-
មេបញ្ជាការសឹករងខេត្តកំពង់ធំ ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមាន ឱ្យនៅគង់វង្ស ជារៀងរហូត

(កំពង់ធំ)៖ ក្នុងឱកាសប្រារព្ធមីទិ្ទង អបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា (០៧-០១-១៩៧៩-០៧-០១-២០២៤) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណអតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់ បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់ បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានថ្លែងលើកទឹកចិត្តដល់បេក្ខជនប្រឡងជាបើនិទ្ទេស A ឱ្យខិតខំរៀនសូត្របន្តទៀត ដោយបានផ្តាំផ្ញើថា ចេះអ្វីក៏ដោយឱ្យតែចេះប្រាកដ គឺល្អបំផុតដើម្បីបង្កើនជីវភាព។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់ បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ គឺជាតួអង្គយ៉ាងសំខាន់ ដែលធ្វើឲ្យសិស្សានុសិស្សសម្រេចបានជោគជ័យក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីការខិតខំដោយខ្លួនឯង និងការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់លោកគ្រូ…
-
ប្រមុខរាជរដ្ឋាភិបាលបង្ហាញពីចតុស្តម្ភចំនួន ៤ សម្រាប់ការអប់រំ

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗ សិស្សនិទ្ទេស A ចំនួនជាង ១ ៦០០ នាក់ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយ ចង្វារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា បានបង្ហាញពីចតុស្តម្ភទាំង ៤ សម្រាប់ការ អប់រំ ។ចតុស្ដម្ភទាំង៤ រួមមាន៖ ១. អប់រំដើម្បីចេះដឹងដោយ គ្រប់ជ្រុង ជ្រោយ ច្បាស់លាស់, ២. អប់រំដើម្បីមានចំណេះធ្វើ, ៣. អប់រំដើម្បី ជាពលរដ្ឋល្អ និង ៤. អប់រំដើម្បីរស់នៅក្នុងសង្គមប្រកប ដោយ សុខ ដុមរមនា ។ សម្ដេចធិបតី ក៏បានចាត់ទុកលទ្ធផលសិស្សនិទ្ទេស A ជានិមិត្តរូប នៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹង ប្រែង រៀនសូត្ររបស់ ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កំណែទម្រង់ការប្រឡងបាក់ឌុប គឺធ្វើឱ្យសិស្ស មានទំលាប់ មានទស្សនៈ មិនពឹងអ្វីដែលនៅខាងក្រៅខ្លួន

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់ការប្រឡងបាក់ឌុប គឺធ្វើឱ្យសិស្សមានទំលាប់ មានទស្សនៈ មិនពឹងអ្វីដែលនៅខាងក្រៅខ្លួន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កំណែទម្រង់ការប្រឡងបាក់ឌុប អ្នកចេះជាប់ អ្នកមិនចេះធ្លាក់ គឺជាការលុបបំបាត់វប្បធម៌អន្តាគមន៍ យុវជនចេះគិត និងទទួលខុសត្រូវខ្លួនឯង”។ សម្តេច បានបញ្ជាក់ថា “ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ”។ សម្តេចធិបតី បានបន្តថា សិស្សបានខិតខំខ្លួនឯង ឪពុកម្តាយអាណាព្យាបាលមិនរត់ទៅពឹងអ្នកណាឱ្យកូនជាប់បានទេ ហើយក៏ទទួលយកលទ្ធផលការប្រឡង ដោយមិនបន្ទោសទៅអ្នកណា ឬក៏សង្គមឡើយ ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កំណែទម្រង់ការប្រឡងបាក់ឌុបនេះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ផ្តោតលើអាទិភាព សំខាន់ ៥ ដើម្បីកសាងធនធានមនុស្ស ឱ្យបានកាន់តែរឹងមាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលផ្តោតលើអាទិភាពសំខាន់ ៥ ដើម្បីកសាង ធនធានមនុស្ស ឱ្យបានកាន់តែរឹងមាំ ។ នេះជាការគូសបញ្ជាក់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្តោតជាចម្បងទៅលើការ អភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះ បាន សម្រាប់ជំរុញពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការវិវត្តនៃសង្គម សេដ្ឋកិច្ច ជាតិប្រកបដោយបរិយាបន្ន និងភាពធន់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា រាជរដ្ឋាភិបាល បាន ផ្តោតលើអាទិភាពសំខាន់ៗចំនួន ៥ ដើម្បីកសាងធនធាន មនុស្ស ឱ្យបានកាន់តែរឹងមាំ រួមមាន៖ ទី១ ការពង្រឹងគុណភាពវិស័យអប់រំ…
-
ការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ «អ្នកចេះគឺជាប់» កំពុងមានវឌ្ឍនភាព និង ចីរភាព ក្នុងនោះមានតួអង្គសំខាន់ ៥ ជួយឱ្យបេក្ខជនជាប់និទ្ទេស A ច្រើន

(ភ្នំពេញ)៖ ការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ «អ្នកចេះគឺជាប់» កំពុង មាន វឌ្ឍនភាព និងចីរភាព ក្នុងនោះមានតួអង្គ ០៥សំខាន់ ជួយឱ្យបេក្ខជនជាប់និទ្ទេស A ច្រើន ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះ សំណាល ជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះសិស្សដែលបានប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលមានចំនួន ៩៨០០០នាក់ ស្មើនឹង ៧២,៨៩% នៃ បេក្ខជនសរុប។ សម្តេច បន្តថា ការណ៍នេះបានបង្ហាញពីវឌ្ឍនភាព និងចីរភាព…
-
នាយករដ្ឋមន្ត្រី៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើន ដើម្បីការសិក្សារបស់កូនៗ ដោយមិនឱ្យកូនបោះបង់ចោលការសិក្សា

(ភ្នំពេញ)៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើន ដើម្បីការសិក្សារបស់កូនៗ ដោយមិនឱ្យកូនបោះបង់ចោលការសិក្សា ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានជួយធ្វើឱ្យសម្រេចជោគជ័យ ចំពោះការសិក្សារបស់សិស្ស ពិសេស តួអង្គឪពុក ម្តាយ បានលះបង់យ៉ាងច្រើន សម្រាប់ការសិក្សារបស់កូនៗ ។ សម្តេច បានគូសបញ្ជាក់ថា មាតាបិតា អ្នកអាណាព្យាបាល បានខិតខំខ្លាំង ពិសេសបញ្ហាជីវភាពរស់នៅ ដើម្បីឱ្យកូនៗបានសិក្សារៀនសូត្រ ដោយមិនឱ្យកូនបោះបង់ចោលការសិក្សា ។ ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះក្មួយៗដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះបង់ចោល ព្រោះផ្លូវនៅវែងឆ្ងាយ ដែលត្រូវតែដើរទៅមុខបន្តទៀត ។ សូមជម្រាបថា ក្រសួងអប់រំ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើ ប្រធាន អនុប្រធាន ក្រុមការងារ គណបក្ស ចុះមូលដ្ឋាន បន្តខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ ខេត្តតាកែវ

(ខេត្តតាកែវ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នារសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ូច ភា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្ត ជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយត្រូវបានចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ ជំនួស ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងចាត់តាំង ឯកឧត្តម គី តិច ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ។ ក្នុងពិធីនោះផងដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៧៣ នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។ គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិសម័យប្រឡងថ្ងៃទី ៦ វិច្ឆិកា ២០២៣។ ក្នុងការប្រឡងលើក នេះ មាន បេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧,៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៣៥,០៧២ នាក់ ស្រី ៥៣,៥៦ ភាគរយនិងបេក្ខជនបាន ប្រឡងជាប់សរុប ៩៨,៤៦០ នាក់ ( ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប )។ ក្នុងនោះបេក្ខជនទទួលបាន៖និទ្ទេស A ចំនួន ១,៦៧៣នាក់ ,និទ្ទេស B…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមខួបអនុស្សាវរីយ៍ លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអាន សុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានន័យថា «ជោគជ័យ និងការសប្បាយរីករាយ របស់ប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺពិតជាផ្តើមចេញ ពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗ ដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ។ សុន្ទរកថាបន្តថា ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការ របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិ ប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើង បានឈានឡើងពីជ័យជម្នះមួយ ទៅកាន់ជ័យជម្នះមួយទៀត ឥតឈប់ឈរ»។ នៅក្នុងឱកាសនោះ លោកវរៈសេនីយ៍ទោ វង្ស សុភី តំណាងយុវជន កងកម្លាំងប្រដាប់អាវុធ…