Category: នយោបាយ

  • សម្ដេចធិបតី៖ ក្រសួងពាណិជ្ជកម្ម បានប្រែក្លាយបញ្ហា ប្រឈមឱ្យទៅជាឱកាស ដោយបានពង្រឹងកាលានុវត្ត ភាព វិស័យពាណិជ្ជកម្មកម្ពុជា

    សម្ដេចធិបតី៖ ក្រសួងពាណិជ្ជកម្ម បានប្រែក្លាយបញ្ហា ប្រឈមឱ្យទៅជាឱកាស ដោយបានពង្រឹងកាលានុវត្ត ភាព វិស័យពាណិជ្ជកម្មកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហា ប្រឈម ឱ្យទៅជាឱកាសដោយបានពង្រឹងកាលានុវត្តភាពវិស័យពាណិជ្ជកម្មកម្ពុជាតាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗ ចំនួន បួន។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣និងទិសដៅពាណិជ្ជកម្ម ឆ្នាំ ២០២៤ នៅក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ថ្វីត្បិតឆ្នាំ២០២៣ ជាឆ្នាំដ៏លំបាក សម្រាប់សេដ្ឋកិច្ចកម្ពុជាដោយសារឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្តីក៏យើងបានកត់ សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសដោយបានពង្រឹងកាលានុវត្តភាពវិស័យ ពាណិជ្ជកម្មកម្ពុជាតាមរយៈការសម្រេចបាននូវការចរចាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗចំនួនបួន ដូចជា៖ឲ ទី១-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទី-កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី សាធាណរដ្ឋកូរ៉េ, ទី៣-កិច្ចព្រម ព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងទី-កិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុង ជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)។ សម្តេចធិបតី បានបន្តថា ការរក្សាពង្រឹងទីផ្សារដែល មាន ស្រាប់ និងពង្រីកទីផ្សារថ្មី ជាពាក្យស្រួលនិយាយ ប៉ុន្តែ ពិបាកធ្វើ ។ពោលគឺការរក្សាធ្វើទីផ្សារ មិនមែនគេទិញ យើង រាល់ឆ្នាំនោះទេ បើយើងមិនខិតខំរក្សាម៉ាក (Brand)…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសំណេះសំណាលក្រុមស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 នៅខេត្តកំពង់ធំ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសំណេះសំណាលក្រុមស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 នៅខេត្តកំពង់ធំ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ ឯកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ខេត្តកំពង់ធំ និងជាតំណាងឱ្យរដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីអញ្ជើញសំណេះ សំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ប្រចាំខេត្តកំពង់ធំ និងដើម្ បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៧៩ ថ្ងៃកំណើតកង ទ័ព ប្រជាជនវៀតណាម (២២-១២-១៩៤៤- ២២-១២- ២០២៣)។ នៅទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ក្រុមបច្ចេកទេស K72 នាទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក វរសេនីយត្រី ង្វៀន វ៉ាន់ ឡុង អនុប្រធានក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាម K72ប្រចាំ ខេត្តកំពង់ធំបានជម្រាបប្រតិភូអំពីសកម្មភាពនិងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ២០២៣ និង២០២៤  និងបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះ ថ្នាក់ ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅ ខេត្ត កំពង់ធំដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេល កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។ពិសេសនៅក្នុងឱកាស…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ

    ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅកំពង់ផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា មានអ្នកខ្លះ គេថាអាថ៌កំបាំងនូវការធ្វើព្រែកជីកហ្វូណន ខ្ញុំមិនដឹងគេថាស្អីទេ ។ អាថ៌កំបាំងស្អី ខ្ញុំមិនចាំបាច់និយាយ អាថ៌កំបាំងទេ គ្មានអ្វីត្រូវលាក់លៀមទេ ព្រោះការធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រនេះ បូកជាមួយការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះ គ្មានអ្វីអាថ៌កំបាំងទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែរីកចម្រើន ជីវភាពធូរធា នេះគឺជាកិច្ចការសំខាន់ អត់មានអីលាក់លៀមទេ ។ សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបាន ប្រសិទ្ធ នាម ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គ គណៈ រដ្ឋមន្ត្រីនីតិ កាលទី៦…

  • លក្ខណៈពិសេសបី ធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅតែមានចំនួន ច្រើន ជាងផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រ

    លក្ខណៈពិសេសបី ធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅតែមានចំនួន ច្រើន ជាងផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រ

    ព្រះសីហនុ៖ មានលក្ខណៈពិសេសបី ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅតែមានចំនួនច្រើន ជាងផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅកំពង់ផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើទិន្នន័យដឹកជញ្ជូនបច្ចុប្បន្ន ទោះបីគេមានផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែមានចំនួនច្រើនដដែល ដោយសារលក្ខណៈពិសេសមួយចំនួនគឺ៖ ទី១-ចំនួន ៩០% នៃការចរាចរទំនិញនៅលើពិភពលោក នៅតែដឹកតាមកប៉ាល់, ទី២-ថ្លៃដឹកជញ្ជូនទាប និងទី៣-ការតភ្ជាប់រវាងកំពង់ផែទៅកំពង់ផែ មានភាពងាយស្រួលជាងនៅលើដី។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាដាក់គោលដៅក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវ Highway បន្ថែម និងធ្វើទំនើបកម្មនិងកែលម្អផ្លូវដែក កសាងព្រលានយន្តហោះបន្ថែមថ្មីក៏ដោយ ក៏ការដាក់ទិសដៅក្នុងការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មិនអាចខ្វះបាន នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖…

  • កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក ក្នុងតំបន់ មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ

    កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក ក្នុងតំបន់ មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ

    ព្រះសីហនុ៖ កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌល ឡូជីស្ទីក ក្នុងតំបន់ មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅកំពង់ផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេច បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើផែនការមេមួយ ដើម្បីសម្របសម្រួលសម្រាប់ផែរបស់កម្ពុជា ជាពិសេស កំពង់ផែទឹកប្រៃ ខេត្តព្រះសីហនុ ដើម្បីរៀបចំជាយុទ្ធសាស្ត្រប្រទាក់ ក្រឡាគ្នាទៅវិញទៅមក ដើម្បីឲ្យផែនៅកម្ពុជាមានដំណើរការល្អ ហើយផែនៅខេត្តព្រះសីហនុគឺជាផែនាំមុខក្នុងការធ្វើពាណិជ្ជកម្មពិភពលោកនឹងតំបន់ ជាផែមជ្ឈមណ្ឌល Logistics តំបន់តែម្ដង មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ។ សម្តេចបន្តថា ម្សិលមិញ សម្តេច ក៏បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដើម្បីសិក្សាអំពីកាគ្រប់គ្រង និងអភិវឌ្ឍន៍ផែទឹកសាបនៅកម្ពុជាផងដែរ ៕អត្ថបទ ៖…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិនិយោគិននឹងមកបណ្ដាក់ទុន នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិនិយោគិននឹងមកបណ្ដាក់ទុន នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក

    ព្រះសីហនុ៖ ក្នុងពិធី បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានថ្លែងថា វិនិយោគិននឹងមកបណ្ដាក់ទុន នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក ។ សម្ដេចធិបតី បានថ្លែងថា នៅពេលកំពង់ផែមួយដំណើរការ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិន នឹងចូលមកវិនិយោគ ក្នុងវិស័យកសិកម្ម វិស័យឧស្សាហកម្មកាន់តែច្រើន ព្រោះតម្លៃដឹកជញ្ជូនថោក យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេ និង សមុទ្រ កា ន់តែមានប្រសិទ្ធភាព ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននិងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋឱ្យមានជីវភាពធូរធា ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កំពង់ផែ មានដំណើរការ គឺជាផ្នែកមួយជួយភ្ជាប់ ទំនាក់ទំនងពាណិជ្ជកម្មក្នុង និងក្រៅប្រទេស…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំនេះ មានលក្ខណៈពិសេសពីរ នៃ ទំនាក់ទំនងកម្ពុជា-ជប៉ុន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំនេះ មានលក្ខណៈពិសេសពីរ នៃ ទំនាក់ទំនងកម្ពុជា-ជប៉ុន

    ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឆ្នាំនេះ មាន លក្ខណៈពិសេសពីរនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងដូច្នេះនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ក្នុងពិធី បើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រនិងសម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើក ដាក់ចល័តនៅគែមផែចំនួនពីរគ្រឿងក្រោមឥណទានសម្បទាននិងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំពិសេស នៃខួបទំនាក់ទំនងកម្ពុជា-ជប៉ុន ខួបទី ៧០ ។ ក្នុងនោះទី១ គឺខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងទី២ គឺការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ ៕ ដោយ៖វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ ក្រោមជំនួយពីជប៉ុន

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ ក្រោមជំនួយពីជប៉ុន

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវកា រគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ ។ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤,៥ម៉ែត្រអាចអនុ ញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។ គម្រោងនេះ អនុវត្តការសាងសង់ដោ យក្រុមហ៊ុនជប៉ុន តួអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិ ត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រនូវយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិក របស់ក្រសួងបរិស្ថាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រនូវយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិក របស់ក្រសួងបរិស្ថាន

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍គាំទ្រ នូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទ សន្និ បាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមជម្រាបជូនថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ រាជធានី ខេត្តចំនួន១១ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី ខេត្តទាំង១១ដែលរួមមាន…

  • គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩រូប

    គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៧៩រូប

    គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ រៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន ២៧៩រូប ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន ២៧៩រូប លើមុខតំណែងចំនួន ១០ ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ មុខតំណែងដែលត្រូវប្រឡងជ្រើសរើសទាំង ១០ រួមមាន ៖ –  ជំនួយការរដ្ឋបាល –  ការីកុំព្យូទ័រ –  គណនេយ្យករ –  បេឡាធិការ –  អនុប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកភស្តុភារ –  មន្ត្រីប្រតិបត្តិការ និងភស្តុភារ –  មន្ត្រីទទួល និងដោះស្រាយបណ្ដឹង –  ការីវិទ្យុទាក់ទង – …