-
សម្ដេចធីបតី ហ៊ុន ម៉ាណែត ៖ ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ខណៈទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈបណ្ដាញសង្គមដូច្នេះថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។ ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដោយនៅក្នុងបញ្ចកោណទី២ មានកិច្ចការអាទិភាពចំនួន ៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសប្រធាន និងអនុ ប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

ក្រចេះ៖ ប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តក្រចេះត្រូវបានប្រកាសជាផ្លូវការក្រោមអធិបតីភាព សម្តេចកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពី ព្រឹកថ្ងៃពុធទី៣ ខែមករា ឆ្នាំ២០២៤ក្នុងពិធីដែលប្រព្រឹត្តទៅនាសាល មហោស្រព ខេត្តក្រចេះ។ ក្នុងឱកាសនេះ ឯកឧត្តម សោម សឿន សមាជិកគណៈ អចិន្ត្រៃយ៍នៃ គណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈ កម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពី ការកែសម្រួលប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្ស ចុះ មូលដ្ឋានខេត្តក្រចេះ ដោយត្រូវបានចាត់តាំង ឯកឧត្តម នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ជំនួស ឯកឧត្តម ព្រំ សុខា និងចាត់តាំង ឯកឧត្តម ស ចំរុង ជា អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ ក្នុងពិធីនេះដែរ ឯកឧត្តម នេត…
-
ឯកឧត្តម សាយ សំអាល់៖រាជរដ្ឋាភិបាលរំពឹងថាក្នុង ឆ្នាំ២០៥០កម្ពុជា នឹង មានកំណើនធនធានមនុស្ស និងអាចប្រែក្លាយកម្ពុជាជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ ថា តាមរយៈ ដំណើរវិវឌ្ឍន៍ជាបណ្តើរៗឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថា នាឆ្នាំ២០៥០ កម្ពុជានឹងមាន កំណើនធនធាន មនុស្សដែលពោរពេញដោយសក្តានុពល ទាំងចំណេះដឹង និង សមត្ថភាព សំរាប់ចូលរួមប្រែក្លាយ កម្ពុជាជា ប្រទេសដែលមានប្រាក់ ចំណូល ខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា។ ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅនូវែលសេឡង់ អូស្ត្រាលី និងបារាំង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីចំណុចនេះទៀតថា បច្ចុប្បន្ននេះគឺ ជាការបើកទំព័រថ្មី១ នៃស្ថាបត្យកម្មខ្មែរ ជាលើកទី១ដែលកូនខ្មែរបានចូលរួមកសាងស្នាដៃ ស្ថាបត្យកម្មនៅអគារធំៗរបស់រដ្ឋ ដូចជា អគារទីស្តីការក្រសួងរៀបចំ ដែនដី និងអគារក្រសួងមហាផ្ទៃជាដើម ដែលទាំងនេះចាត់ទុកថា ជាមោទនភាពមួយរបស់កូនខ្មែរ…
-
ពលរដ្ឋខ្មែរនៅជប៉ុន ចេញវីដេអូបញ្ជាក់ពីសុវត្ថិភាព បន្ទាប់ពីគ្រោះមហន្តរាយ ដោយការ រញ្ជួយដី ៧.៦រ៉ិចទ័រ នៅប្រទេសជប៉ុន

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន បានចេញវីដេអូបញ្ជាក់ពីសុវត្ថិភាព បន្ទាប់ពីគ្រោះមហន្តរាយដោយការរញ្ជួយដី ៧.៦រ៉ិចទ័រ នៅប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំថ្មីកន្លងមកនេះ ។ តាមរយៈបណ្ដាញសង្គមបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន បានចេញវីដេអូបញ្ជាក់ដូចៗគ្នាថា បន្ទាប់ពីមានគ្រោះរញ្ជួយដី ពួកគាត់បានមានសុវត្ថិភាពទាំងអស់គ្នា និងបានសូមអរគុណចំពោះការបារម្ភពីសុខសុវត្ថិភាពរបស់ពួកគាត់ ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដោយបានបញ្ជាក់ថា យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ គិតត្រឹមថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ ពុំមានរបាយការណ៍ អំពី ករណីពលរដ្ឋខ្មែរបាត់បង់ជីវិត ឬ រងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។ ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន ៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ…
-
ក្រសួងការងារ ទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត ជាង ១០ម៉ឺននាក់ គិតត្រឹមថ្ងៃទី១ មករា

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលជីវជ្ជាវៈនៅថ្ងៃទី២ មករា ឆ្នាំ២០២៤ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបចំនួន ១០៦ ៨៦២នាក់ ដោយគិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមបន្ថែមថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ មានបុគ្គលស្វ័យ និយោជន៍ចំនួន ៩៧ ០៣១នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៩៨៣១នាក់។ ក្នុងនោះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៤៩ ៩២៩ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៧៩៩,២៩លានរៀល។ បើតាមឯកឧត្កម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាម រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ។ នេះបើយោងតាមសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញេីជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ។ ក្នុងសារលិខិត ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានគូសបញ្ជាក់ថា ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់។ ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។ ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។ សូម ឯកឧត្តមនាយករដ្ឋមន្ត្រី…
-
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនៅ ក្នុងប្រទេស ជប៉ុនទេ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់អំពីស្ថានភាព ពលរដ្ឋ ខ្មែររស់នៅក្នុងប្រទេសជប៉ុនបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា១. សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់ រាជរដ្ឋាភិបាល ក្រសួងការ បរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេស ជប៉ុន បាននិងកំពុងតាមដានដោយយក ចិត្តទុកដាក់នូវការវិវត្តនៃគ្រោះ ធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទង ពលរដ្ឋខ្មែរមួយ ចំនួនរស់ នៅក្នុង ប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់ ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនង ដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ ណាមួយ។២.យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា…
-
កម្មករ និយោជិត នឹងទទួលបានប្រាក់ឈ្នួលគោល ២០៤ដុល្លារ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២៤នេះទៅ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ដល់បងប្អូនកម្មករ កម្មការិនី និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ ។ សូមជម្រាបថា បើតាមក្រសួងការងារ ចាប់ពីឆ្នាំ២០២៤ នេះតទៅ កម្មករ កម្មការិនីទាំងអស់ នឹងទទួលបាន ប្រាក់ឈ្នួលគោល ២០៤ដុល្លារ ក្នុងមួយខែ តាមសេចក្តីសម្រេចរបស់ សម្តេចនាយករដ្ឋមន្ត្រី ដែលបានបន្ថែមចំនួន ២ដុល្លារ លើទឹកប្រាក់ ២០២ដុល្លារ ដែលសម្រេចដោយក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បរមា ដែលបោះឆ្នោតជ្រើសរើសបន្ថែម ២ដុល្លារលើប្រាក់ខែគោលចំនួន ២០០ដុល្លារ នៅឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
សម្តេចតេជោ ហ៊ុន សែន រម្លឹកព្រឹត្តិការណ៍សំខាន់ៗ មួយចំនួន ដែលមាននៅក្នុងខែមករា ឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនដែលបានមាននៅក្នុងខែមករា ឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០ សម្រាប់ការចងចាំរបស់សម្តេច និងមានរឿងមួយចំនួន ដែលគួររំលេច ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម ហ្វេសប៊ុក នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ថា ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖ ១.ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១ មករា ១៩៧៥។ ២.ថ្ងៃរៀបការ ៥មករា ១៩៧៦ . ៣.ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួម របស់ជាតិ។ ៤.ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈិមបក្សដែលមានសមាជិក៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ ៨ មករា ១៩៧៩។ ៥.ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ ៨ មករា ១៩៧៩។…
-
វិមានឈ្នះ ឈ្នះជាអ្វី?

វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល ។ ដោយប្រទេសកម្ពុជា៖ – ឈ្នះរួចផុតពីសង្គ្រាម – ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ – ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា – ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា – ឈ្នះរួចផុតពីភាពក្រីក្រ – ឈ្នះរួចផុតពីការអុជអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ័យូរអង្វែងតទៅនេះ ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អបអរសាទរខួប២៥ឆ្នាំ #នយោបាយឈ្នះឈ្នះ #សុខសន្តិភាពពេញលេញ #ឯកភាពជាតិ #ឯកភាពទឹកដី #វិមានឈ្នះឈ្នះ #WinWinMonument Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media