Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញ សង្គម របស់ សម្ដេចធិបតី

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញ សង្គម របស់ សម្ដេចធិបតី

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារព័ត៌មាន និង បណ្ដាញសង្គមរបស់ សម្ដេចធិបតី ដឹកនាំដោយឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមុខងារសាធារណៈ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ ដកស្រង់បទពិសោធន៍ និងសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នា ដើម្បីផ្សាយជូនសាធារណជន និងកិច្ចសហការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកគ្រប់រូបភាពពាក់ព័ន្ធ សំដៅលើកកម្ពស់ការផ្សាយសមិទ្ធផលការងាររាជរដ្ឋាភិបាល ជូនសាធារណជន ជាពិសេសការចូលរួមគាំទ្រដល់ចក្ខុវិស័យដឹកនាំប្រទេសរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រទេសជាតិនិងប្រជាជន ៕ ដោយ ៖ វណ្ណលុក

  • ប្រទេសបន្តរីកចម្រើនទៅបាន អាស្រ័យលើមន្ត្រីថ្នាក់ដឹកនាំមានស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងល្អ

    ប្រទេសបន្តរីកចម្រើនទៅបាន អាស្រ័យលើមន្ត្រីថ្នាក់ដឹកនាំមានស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងល្អ

    (កំពត) ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនេយនយកមនម្ម និងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា កម្ពុជា បច្ចុប្បន្នរក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជជាតិ មានសុខសន្តិភាពពេញលេញ ហើយដើម្បីបន្តដំណើរការអភិវឌ្ឍន៍ទៅមុខទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់ មានស្មារតីចូលរួម រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែប្រសើរ ។ ឯកឧត្តម សាយ សំអាល់ បន្តថា កម្ពុជាធ្លាប់ជាប្រទេសមានប្រវត្តិបែកបាក់ ឈ្លោះប្រកែកផ្ទៃក្នុង រាប់រយឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្តេចបានដាក់ចុះនយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួម ផ្សះផ្សា និងស្វែងរកនូវសុខសន្តិភាពពេញបរិបូរណ៍ ប្រទេសចាប់ផ្តើមមានការអភិវឌ្ឍន៍ជាលំដាប់ ហើយរបបនយោបាយមានភាពល្អប្រសើរ ការផ្ទេរតំណែងនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើយដោយសន្តិវិធី ដែលនេះគឺជាជោគជ័យមួយថ្មីនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោន ដំណាក់កាលទី១ កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលកម្ពុជាទាមទាឲ្យមានការបង្កើនកិច្ចខិតខំអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកមច្រើន ស្មើមុខស្មើមាត់ប្រទេសនានានៅលើពិភពលោក។ និយាយដោយឡែកខេត្តកំពត ឯកឧត្តមបានស្នើដល់មន្ត្រីរាជរដ្ឋការ…

  • រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

    រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

    (រតនគិរី )៖ នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តរតនគិរីបានបើក កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យមន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់ តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង រដ្ឋបាល ខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្តដែលបានអនុវត្តតួនាទីភារៈកិច្ចកន្លងមក ក្នងនោះដែរបានណែនាំដល់ កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថភាពជាពិសេសបន្តល្បាតទាំងថ្ងៃ ទាំងយប់ ដើមរក្សាសន្តិសុខ សណ្តាប់ និងសុវត្ថភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ ការលក់ដូ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានភូម ឃុំ របស់ខ្លួន។ សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នេះ មាន…

  • ឯកឧត្តម ញ៉ែម សំអឿន៖ សូមក្មួយៗ ដែលប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត

    ឯកឧត្តម ញ៉ែម សំអឿន៖ សូមក្មួយៗ ដែលប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត

    (រតនគិរី )៖ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A ចំនួន ១០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្ត ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញ និងលើកទឹកចិត្តដល់ក្មួយៗត្រូវបន្តខិតប្រឹងប្រែងសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍ មូលធនមនុស្ស គឺធន ធាន មនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់។ ដូច្នេះមានតែចំណេះដឹងទេដែលអាចអោយក្មួយៗអាចចូលរួមជាមួយរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រែក្លាយជាប្រទេស មាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់ នៅឆ្នាំ២០៥០។…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា

    (កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តមប្តេជ្ញាថានឹងបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្តនិងកម្លាំងប្រាជ្ញា ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មើលឃើញពីសក្តានុពលតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែបនិងខេត្តកោះកុង ដែលត្រូវរួមគ្នាអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឱ្យខ្មែរអាចរស់បាន មានន័យថាធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីសច្ចភាពប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់បានជួបប្រទះជាច្រើនដំណាក់កាល និងស្ថានការណ៍នយោបាយពិភពលោក ដូចជាវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម ដោយបញ្ជាក់ថាការឯកភាពគ្នា ការរួបរួមសាមគ្គីគ្នាគឺពិតជានឹងធ្វើឱ្យប្រទេសជាតិក៏ដូចជាពិភពលោកមានសន្តិភាព និងភាពរីកចម្រើន គ្មានការបែកបាក់ ហើយប្រជាជននឹងរស់នៅដោយភាពសុខដុមរមនា។ កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត ដោយបច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅក្រោមម្លប់សុខសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ហើយអត្ថន័យនៃសុខសន្តិភាពនេះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែរជារៀងរហូត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…

  • ផ្តើមពីថ្ងៃ ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា!

    ផ្តើមពីថ្ងៃ ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា!

    (ភ្នំពេញ)៖ ទោះបីជា ៤៥ឆ្នាំ បានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន ។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាន នៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាស នៃ ប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ ។ ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និង ប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ។ វីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា«សម្តេចពុក»ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន ។ ជាស្ថាបនិកនិងមគ្គុទេសក៏ឯកនៃសន្តិភាពនិងនយោបាយឈ្នះឈ្នះពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាពតាមរយៈដំណោះស្រាយនយោបាយឈ្នះឈ្នះដ៏ល្អឯកគ្មានពីរ។ នៅកម្ពុជា ពេលនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍន៍ គេមិនអាចមិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ ។ ថ្មីៗនេះ កម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ធឺមួយទៀតលើពិភពលោកថាជា «ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់ នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។ សរុបមកវិញ តាមរយៈវីរភាពគ្មានអ្វីប្រៀបផ្ទឹមនេះ សម្តេចតេជោ…

  • គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង ផ្សព្វផ្សាយលទ្ធផល មហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា

    គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង ផ្សព្វផ្សាយលទ្ធផល មហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធាន គណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ខណ្ឌបឹង កេងកង និង លោក គឹម ឈុនអ៊ូ អនុប្រធានអចិន្ដ្រៃយ៍ បាននាំយក លទ្ធផល នៃមហាសន្និបាតវិសមញ្ញទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា ទើបបញ្ចប់ទៅថ្មីៗនេះ ដែលមានក្លឹមសារ សំខាន់ៗ៩ចំណុច ទៅផ្សព្វផ្សាយដល់ មន្រ្ដី បក្សថ្នាក់មូលដ្ឋាន នៅស្នាក់ការគណបក្សខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។ លោក គឹម ឈុនអ៊ូ បានបង្ហាញពីលទ្ធផលដែល សម្រេចបានក្នុងមហាស សន្និបាត ដោយបានសម្ដែងនូវគារវភក្ដី និងកត្តញ្ញូតាធ៌មថ្វាយ ព្រះមហាក្សត្រសម្ដេច ព្រះនរោ ត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រមទាំងបាន សម្ដែងការគោរពដឹងគុណក្រៃលែងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សនិងជាអតីតនាយករដ្ឋមន្ដ្រីដែលជាស្នូលដឹកនាំ របស់ គណបក្ស បានដឹកនាំប្រទេសដោយជោគជ័យ តាំងពីដំណាក់កាល សង្គ្រោះជាតិ ពីរបប ប្រល័យពូជសាសន៍…

  • រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ៖ គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឱ្យការ ត្រួតពិនិត្យបានឡើយ

    រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ៖ គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឱ្យការ ត្រួតពិនិត្យបានឡើយ

    (ភ្នំពេញ)៖ ទស្សនៈជាក់លាក់របស់ក្រសួងអធិការកិច្ច រួមមាន ៖ អធិការកិច្ច ជាភ្នែក ជាត្រចៀក របស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម, អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ, ការដឹកនាំ ត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺគ្មានការដឹកនាំ, គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងវេទិកាកិច្ចពិភាក្សា លើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ដោយមានការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា មកពីបណ្តាស្ថាប័ន អង្គភាពសារព័ត៌មានចំនួន ៩៤រូប និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងអធិការកិច្ច សរុបទាំងអស់ ១៣២រូប ។ វេទិកាពិភាក្សាដ៏មានអត្ថប្រយោជន៍នេះ ក៏មានការធ្វើបទបង្ហាញជូនសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា ដោយឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់…

  • សម្តេច ម៉ែន សំអន ណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជន បន្តរួមគ្នា បម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព

    សម្តេច ម៉ែន សំអន ណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជន បន្តរួមគ្នា បម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព

    (កំពង់ឆ្នាំង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជន កម្ពុជា បានណែនាំដល់សមាជិក សមាជិកា គណបក្ស ទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អ និងរួមគ្នា ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ។ ជ័យជម្នះ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យ របស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំនៅ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។ សម្តេចកិ្តសង្គហបណ្ឌិត មានប្រសាសន៍ថា ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវ អនុវត្ត គោល នយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយ ដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង ឆ្លើយតបតាម តម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ជាមួយគ្នានោះ…

  • គ.ជ.បបើកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការប្តឹងតវ៉ានិងការដោះស្រាយបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

    គ.ជ.បបើកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការប្តឹងតវ៉ានិងការដោះស្រាយបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកិច្ចប្រជុំផ្សព្វ ផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយ បញ្ជី បោះឆ្នោតដំបូង ការប្ងតវ៉ា ឬជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជី បោះ ឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំនាទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប បានឱ្យដឹងថា “ការរៀបចំបញ្ជីបោះឆ្នោតដំបូង ដោយអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះបោះឆ្នោត រួមនឹងរបាយការណ៍ចុះឈ្មោះ បោះឆ្នោតពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំ ការបោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀង ផ្ទាត់ យ៉ាងម៉ត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាត់ឆ្នោតជាតំណាងរាស្ត្រ និងបញ្ជីបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្លូវការ ដែលមានរក្សាទុក ឯកសារនៅ គ.ជ.ប។…