៣តាមរយៈទីផ្សារកាបូនទាំងអស់ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ឬអាចនិយាយបានថា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ”។ កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

    ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ ។ តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួត តួយ៉ាងធនាគារវីង (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីង នឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។ ដោយឡែក មុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយមានអាទិភាពចំនួន ២ ដ៏សំខាន់ៗនៃមុំទី៤ សម្រាប់វិស័យហិរញ្ញវត្ថុ៖ ទី១/…

  • កម្ពុជា និងស្វីស ពិភាក្សាអំពីកាលានុវត្តភាព សម្រាប់ពង្រឹងកិច្ច សហប្រតិបត្តិការទេសចរណ៍

    កម្ពុជា និងស្វីស ពិភាក្សាអំពីកាលានុវត្តភាព សម្រាប់ពង្រឹងកិច្ច សហប្រតិបត្តិការទេសចរណ៍

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤បានទទួល ជំនួប សម្តែងការគួរសមពីលោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)នៅទីស្តីការក្រសួង។ជំនួបបាន ពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ជំនាញ អនុវត្តដោយអង្គការ ស្វីស ខន់ថាក់ និងអង្គការអន្តរជាតិខាងការងារ (ILO)។គម្រោង នឹងបង្កើតឱកាសការងារសមរម្យដល់យុវជន(DEY) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា,ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ានជាពិសេសចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្របណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក។ការប្រកួត ប្រជែង,ចីរភាពនិងបរិយាបន្នដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមាន សមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។ក្នុងនោះកត្តាធនធាន មនុស្ស គឺជាអាទិភាពគន្លឹះរបស់ ក្រសួង ទេសចរណ៍ ដែលគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងសហប្រតិបត្តិការ បានចូលរួមចំណែកយ៉ាង សកម្ម…