-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការជួបប្រជុំជាមួយ រដ្ឋមន្ត្រីសុខាភិបាល ដើម្បីពង្រឹងសេវាព្យបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីធ្វើការពង្រឹងសេវាព្យបាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រោះសម្ដេច ចង់ឱ្យការព្យាបាលនៅមន្ទីរពេទ្យជាជំរើសចុងក្រោយសំរាប់ប្រជាពលរដ្ឋ ដោយប្តេជ្ញាធ្វើឱ្យពលរដ្ឋមានសុខភាពល្អ អាហាររូបត្ថម្ភគ្រប់គ្រាន់ ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចង់ឱ្យការព្យាបាលនៅមន្ទីរពេទ្យ ជាជំរើសចុងក្រោយសំរាប់ប្រជាពលរដ្ឋ ដោយប្តេជ្ញាធ្វើឱ្យពលរដ្ឋមានសុខភាពល្អ ជីវភាពកើនឡើង មានអាហាររូបត្ថម្ភគ្រប់គ្រាន់។ សម្តេចធិបតី បានលើកឡើងថា សុខភាពប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ សម្តេច ថា ខ្ញុំបានទទួលជួបប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា និងក្រុមការងារ ពិភាក្សាអំពីការខិតខំយកចិត្តទុកដាក់បំរើដល់សុខមាលភាពពលរដ្ឋ ជាពិសេស ពង្រឹងវិធានគន្លឹះ ក្នុងការពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកម្រិត១ កម្រិត២ និងកម្រិត៣ រៀបចំជាផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្ត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណន ជាគម្រោងដែលរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន ជាគម្រោងដែលរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងដែលរាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ។ សម្តេច ថា ការចរចាគម្រោងព្រែកជីកហ្វូណន-តេជោនេះ គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជា ទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ណាស់រួមគ្នាគិត ពិចារណា ទាំងអ្នកប្រឹក្សាយោបលបរទេសផ្សេងៗ ដើម្បីពិនិត្យមើលថា តើគម្រោងនេះ ចំណេញឬអត់ គម្រោងនេះប៉ះពាល់ធនធានទឹក ប៉ះពាល់ប្រជាជន ប៉ះពាល់ទន្លេមេគង្គឬអត់ ខួរក្បាលគេខំគិតណាស់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅខ្ចីលុយចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នោះទេ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅខ្ចីលុយពីរដ្ឋាភិបាលចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នោះទេ ពោលគម្រោងនេះ រាជរដ្ឋាភិបាល ឱ្យវិស័យឯនជនវិនិយោគ ដោយអនុវត្តតាម BOT គឺកសាងប្រតិបត្តិការ និងផ្ទេរ ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះបន្ទាប់ពីមានសារព័ត៌មានមួយ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន បានខ្ចីលុយចិនចំនួន ៥០០០លានដុល្លារមកសាងសង់។ សម្ដេចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន គឺមិនមែនខ្ចីលុយគេ មកធ្វើទេ គឺជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជន តាមរូបមន្ត BOT (សាងសង់ សាជីវកម្ម និងផ្ទេ) ។ សម្តេច ថា គោលដៅដែលសម្តេចតបតនៅថ្ងៃនេះ គឺដើម្បីបំភ្លឺជូនប្រជាពលរដ្ឋ និងដើម្បីការពារមន្រ្តីរបស់សម្តេចដែលបានខិតខំធ្វើការបំរើជាតិ ដែលសម្តេចត្រូវចេញមុខការពារពួកគាត់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាព

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជា ត្រូវបានបញ្ចប់មែន ប៉ុន្តែស្លាកស្នាមនៅតែមានលើទឹកដីរបស់កម្ពុជានៅឡើយ ខណៈការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាព ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា កន្លែងដែលកំពុងឈរនេះ កាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់ខ្មោចដ៏ធំក្រោមរបបខ្មែរក្រហម ។ សម្ដេចថា ប្រវត្តិសាស្ត្រនៃការឈឺចាប់ វានៅតែដិតតាមនៅកម្ពុជា ហើយត្រូវតែចងចាំថា នឹងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ ។ សម្ដេចបានបន្តថា ការបាត់បង់ពលរដ្ឋខ្មែរជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហម វាកើតឡើងចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឲ្យខ្មែរក្រហមកាន់តែមានឥទ្ធិពល និងទទួលជោគជ័យជម្នះនៅឆ្នាំ១៩៧៥ ។ សម្ដេចធិបតី បានរំលឹកថា ការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាពដែលបានខិតខំថែរក្សាតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ដែលត្រូវការពារសុខសន្តិភាពឱ្យបាន ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃមុនមានគេលើកយោបល់ឱ្យខ្ញុំថា គួរតែមានទិវាមួយ គឺទិវាសន្តិភាព ។ ខ្ញុំថា មិនចាំបាច់មានទិវាសន្តិភាពទេ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន បានដើរតួនាទីសំខាន់ក្នុងការចូលរួម ជួយកម្ពុជា តាំងពីដំណាក់កាលចរចា រហូតដល់បច្ចុប្បន្ន

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ដោយជប៉ុន បានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងពីដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណទៅដល់ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។ សម្ដេច ថា ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកនេះ ទោះបីមានផ្លូវរលាក់ខ្លះ កន្លែងខ្លះក៏ដាច់ដំណរ ប៉ុន្តែក្រោយភ្ជាប់ឡើងវិញកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី បានបន្តថា ឆ្នាំនេះ មិនត្រឹមតែជាខួប ៧០ឆ្នាំទេក៏ជាឆ្នាំ នៃការដំឡើង កម្រិតទំនាក់ទំនងរវាងកម្ពុជា ជប៉ុន ដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត គឺជាទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន បានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ជប៉ុនបានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ។ នេះជាការលើកឡើងរបស់របស់សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែផ្តល់ជំនួយដល់កម្ពុជា ។ សម្តេច បន្តថា តាមពិតជប៉ុន មានទំនាក់ទំនងជាមួយកម្ពុជាប្រមាណជា៤រយឆ្នាំមកហើយ តែទំនាក់ទំនងមានដាច់ៗដោយសារតែសង្រ្គាម ជាពិសេសរបបប៉ុល ពត ។ សម្តេចបានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំខួប៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រយៈពេល៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុន បានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។ សម្ដេចធិបតី មានប្រសាសន៍បន្តថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុន មុនបំណាច់ឆ្នាំសាកលឆ្នាំនេះ ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតវៀតណាម ជឿជាក់លើជំហាន ទៅមុខនៃទំនាក់នងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំដូចគ្នាថា ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ការបង្ហាញសុទិដ្ឋិនិយមលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដូចបានបញ្ជាក់មកនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អនុញ្ញាជូន ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ដែលក្នុងនោះក៏មានការពិភាក្សាលើការងារបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ផងដែរ។ ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត វៀតណាម ដែលតែងយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃ ប្រទេសទាំងពីរ ព្រមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងតាមព្រំដែន រួមចំណែករក្សាសន្តិសុខ ស្ថេរភាព…
-
ថ្ងៃទី ២៨ ធ្នូ គជប នឹង រៀបចំ ការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-
ប្រទេសកម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ មកម្លេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានកោតសរសើរចំពោះ ប្រទេសតួកគី នៃទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋតួកគី ចំពោះការផ្ដល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ទេសចរណ៍ សុខាភិបាល និងពាណិជ្ជកម្ម ជាដើម ។ ការថ្លែងនូវការកោតសរសើរនេះ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្តីកាក្រសួងអធិការកិច្ច ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ អ៊ុលគុល កូចាអែហ្វែ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហរី ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ចរួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍមូលធនមនុស្ស ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោង ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផល គម្រោង ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតក្រោមហិរញ្ញ ប្បទាន សហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយគម្រោងស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ជើង ឯក បានសាងសង់ឡើងនៅក្នុងភូមិសាស្ត្រភូមិទួល រកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បានសាងសង់ជាសំណង់បូមបញ្ជូន ទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូម បានសរុបចំនួន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាង ក្រោមជាប់អាងបង្ហូរទឹក បូមចេញពីស្ថានីយបូមទឹកបឹងត្របែក ។ ស្ថានីយនេះ ក៏មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រ សម្រាប់ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់ មកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ ៧ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរស ភោគាធិបតី…