-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការ បញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរំលឹកគុណ និងការចងចាំ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា បានថ្លែងថា ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ពោលគឺ ជាការរំឭកពីការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំ។ សម្តេចធិបតី បានបន្តថា ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំ ស្របពេលជាមួយនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ក្រោមបរិយាកាសសប្បាយរីករាយ និងមោទនភាពជាតិខ្ពស់ ។ សម្តេច បន្ថែមថា ពិធីដ៏មហាឡារឹកនេះ ប្រព្រឹត្តឡើងនៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រ ដែលជានិម្មិតរូបនៃសុខសន្តិភាព ឯករាជ្យភាពទឹកដី និងសុខរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាកេរ្ត៍ដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ។ សម្តេចធិតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់យុវជន យុវនារី កុលបុត្រ កុលធីតា អ្នកស្នេហាជាតិគ្រប់ៗរូប គ្រប់ជំនាន់…
-
នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបានឡើយ បើគ្មានប្រតិបត្តិករ ដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ

ភ្នំពេញ៖ នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជានាំកច្រកកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិតណាស់ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក ក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសឯកម្នាក់ឯងមិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។ ប្រតិបត្តិករស្នួល ថ្នាក់ដឹកនាំ ដែលមានវត្តមានជាច្រើននៅលើវេទិកានេះ ហើយចូលរួមនៅទីនេះ គឺជាតួអង្គសំខាន់ ក្នុងការចូលរួមដ៏ស្មោះត្រង់ បើសិនជាគ្មានការចូលរួមដ៏ស្មោះត្រង់យើងមិនអាចបញ្ចប់សង្គ្រាម និងធានាបាននូវនិរន្ដរភាពបានទេ ។ សម្ដេច ថា សង្គ្រាមងាយនឹងកើតមានឡើងណាស់ ដោយមិនចាំបាច់មនុស្សច្រើនរាប់ពាន់ ឬរាប់ម៉ឺននាក់នោះទេ ពោលមានតែមួយក្រុមបង្កើតជាតំបន់ផ្ដាច់ខ្លួន ច្បាស់ណាស់សង្គ្រាមនឹង កើតឡើងភ្លាម ប៉ុន្ដែផ្ទុយទៅវិញ ការពន្លត់ភ្លើងសង្គ្រាម គឺត្រូវតែមានការចូលរួមពីគ្រប់ភាគីទាំងអស់តាំងពីមេបញ្ជាការ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានឆ្លងកាត់អ្វីខ្លះ ទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើងស្គាល់តម្លៃនៃសន្តិភាពកាន់តែខ្លាំង

ភ្នំពេញ៖ កម្ពុជា បានឆ្លងកាត់អ្វីខ្លះទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើង ស្គាល់ តម្លៃ នៃសន្តិភាពកាន់តែខ្លាំង ។ ដូចនេះ យើងត្រូវរួមគ្នាការពារសន្តិភាព ព្រោះសង្រ្គាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី២៥ នៃការ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមានឈ្នះឈ្នះបានរៀបរាប់ពីតថភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងដឹកនាំ និងការចូលរួមរបស់ស្ថាបនិក និងមគ្គុទេសក៍ឯកសម្តេចតេជោ ក៏ដូចជាប្រតិបត្តិករសំខាន់ៗផ្សេងទៀតផងដែរ ។ សម្តេចធិបតី បានបន្តថា អ្វីដែលយើងឃើញនៅទីកន្លែងនេះ គឺមានផ្សារភ្ជាប់ពីភាពសុខដុមរមនាពីអតីតកាល រហូតមកដល់ភាពសុខុដុមរមនានិងការអភិវឌ្ឍក្នុងបច្ចុប្បន្នកាល ប៉ុន្តែត្រូវឆ្លងកាត់នូវដំណាក់កាលវេទនា ដើម្បីអោយយើងមើលឃើញថា កម្ពុជាបានឆ្លងកាត់អ្វីខ្លះ ទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើងស្គាល់តម្លៃនៃសន្តិភាពកាន់តែខ្លាំង។ សម្ដេចនាយករដ្ឋមន្ត្រី ថា ជាក់ស្ដែង ទិន្នន័យនៃគ្រាប់បែកសម្លាប់មនុស្ស និងយោធូបករណ៍ដែលធ្លាប់យកមកសម្លាប់គ្នា…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនរដ្ឋសភា អំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងមហាផ្ទៃ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)។ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យសម្រេចតាមគោលបំណងរំពឹងទុកក្រសួងមហាផ្ទៃកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយសម្រាប់តម្រង់ទិសដល់ការអនុវត្តតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន៦ដូចខាងក្រោម៖ យុទ្ធសាស្ត្រទី១: ការបន្តថែរក្សាសន្តិភាពដោយផ្តោតលើការពង្រឹងស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ យុទ្ធសាស្ត្រទី២: ការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា និងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន ការពង្រឹងការគាំទ្រ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃលើការបំពេញ…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង ធ្វើបទបង្ហាញអំពីគោលនយោបាយការពារជាតិ (សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ជូនគណ:កម្មការជំនាញរដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីធ្វើបទ បង្ហាញអំពីគោលនយោបាយការពារជាតិ (សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ជូនដល់គណៈកម្មការទី៤ ក៏ដូចជាគណៈកម្មការជំនាញនានា នៃរដ្ឋសភា និងជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងការពារជាតិ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន ។ ឯកឧត្តម កែប ជុតិមា បានបញ្ជាក់ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងសំខាន់ ដើម្បីឈ្វេងយល់នូវវិស័យការងារការពារជាតិ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៤ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ…
-
វិមានឈ្នះ ឈ្នះ សង់ឡើងមិនមែនដើម្បីលើកតម្កើងក្រុមណា ឬអ្នកណាមួយទេ តែគឺដើម្បីបង្ហាញពីដំណើរការស្វែងរកសន្តិភាព លើទឹកដីកំសត់មួយនេះ

ភ្នំពេញ៖ វិមានឈ្នះ ឈ្នះ សង់ឡើង មិនមែនដើម្បីលើកតម្កើងក្រុមណា ឬអ្នកណាមួយទេ តែគឺដើម្បីបង្ហាញពីដំណើរការស្វែងរកសន្តិភាព លើទឹកដីកំសត់មួយនេះ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងពិធីអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងសម្រេចបានសមិទ្ធផលជាច្រើនថ្មីៗនេះ ហើយជាពិសេសគឺសមិទ្ធផលវិមានឈ្នះ ឈ្នះ ដែលជាការបង្ហាញយ៉ាងច្បាស់ នូវអត្ថន័យ នៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងការជីកកកាយ និងបង្ហាញទិដ្ឋភាពដំណើររឿងប្រវត្តិសាស្ត្រទាំងអស់ឲ្យក្លាយទៅជាអត្តសញ្ញាណ នៃដួងព្រលឹងជាតិ និងជានិមិត្ត នៃការរួបរួមសាមគ្គី ការអភិវឌ្ឍ និងជាមេរៀនជាក់ស្ដែង ។ សម្តេចធិបតី បានបន្តថា សង្គ្រាម គឺជាអ្វីដែលយើងមិនចង់បាន ហើយយើងត្រូវតែការពារសន្តិភាពឱ្យបាន ។ សម្តេចថា…
-
គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ សម្រាប់ការអភិវឌ្ឍ និងការពារមាតុភូមិ

កំពង់ចាម៖ គណបក្សប្រជាជនកម្ពុជា ផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍ និងពង្រឹងគណបក្សឱ្យបានកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង មានសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ។ ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ។ នេះជាកាបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣។ ឯកឧត្តម បានគូសរំលេច ខ្លឹមសារសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានិងបានសម្តែងនូវការគោរព និងដឹងគុណក្រៃលែង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំរបស់គណបក្ស និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ៕ ដោយ…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី អបអរសាទរ ការប្រារព្ធ ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆាំ្ន នៃការកសាង វិមានឈ្នះឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីអបអរ សាទរ ការ ប្រារព្ធ ខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជានិងការអនុវត្ត ប្រកប ដោយជោគជ័យនយោបាយឈ្នះឈ្នះនិងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះឈ្នះ(២៩ ធ្នូ១៩៩៨ – ២៩ ធ្នូ ២០២៣) នៅវិមានឈ្នះឈ្នះ ។ ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ អនុវត្ត ប្រកប ដោយជោគជ័យ នយោបាយឈ្នះឈ្នះជាការចងចាំនូវការបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញនិងការអភិ វឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។ ការរៀបចំព្រឹត្តិការណ៍នេះ ស្របជា មួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះដែលជាសំណង់ប្រវត្តិ សាស្ត្រ ដើ ម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបានផ្តួច ផ្តើមឡើងដោយសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ដែលជាស្ថា បនិកនិងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើងនិងជាការបង្កើនការយល់ដឹ ងពីប្រវត្តិសាស្ត្រជាតិនិងស្មារតីស្រ លាញ់ជាតិមាតុភូមិក្នុងការបន្តថែ រក្សាស្ថិរភាព…
-
អភិបាលខេត្តស្វាយរៀង៖ ការប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ មកឲ្យ រដ្ឋ បាល ក្រុង ស្រុកជាការបើកទំព័រសករាជថ្មីមួយទៀត នៃលទ្ធផលកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល

(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា ការប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ មកឲ្យរដ្ឋបាលក្រុង ស្រុក រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និង មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ដូចដែលយើងកំពុងរៀបចំដំណើរការ ផ្ទេរបុគ្គលិកនាពេលនេះ ជាការបើកទំព័រសករាជថ្មីមួយទៀត នៃលទ្ធផល កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមថា ការផ្ទេរមុខងារ ធនធាន និងការគ្រប់គ្រងចាត់ចែងលើវិស័យ និង ផ្នែកនេះ មកឲ្យរដ្ឋបាលក្រុង ស្រុក ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជារដ្ឋបាល មូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិសមស្រប បំផុត សម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក្នុងកម្រិត បឋម សិក្សាចុះក្រោម ប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមគោល នយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីសិក្សា និងស្ដង់ដាសេវាអប់រំ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅក្នុង…
-
ក្រសួងការពារជាតិបិទវគ្គបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៤ ឆ្នាំ២០២៣

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ យោធាចារ្យ និងសិក្ខាកាម វគ្គសិក្សាបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៤ ឆ្នាំ២០២៣ ពិតជាទទួលបាននូវពុទ្ធិថ្មីៗពីការបំប៉នចំណេះដឹង និង ជំនាញបន្ថែមទៀតដល់សិក្ខាកាមទាំងអស់ ។ ឧត្តមសេនីយ៍ឯក លី កុសល ថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលបាយ័ន ទីស្តីការក្រសួងការពារជាតិវគ្គសិក្សា បំប៉ន ជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៤ ឆ្នាំ២០២៣ ។ឯកឧត្តម រដ្ឋលេខាធិការបន្តទៀតថា រយៈពេលកន្លងមក ទោះបីកម្ពុជា ទទួលរងគ្រប់ផលប៉ះពាល់ដោយឥទ្ធិពលវិបត្តិជំងឺកូវីដ ១៩ នយោបាយ សកលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានការធ្លាក់ចុះមួយចំនួនក៏ដោយ តែប្រទេសកម្ពុជា នៅតែរក្សាបានកំណើនសេដ្ឋកិច្ចមកវិញជាបណ្ដើរៗ។ ទន្ទឹមនិងនេះកងយោធពលខេមរភូមិន្ទ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ចូលរួមចំណែកការពារបូរណភាព ទឹកដី ខឿនសេដ្ឋកិច្ចជាតិ និងការ អនុវត្ត គ្រប់ការងារទាំងអស់។ដែលរាជ រដ្ឋាភិបាល ក្រសួងការពារជាតិ ប្រគល់ ឱ្យទទួលជោគជ័យជាបន្តបន្ទាប់…